បិទបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧ និងឆ្នាំ អាស៊ាន ២០២០៖ សហគមន៍ អាស៊ាន មួយប្រកបដោយភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង

លោក នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញប្រគល់ញញួរឈើរជូន ឯកអគ្គរាជទូត ប្រ៊ុយណេ ប្រចាំនៅ វៀតណាម។ ប្រ៊ុយណេជាប្រទេសកាន់តំណែងប្រធានអាស៊ាន ២០២១ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
លោក នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញប្រគល់ញញួរឈើរជូន ឯកអគ្គរាជទូត ប្រ៊ុយណេ ប្រចាំនៅ វៀតណាម។ ប្រ៊ុយណេជាប្រទេសកាន់តំណែងប្រធានអាស៊ាន ២០២១ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលប្រព្រឹត្តទៅតាមទម្រង់សន្និសីទវីដេអូ ពីថ្ងៃទី ១២ ដល់ ថ្ងៃ ១៥ ខែ វិច្ឆិកា កន្លងទៅ គឺជាសកម្មភាពសំខាន់បំផុត បិទបញ្ចប់អាណត្តិប្រធាន អាស៊ាន ២០២០ នៃប្រទេស វៀតណាម ដោយមានជំនួបកំពូលជាង ២០ និងពិធីសារជាង ៨០ ត្រូវបានអនុម័តឆ្លង ដែលជាចំនួនព្រឹត្តិការណ៍ និងពិធីសារច្រើនបំផុតគិតតាំងពីមុនមក។

បិទបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧ និងឆ្នាំ អាស៊ាន ២០២០៖ សហគមន៍ អាស៊ាន មួយប្រកបដោយភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង ảnh 1លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ប្រធាន អាស៊ាន ២០២០ អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។  រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ជាមួយននឹងការណ៍ដែលក្រុមមេដឹកនាំបានឯកភាពជាឯកច្ឆន្ទលើបញ្ហាសំខាន់ៗ ជាច្រើន រួមមាន ការអនុម័តសេចក្តីប្រកាសក្រុង ហាណូយ ស្តីពីចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ ក៏ដូចជាការដាក់អោយ ដំណើរការអនុវត្តគំនិតផ្តួចផ្តើមជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារឡើង វិញនៃសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាតនោះ អាចបញ្ជាក់បានថា វៀតណាម បានបញ្ចប់តួនាទីជាប្រធាន អាស៊ាន ២០២០ ដោយជោគជ័យជាមួយនឹងការខិតខំប្រឹងប្រែងជាច្រើននិងការបោះជំហានត្រឹមត្រូវចំទិសដៅដែលបានកំណត់ ពោរពេញទៅដោយភាពបត់បែននិងច្នៃប្រឌិតក្នុងបរិបទនៃការលំបាកមិនចេះចប់មិនចេះហើយ រួមដៃគ្នាដើម្បីសហគមន៍អាស៊ាន មួយដែលមានភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង។

បញ្ជាក់ពីភាពបត់បែនច្នៃប្រឌិតនិងតួនាទីដឹកនាំរបស់ម្ចាស់ផ្ទះប្ដូរវេន វៀតណាម

ក្រោមមូលបទ “ភាពស្អិតល្មួតនិងការសម្របខ្លួនដោយបរេសកម្ម” ដោយជំនះឧបសគ្គនៃលំហអាកាស ពេលវេលានិងទម្រង់នៃអន្តរកម្ម ប្រទេសសមាជិកអាស៊ាន ទាំងឡាយ បានមានអំឡុងពេលប៉ុន្មានថ្ងៃធ្វើការប្រកបដោយ ប្រសិទ្ធភាព។ មេដឹកនាំនៃប្រទេស អាស៊ាន ទាំងអស់បានផ្លាស់ប្តូរនិងឯកភាព លើវិធានការណ៍ដ៏ស្រួចស្រាល់ ដ៏ចាំបាច់ជាច្រើនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនិងជំនះលើរាល់បញ្ហាប្រឈមដែល អាស៊ាន ត្រូវប្រឈមមុខ រូមមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការនិងលើកឡើងទិសដៅធំៗ សម្រាប់សហគមន៍ អាស៊ាន រីកចម្រើនកាន់តែរឹងមាំនិងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយទៅជាស្នូលនៃតំបន់ដោយមានប្រជាជនតែងតែមានទីតាំងជាមជ្ឍភាពជានិច្ចកាល។

