ឲ្យតែដល់វេលាម៉ោង ១៩ និង ៣០ នាទីបណ្តាថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ រៀងរាល់សប្ដាហ៍ក្នុងបន្ទាប់រៀនតូចនៅសាខាសាលារៀនភូមិ ឡាងសាង ក៏បន្លឺឡើងសំឡេងប្រកបអក្សររបស់សិក្ខាកាមជានារីជនជាតិ ម៉ុង ចំនួន ២៩ នាក់។ នោះគឺជាជីដូន ម្តាយទាំងឡាយធ្លាប់តែធ្វើស្រែចម្ការ ឥឡូវនេះក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរៀនកាន់ប៊ិក រៀនតាំងពីអក្សរមួយតួៗ វិញ។
ថ្នាក់រៀនពិសេសនេះត្រូវបានគណៈកម្មាធិការប្រជាជនឃុំ តាសួ បង្កើតឡើងពីខែ មីនា ឆ្នាំ ២០២៦។ ក្នុងថ្នាក់រៀន លោកស្រី សុង ធីលី (អាយុជិត ៥០ ឆ្នាំ) គឺជាសិក្ខាកាមវ័យចំណាស់ជាងគេ។ ដៃញ័រៗ កាន់ប៊ិកផ្ចិតផ្ចង់សរសេរតាំងពីមួយតួៗ អក្សរ អ្នកស្រី លី និយាយដោយស្មោះត្រង់៖ "ខ្ញុំចង់ចេះអាន ចេះសរសេរដើម្បីអាចធ្វើកិច្ចការសាមញ្ញៗ ដោយខ្លួនឯង អានសៀវភៅ មើលទូរទស្សន៍"។
ប្រការដែលនាំឲ្យគ្រូបង្រៀនទាំងឡាយនៅភូមិ ឡាងសាង រំភើបចិត្តជាងគេគឺស្មារតីរៀនសូត្ររបស់មាមីងបងប្អូន។ ក្រោយពីឡើងធ្វើចម្ការយ៉ាងនឿយហត់ពេញមួយថ្ងៃ ពេលរាត្រីឈានចូលមកដល់ មនុស្សជាច្រើននៅតែឆ្លងកាត់ផ្លូវព្រៃមកដល់ថ្នាក់រៀនទាន់ពេលវេលា។ មានអ្នកខ្លះដើររាប់គីឡូម៉ែត្រក្នុងអ័ព្ទត្រជាក់ មានអ្នកខ្លះទៀតព្រនរកូន តូចនៅលើខ្នងតែមិនដែលឈប់រៀនមួយពេលណាឡើយ។
យោងតាមប្រធានគណៈកម្មាធិការប្រជាជនឃុំ តាសួ ដូ វ៉ាន់សៀម ដើម្បីរក្សាបានថ្នាក់រៀនជាប្រចាំ ឃុំបានសហការជាមួយផ្នែកអប់រំ និងបណ្តុះបណ្តាល សមាគមនារី និងគ្រូបង្រៀនជំរុញខ្លាំងក្លាការឃោសនា ចលនាប្រជាជនឱ្យចូលរួម។ អាជ្ញាធរឃុំក៏ចាត់ចែងថវិកាឧបត្ថម្ភរក្សាថ្នាក់រៀនជាប្រចាំ និងបន្តពិនិត្យពិច័យឡើងវិញដើម្បីបើកបណ្តាថ្នាក់រៀននៅតាមភូមិតំបន់ជ្រៅ តំបន់ឆ្ងាយនៅមានមនុស្សជាច្រើនមិនទាន់ចេះអក្សរបន្ថែមផងដែរ៕
អត្ថបទនិងរូបថត៖ ត្រុងដាត
បញ្ចូលទិន្នន័យ៖ អៀងថាន់