ជនជាតិ ម៉ុង នៅទីរួមខេត្ត សាប៉ា (ខេត្ត ឡាវកាយ)
រូបថត៖ វៀតហ្វាង
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ អៀងថាន់
ជនជាតិ ម៉ុង នៅទីរួមខេត្ត សាប៉ា (ខេត្ត ឡាវកាយ)
រូបថត៖ វៀតហ្វាង
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ អៀងថាន់
បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។
នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមានកិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។
ពិសាបាយមួយពេលមូលជុំគ្នានាពេលដំណាច់ឆ្នាំជាលក្ខណៈវប្បធម៌ល្អឯកមួយក្នុងចំណោមលក្ខណៈវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន វៀតណាម គឺជាពេលពិសាបាយជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីជាមួយគ្នាក្នុងគោលបំណងជួបតែសេចក្តីសុខ នឹងសំណាងល្អ។
ពិធីបុណ្យ ហ្កៅតៅ របស់ជនជាតិ ម៉ុង ឃុំ ប៉ា ក ខេត្ត ភូ ថ ឆ្នាំ២០២៦ ត្រូវបានធ្វើពិធីបើកនៅថ្ងៃ៣១ ខែមករា នៅកីឡដ្ឋានភូមិ សាលិញ កន្លងទៅ។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមានអត្ថន័យពិសេស ចាប់ផ្តើមឲ្យរដូវពិធីបុណ្យនាដើមនិទាឃរដូវរបស់បងប្អូនជនជាតិ ម៉ុង នៅតំបន់ភ្នំ ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។
មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។
បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញមួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យប្រទះជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចុងឆ្នាំ 'តេត ណាំគុង' ជាមួយគ្នា។
នៅដែនដីឃុំ ប៊ូដាំង ខេត្ត ដុងណាយ បងប្អូនមាមីងនៅតែថែរក្សាចង្វាក់រាំ ក្បាច់រាំទាំងឡាយរបស់ជនជាតិ ស្ទៀង។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បានប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។
លោក អាថាយ (កើតឆ្នាំ ១៩៩២ ជនជាតិ រើម៉ាំ) ជាលេខាសាខាបក្ស និងជាប្រធានភូមិ ឡែ នៅឃុំព្រំដែន ម៉ូរ៉ាយ ខេត្ត ក្វាងង៉ាយ។ លោកគឺជាគំរូភ្លឺថ្លានៃស្មារតី “ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” នាំយកឆន្ទៈគំនិតរបស់បក្សជ្រាបចូលទៅក្នុងចិត្តគំនិតប្រជាជនយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព ផ្តល់ការជឿទុកចិត្ត និងសេចក្តីប្រាថ្នាឈោងឈានឡើងសម្រាប់សហគមន៍ទាំងមូល។
ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូនជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។
បញ្ជ្រាបការយល់ដឹងសារាចរ សេចក្តីសម្រេច គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋអំពីការងារជនជាតិ ជំនឿ សាសនាក្នុងស្ថានភាពថ្មីនិងអនុវត្តគោលដៅ ភារកិច្ចនិងសន្ទស្សន៍សំខាន់ៗ នៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងអនុវត្តប្រធានបទឆ្នាំ ២០២៦ របស់ទីក្រុង ហូ ជីមិញ មានប្រសិទ្ធភាពសមស្របមុខងារ ភារកិច្ចរបស់ស្ថាប័នគ្រប់គ្រងរដ្ឋអំពីវិស័យជនជាតិ ជំនឿ សាសនា - នោះគឺជាភារកិច្ចស្នូលត្រូវបានអនុម័តនៅក្នុងអង្គប្រជុំបូកសរុបការងារជនជាតិ ជំនឿ និងសាសនាឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចឆ្នាំ ២០២៦ រៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ នៅថ្ងៃទី ៥ ខែ មករា។
ស្ថិតនៅកណ្តាលខ្ពង់រាបថ្មដ៏ហួតហែងលំបាកលំបិននៃខេត្ត ត្វៀនក្វាង ភូមិតម្បាញ លុងតាម នៅតែស្វិតស្វាញថែ រក្សារបរតម្បាញធ្មៃប្រពៃណីរបស់ជនជាតិ ម៉ុង។
នៅរសៀលថ្ងៃទី ២៨ ខែ ធ្នូ នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម សហគមន៍បណ្តាជនជាតិកំពុងប្រជុំជីវភាពជាប្រចាំបានរៀបចំឧទ្ទេសនាមស្ពកបាយមូលមីថ្ងៃចុងឆ្នាំ។ សកម្មភាពនេះស្ថិតក្នុងខ្សែព្រឹត្តិការណ៍ខែ ធ្នូ ក្រោមប្រធានបទ "សួស្តីឆ្នាំថ្មី ២០២៦" រួមចំណែកបំភ្លឺតួនាទីនៃម្ហូបអាហារប្រពៃណីនៅក្នុងជីវភាពវប្បធម៌សង្គមរបស់បងប្អូនបណ្តាជនជាតិ។