វាយតម្លៃពីលទ្ធផលសំខាន់បំផុតដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំ ពាក់ព័ន្ធនានា រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumsay Kommasith បានមានប្រសាសន៍អោយដឹងថា៖ វៀតណាម កាន់តួនាទីជាប្រធាន អាស៊ាន ២០២០ ក្នុងបរិបទតំបន់និងពិភពលោកកំពុងប្រឈមមុខនឹង បញ្ហាប្រឈមធំៗ ផ្សេងៗ ដែលមិនធ្លាប់កើតមានឡើងពីមុនមក ជាពិសេស នៅពេលជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ នៅតែកំពុង មានការរីករាលដាល និងអុកឡុកនៅក្នុងតំបន់ជាច្រើនលើពិភពលោក។ ទោះបីជាមានបញ្ហា ប្រឈមធំៗ ជាច្រើនដែលតម្រូវអោយរៀបចំជំនួបនានាតាមបែបផែនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាស៊ាន ក៏ដោយ ក៏ប៉ុន្តែ វៀតណាម មិនត្រឹមតែអនុវត្តតួនាទីប្រធាន អាស៊ាន ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានបញ្ចប់ សព្វគ្រប់រាល់គោលដៅតាមផែនការដែលបានដាក់ចេញទៀតផង។

បិទបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧ និងឆ្នាំ អាស៊ាន ២០២០៖ សហគមន៍ អាស៊ាន មួយប្រកបដោយភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង ảnh 2

រដ្ឋមន្ត្រីក្រសួងការបរទេស ឡាវ លោក  Saleumsay Kommasith អញ្ជើញផ្តល់បទសម្ភាសន៍។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមលោក Saleumsay Kommasith លទ្ធផលដែលលេចធ្លោជាងគេបំផុតគឺគំនិតផ្តួចផ្តើមរៀបចំជំនួប តាមប្រព័ន្ធអនឡាញ។ ទោះបីជាជំងឺរាតត្បាតសកល កូវីដ-១៩ បណ្ដាលឱ្យអ្នកឯកទេស ប្រតិភូនិងមេដឹកនាំបណ្ដា ប្រទេសមិនអាច ជួបគ្នាដោយផ្ទាល់ក៏ពិតមែន ក៏ប៉ុន្តែ វៀតណាម នៅតែត្រៀមរៀបចំយ៉ាងល្អប្រសើរជាមួយនឹងខ្លឹមសារ របៀបវារៈគ្រប់គ្រាន់ ជួយអោយអង្គប្រជុំនានាទោះបី ជាប្រព្រឹត្តិឡើងតាមទម្រង់សន្និសីទវីដេអូក៏ដោយ ក៏នៅតែធានាបានប្រសិទ្ធភាព ធានាបានរបៀបវារៈ គោលបំណង ហើយនៅតែរក្សាបានតួនាទីមជ្ឈភាពរបស់ អាស៊ាន។

លោកស្រី Caitlin Wiesen ប្រធានតំណាងអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅ វៀតណាម មានប្រសាសន៍ឱ្យដឹងថា៖ វៀត ណាម បានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អនៅក្នុងឆ្នាំប្រធាន អាស៊ាន ២០២០ ។ ភាពស្អិតល្មួតនិងសម្របខ្លួនដោយបុរេសកម្ម” មូលបទដែល វៀតណាម ជ្រើស រើសអោយឆ្នាំ ២០២០ គឺសមស្របតាមបរិបទតំបន់និងពិភពលោកដែលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតសកលកូវីដ-១៩ តែម្ដង។

អាចនិយាយបានដែរថា ក្នុងឆ្នាំ ២០២០ មិនមានមូលបទណាមួយដែលអាចសមស្របចំពោះ អាស៊ាន ដូចមូលបទនេះឡើយ។ ឥឡូវនេះ អាស៊ាន មានសមាគ្គីភាព រួបរួមគ្នាយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីឆ្លើយតបដោយបុរេសកម្មនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលមិនធ្លាប់កើតមានឡើងតាំងពីមុនមក បង្កបង្កើត ឡើងផលប៉ះពាល់និងបញ្ហាប្រឈមជាច្រើនលើគ្រប់មុខវិស័យនៃផ្នែកសេដ្ឋកិច្ច-សង្គម។

