បន្តការដាស់ចរន្តលំហូរវប្បធម៌ជនជាតិដើម អេដេ ដ៏វិសេសវិសាល

ជនជាតិ អេដេ រស់នៅស្រុក សុងហ៊ិញ (អតីតខេត្ត ភូអៀន) សព្វថ្ងៃនេះចំណុះបណ្តាឃុំ៖ សុងហ៊ិញ ឌឹកប៊ិញ អៀលី អៀបា (ខេត្ត ដាក់ឡាក់) បច្ចប្បន្ននៅតែរក្សាតម្លៃវប្បធម៌ប្រពៃណីជនជាតិដើមដ៏វិសេសវិសាលល្អឯកជាច្រើន។

បន្ទាប់ពីរួមបញ្ចូលផ្នែករដ្ឋបាល អាជ្ញាធរមូលដ្ឋានបានខិតខំពង្រីកឲ្យទូលាយ​តម្លៃទាំងនោះ ឱ្យ​ក្លាយជា​ចំណុចលេចធ្លោក្នុងចរន្តលំហូរវប្បធម៌មូលដ្ឋាន ដោយបង្កើតការងារធ្វើថ្មីៗ បន្ថែមទៀត ដើម្បីបង្កើន​ប្រាក់ចំណូល​សម្រាប់ជនជាតិ អេដេ តាមរយៈបណ្តាគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។

khoi-day-2.jpg
សម្លៀកបំពាក់ចម្រុះពណ៌របស់បណ្តាជនជាតិភាគតិចស្រុក សុងហ៊ិញ (អតីតខេត្ត ភូអៀន) ត្រូវបានសម្តែងបង្ហាញលើឆាក។

ការពង្រីកឲ្យទូលាយតម្លៃវប្បធម៌ជនជាតិដើម

បច្ចុប្បន្ន នៅបណ្តាឃុំ៖ សុងហ៊ិញ ឌឹកប៊ិញ អៀលី អៀបា (ខេត្ត ដាក់ឡាក់) បងប្អូនជនជាតិ អេដេ មានចំនួនជាង ១០.០០០ នាក់រស់នៅ និងធ្វើការរកស៊ីចិញ្ចឹមជីវិត សាមគ្គីសម្របខ្លួនក្នុងសហគមន៍បណ្តាជនជាតិភាគតិច​ដទៃ​ទៀតដូចជា៖ បាណា តៃ នុង ថាយ យ៉ាវ ចាម្ប៍ មឿង។ល។ ទោះបីជាផ្នែករដ្ឋបាលកម្រិតឃុំបានប្តូរ ឬក៏​នាម​មូលដ្ឋានបានប្តូរថ្មីក៏​ដោយ បងប្អូនជនជាតិ អេដេ នៅទីនេះនៅតែខិតខំថែរក្សា និងពង្រីកឲ្យទូលាយតម្លៃ​វប្បធម៌​ប្រពៃណីដ៏វិសសេសវិសេសរបស់ជនជាតិខ្លួន។

ឆ្នាំ ២០១៨ ពិធីកោរជុករបស់ជនជាតិ អេដេ (ស្រុក សុងហ៊ិញ អតីតខេត្ត ភូអៀន) ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ អស់រយៈពេលជាច្រើនឆ្នាំកន្លង បេតិកភណ្ឌ​វប្បធម៌​នេះត្រូវបានអាជ្ញាធរមូលដ្ឋាន និងបណ្តាស្ថាប័នពាក់ព័ន្ធរួមជាមួយសហគមន៍ អេដេ នៅទីនេះខំប្រឹង​ថែរក្សា និង​ផ្សព្វផ្សាយ។ ពេលវេលាធ្វើពិធីសែននេះក៏ត្រូវបានបងប្អូនជនជាតិកាត់បន្ថយផងដែរ ដើម្បជៀសវាង​ការខ្ជះខ្ជាយ ប៉ះពាល់ដល់ការងាររបស់សាច់ញាតិ និងសមាជិកគ្រួសារ។

khoi-day-3.jpg
ជនជាតិ អេដេ នៅ ដាក់ឡាក់ បង្កើតផលិតផលប្រពៃណីរបស់ជនជាតិខ្លួន ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារ។

