ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។
មហាសន្និបាតបានប្រារព្ធឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៧-២៨ ខែកក្កដា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់សមាគមកាកបាទក្រហមវៀតណាម រំលឹកខួបលើកទី ៨០ (ថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៦)។
គណៈប្រតិភូអញ្ជើញចូលរួមក្នុងមហាសន្និបាតធ្វើពិធីគោរពទង់ជាតិ ច្រៀងចម្រៀងជាតិ។
ប្រតិភូអញ្ជើញចូលរួមក្នុងមហាសន្និបាត។
លោកស្រី ដូ ធី ធូ ថាវ ប្រធានមជ្ឈិមកាកបាទក្រហមវៀតណាម អញ្ជើញថ្លែងសុន្ទរកថា។
លោក ង្វៀន ហាយអាញ់ អនុប្រធាន អគ្គលេខាធិការមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម អញ្ជើញថ្លែងសុន្ទរកថា។
ប្រតិភូចូលរួមក្នុងមហាសន្និបាតចូលរួមអនុមតិ។
មហាសន្និបាតសម្តែងការដឹងគុណចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគម អាណត្តិទី១១ មិនជ្រើសតាំងឡើងវិញ។
មហាសន្និបាតសម្តែងការដឹងគុណចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃសមាគម អាណត្តិទី១១ មិនជ្រើសតាំងឡើងវិញ។
នេះក៏ជាឱកាសដើម្បីសមាគម ពិនិត្យឡើងវិញនូវការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១១ វាយតម្លៃសមិទ្ធផល ចំណុចខ្វះខាតនៃអាណត្តិកន្លងមក ហើយក្នុងពេលជាមួយគ្នានេះ កំណត់ទិសដៅ គោលបំណង ភារកិច្ច និងដំណោះស្រាយសម្រាប់ការងាររបស់សមាគម និងចលនាកាកបាទក្រហមសម្រាប់អាណត្តិ ២០២៦-២០៣១ ដោយបំពេញតម្រូវការនៃការអភិវឌ្ឍជាតិ និងការងារមនុស្សធម៌ក្នុងអាណត្តិថ្មី៕
អត្ថបទនិងរូបថត ថាញ់ទុង (ទីភ្នាក់ងារពត៌មានវៀតណាម)
ប្រែសម្រួល សឺន ហេង