ដោយវាយតម្លៃថា វៀតណាម បាននិងកំពុងបំពេញយ៉ាងល្អនូវការងាររៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ លោក ស្រី Caitlin Wiesen មានប្រសាសន៍អោយដឹងថា៖ ជំនួបលើកនេះមានលក្ខណៈច្នៃប្រឌិតណាស់ បានពាំនាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ សាមគ្គីភាពនិងបង្ហាញអោយឃើញពីភាពសម្បូរបែបក្នុងអត្តសញ្ញាណវប្បធម៌នៃបណ្តាប្រទេសជាសមាជិក អាស៊ាន ទាំងមូល។

អបអរសាទរ វៀតណាម ដែលសម្រេចបានជោគជ័យដោយបានបោះជំហានទៅ មុខក្នុងការងាររៀបចំ កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ ក៏ដូចជាឆ្នាំប្រធានអាស៊ា ២០២០ ទាំងមូល ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ហូឡង់ ប្រចាំនៅ វៀតណាម លោកស្រី Elsbeth Akkerman មានប្រសាសន៍អោយដឹងថា៖ វៀតណាម កាន់តំណែងប្រធាន អាស៊ាន ក្នុងបរិការណ៍ដ៏ស្មុគស្មាញជាទីបំផុត។ ដោយបានជំនះការលំបាក បញ្ហាប្រឈម ការងារត្រៀមរៀបចំ ភាពធន់ទ្រាំ ក៏ដូចជាភាព បត់បែនក្នុងការផ្លាស់ប្តូរទម្រង់នៃការរៀបចំរបស់ វៀតណាម ពីជំនួបផ្ទាល់មុខងាកទៅជំនួបតាមប្រព័ន្ធអនឡាញ គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ ស័ក្កិសម នឹងទទួលបានការកោតសរសើរពីសំណាក់សហគមន៍ អន្តរជាតិ មិនត្រឹមតែពីសំណាក់ អាស៊ាន ប៉ុណ្ណោះទេ ថែមទាំងពីសហគមន៍ អឺរ៉ុប រួមទាំងប្រទេស ហូឡង់ ផងដែរ។

ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតល្មួត រឹងមាំនិងឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង

យោងតាមលោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈ ប្រតិភូមន្រ្តីជាន់ខ្ពស់ (SOM) វៀតណាម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អាស៊ាន ២០២០ តាំងពីពេលដំបូងឡើយ បណ្តាប្រទេស អាស៊ាន បានវាយតម្លៃថា មូលបទដែល វៀតណាម បានស្នើគឺត្រឹមត្រូវពិតប្រាកដណាស ហើយបានក្លាយទៅ ជាពាណិជ្ជសញ្ញានៃ អាស៊ាន បានសេចក្ដីថា អាស៊ាន មួយដែលមានភាពស្អិតល្មួតនិងការសម្របខ្លួនដោយបុរេសកម្ម។

នៅពេលដែល វៀតណាម ផ្លាស់ប្តូរផ្តោតចំណុចស្នូលងាកទៅរកការឆ្លើយតបនឹងជំងឺកូវីដ-១៩ និង បណ្ដាវិធានការណ៍ជួយឧបត្ថម្ភប្រជាជន សហគមន៍ធុរកិច្ច ក្រុមប្រទេស អាស៊ាន និងដៃគូទាំងអស់សុទ្ធសឹងតែបានវាយតម្លៃថា ការសម្រេច នេះគឺត្រឹមត្រូវពិតប្រាកដ ហើយគាំទ្រយ៉ាងខ្លាំងក្លាចំពោះសំណើនេះរបស់ វៀត ណាម។ អាស្រ័យហេតុនេះហើយ គំនិតផ្តួចផ្តើមផ្សេងៗ ដូចជាមូលនិធិ អាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ ឃ្លាំងទុកបម្រុងបរិក្ខាវេជ្ជសាស្រ្តបន្ទាន់តំបន់ មជ្ឈមណ្ឌល អាស៊ាន សម្រាប់ការឆ្លើយតបនឹងភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងការរីករាលដាលនៃជំងឺរាតត្បាតថ្មីៗ ជាដើម សុទ្ធសឹងតែទទួលបានការគាំទ្រ ចូលរួមវិភាគទានយ៉ាងសកម្មពីសំណាក់ប្រទេសទាំងឡាយ ។