ក្រៅពីនេះ មានលក្ខណៈវប្បធម៌វិសេសវិសាលជាច្រើនរបស់ជនជាតិ អេដេ ក៏កំពុងបានថែរក្សាផងដែរ​មាន​ដូចជា៖ ពិធីសែនកំពង់ទឹក ការសម្តែងគងឃ្មោះ ម្ហូបអាហារ សម្លៀកបំពាក់។ល។

តាមរយៈពិធីកោរជុក និងពិធីសែនផ្សេងៗ ទៀត ជនជាតិ អេដេ បួងសួងសុំទទួលការបញ្ជូនកម្លាំងប្រពៃណី​របស់​កុលសម្ព័ន្ធ ស្របពេលនោះបញ្ញើជំនឿ និងក្តីសង្ឃឹមអំពីកម្លាំង​ពលំដើម្បីជួយការពារ និងកសាងភូមិនិគមឱ្យ​រីក​ចម្រើន។ ពិធីកិច្ចខាងជំនឿទាំងនេះមានតាំងពីបរមបុរាណមកហើយ ហើយបានផ្ទេរបន្តវេនពីមួយជំនាន់ទៅ​មួយ​ជំនាន់ទៀត ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅក្នុងគំនិត និងការរស់នៅប្រជុំជីវភាពប្រចាំថ្ងៃរបស់បងប្អូន​ជនជាតិ។ ពិធី​កោរជុក​នាំមកសេចក្តីរីករាយ និងមោទកភាពក្នុងសហគមន៍ អេដេ នៅទីនេះ។

យោងតាមលោក ង្វៀន ជីហៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ សុងហ៊ិញ ពិធីកោរជុករបស់ជនជាតិ អេដេ មិនត្រឹមតែបង្ហាញអត្តសញ្ញាណវប្បធម៌តួយ៉ាងរបស់បងប្អូនជនជាតិ​ភាគតិចក្នុងមូលដ្ឋានប៉ុននោះទេ ថែមទាំង​មានតម្លៃសម្រាប់វប្បធម៌សហគមន៍ និងប្រជាជន វៀតណាម ទៀតផង។ ក្នុងអំឡុងពេលរស់នៅរយៈពេលជាយូរ​លង់នៅអតីតខេត្ត ភូអៀន ជាមួយនឹងការច្នៃប្រតិដ្ឋវប្បធម៌ឥតឈប់ឈរនោះ បងប្អូនជនជាតិ អេដេ មាន​លក្ខណៈ​វប្បធម៌ដាច់ដោយឡែក ដែលបានបង្ហាញតាមរយៈទំនៀមទម្លាប់ ជំនឿ និងពិធីបុណ្យ។

ទេសចរណ៍សហគមន៍ និងការអភិរក្សតម្លៃវប្បធម៌

ខែ មេសា ឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនស្រុក សុងហ៊ិញ (អតីតខេត្ត ភូអៀន) បានអនុម័តជាផ្លូវការ​គម្រោង "អភិវឌ្ឍទេសចរណ៍វប្បធម៌សហគមន៍និគម ឡេយៀម"។ គម្រោងនេះមានគោលបំណងកសាង​និគម ឡេយៀម (សព្វថ្ងៃចំណុះឃុំ សុងហ៊ិញ ខេត្ត ដាក់ឡាក់) ពីមួយជំហានទៅមួយជំហានក្លាយជាគោលដៅ​ទេសចរណ៍ទាក់ទាញផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងការពង្រីកឲ្យទូលាយអត្តសញ្ញាណវប្បធម៌ដាច់​ដោយឡែក​របស់បងប្អូនជនជាតិ អេដេ។

