ថ្នាក់រៀនភាសា ចាម ដោយឥតគិតថ្លៃនៅកណ្តាលទីក្រុង ហូ ជីមិញ

គ្មានផ្លាកសញ្ញា គ្មានថ្លៃសិក្សា គ្រាន់តែមានគ្រូដែលឧស្សាហ៍ព្យាយាមនិងកូនសិស្សជក់ចិត្តប្រកបតួអក្សរ ចេះតែដូច្នោះថ្នាក់រៀនភាសា ចាម ដោយឥតគិតថ្លៃមានអត្ថិភាពជាងដប់ឆ្នាំកន្លងទៅនៅទីក្រុង ហូ ជីមិញ។

ថ្នាក់រៀនពិសេសនៅពីចំហៀងព្រះវិហារ

ដល់ម៉ោង ១៩ គត់ជារៀងរាល់ថ្ងៃ (លើកលែងតែថ្ងៃព្រហស្បតិ៍) ថ្នាក់រៀនភាសា ចាម នៅព្រះវិហារឥស្លាម Al Masjid Jamia Alsa Adah (សង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ) ក៏អ៊ូអរ កងរំពងសំឡេងព្រះគម្ពីរ គួរអាន របស់ប្អូនតូចៗ ជនជាតិ ចាម។

02-lophoctiengcham7-5119.jpg
ប្អូន សូលីហាហ៍ អាយុ ៨ ឆ្នាំ ជក់ចិត្តនឹង​ការ​រៀន​អក្សរ​ ចាម ​នៅព្រះ​វិហារ Jamiul Anwar សង្កាត់ ចាញ់ហ៊ឹង

ប្អូន Say Fuddin សិស្សរៀនថ្នាក់ភាសា ចាម នៅព្រះវិហារ Al Masjid Jamia Alsa Adah រំភើបរីករាយឱ្យដឹងថា៖ “ប្អូនរៀនថ្នាក់នេះបាន ២ ឆ្នាំហើយ។ នៅទីនេះ ខ្ញុំបានលោកគ្រូ Mohamad Zen បង្រៀនអានព្រះគម្ពីរ គួរអាន និងអក្សរ ចាម។ លោកគ្រួរីករាយណាស់ លោកគ្រួក៏ឧស្សាហ៍និទានរឿនកំប្លែងឱ្យប្អូនៗ ស្តាប់។ ក្រៅពីអានព្រះគម្ពីរ គួរអាន លោកគ្រួក៏បង្រៀនប្អូនអានអក្ខរក្រមរបស់ភាសា ចាម ទៀតផង។ ឥឡូវប្អូនចេះអក្សរ ចាម បានច្រើនណាស់ដែរ”។

04-lophoctiengcham12-4041.jpg
ថ្វីត្បិតតែបន្ទប់រៀនតូចក៏ដោយ ក៏គ្រូនិងសិស្សនៅតែឃ្មាតខ្មីបង្រៀននិងរៀនភាសា ចាម និងអានព្រះគម្ពីរ គួរអាន

នៅមិនឆ្ងាយពីនោះ នៅព្រះវិហារ Jamiul Anwar (សង្កាត់ ចាញ់ហ៊ឹង) ក៏មានថ្នាក់រៀនភាសា ចាម ឥតគិតថ្លៃមួយ។ ថ្នាក់រៀននេះមានទំហំប្រហែល ១០០ ម៉ែត្រការ៉េ កកើតឡើងពីឆ្នាំ ១៩៦០។ នេះក៏ជាកន្លែងដែលមានចំនួនមាមីងបងប្អូនជនជាតិ ចាម កាន់សាសនាឥស្លាម រស់នៅច្រើនជាងគេបំផុតក្នុងទីក្រុង ហូ ជីមិញ ។ “ប្អូនរៀននៅទីនេះសប្បាយណាស់ លោកគ្រូក៏ឧស្សាហ៍ឱ្យកាដូប្អូនៗ ប្អូនថែមទាំងបានលេងជាមួយមិត្តច្រើនទៀត” ប្អូន Ib Rohim អាយុ ១១ ឆ្នាំកំពុងសិក្សានៅព្រះវិហារ Jamiul Anwar ចែករំលែកដោយភាពស្រស់ថ្លាគ្មានកង្វល់។