នៅឯកិច្ចប្រជុំលើនេះ មេដឹកនាំនៃប្រទេសនានាបានអះអាងជាថ្មីម្តងទៀតថា សន្តិភាព ស្ថិរភាពគួរតែត្រូវបាន ថែរក្សា ពង្រឹងនៅគ្រប់តំបន់ភូមិភាគនៃអាស៊ាន រួមទាំងតំបន់សមុទ្រខាងកើត ឬហៅថាសមុទ្រចិនខាងត្បូងផងដែរ។ ស្មារតីទទួលខុសត្រូវ ការគោរពច្បាប់យ៉ាងពេញលេញ គោរពអធិបតេយ្យភាពនិងសិទ្ធិធម្មានុរូប (ភាពស្របច្បាប់) របស់ប្រទេសនានាតាមច្បាប់អន្តរជាតិក៏ត្រូវបានបញ្ជាក់នៅអង្គប្រជុំ ហើយប្តេជ្ញាចិត្តរួមគ្នាកសាងតំបន់សមុទ្រខាងកើតប្រកបដោយ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជាទីកន្លែងដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរត្រូវបានធានា រាល់សកម្មភាពនៅលើលំហរសមុទ្រគឺផ្អែកលើក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ អនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រុមប្រទេស ដែល អញ្ជើញចូលរួមកិច្ចប្រជុំ បានលើកស្ទួយការឥតធ្មត់ អនុវត្តអោយម៉ឹងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដភាគីនៅសមុទ្រ ខាងកើត (DOC) អាស៊ាននិងប្រទេស ចិន ចងក្រងអោយបានឆាប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើតដោយមានប្រសិទ្ធភាពនិងពេញលេញ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។ 

បិទបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧ និងឆ្នាំ អាស៊ាន ២០២០៖ សហគមន៍ អាស៊ាន មួយប្រកបដោយភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង ảnh 3ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា លោក ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៧ តាមប្រព័ន្ធវីដេអូ។ រូបថត៖ DAPNews

នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំវេទិកាតំបន់ អាស៊ាន លើកទី ២៧ (ARF) ដែលប្រព្រឹត្តទៅតាមទម្រង់ សន្និសីទវីដេអូ ជំវិញបញ្ហាសមុទ្រខាងកើត ឬហៅថាសមុទ្រចិនខាងត្បូង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ ក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យភាពនៅក្នុងតំបន់សមុទ្រនេះ កម្ពុជា មានសេចក្ដីប្រាថ្នារួមដើម្បីអោយសមុទ្រចិនខាងត្បូងត្រូវនៅតែជាតំបន់សមុទ្រនៃសន្តិភាពស្ថិរភាពនិងវិបុលភាព។