khoi-day-1.jpg
យុវជនយុវនារីជនជាតិភាគតិចនៅឃុំ សុងហ៊ិញ ស្វែងយល់សម្លៀកបំពាក់ជនជាតិ។

បច្ចុប្បន្ន និគម ឡេយៀម មានប្រជាជនប្រហែល ១៦០ ក្រុមគ្រួសារ ភាគច្រើនជាជនជាតិ អេដេ រស់នៅ។ នៅទី​នេះមានតម្លៃវប្បធម៌ប្រពៃណីវិសេសវិសាលជាច្រើនដូចជា៖ ផ្ទះវែង របាំប្រជាប្រិយ គងឃ្មោះ ម្ហូបជនជាតិដើម (រួមមានត្រីទឹកជ្រោះ បន្លែព្រៃជាដើម) របរត្បាញសំពត់សង្កិម ត្បាញរវៃ ផលិតស្រាប្រពៃណី។ល។ តម្លៃវប្បធម៌​ទាំងនេះត្រូវបានវាយតម្លៃថាមានសក្តានុភាពយ៉ាងខ្លាំងក្នុងការអភិវឌ្ឍទេសចរណ៍វប្បធម៌សហគមន៍។ ក៏ប៉ុន្តែ​រហូតមក​ដល់ពេលនេះ សកម្មភាពទេសចរណ៍ទាំងឡាយនៅនិគមនៅខ្នាតតូចតាច កើតឯង ខ្វះការ​រៀបចំ​ផែនការ និងមិនទាន់មានការវិនិយោគត្រឹមត្រូវ។

គម្រោង "ការអភិវឌ្ឍទេសចរណ៍វប្បធម៌សហគមន៍និគម ឡេយៀម" ស្នើដំណោះស្រាយជាក់ស្តែងជាច្រើន​ដូច​​ជា៖ ការកសាងគំរូគ្រប់គ្រងទេសចរណ៍សហគមន៍ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ - ទេសភាពបម្រើ​ទេសចរណ៍ ការនាំយកវប្បធម៌ អេដេ និងមុខរបរប្រពៃណីចូលទៅក្នុងផលិតផលទេសចរណ៍ ការបណ្តុះបណ្តាល​ធនធានមនុស្សក្នុងស្រុក ការបង្កើនការផ្សព្វផ្សាយរូបភាព និងលើកកម្ពស់ពាណិជ្ជសញ្ញានិគម ឡេយៀម។ ដើម​ទុនវិនិយោគសរុបគ្រោងថានឹងទទួលបានប្រហែល ៣០ ពាន់លានដុង ដែលកៀរគរបានដោយការ​អំពាវនាវ​វិនិយោគ និងប្រភពដើមទុនស្របច្បាប់ផ្សេងៗ ទៀត។

khoi-day-4.jpg
ប្រជាជននិគម ឡេយៀម នៅឃុំ សុងហ៊ិញ ខេត្ត ដាក់ឡាក់ សាងសង់ផ្ទះតាមរចនាបថប្រពៃណីជនជាតិ អេដេ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។

បងស្រី ក្សរ ហើអៀន (នៅភូមិ ឡេយៀម ឃុំ សុងហ៊ិញ) ពោលថា ដោយមានការលើកទឹកចិត្តពីអាជ្ញាធរ​មូលដ្ឋាន បងស្រីសាងសង់បានផ្ទះថ្មីមួយខ្នងតាមស្ថាបត្យកម្មប្រពៃណីរបស់ជនជាតិ អេដេ។ ផ្ទះរបស់បងស្រី​ធានាទាំង​ការ​ប្រជុំជីវភាពគ្រួសារផង និងជាកន្លែងស្នាក់នៅសម្រាប់បម្រើភ្ញៀវទេសចរផង។ បងស្រីក៏បាន​ចូលរួមក្នុងថ្នាក់​បណ្តុះបណ្តាលដើម្បីបង្កើនផ្នែកជំនាញធ្វើទេសចរណ៍សហគមន៍ រួមចំណែកដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច - សង្គម​នៅមូលដ្ឋាន។ ផ្នត់គំនិត លក្ខណៈវប្បធម៌ដ៏យូរលង់មកហើយក៏ត្រូវបានបងស្រីនិងក្រុមគ្រួសារ​ជាច្រើននៅក្នុង​និគមខំថែរក្សាដើម្បីផ្សព្វផ្សាយជូនភ្ញៀវទេសចរក្នុង និងក្រៅខេត្ត។

