យោងតាមព្រះសង្ឃកំពុងបួសរៀននៅវត្ត ពោធិវង្ស ថ្នាក់រៀនត្រូវបានបើកពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍ ចាប់ផ្តើមម៉ោង ១៩ ដល់ ម៉ោង ២០ និង ៣០ នាទី ក្នុងគោលបំណងជួយកុមារ ខ្មែរ ជំនាន់ក្រោយចេះអាន ចេះសរសេរភាសា ខ្មែរ។
ទោះបីជាការរៀនអក្សរ ខ្មែរ មិនមែនជារឿងងាយស្រួលក៏ដោយ ប៉ុន្តែប្អូនៗ ជាច្រើននៅតែព្យាយាមតាមរៀនដោយមានបំណងចង់យល់កាន់តែច្បាស់ថែមទៀតអំពីឫសគល់របស់ខ្លួន។ ប្អូន យ៉ាញ់ ត្រឹនផឿងថាញ់ សិស្សសាលាក្នុងថ្នាក់ឱ្យដឹងថា៖ "កូនជាជនជាតិ ខ្មែរ បានជាចង់យល់បន្ថែមទៀតអំពីវប្បធម៌និងភាសារបស់ជនជាតិខ្លួន។ ពេលចេះអក្សរ ខ្មែរ កូនអាចសន្ទនាកាន់តែងាយស្រួលជាមួយយាយតា ឪពុកម្តាយថែមទៀត"។
ព្រះតេជព្រះគុណ យ៉ាញ់ឡី លេខាធិការវត្ត ពោធិវង្ស មានថេរដីកា៖ "ថ្នាក់រៀនត្រូវបានរក្សាជាប្រចាំនិងចែករំលែកបង្ហាត់បង្រៀនដោយឥតគិតថ្លៃទាំងស្រុង។ ដើម្បីថ្នាក់រៀនបានរក្សាជាប្រចាំទៀងទាត់ ត្រូវការរួមដំណើរពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍សង្គមបន្ថែមទៀត ឆ្លងតាមរយៈនោះរួមចំណែកអភិរក្សនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ ខ្មែរ នៅក្នុងទីក្រុង ហូ ជីមិញ៕
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ យ័ញលើយ