ប្រទេសកម្ពុជាលើកទឹកចិត្តគ្រប់ភាគីទាំងអស់ ជាពិសេសភាគីពាក់ព័ន្ធផ្ទាល់ អនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) អោយបានពេញលេញនិងមានប្រសិទ្ធភាព ព្រោះ សេចក្ដីថ្លែងការណ៍នេះគឺជាមធ្យោបាយមួយដើម្បីពអង្រឹងភាពជឿជាក់និងទំនុកចិត្ត។ កួរតែបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ នៅពេលផ្ទេរតួនាទីប្រធានអាស៊ានទៅ អោយប្រទេស ប៊្រុយណេ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀនស៊ន់ភុក ប្រធាន អាស៊ាន ២០២០ បានសម្ដែងទំនុកទុកចិត្តថា៖ ក្នុងតួនាទីជាប្រធាននៃអាណត្តិបន្តវេនបន្ទាប់ខាងមុខនេះ ប្រ៊ុយណេ នឹងបន្តដឹកនាំ អាស៊ាន បោះ ជំហានទៅមុខ ឆ្ពោះទៅរកសហគមន៍ អាស៊ាន មួយដែលមានចក្ខុវិស័យផ្សារភ្ជាប់យ៉ាងទូលំទូលាយគ្រប់ជ្រុងជ្រោយ សម្របខ្លួនដោយបុរេសកម្ម ងើបឡើងវិញលើគ្រប់មុខវិស័យនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បិទបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើទី ៣៧ និងឆ្នាំ អាស៊ាន ២០២០៖ សហគមន៍ អាស៊ាន មួយប្រកបដោយភាពស្អិតល្មួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង ảnh 4លោក នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញប្រគល់ញញួរឈើរជូនឯកអគ្គរាជទូត ប្រ៊ុយណេ ប្រចាំនៅ វៀតណាម។ ប្រ៊ុយណេជាប្រទេសកាន់តំណែងប្រធានអាស៊ាន ២០២១ ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ឆ្លងកាត់ឆ្នាំ ២០២០ ដែលពោពេញដោយបញ្ហាប្រឈម ជាមួយនឹងការបញ្ចប់សព្វគ្រប់រាល់ភារកិច្ចជាប្រធាន អាស៊ាន របស់វៀតណាម នោះ សហគមន៍ អាស៊ាន បានក្លាយទៅជាសហគមន៍មួយប្រកបដោយសាមគ្គីភាពនិងស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរឹងមាំនិងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ បង្កបង្កើតបុរេលក្ខណ្ឌមិនអាចខ្វះបានសម្រាប់ដំណាក់កាលអវឌ្ឍន៍បន្តទៀត លើកកំពស់តួនាទីនិងគោលជំហររបស់អាស៊ានលើឆាកអន្តរជាតិ ៕

ហុងឌៀប-ញូយ៉ាង-បឹងបួ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

គណៈបញ្ជាការកងការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ នៅភូមិ សឺនទ្រុង (ឃុំ ភូងៀ ខេត្ត ដុងណៃ) កម្មវិធីបុណ្យចូលឆ្នាំវៀតណាមសម្រាប់កងទ័ព និងប្រជាជននិទាឃរដូវឆ្នាំមមី អដ្ឋស័ក២០២៦ បានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឱឡារិក និងកក់ក្តៅ។

លោកអគ្គលេខាបក្ស តូឡឹម និងសម្តេចតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកងកិត្តិយស​កងយោធពលខេមរភូមិន្ទ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​ព្រះរាជា​ណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។

បងប្អូនជនជាតិ ថៃ នៅ ស៊ើនឡា រាំរបាំប្រជាប្រិយនៅក្នុងបុណ្យនិទាឃរដូវ។

ប្ដេជ្ញាចិត្តអនុវត្តល្អការងារជនជាតិ និងសាសនាក្នុងដំណាក់កាលថ្មី

អំណរនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ អ្នកយកព័ត៌មានកាសែត ព័ត៌មាន និងជនជាតិ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ពិភាក្សាជាមួយសមមិត្ត អ៊ី វិញទើរ៍ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអំពីលទ្ធផលសម្រេចបាននិងតម្រង់ទិសដៅក្នុងឆ្នាំ ២០២៦ ក្នុងការងារជនជាតិ។

ទិវាបុណ្យនំបាញ់ជឹង (នំអន្សមបួនជ្រុង) បៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងបងប្អូនជនជាតិជាច្រើនអញ្ជើញចូលរួម។

សប្បាយរីករាយនិទាឃរដូវនៅព្រំដែនភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជននៅខេត្ត យ៉ាឡាយ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសសោមនស្សរីករាយទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កងពល ១៥ បានរៀបចំកម្មវិធី 'និទាឃរដូវនៅព្រំដែន ភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជន' នៅឃុំ អៀក្រាយ ខេត្ត យ៉ាឡាយ ដោយពាំនាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវមកជូនមាមីងបងប្អូនជនជាតិ​ភាគតិច​នៅតំបន់ព្រំដែនភាគខាងលិចរបស់ខេត្ត។

