បុណ្យចូលឆ្នាំថ្មីគឺជាឱកាសសម្រាប់ក្រុមគ្រួសារ សាច់ញាតិវង្សត្រកូលជួបជុំគ្នា បន្ទាប់ពីធ្វើការនឿយហត់ពេញមួយឆ្នាំ ហើយក៏ជាឱកាសសម្រាប់រាយការណ៍ដល់បុព្វការីជនអំពីសមិទ្ធផលក្នុងមួយឆ្នាំ និងបួងសួងសុំឱ្យប្រទះជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ចាប់ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏រៀបចំទទួលបុណ្យចូលឆ្នាំថ្មី 'តេត ណាំគុង' ជាមួយគ្នា។
ជាកន្លែងមានបងប្អូនជនជនជាតិ យ៉ាវ រស់នៅកុះករបំផុតនៅក្នុងខេត្ត ថាញ់ហ្វា ភូមិ ហាសឺន ឃុំ ង៉ុកឡាក់ ជាកន្លែងរស់នៅរបស់ ២៦៣ ក្រុមគ្រួសារបងប្អូនជនជាតិ យ៉ាវ ដោយមានប្រជាជនចំនួន ១.០៨៦ នាក់។
បាយដំណើបក្រោយពេលចំហុយរួចស្រេចត្រូវបានបងប្អូនជនជាតិ យ៉ាវ យកមកដាល់ឲ្យម៉ត់សម្រាប់ធ្វើនំយ៉ី។
ក៏ដូចជាបងប្អូនជនជាតិដទៃទៀតដែរ បងប្អូនជនជាតិ យ៉ាវ នៅ ហាសឺន ឧស្សាហ៍ ព្យាយាម ខ្មីឃ្មាតក្នុងការងាររកស៊ីអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជីវិតថ្មី។ ជាពិសេស សហគមន៍ជនជាតិ យ៉ាវ នៅ ហាសឺន ប្តេជ្ញាចិត្តអស់ពីចិត្តពីថ្លើមជាមួយនឹងការរក្សាលក្ខណៈវប្បធម៌វិសេសវិសាលរបស់ខ្លួន។
នារីៗ ជនជាតិ យ៉ាវ រៀបចំម្ហូបសម្រាប់សែនក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។
នំយ៉ីត្រូវបានធ្វើដោយដៃទាំងស្រុង ទុកសម្រាប់ថ្វាយអាទិទេព បុព្វការីជន។
នំយ៉ី ឬនំព្រះអាទិត្យគឺជាមុខម្ហូបប្រពៃណីមិនអាចខ្វះបានទេក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ដោយសារមានការយកចិត្តទុកដាក់របស់រដ្ឋ ជីវភាពរបស់ប្រជាជនបានល្អប្រសើរឡើង អត្តសញ្ញាណវប្បធម៌ត្រូវបានថែរក្សា និងពង្រីកឱ្យទូលំទូលាយ។
ពិធីកិច្ចសែនក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរួមមានបូជាចារ្យចំនួន ៣ នាក់ស្ទាត់ជំនាញភាសាជនជាតិ យ៉ាវ បុរាណ ធ្វើពិធី។
ក្នុងស្ពកសែនក្នុងថ្ងៃចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ មានម្ហូប ៣ មុខមិនអាចខ្វះ បាននោះគឺ សាច់ជ្រូក មាន់ និងនំយ៉ី។
បាយដំណើបចំហុយគឺជាវត្ថុធាតុដើមសម្រាប់ធ្វើនំយ៉ី។
អង្ករធ្វើនំគឺជាអង្ករដំណើប គ្រាប់ធំហើយមូល ក្លិនក្រអូបឈ្ងុយ។
រួមជាមួយនឹងប្រពៃណីបុណ្យចូលឆ្នាំថ្មី ភូមិនិគមរបស់ជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ កាន់តែមានភាពផុលផុសជាងមុន។ លោកយាយ អ្នកម្តាយ និងបងប្អូននារីៗស្លៀកពាក់តាមប្រពៃណីចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់ថ្ងៃចូលឆ្នាំថ្មី។ បរិយាកាសសប្បាយអឺងកង អ៊ូអរកាន់តែបង្កើនកម្លាំង និងស្មារតីថែមទៀតនានិទាឃរដូវនៅតាមបណ្តាភូមិនិគមជនជាតិ យ៉ាវ៕
អត្ថបទ និងរូបថត៖ ហ្វាម៉ាយ
ប្រែសម្រួល៖ អៀងថាន់
(ទីភ្នាក់ងារព័ត៌មានវៀតណាម)