អ្នក "រក្សាព្រលឹង" ជនជាតិ

យោងតាមសហគមន៍ជនជាតិ ចាមឥស្លាម ព្រះវិហារឥស្លាមមិនត្រឹមតែជាកន្លែងគោរពបូជាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ប្រពៃណី កន្លែងប្អូនតូចៗ ត្រូវបានសិក្សារៀនសូត្រទ្រឹស្តីសាសនានិងភាសាកំណើតតាំងពីតូច។

07-lophoctiengcham6-1709.jpg
ប្អូន Rohani សិក្សាភាសា ចាម បាន ២ ឆ្នាំនៅព្រះវិហារឥស្លាម Jamia Al Sa'adah សង្កាត់ ប៊ិញតៀន ឥឡូវប្អូនអានបានអក្សរ ចាម មូលដ្ឋានយ៉ាងស្ទាត់ជំនាញហើយ

យោងតាមមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ មន្ទីរតែងតែវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការ លោកគ្រូៗ កំពុងបង្រៀនភាសា ចាម ដោយឥតគិតថ្លៃនៅតាមព្រះវិហារជនជាតិ ចាម។ ក្នុងរយៈពេលខាងមុខ មន្ទីរក៏ធ្វើសេនាធិការថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ មានគោលនយោបាយឧបត្ថម្ភបន្ត បង្កើតលក្ខខណ្ឌល្អបំផុតដើម្បីអនុវត្តគោលនយោបាយសុខុមាលភាព សង្គម ជាពិសេសក្នុងការអភិរក្ស ថែរក្សាភាសានិយាយ អក្សរសរសេររបស់សហគមន៍បណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ។

08-lophoctiengcham2-1746.jpg
ប្អូនតូចៗ ជនជាតិ ចាម ហាត់អានពាក្យទូន្មានក្នុងព្រះគម្ពីរ គួរអាន នៅឯថ្នាក់រៀន
16-lophoctiengcham9.jpg
ប្អូនតូចៗ ហាត់ប្រកបអក្សរ ចាម នៅក្នុងថ្នាក់រៀនរបស់លោក Muhammad Osry ព្រះវិហារ Jamiul Anwar, សង្កាត់ ចាញ់ហ៊ឹង

នៅទីក្រុង ហូ ជីមិញ តំបន់មានបងប្អូនជនជាតិ ចាម ឥស្លាម រស់នៅប្រមូលផ្តុំច្រើននៅតាមសង្កាត់ ចាញ់ហ៊ឹង ប៊ិញតៀន ញីវឡុក ភូញន់ យ៉ាឌិញ ។ល។ ស្ទើរតែទាំងអស់នៅតាមតំបន់លំនៅឋានទាំងនេះសុទ្ធតែមានព្រះវិហារ ព្រះវិហារតូចៗ ដើម្បីឱ្យមាមីងប្អូនជនជាតិ ចាម ធ្វើពិធីសាសនា។ នៅ​កន្លែង​ទាំង​នេះ ក៏​ងាយ​ស្រួល​ក្នុង​ការ​ជួបប្រទះរូបភាពប្អូនតូចៗ ​ប្រកប​អក្សរ ហាត់​អាន​អក្សរ ​ចាម យ៉ាងជក់ចិត្ត។ ថ្នាក់រៀនទាំងនេះជាធម្មតាប្រព្រឹត្តឡើងនៅរៀងរាល់ថ្ងៃក្នុងសប្តាហ៍នៅពេលយប់ (លើកលែងតែថ្ងៃព្រហស្បតិ៍ និងខែតមហូបបួស រ៉ាម៉ាដាន)៕