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងបរិយាកាសរំភើបរីករាយ និងទំនុកចិត្តនូវទូទាំងប្រទេសបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស អនុស្សាវរីយ៍ខួបលើកទី៩៦ បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាឱកាសដើម្បីកម្មាភិបាល បក្ខជន និងប្រជាជន ងាកមើលមកវិញដំណើរដ៏ត្រចះត្រចង់របស់បក្ស ស្របពេលបញ្ជាក់ពីជំនឿជាក់ថ្មី ប្តេជ្ញាចិត្តថ្មីក្នុងជំហានផ្លាស់ប្តូរនៃប្រទេសជាតិ។

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។ នៅតាមឃុំ សង្កាត់ប្របមាត់សមុទ្រ ជាពិសេសឃុំ កាយដូយវ៉ាម ទីកន្លែងត្រូវបានចាត់ទុកថាជា "ធានី" នៃភូមិរបរកែច្នៃត្រីងៀត ប្រជាជនរាប់រយគ្រួសារ និងសិប្បកម្មកែច្នៃកំពុងពន្លឿន ផលិតកម្មដើម្បីបំពេញតម្រូវការផលិតផលពិសេសប្រចាំតំបន់បម្រើអតិថិជននិងធ្វើជាអំណោយក្នុងអំឡុងថ្ងៃចុងឆ្នាំ។

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតចូលឆ្នាំមមី អដ្ឋស័ក ២០២៦ សិប្បកម្មផលិតកម្មងៀតត្រីផ្ទក់ផលិតផលពិសេសនៅឃុំ អាននិញ (ទីក្រុង កឹនធើ) ឈានចូលរដូវមមាញឹកខ្លាំង អ៊ូអរពន្លឿនគ្រប់ដំណាក់កាលកែច្នៃបឋម ហាលត្រីរហូតដល់ការវេចខ្ចប់ដើម្បីបំពេញតម្រូវការទីផ្សារចូលឆ្នាំ។

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យតែ សានត្វៀត សួយយ៉ាង ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា នៅឃុំ វ៉ាន់ចឹន ក្រោមប្រធានបទ "ក្លិនក្រអូបតែលើពពក" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ កំពុងដាក់ដំណើរការវិញ្ញាសា "អប់រំមូលដ្ឋាន" ក្នុងបណ្តាសាលារៀន ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ មឿងខៀង ខេត្ត សឺនឡា បានសហការជាមួយនឹងសាលារៀនទាំងឡាយបានពិនិត្យឃើញថាមានមនុស្សជាច្រើនមិនទាន់បញ្ចប់បឋមសិក្សានៅឡើយ ឬអនក្ខរកម្មឡើងវិញ ដោយសារតែមិនសូវប្រើប្រាស់ភាសា វៀតណាម។ ហេតុដូច្នេះ សាលាបឋមសិក្សា មឿងខៀង ២ បានរៀបចំថ្នាក់រៀនបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ថៃ។

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

វេជ្ជបណ្ឌិតវ័យក្មេង ណ្រង់ គ្យុយពៃ (ជនជាតិ ក្ហ) ជាគំរូយុវជនឆ្នើម ដោយមានស្មារតីលះបង់ សេចក្តីក្លៀវក្លា រស់នៅមានឧត្តមគតិ បង្កើតជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លាដល់សហគមន៍និងជំនាន់វ័យក្មេងនៃទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។

សកម្មភាពដ៏មានអត្ថន័យមិនត្រឹមតែនាំមកនូវក្តីរីករាយត្រេកអរ ចំហាយនិទាឃរដូវកក់ក្តៅជូនប្រជាជនប៉ុននោះទេ ថែមទាំងរឹតបន្តឹងគុណស្រ័យសាមគ្គីភាពកងទ័ព - ប្រជាជននៅតំបន់ព្រំដែននៃមាតុភូមិទៀតផង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ។