យោងតាមលោក ង្វៀន ជីហៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ សុងហ៊ិញ មានប្រសាសន៍ថា បច្ចុប្បន្នក្នុង​មូលដ្ឋានមានក្រុមជនជាតិភាគតិចចំនួន ២០ ក្រុមរស់នៅជាមួយគ្នាទើបមានលក្ខណៈវប្បធម៌ល្អឯកជាច្រើន វិសេស​វិសាល។ នាពេលខាងមុខ ឃុំនឹងផ្តោតលើការជំរុញសកម្មភាពឃោសនា អប់រំ រួមចំណែកបង្កើនការ​យល់ដឹងអំពី​តួនាទី សារៈសំខាន់នៃការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ និងការទទួលខុសត្រូវនៃ​ប្រព័ន្ធ​នយោបាយទាំងមូលសម្រាប់កិច្ចការអភិរក្ស លើកតម្កើងតម្លៃវប្បធម៌បណ្តាជនជាតិភាគតិច។

មូលដ្ឋានកៀរគរធនធានវិនិយោគហេដ្ឋារចនាសម្ពន្ធ និងបង្កើតកម្មវិធី សកម្មភាពនានា​ស្របតាមគម្រោង​និគមវប្បធម៌ ទេសចរណ៍ ឡេយៀម ផ្សារភ្ជាប់ជាមួយនឹងការផ្តល់អាទិភាពការស្តារ​ឡើង​វិញនូវលម្ហភូមិនិគម​ប្រពៃណី លម្ហព្រៃឈើ និងលម្ហកំពង់ទឹក បង្កើតជាលម្ហវប្បធម៌ល្អផូរផង់ និងអភិវឌ្ឍន៍ ជាពិសេស​បេតិកភណ្ឌ "លម្ហវប្បធម៌គងឃ្មោះ"៕

អត្ថបទ និងរូបថត៖ តឿងគ្វឹន
ប្រែសម្រួល៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ពិធីស៊ើម៉ះគើចាមថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ បាណា

ពិធីស៊ើម៉ះគើចាមថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ បាណា

នៅពេលចម្ការស្រែលើចាប់ផ្តើមលូតលាស់ពណ៌បៃតងល្អ បងប្អូនជនជាតិ បាណា នៅឃុំ កុងច្រ ខេត្ត យ៉ាឡាយ ក៏រៀបចំពិធី ស៊ើម៉ះចាម គគ្រឹកគគ្រេងទៀត ពិធីកិច្ចប្រពៃណីក្នុងគោលបំណងសុំសេចក្តីសុខសាន្ត សុខភាពល្អ រដូវកាលផ្តល់ផលទ្វេដង ពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍។

ថែរក្សាដួងព្រលឹងវប្បធម៌ ខ្មែរ ក្នុងចង្វាក់ជីវិតរស់នៅនាសម័យទំនើប

ថែរក្សាដួងព្រលឹងវប្បធម៌ ខ្មែរ ក្នុងចង្វាក់ជីវិតរស់នៅនាសម័យទំនើប

នៅកណ្តាលចង្វាក់ជីវិតនាសម័យទំនើប រាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅតែបានថែរក្សានិងផ្ទេរបន្តវេនឆ្លងកាត់ជាច្រើនជំនាន់។ ក្នុងលម្ហដ៏ពិសិដ្ឋនៃវត្តអារាម ខ្មែរ សំឡេងស្គរឆៃយ៉ាំគឹកកង សំឡេងវង់ភ្លេងពិណពាទ្យលាន់រំពងជាមួយនឹងចង្វាក់របាំប្រជាប្រិយនិងសិល្បៈទស្សនីយភាពរបាំមុខត្លុកប្រពៃណីបន្តលេចវត្តមានប្រៀបដូចជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណជនជាតិ។

ពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីដ៏វិសេសវិសាល

ពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីដ៏វិសេសវិសាល

នាថ្ងៃទី ១៤ ខែ ឧសភា នៅឃុំ ទ្វាន់ថាំង ខេត្ត ភូ ថ ប្រព្រឹត្តឡើងពិធីបុណ្យនេសាទត្រីជ្រោះប្រពៃណីឆ្នាំ ២០២៦ ទាក់ទាញប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់។ នេះជាលក្ខណៈវប្បធម៌ប្រជាប្រិយដ៏ពិសេសវិសាលផ្សារភ្ជាប់ជាមួយនឹងជីវភាពកសិកម្មស្រូវទឹក។