អត្ថបទនិងរូបថត៖អានហៀវ/កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយនឹងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស

ក្នុងឱកាសទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅហាណូយ អគ្គលេខាបក្ស តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមាន​ប្រជាប្រិយភាព​ឆ្នើមទូទាំងប្រទេស។

សិប្បការិនី ម៉ាលី នៅភូមិ ក្រាំងហ្ក ឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) បានរក្សារបរផលិតកុម្ភការភ័ណ្ឌរបស់ជនជាតិ ជូរូ ដោយដៃជាប្រចាំពេញអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ។

សិប្បការិនីឃ្មាតខ្មីអភិរក្សរបរកុម្ភការភ័ណ្ឌ ជូរូ

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកស្រី ម៉ាលី (អាយុ ៧១ ឆ្នាំ) នៅឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) នៅតែរក្សារបរធ្វើកុម្ភការភ័ណ្ឌប្រពៃណីរបស់ជនជាតិ ជូរូ ជាប្រចាំព្រមទាំងបង្ហាត់បង្រៀនរបរធ្វើកុម្ភការភ័ណ្ឌឱ្យក្មេងៗ ជំនាន់ក្រោយផងដែរ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោ នៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោនៅខេត្ត ដៀនបៀន

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបទុកជាអនុស្សាវរីយ៍ក្រោមមែកផ្កាជើងគោកំពុងរីកស្គុសស្គាយនៅពាសពេញតាមដងវិថី ឧទ្យាន និងតំបន់ប្រជុំជននៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

ព្រះសង្ឃនិមន្តទៅបោះឆ្នោតជ្រើសតាំងបេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅកន្លែងបោះឆ្នោត ១៦ ឃុំថ្កូវ ខេត្ត វិញឡុង។ រូបថត៖ សហការី

បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម អញ្ជើញទៅបោះឆ្នោតដោយក្តីសោមនស្សរីករាយ

នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

ម្ហូបប្រពៃណីត្រូវបានបងប្អូនជនជាតិកែច្នៃ តុបតែងលម្អគួរជាទីទាក់ទាញ។

ជាមួយនឹងបងប្អូនជនជាតិនៅខេត្ត ទ្វៀនក្វាង មូលជុំគ្នាទទួលឆ្នាំថ្មី

ពិសាបាយមួយពេលមូលជុំគ្នានាពេលដំណាច់ឆ្នាំជាលក្ខណៈវប្បធម៌ល្អឯកមួយក្នុងចំណោមលក្ខណៈវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន វៀតណាម គឺជាពេលពិសាបាយជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីជាមួយគ្នាក្នុងគោលបំណងជួបតែសេចក្តីសុខ នឹងសំណាងល្អ។

បងប្អូនជនជាតិ ម៉ុង កាន់ដៃគ្នាជារង្វង់ធំហើយរាំតាមចង្វាក់គែន។

អ៊ូអរពិធីបុណ្យ ហ្កៅតៅ របស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ប៉ា ក

ពិធីបុណ្យ ហ្កៅតៅ របស់ជនជាតិ ម៉ុង ឃុំ ប៉ា ក ខេត្ត ភូ ថ ឆ្នាំ២០២៦ ត្រូវបានធ្វើពិធីបើកនៅថ្ងៃ៣១ ខែមករា នៅកីឡដ្ឋានភូមិ សាលិញ កន្លងទៅ។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមានអត្ថន័យពិសេស ចាប់ផ្តើមឲ្យរដូវ​ពិធីបុណ្យនាដើម​និទាឃរដូវរបស់បងប្អូនជនជាតិ ម៉ុង នៅតំបន់ភ្នំ ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញ​មួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យ​ប្រទះ​ជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់​ភូមិនិគម​ជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចុងឆ្នាំ 'តេត ណាំគុង' ជាមួយគ្នា។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