បុណ្យចូលឆ្នាំថ្មីគុណស្រ័យដ៏កក់ក្តៅមកកាន់បងប្អូនជាតិតំបន់ព្រំដែន

អំឡុងថ្ងៃជិតចូលឆ្នាំថ្មី ២០២៦ មកដល់ រៀបចំទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ មមី អដ្ឋស័ក ដោយមានបំណងចង់ចូលរួមចំណែកចែករំលែកការលំបាកលំបិននិងបង្កើតបរិយាកាសសប្បាយរីករាយ ត្រេកអរជូនប្រជាជនតំបន់ព្រំដែន បណ្តាអង្គភាពការពារព្រំដែនលើខ្សែបន្ទាត់ព្រំដែននៃខេត្ត ក្វាងទ្រី ដាក់ដំណើរការសកម្មភាពយ៉ាងសកម្មដ៏មានអត្ថន័យជាច្រើន សាយភាយបរិយាកាសក្តីស្រលាញ់ កក់ក្តៅទៅដល់ភូមិនិគម ផ្ទះសម្បែងតំបន់ព្រំដែន។

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) ទើបតែបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ប្រគល់ជូនកិត្តិនាម "គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៥"។

ការឱបក្រសោបពោរពេញដោយភាពកក់ក្តៅរវាងកងទ័ព និងប្អូនៗកុមារនៅឃុំ ស៊ូយយ៉ូវ ខេត្ត ខាញ់ហ្វា មុនពេលលាគ្នា។

ភ្ជាប់មនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

យុទ្ធនាការ ក្វាងទ្រុង សាងសង់លំនៅឋានឡើងវិញយ៉ាងលឿនបំផុតជូនប្រជាជនរងគ្រោះនៅតំបន់ទឹកជំនន់​នៅ ខេត្ត ខាញ់ហ្វា ទទួលបានជ័យជម្នះទាំងស្រុងហើយ។

ការប្រណាំងទូក ងតាំងពីយូរលង់ណាស់មកហើយបានផ្សារភ្ជាប់ជាមួយការបង្កបង្កើតនិងការអភិវឌ្ឍបណ្តាអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ខេត្ត អានយ៉ាង ឧបត្ថម្ភចំនួន ៣០០ លានដុងបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ១២ ខែ មករា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង បានឱ្យដឹងថា ថ្មីៗ នេះនៅក្នុងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង នីតិកាលទី ១០ អាណត្តិកាល ២០២១ - ២០២៦ ​បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកំណត់អំពីកម្រិតចំណាយឧបត្ថម្ភបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង។

សកម្មភាពមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ ឡឹមតឹន ដំណើរការយ៉ាងរលូនបម្រើបងប្អូនជនជាតិ ខ្មែរ។ រូបថតឯកសារ៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ការកំណត់តំបន់បងប្អូនជនជាតិភាគតិចតាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ​ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិ​ភាគតិច ភូមិ​ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិ​ភាគតិច ឃុំ​​តំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រ​ទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។​​

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

សៃហ្គន គឺជានាមដ្ឋានធ្លាប់ស្គាល់ ពាំនាំមកនូវនិមិត្តរូបតភ្ជាប់អតីតកាលនិងបច្ចុប្បន្នកាលរបស់ទីក្រុង ហូជីមិញ។ កន្លែងប្រមូលផ្តុំតម្លៃវប្បធម៌ប្រពៃណីជាប់ទាក់ទងជាមួយនឹងស្ថាបត្យកម្មទំនើបបំផុតក្នុងតំបន់។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ចាឡ និងគ្រូបង្រៀននៃសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ទៅដល់ផ្ទះប្អូន ហូកាយ ជាប្រចាំ ដើម្បីចលនា លើកទឹកចិត្តក្រុមគ្រួសាររបស់ប្អូនឱ្យបញ្ជូនប្អូនត្រឡប់​ទៅសាលារៀនវិញ។

ការរក្សាតួអក្សរសម្រាប់កុមារនៅតំបន់ភ្នំ

នៅបណ្តាឃុំតំបន់ភ្នំជាប់ព្រំដែនខេត្ត ក្វាងទ្រី ដំណើរទៅសាលារៀនរបស់ប្អូនៗសិស្សសាលាជាច្រើនមិនត្រឹមតែត្រូវ​រារាំងដោយសារព្រៃភ្នំ និងទឹកជំនន់ប៉ុននោះទេ ថែមទាំងភាពក្រីក្រ ជំងឺ និងការព្រួយបារម្ភ កង្វល់នៅក្នុង​គ្រួសាររបស់ពួកគាត់ទៀតផង។

