ចាប់ពីព្រឹកព្រលឹមស្រាងៗ តាមផ្លូវថ្នល់នានាត្រូវបានតុបតែងលម្អដោយទង់ជាតិពណ៌ក្រហមដែលមានរូបផ្កាយពណ៌លឿង និងទង់បក្សបក់រវិចៗ បដា និងពាក្យស្លោកត្រូវបានលម្អនៅកន្លែងបោះឆ្នោត។ បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម នៅគ្រប់មូលដ្ឋានបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលវេលាដ៏ពិសិដ្ឋនេះ។
ការបោះឆ្នោតគឺជាឱកាសសម្រាប់អ្នកបោះឆ្នោតទូទាំងប្រទេសជ្រើសរើសបេក្ខជនឆ្នើម សក្តិសមជាអ្នកតំណាងឲ្យភាពឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិកាលថ្មី ២០២៦ - ២០៣១៕
ផលិត៖ ក្រុមយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ អៀងថាន់