លោក អាថាយ (ខាងឆ្វេង) លេខាបក្ស និងជាប្រធានភូមិ ឡែ តែងតែយកចិត្តទុកដាក់ដល់ការប្រើប្រាស់​វិទ្យាសាស្ត្រ បច្ចេកទេសចូលទៅក្នុងផលិតកម្មកសិកម្មរបស់អ្នកភូមិ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម​ផ្សាយ

អ្នក 'ផ្ទេរបន្តភ្នក់ភ្លើង' នៅដែនដីជាយដែនដ៏លំបាកលំបិន

លោក អាថាយ (កើតឆ្នាំ ១៩៩២ ជនជាតិ រើម៉ាំ) ជាលេខាសាខាបក្ស និងជាប្រធានភូមិ ឡែ នៅឃុំព្រំដែន ម៉ូរ៉ាយ ខេត្ត ក្វាងង៉ាយ។ លោកគឺជាគំរូភ្លឺថ្លានៃស្មារតី “ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” នាំយកឆន្ទៈគំនិតរបស់​បក្សជ្រាបចូលទៅក្នុងចិត្តគំនិតប្រជាជនយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព ផ្តល់ការជឿទុកចិត្ត និងសេចក្តីប្រាថ្នា​ឈោងឈានឡើងសម្រាប់សហគមន៍ទាំងមូល។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

លោក ត្រឹន វ៉ាន់បៃ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថាណែនាំនៅក្នុងអង្គប្រជុំ។ រូបថត៖ ស៊ន់ឃូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការងារជនជាតិ ជំនឿ សាសនា រួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ

បញ្ជ្រាបការយល់ដឹងសារាចរ សេចក្តីសម្រេច គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋអំពីការងារជនជាតិ ជំនឿ សាសនាក្នុងស្ថានភាពថ្មីនិងអនុវត្តគោលដៅ ភារកិច្ចនិងសន្ទស្សន៍សំខាន់ៗ នៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងអនុវត្តប្រធានបទឆ្នាំ ២០២៦ របស់ទីក្រុង ហូ ជីមិញ មានប្រសិទ្ធភាពសមស្របមុខងារ ភារកិច្ចរបស់ស្ថាប័នគ្រប់គ្រងរដ្ឋអំពីវិស័យជនជាតិ ជំនឿ សាសនា - នោះគឺជាភារកិច្ចស្នូលត្រូវបានអនុម័តនៅក្នុងអង្គប្រជុំបូកសរុបការងារជនជាតិ ជំនឿ និងសាសនាឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចឆ្នាំ ២០២៦ រៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ នៅថ្ងៃទី ៥ ខែ មករា។

សិប្បការិនីត្រកួញនិងភ្ជាប់សរសៃធ្មៃដោយដៃយ៉ាងផ្ចិតផ្ចង់។

ភូមិតម្បាញ លុងតាម - កន្លែងដែលសរសៃធ្មៃទាំងឡាយនិទានរឿងនៃខ្ពង់រាបថ្ម ដុងវ៉ាន់

ស្ថិតនៅកណ្តាលខ្ពង់រាបថ្មដ៏ហួតហែងលំបាកលំបិននៃខេត្ត ត្វៀនក្វាង ភូមិតម្បាញ លុងតាម នៅតែស្វិតស្វាញថែ រក្សារបរតម្បាញធ្មៃប្រពៃណីរបស់ជនជាតិ ម៉ុង។

សហគមន៍បណ្តាជនជាតិរៀបចំស្ពកបាយមួលមីថ្ងៃចុងឆ្នាំក្នុងក្របខណ្ឌខ្សែសកម្មភាព "សួស្តីឆ្នាំថ្មី ២០២៦" នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

