ពិធីអំណរស្រូវថ្មីគឺជាការបង្ហាញពីការដឹងគុណរដូវកាល ជាចំណងភ្ជាប់ក្នុងគ្រួសារ វង្សត្រកូល សហគមន៍ជនជាតិ ថៃ។
ក្នុងពិធីអំណរស្រូវថ្មី គ្រួសារជនជាតិ ថាយ តែងតែអញ្ជើញសាច់ញាតិ អ្នកភូមិផងរបងជាមួយមកចូលរួម។ ភ្ញៀវអញ្ជើញមកមិនចាំបាច់យកប្រាក់ ឬអំណោយមកតាមទេ ព្រោះប្រការសំខាន់បំផុតនោះគឺជាពាក្យជូនពរ និងវត្តមានរបស់ភ្ញៀវអញ្ជើញមកប៉ុននោះ។
បញ្ចប់ពិធីរួចស្រេច ម្ចាស់ផ្ទះអញ្ជើញភ្ញៀវពិសាស្រាពាង ត្រីទឹកជ្រោះចំហុយឬអាំង បាយដំណើប ហើយចូលរួមរាំរបាំស្វែ របាំគោះអង្រែនៅឯទីធ្លា។
តម្លៃវប្បធម៌នៃពិធីអំណរស្រូវថ្មីកំពុងបានថែរក្សាដោយសហគមន៍ជនជាតិ ថាយ បង្កើតទៅជាសម្រស់វប្បធម៌វិសេសវិសាលនៃដែនដី ម៉ាយចូវ ដ៏ស្រស់ត្រកាល៕
អត្ថបទ និងរូបថត៖ លឺវ ត្រុងដាត
ប្រែសម្រួល៖ អៀងថាន់