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

ក្រោមរលឹមរោយស្បៃអូសបន្លាយពេញមួយយប់ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ងេអាន (ប្រទេស វៀតណាម)និងបញ្ជាការដ្ឋានយោធាខេត្ត ហួផាន់ (ប្រទេស ឡាវ) នៅតែអត់ធ្មត់កាត់ព្រៃឆ្លងភ្នំលើចម្ងាយផ្លូវជាង ១២២ គីឡូម៉ែត្រប្រតិបត្តិការដំណើរយាមល្បាតទ្វេភាគីថ្នាក់ខេត្តលើកដំបូងត្រូវបានរៀបចំរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ។

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

នៅថ្ងៃទី៨ ខែមករា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានប្រារព្ធពិធីបិទវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ សម្រាប់កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ។ វគ្គបណ្តុះបណ្តាលកត់សម្គាល់លទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលអត្រានៃសិក្ខាកាមសម្រេចនិទ្ទេសពូកែស្ទើរតែអតិបរិមា។

លោកវរសេនីយ៍ឯក ឡេ ភូថាញ់ (ខាងស្តាំ) នាយករងនគរបាលខេត្ត អានយ៉ាង និងអ្នកតំណាងប្រគល់សេចក្តីសម្រេចជូនផ្ទះ “ថ្ងៃទី ១៩ ខែ សីហា” ដល់គ្រួសារលោកស្រី កាវ ធីបឿង នៅភូមិ អានថាញ់ ឃុំ អានភូ ខេត្ត អានយ៉ាង។

នាំយកចូលឆ្នាំមុនពេលកំណត់មកកាន់អ្នកក្រីក្រតំបន់ព្រំដែន អានភូ

នាព្រឹកថ្ងៃទី ៦ ខែ មករា នៅឃុំព្រំដែន អានភូ យុវជនកុម្មុយនិស្ត ហូ ជីមិញ នគរបាលខេត្ត អានយ៉ាង សហការជាមួយយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត អានយ៉ាង និងគណៈកម្មាធិការប្រជាជនឃុំ អានយ៉ាង (ខេត្ត អានយ៉ាង) បានរៀបចំពិធីបើកប្រតិបត្តិការ “និទាឃរដូវស្ម័គ្រចិត្ត” ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែង មានអត្ថន័យជាច្រើន ជួយក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន សិស្សសាលាលេងកម្សាន្តនានិទាឃរដូវ ទទួលស្វាគមន៍ចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ។

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

សង្កាត់ ហាទៀន (ខេត្ត អានយ៉ាង) មានខ្សែព្រំដែនដីគោកលាតសន្ធឹងជាង ១៤ គីឡូម៉ែត្រ ជាប់នឹងឃុំចំនួនបីនៃស្រុក កំពង់ត្រាច ខេត្ត កំពត (ប្រទេស កម្ពុជា)។ នៅទល់មុខតំបន់ព្រំដែនមានកាស៊ីណូជាច្រើនកំពុងធ្វើសកម្មភាព ទាក់ទាញមនុស្សមួយចំនួនធំឆ្លងកាត់ព្រំដែន បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម។ ហេតុដូច្នេះ នគរបាលសង្កាត់ ហាទៀន បានសេនាធិការគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបង្កើត "កងសេនាជនចល័តឃោសនា បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គមតាមបណ្តោយព្រំដែន" រួមចំណែកការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងគោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំផ្តើមពីមូលដ្ឋាន៕

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រួសារត្រូវរងមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀង និងទឹកជំនន់នៅភូមិ ភូហ៊ឺវ ឃុំ ហ្វាធិញ ខេត្ត ដាក់ឡាក់។

ដាក់ដំណើរការ "យុទ្ធនាការ ក្វាងទ្រុង" យ៉ាងឆាប់រហ័ស

"យុទ្ធនាការ ក្វាងទ្រុង" ត្រូវបានបំផុសសំដៅកៀរគរកម្លាំងរួមដើម្បីជួសជុល សាងសង់ថ្មីផ្ទះលំនៅជូនប្រជាជនរងផលប៉ះពាល់ដោយសារភ្លៀង និងទឹកជំនន់។