ក្រុមរាំមិនត្រឹមតែអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនៅក្នុងខេត្តប៉ុននោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិដល់យុវជនជំនាន់ក្រោយទៀតផង។
វប្បធម៌សហគមន៍។
ក្បាច់រាំ និងចង្វាក់រាំទាំងឡាយសុទ្ធតែត្រូវបានបងប្អូនជនជាតិ ស្ទៀង និពន្ធ និងច្នៃបង្កើតដោយខ្លួនឯង ដោយផ្អែកលើពិធីសាសនា ការរស់នៅប្រចាំថ្ងៃ និងក្នុងផលិតកម្មកសិកម្ម។
នៅភូមិ ប៊ូដាំង ថ្នាក់ដឹកនាំក្នុងមូលដ្ឋានបានបោះជំហានយុទ្ធសាស្ត្រដោយមានការរួមបញ្ចូលបេតិកភណ្ឌនេះចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍។ នេះគឺជាដំណោះស្រាយជួយថែរក្សា និងលើកតម្កើងប្រពៃណីប្រកបដោយស្ថិរភាព បើកទិសដៅជាក់ស្តែងដើម្បីបង្កើនប្រាក់ចំណូល កែលម្អជីវភាពសម្រាប់បងប្អូនជនជាតិក្នុងមូលដ្ឋាន៕
អត្ថបទ និងរូបថត៖ កហ្កឿយហ៍
ប្រែសម្រួល៖ អៀងថាន់