នៅក្នុងអង្គប្រជុំ តាងនាមថ្នាក់ដឹកនាំទីក្រុង លោក ត្រឹន វ៉ានបៃ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ កត់សម្គាល់លើកសរសើរលទ្ធផលដ៏លេចធ្លោទាំងឡាយក្នុងកាងារសាសនា ជនជាតិក្នុងរយៈពេលកន្លងទៅស្នើឱ្យមន្ទីជនរជាតិនិងសាសនាជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយ ពង្រឹងត្រួតពិនិត្យការអនុវត្តការងារជនជាតិ ជំនឿ សាសនាបន្ថែម។ អង្គភាពសមត្ថកិច្ចទាំងឡាយអនុវត្តបានល្អការងារផ្តល់ប្រឹក្សាច្បាប់ ឆ្លើយតបសំណើ ដោះស្រាយបង្ហាញ ក្រដាស់ស្នាមតវ៉ា បណ្តឹងរបស់ប្រជាជនតាមសមត្ថកិច្ច ស្របតាមច្បាប់។ មន្ទីរជនជាតិនិងសាសនាឆាប់ប្រែក្លាយកម្មវិធីកិច្ចសហប្រតិបត្តិការការងាររវាងគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាគណៈកម្មាធិការបក្សក្រុងក៏ដូចជាមន្ទីរ គណៈកម្មការ ផ្នែកមានពាក់ព័ន្ធឱ្យទៅជាភាពជាក់ស្ដែងក្នុងស្មារតីទទួលខុសត្រូវហ្មត់ចត់ដើម្បីបញ្ចប់ភារកិច្ចការងារជនជាតិ សាសនាក្នុងឆ្នាំ ២០២៦ ឱ្យបានជោគជ័យល្អ។
យោងតាមមន្ទីរជនជាតិនិងសាសនា ទីក្រុង ហូ ជីមិញ ក្រោយពេលរួមបញ្ចូលគ្នាមានជនជាតិភាគតិចចំនួន ៥៣ ក្នុងនោះមានជនជាតិភាគតិចចំនួន ៤៣ រស់នៅអចិន្ត្រៃយ៍ដោយមានចំនួន ១៨២.៥៧២ គ្រួសារក្នុងចំណោម ៥៩០.៧១៥ នាក់ជាជនជាតិភាគតិច។ បួនជនជាតិមានចំនួនមនុស្សច្រើននិងរស់នៅប្រមូលផ្តុំជាសហគមន៍ រួមមានជនជាតិ ចិន (៤៧៨.២៧៣ នាក់) ខ្មែរ (៥៧.៥២១ នាក់) ចាម (១០.៨៨២ នាក់) ជើរ៉ (៩.៣៣៤ នាក់)។ នៅទីក្រុង ហូ ជីមិញ មានសាសនាចំនួន ១៣ អង្គការសមាគមចំនួន ៣៣ ត្រូវបានរដ្ឋទទួលស្គាល់ ផ្តល់វិញ្ញាបនបត្របញ្ជាក់ចុះបញ្ជីធ្វើសកម្មភាពសាសនាដោយមានគ្រឹះស្ថានសាសនាប្រហែល ៣.០០០ ចំនួន ១.៦៩២ គ្រឹះស្ថានជំនឿ។
នៅក្នុងអង្គប្រជុំ គណៈកម្មាធិការឃោសនាអប់រំគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ និងមន្ទីរជនជាតិនិងសាសនាបានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការការងារដំណាក់កាល ២០២៥ - ២០៣០ គោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាពក្នុងការងារស្រាវជ្រាវ ធ្វើសេនាធិការអនុវត្តការងារជនជាតិ សាសនានៅលើភូមិសាសាស្ត្រ រួមចំណែកអនុវត្តល្អរាល់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីការងារជនជាតិ សាសនា៕
អត្ថបទ៖ ស៊ន់ឃូ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