នៅក្នុងលម្ហផ្ទះឈើទល់រត និងស្រូវថ្មីក្លិនក្រអូបឈ្ងប់ ពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ ភូ ថ ត្រូវបានថែរក្សាជាច្រើនជំនាន់មកហើយ។
នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ រង្វង់ជម្រើសចុងក្រោយបវរកញ្ញាទេសចរណ៍ជនជាតិ វៀតណាម ទូទាំងប្រទេសឆ្នាំ ២០២៥ បានប្រព្រឹត្តឡើងនៅតំបន់ទេសចរណ៍ ម៉ុកចូវ Island សង្កាត់ ម៉ុកចូវ ខេត្ត សឺនឡា។
ជនជាតិ អេដេ រស់នៅស្រុក សុងហ៊ិញ (អតីតខេត្ត ភូអៀន) សព្វថ្ងៃនេះចំណុះបណ្តាឃុំ៖ សុងហ៊ិញ ឌឹកប៊ិញ អៀលី អៀបា (ខេត្ត ដាក់ឡាក់) បច្ចប្បន្ននៅតែរក្សាតម្លៃវប្បធម៌ប្រពៃណីជនជាតិដើមដ៏វិសេសវិសាលល្អឯកជាច្រើន។
ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។
ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។
អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។
ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។
វត្តសំរោង នាមវត្តពេញគឺ វត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ គឺជាគោលដៅទេសចរណ៍ខាងជំនឿវិញ្ញាណដ៏ល្បីឈ្មោះមួយ។
កន្លងទៅនៅ ខាញ់ហ្វា និង ឡឹមដុង បងប្អូនជនជាតិ ចាម្ប៍ កាន់ព្រហ្មញ្ញសាសនារួមជាមួយនឹងភ្ញៀវទេសចរអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ ជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីសំខាន់បំផុតប្រចាំឆ្នាំរបស់បងប្អូនជនជាតិ ចាម្ប៍។
គ្មានផ្លាកសញ្ញា គ្មានថ្លៃសិក្សា គ្រាន់តែមានគ្រូដែលឧស្សាហ៍ព្យាយាមនិងកូនសិស្សជក់ចិត្តប្រកបតួអក្សរ ចេះតែដូច្នោះថ្នាក់រៀនភាសា ចាម ដោយឥតគិតថ្លៃមានអត្ថិភាពជាងដប់ឆ្នាំកន្លងទៅនៅទីក្រុង ហូ ជីមិញ។
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កញ្ញា មាមីងបងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេស វៀតណាម បានប្រារព្ធពិធីបុណ្យសែនដូនតា ជាពិធីបុណ្យប្រពៃណីមួយដ៏សំខាន់ក្នុងឆ្នាំ។ ដោយមានពិធីកិច្ចពុទ្ធសាសនា និងទំនៀមទម្លាប់ដ៏វិសេសវិសាល ពិធីបុណ្យនេះបានឆ្លុះបញ្ចាំងអំពីជីវភាពស្មារតី ជំនឿ និងប្រពៃណីរបស់ជនជាតិ ខ្មែរ រួមចំណែកក្នុងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ។
នៅថ្ងៃទី ២១ និង ២២ ខែ កញ្ញា បងប្អូនជនជាតិ ខ្មែរ ជាច្រើនកុះករនៅខេត្ត ដុងណាយ និងមូលដ្ឋានជាច្រើនទៀតបានមកកាន់វត្តរាជមហាជេតវនារាម ភូមិធំ ឃុំ ឡុកហ៊ឹង ចូលរួមបុណ្យសែនដូនតា ដែលជាពិធីបុណ្យមួយមានអត្ថន័យរំលឹកដល់ការចិញ្ចឹមបីបាច់ថែរក្សារបស់បុព្វការីជន ជីដូនជីតា និងមាតាបិតាដែលបានចែកឋានទៅ។
នាថ្ងៃទី ១៣ ខែ កញ្ញា នៅភូមិ ឡូឡូចាយ នៅក្រោមជើងបង្គោលទង់ជាតិ លុងគូ ឃុំ លុងគូ (ខេត្ត ទ្វៀនក្វាង) បានប្រព្រឹត្តឡើងពិធីសែនបុព្វបុរសរបស់ជនជាតិ ឡូឡូ ខ្មៅ ដោយមានសកម្មភាពវប្បធម៌ដ៏ល្អពិសេសជាច្រើន ទាក់ទាញភ្ញៀវទេសចរ។
ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចមួយដ៏សំខាន់ក្នុងពិធីមង្គលការរបស់បងប្អូនជនជាតិ យ៉ាវក្រហម នៅភូមិ ណឹមសាង ឃុំ មឿងថាន ខេត្ត ឡាយចូវ។
តីនិញ ជាមូលដ្ឋានមានមាមីងបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជនជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាមវប្បធម៌ ខ្មែរ។
នារីជនជាតិ យ៉ាវ តំបន់ តីអៀនទឺ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី
ដោយមានពានរង្វាន់ទាំងឡាយនៅក្នុងមហោស្រពភាពយន្តឯកសារអន្តរជាតិ Amsterdam និងវណ្ណកម្ម ជាប់ក្នុងបញ្ជីសម្រាំង Oscar អ្នកដឹកនាំរឿង ហា ឡេយៀម (ជនជាតិ តៃ ខេត្ត ថាយង្វៀន ថ្មី) កំពុងបញ្ជាក់កេរ្តិ៍ឈ្មោះនៅតាមឆាកភាពយន្តដ៏ធំបំផុតលើពិភពលោក។ នៅពីក្រោយពន្លឺសិល្បៈ បងស្រីក៏វិលត្រឡប់មកកាន់ភូមិនិគមឆ្ងាយដាច់ស្រយាល ផុសគំនិតឲ្យប្អូនៗ តូចអំពីដំណើរតាមរៀនអក្សរ ពូនជ្រំក្តីសុបិន។