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ស្ថិតនៅកម្ពស់មធ្យមប្រហែល ១.៦០០ ម៉ែត្រប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ឃុំ ង៉ុកចៀន (ខេត្ត សឺនឡា) ត្រូវបានហ៊ុមព័ទ្ធដោយជួរភ្នំជាប់គ្នាជាបន្តបន្ទាប់ ឆ្លាស់គ្នាគឺស្រែកាំជណ្តើរ ជ្រោះល្បាក់ទឹកធ្លាក់ និងភូមិនិគម ដ៏ក្សេមក្សាន្តបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏មហាសាលផង ដ៏សែនមនោរមផង។

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

អ្នកថែរក្សា "ព្រលឹង" វប្បធម៌ យ៉ាវ នៅ ណាំដាំ

លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

អ្នករួមចំណែកសាយភាយវប្បធម៌ ថៃ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

មិនមែនស្ថិតនៅត្រឹមតែការអភិរក្សប៉ុននោះទេ សិប្បការិនីឆ្នើម សឹម ធីសាញ់ ថែមទាំងពាំនាំវប្បធម៌ ថៃ ក្លាយជាស្ពានមេត្រីអភិវឌ្ឍទេសចរណ៍យ៉ាងប៉ិនប្រសប់ បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពជូនមាមីងបងប្អូនអ្នកភូមិទៀតផង។

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

ខេត្ត ដុងណាយ ថែរក្សារបាំប្រជាប្រិយរបស់បងប្អូនជនជាតិ

បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីក​តួនាទីរបស់​សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំ​ធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាង​ស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យ

យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

ព្រះពុទ្ធសាសនា ខ្មែរ និងបេសកកម្មអភិរក្សអត្តសញ្ញាណវប្បធម៌តំបន់បងប្អូនជនជាតិ ខ្មែរ

នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និង​លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋ​ប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជន​ជាតិទៀតផង។

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

អ្នក "រក្សាព្រលឹង" វប្បធម៌ជនជាតិ កាវឡាន

នៅក្នុងវ័យអាយុ ៧៩ ឆ្នាំ សិប្បករ សឹម វ៉ាន់យឹន ភូមិ ម៉ាងហ្វា ឃុំ ភូលឿង (ខេត្ត ត្វៀនក្វាង) ត្រូវបានប្រៀបប្រដូចជា "សារមន្ទីររស់" នៃវប្បធម៌ កាវឡាន។ លោកតែងតែឧស្សាហ៍ព្យាយាមស្រាវជ្រាវ ស្តារឡើងវិញនិងចែករំលែកបង្ហាត់បង្រៀនតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់ជនជាតិខ្លួនឱ្យបច្ឆាជនជំនាន់ក្រោយៗ។

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

ទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម - សាយភាយកម្លាំងមហាសាមគ្គីដ៏ខ្លាំងក្លា

គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។

អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយនឹងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាពឆ្នើមទូទាំងប្រទេស

ក្នុងឱកាសទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅហាណូយ អគ្គលេខាបក្ស តូឡឹម ទទួលស្វាគមន៍ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី និងអ្នកមាន​ប្រជាប្រិយភាព​ឆ្នើមទូទាំងប្រទេស។

សិប្បការិនី ម៉ាលី នៅភូមិ ក្រាំងហ្ក ឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) បានរក្សារបរផលិតកុម្ភការភ័ណ្ឌរបស់ជនជាតិ ជូរូ ដោយដៃជាប្រចាំពេញអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ។

សិប្បការិនីឃ្មាតខ្មីអភិរក្សរបរកុម្ភការភ័ណ្ឌ ជូរូ

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏លោកស្រី ម៉ាលី (អាយុ ៧១ ឆ្នាំ) នៅឃុំ ក្វាងឡឹប (ខេត្ត ឡឹមដុង) នៅតែរក្សារបរធ្វើកុម្ភការភ័ណ្ឌប្រពៃណីរបស់ជនជាតិ ជូរូ ជាប្រចាំព្រមទាំងបង្ហាត់បង្រៀនរបរធ្វើកុម្ភការភ័ណ្ឌឱ្យក្មេងៗ ជំនាន់ក្រោយផងដែរ។

ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

ពិធីកិច្ចដង្ហែគ្រឿងបូជារបស់បងប្អូនជនជាតិ តៃ នៅឃុំ ផុងយូធឿង ខេត្តឡាវកាយ។

អ៊ូអរពិធីបុណ្យ ឡុងតុង

នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោ នៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបនៅក្រោមមែកផ្កាជើងគោនៅខេត្ត ដៀនបៀន

យុវនារីក្នុងឈុតសម្លៀកបំពាក់ជនជាតិ ថៃ ថតរូបទុកជាអនុស្សាវរីយ៍ក្រោមមែកផ្កាជើងគោកំពុងរីកស្គុសស្គាយនៅពាសពេញតាមដងវិថី ឧទ្យាន និងតំបន់ប្រជុំជននៅសង្កាត់ ដៀនបៀនភូ ខេត្ត ដៀនបៀន។

ព្រះសង្ឃនិមន្តទៅបោះឆ្នោតជ្រើសតាំងបេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅកន្លែងបោះឆ្នោត ១៦ ឃុំថ្កូវ ខេត្ត វិញឡុង។ រូបថត៖ សហការី

បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម អញ្ជើញទៅបោះឆ្នោតដោយក្តីសោមនស្សរីករាយ

នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។

នារីជនជាតិ ហាញី តំបន់ជាយដែនឆ្ងាយដាច់ស្រយាល ឡាយចូវ រៀបចំសម្លៀកបំពាក់ទទួលនិទាឃរដូវថ្មីមួយ។

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅខេត្ត ឡាយចូវ

បុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី នៅឃុំព្រំដែន ធូលុម ខេត្ត ឡាយចូវ មកដល់ឆាប់ជាង នៅពាក់កណ្តាលខែ វិច្ឆិកា រៀងរាល់ឆ្នាំ ជាអំឡុងពេលជនជាតិ ហាញី ឈប់សម្រាក ក្រោយពីធ្វើការលំបាកពេញមួយឆ្នាំ។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

ម្ហូបប្រពៃណីត្រូវបានបងប្អូនជនជាតិកែច្នៃ តុបតែងលម្អគួរជាទីទាក់ទាញ។

ជាមួយនឹងបងប្អូនជនជាតិនៅខេត្ត ទ្វៀនក្វាង មូលជុំគ្នាទទួលឆ្នាំថ្មី

ពិសាបាយមួយពេលមូលជុំគ្នានាពេលដំណាច់ឆ្នាំជាលក្ខណៈវប្បធម៌ល្អឯកមួយក្នុងចំណោមលក្ខណៈវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន វៀតណាម គឺជាពេលពិសាបាយជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីជាមួយគ្នាក្នុងគោលបំណងជួបតែសេចក្តីសុខ នឹងសំណាងល្អ។

បងប្អូនជនជាតិ ម៉ុង កាន់ដៃគ្នាជារង្វង់ធំហើយរាំតាមចង្វាក់គែន។

អ៊ូអរពិធីបុណ្យ ហ្កៅតៅ របស់បងប្អូនជនជាតិ ម៉ុង នៅឃុំ ប៉ា ក

ពិធីបុណ្យ ហ្កៅតៅ របស់ជនជាតិ ម៉ុង ឃុំ ប៉ា ក ខេត្ត ភូ ថ ឆ្នាំ២០២៦ ត្រូវបានធ្វើពិធីបើកនៅថ្ងៃ៣១ ខែមករា នៅកីឡដ្ឋានភូមិ សាលិញ កន្លងទៅ។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រពៃណីមានអត្ថន័យពិសេស ចាប់ផ្តើមឲ្យរដូវ​ពិធីបុណ្យនាដើម​និទាឃរដូវរបស់បងប្អូនជនជាតិ ម៉ុង នៅតំបន់ភ្នំ ព្រមទាំងរួមចំណែកអភិរក្ស ពង្រីកតម្លៃ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចុងឆ្នាំ 'តេត ណាំគុង' ដ៏វិសេសវិសាលរបស់ជនជាតិ យ៉ាវ នៅ ហាសឺន

បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញ​មួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យ​ប្រទះ​ជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់​ភូមិនិគម​ជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចុងឆ្នាំ 'តេត ណាំគុង' ជាមួយគ្នា។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។