ស្ពកបាយចុងឆ្នាំផ្សារភ្ជាប់សហគមន៍បណ្តាជនជាតិនៅភូមិវប្បធម៌។

នៅរសៀលថ្ងៃទី ២៨ ខែ ធ្នូ នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម សហគមន៍បណ្តាជនជាតិកំពុងប្រជុំជីវភាពជាប្រចាំបានរៀបចំឧទ្ទេសនាមស្ពកបាយមូលមីថ្ងៃចុងឆ្នាំ។ សកម្មភាពនេះស្ថិតក្នុងខ្សែព្រឹត្តិការណ៍ខែ ធ្នូ ក្រោមប្រធានបទ "សួស្តីឆ្នាំថ្មី ២០២៦" រួមចំណែកបំភ្លឺតួនាទីនៃម្ហូបអាហារប្រពៃណីនៅក្នុងជីវភាពវប្បធម៌សង្គមរបស់បងប្អូនបណ្តាជនជាតិ។

ដ៏វិសេសវិសាលពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

ដ៏វិសេសវិសាលពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

នៅក្នុងលម្ហផ្ទះឈើទល់រត និងស្រូវថ្មីក្លិនក្រអូបឈ្ងប់ ពិធីអំណរស្រូវថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ ភូ ថ ត្រូវបានថែរក្សាជាច្រើនជំនាន់មកហើយ។

បេក្ខនារីចូលរួមផ្នែកប្រលងបង្ហាញម៉ូដសម្លៀកបំពាក់អាវជនជាតិ។ រូបថត៖ ក្វាងគ្វៀត

ជម្រើសចុងក្រោយបវរកញ្ញាទេសចរណ៍ជនជាតិ វៀតណាម ទូទាំងប្រទេសឆ្នាំ ២០២៥

នាថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ រង្វង់ជម្រើសចុងក្រោយបវរកញ្ញាទេសចរណ៍ជនជាតិ វៀតណាម ទូទាំងប្រទេសឆ្នាំ ២០២៥ បានប្រព្រឹត្តឡើងនៅតំបន់ទេសចរណ៍ ម៉ុកចូវ Island សង្កាត់ ម៉ុកចូវ ខេត្ត សឺនឡា។

យុវជនយុវនារីជនជាតិភាគតិចនៅឃុំ សុងហ៊ិញ ស្វែងយល់សម្លៀកបំពាក់ជនជាតិ។

បន្តការដាស់ចរន្តលំហូរវប្បធម៌ជនជាតិដើម អេដេ ដ៏វិសេសវិសាល

ជនជាតិ អេដេ រស់នៅស្រុក សុងហ៊ិញ (អតីតខេត្ត ភូអៀន) សព្វថ្ងៃនេះចំណុះបណ្តាឃុំ៖ សុងហ៊ិញ ឌឹកប៊ិញ អៀលី អៀបា (ខេត្ត ដាក់ឡាក់) បច្ចប្បន្ននៅតែរក្សាតម្លៃវប្បធម៌ប្រពៃណីជនជាតិដើមដ៏វិសេសវិសាលល្អឯកជាច្រើន។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

ការប្រគំរនាតថ្មនៅមូលដ្ឋានបញ្ជាការដ្ឋានយោធារំដោះភូមិភាគខាងត្បូងប្រទេស វៀតណាម (ឡុកនិញ ប៊ិញភឿក ចាស់)។

រនាតថ្ម - "សរសៃខ្សែ" តភ្ជាប់ប្រពៃណី

ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ អ្នកស្រី យុង បានប្រមូលផ្តុំ និងឃ្មាតខ្មីត្បាញ ប៉ាក់សម្លៀកបំពាក់ប្រពៃណី​របស់​នារីជនជាតិ អ៊ើឌូ។

នារីជនជាតិ ថាយ ជាប់ចិត្តនឹងសម្លៀកបំពាក់ប្រពៃណីជនជាតិ អ៊ើឌូ

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការ​ថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។