ប៉ុន្មានថ្ងៃកន្លង ឧទ្យាន លេ ធីរៀង ក្លាយជាកន្លែងមូលមីរនៃទឹកចិត្តឆ្ពោះទៅរកវីរយុទ្ធជនពលីដែលបានពលីជីវិតក្នុងការវាយសម្រុកទូទៅ និងការក្រោកឈរឡើងនាបុណ្យចូលឆ្នាំថ្មី ឆ្នាំវក សំរឹទ្ធិស័ក ១៩៦៨។ តាំងពីព្រលឹមរហូតដល់រសៀលជ្រេ មនុស្សម្នាជាច្រើនបាននាំយកផ្កាស្រស់ ធូប ផ្លែឈើ និងគ្រឿងរណ្តាប់ទៅកាន់អគាររម្លឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ទីសក្ការបូជាវីរយុទ្ធជន លេ ធីរៀង និងបរិវេណស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ ដើម្បីអុជធូបរម្លឹកវិញ្ញាណក្ខន្ធ។
លោកស្រី ឌាន់ លេផុង (អាយុ ៧៧ ឆ្នាំ) អតីតយុទ្ធជនដែលបានចូលរួមក្នុងការវាយសម្រុកទូទៅ និងការក្រោកឈរឡើងនាបុណ្យចូលឆ្នាំថ្មី ឆ្នាំវក សំរឹទ្ធិស័ក ១៩៦៨ មិនអាចលាក់បាំងការរំជួលចិត្តនៅពេលឈរនៅមុខបរិវេណរម្លឹកវិញ្ញាណក្ខន្ធ។ "ខ្ញុំរំភើបចិត្តខ្លាំងណាស់នៅពេលអដ្ឋិធាតុត្រូវបានរកឃើញ។ មិនដឹងថាតើក្នុងចំណោមនោះមានមិត្តរួមកងជួររបស់ខ្ញុំឬអត់ទេ។ ជិត ៦០ ឆ្នាំកន្លងផុតទៅហើយ មនុស្សជាច្រើននៅតែមិនទាន់បានវិលត្រឡប់ទៅជាមួយនឹងគ្រួសារទៀត" លោកស្រី ផុង ប្រាប់ទាំងអារម្មណ៍ក្តុកក្តួល។
ក៏ពាំនាំក្តីសង្ឃឹមដូច្នោះដែរ អ្នកស្រី ង្វៀន ធីដាត (អាយុ ៦៩ ឆ្នាំ រស់នៅឃុំ តឹនអានហូយ ទីក្រុង ហូ ជីមិញ) កាន់លិខិតប្រកាសមរណៈភាពនៅលើដៃយ៉ាងប្រយ័ត្នប្រយែងរបស់បងប្រុសរបស់គាត់គឺយុទ្ធជនពលី ង្វៀន វ៉ាន់រ៉ឹន (តាក់) នៃអង្គភាព K17 សាយហ្កន - យ៉ាឌិញ បានពីលីជីវិតនៅថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ១៩៦៨។
អ្នកស្រីប្រាប់ថា គ្រួសាររបស់គាត់ក៏បានស្វែងរកអដ្ឋិធាតុរបស់សាច់ញាតិអស់រយៈពេលជិត ៦០ ឆ្នាំមកហើយ តែមិនទទួលបានលទ្ធផលទេ។ ពេលដឹងថាកងកម្លាំងសមត្ថកិច្ចបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីជាច្រើននៅឧទ្យាន លេ ធីរៀង គាត់ជាមួយនឹងអ្នកផ្ទះបានមកអុជធូប និងស្វែងរកព័ត៌មានភ្លាមៗ។ អ្នកស្រី ដាត ចែករំលែកថា "ខ្ញុំនឹងបំពេញបែបបទយកគំរូ ADN សម្រាប់ផ្ទៀងផ្ទាត់។ ខ្ញុំគ្រាន់តែសង្ឃឹមថានឹងរកឃើញបងប្រុសដើម្បីនាំគាត់ត្រឡប់មកជួបជុំគ្រួសារវិញ"។
ធូបមួយសរសៃៗ បានអុជនៅឧទ្យាន លេ ធីរៀង ក្នុងអំឡុងប៉ុន្មានថ្ងៃនេះមិនត្រឹមតែសម្តែងពីការដឹងគុណរបស់ប្រជាជនចំពោះវីរយុទ្ធជនពលីប៉ុននោះទេ ថែមទាំងផ្តាំផ្ញើក្តីសង្ឃឹមបានជួបជុំគ្រួសារដែលបានទន្ទឹមរង់ចាំអស់រយៈពេលជិតប្រាំមួយទសវត្សរ៍មកហើយ។
រួមជាមួយនឹងការបន្តពង្រីកទូលាយបរិវេណស្វែងរក និងពិនិត្យ ADN ការជឿថាថ្ងៃដែលកុលបុត្រកុលធីតានៃមាតុភូមិបានវិលត្រឡប់ទៅកាន់ស្រុកកំណើត ក្រុមគ្រួសារវិញនៅកំពុងតែបានថែរក្សាទុកនៅក្នុងដួងចិត្តរបស់មនុស្សគ្រប់រូប៕
អត្ថបទនិងរូបថត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់