ក្នុងថ្ងៃដដែល កងកម្លាំងបំពេញភារកិច្ចបន្តបញ្ជូនដី ពង្រីកទូលាយវិសាលភាពស្វែងរកនៅក្នុងមណ្ឌល B ឈូសឆាយដីជាង ៣០០ ម៉ែត្រគុបដើម្បីចូលទៅកាន់តំបន់ដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលី។ ដោយសារតែបរិមាណដីច្រើនក្រោយពេលជួសជុលឧទ្យានកាលពីមុន បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានកៀរគររថយន្តកាយជីកដីចំនួន ៣ គ្រឿង ឡានប៉ែនចំនួន ១ គ្រឿង និងឡានដឹកទំនិញទម្ងន់ ៣,៥ តោនចំនួន ២ គ្រឿងសម្រាប់បម្រើការជីកកំណាយ ដឹកជញ្ជូនដី ធានាវឌ្ឍនភាព។
លទ្ធផលក្នុងថ្ងៃទី ១០ ខែ សីហា កងកម្លាំងបំពេញភារកិច្ចប្រទះឃើញ ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១១ គ្រោងនៅក្នុងមណ្ឌល B ក្នុងនោះ ៧ គ្រោងមានមតកវត្ថុដោយតាមជាមួយ។
រាប់ចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ១០ ខែ សីហា កងកម្លាំងបានរកឃើញ ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៦ គ្រោង ក្នុងនោះ មានចំនួន ១៥១ គ្រោងមានមតកវត្ថុដោយតាមជាមួយ។ ចំនួនអដ្ឋិធាតុបានរកឃើញរួមមានចំនួន ២២៨ គ្រោងនៅដាច់ដោយឡែក និង ២៨ គ្រោងនៅតាម ៧ ទីតាំងផ្នូររួម ក្នុងនោះមាន ២ ទីតាំងនៅមណ្ឌល A និង ៥ ទីតាំងនៅមណ្ឌល B។
ការងារស្វែងរក ការប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង នៅតែបន្តអនុវត្តយ៉ាងរួសរាន់ ដោយមានសំណូមពរធានាការហ្មត់ចត់ ប្រុងប្រយ័ត្ន មិនរំលងចោលអដ្ឋិធាតុនិងមតកវត្ថុពាក់ព័ន្ធ។
ព័ត៌មាននិងរូបថត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់