បង្កើតការងាររកស៊ីចិញ្ចឹមជីវិតស្ថិរភាពជូននារី ខ្មែរ

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនស្រុក វិញធន់ ខេត្ត កៀនយ៉ាង អញ្ជើញទស្សនាក្រុមសហការត្បាញកំប្លោក សារ៉ាន នៅភូមិ វិញថាញ់ ឃុំ ផុងដុង
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនស្រុក វិញធន់ ខេត្ត កៀនយ៉ាង អញ្ជើញទស្សនាក្រុមសហការត្បាញកំប្លោក សារ៉ាន នៅភូមិ វិញថាញ់ ឃុំ ផុងដុង

វិញធន់ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត កៀនយ៉ាង ដោយមានចំនួនប្រជាជន ៨% ជាបងប្អូនជនជាតិ ខ្មែរ។ ដាក់ដំណើរការបណ្តាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ស្រុក វិញធន់ បានឧបត្ថម្ភក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ជាច្រើនផ្លាស់ប្តូរមុខរបរបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូលជួយមិនតិចក្រុមគ្រួសារឈោងឈានឡើង រួចផុតពីភាពក្រីក្រ ក្នុងនោះមានបងប្អូននារី ខ្មែរ។ល។

ធ្វើដំណើរលើខ្សែផ្លូវក្រាលកៅស៊ូពីកណ្តាលឃុំ ផុងដុង មកភូមិ វិញថាញ់ កន្លែងមានបងប្អូនជនជាតិ ខ្មែរ ជាង ៤៥% រស់នៅអមសងខាងផ្លូវគឺដើមឈើបៃតងជាជួរៗ ត្រជាក់ត្រជុំ ផ្ទះធំទូលាយទាំងឡាយ យើងខ្ញុំចំណាប់អារម្មណ៍យ៉ាងច្បាស់ពីការផ្លាស់ប្តូរនៃជីវភាពរបស់បងប្អូនជនជាតិនៅទីនេះ។ ដោយមានការលើកទឹកចិត្តឧបត្ថម្ភពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូននារីនៅក្នុងភូមិមានការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូលបន្ថែមពីរបរត្បាញកំប្លោកហើយ។

2.jpg
លោកស្រី ធី សារ៉ាន ណែនាំសមាជិកសមាគមសហព័ន្ធនារី ខ្មែរ នៅភូមិ វិញថាញ់ ឃុំ ផុងដុង ត្បាញផលិតផលហត្ថកម្មវិចិត្រសិល្បៈពីកំប្លោក

អញ្ជើញមកសួរសុខទុក្ខគ្រួសារអ្នកស្រី ធីយៀម នៅភូមិ វិញថាញ់ បានដឹងថា គ្រួសារអ្នកស្រីមិនត្រឹមតែធ្វើស្រែគួបផ្សំនឹងចិញ្ចឹមបង្កងដៃវែង បង្គាក្លឹងប៉ុណ្ណោះទេ ថែមទាំងឆ្លៀតពេលទំនេរត្បាញថាស  ជាល កន្ត្រក ផើង កាបូបយួរ កម្រាលធ្វើពីកំប្លោកទៀតផង។ អ្នកស្រី ធីយៀម  ចែករំលែកថា៖ "រៀងរាល់ថ្ងៃជាមធ្យមខ្ញុំត្បាញបានផលិតផលចំនួន ២។ ថ្ងៃណាធ្វើបានច្រើនគឺបានចំនួន ៣ ដល់ ៤ ផលិតផល។ អាស្រ័យហេតុដូច្នោះ គ្រួសារមានចំណូលបន្ថែមប្រហែល  ៣ លានដុងក្នុងមួយខៃ"។

3.jpg
ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទនៅឃុំ ផុងដុង ជួយបង្កើនឱកាសមានការងារធ្វើសម្រាប់នារី ខ្មែរ

ក៏ដូចអ្នកស្រី ធីយៀម ដែរ គ្រួសារអ្នកស្រី ធីដែត មានស្រែ ៥ កុងអោយជួល ក្រោយពេលទំនេរពីការងារស្រែចម្ការក៏ប្រកបរបរត្បាញកំប្លោកបន្ថែម រកចំណូលពី ១០០.០០០ ទៅ ២០០.០០០ ដុងក្នុងមួយថ្ងៃ។ រីឯគ្រួសារអ្នកស្រី ធីហា មានកូន ៥ នាក់គឺកូនទាំង ៥ នាក់នោះសុទ្ធតែតាមមុខរបរនេះដែរ ប្រាក់ចំណូលរបស់គ្រួសារកើនឡើងបន្ថែមពី ៥ ទៅ ៧ លានដុងក្នុងមួយខែៗ។ ជាមួយនឹងការលក់ដូរតូចតាច ផ្ទះអ្នកស្រី ហា បានរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន លំនឹងជីវភាពរស់នៅ។

4.jpg
របរត្បាញកំប្លោករួមចំណែកដោះស្រាយការងារធ្វើ បង្កើនប្រាក់ចំណូលជូនបងប្អូននារី ខ្មែរ នៅឃុំ ផុងដុង

គ្រួសារអ្នកស្រី ធីយៀម ធីដែត និង ធីហា គ្រាន់តែជាគ្រួសារសមាជិកក្រុមសហការ ខ្មែរ ចូលរួមក្រុមសហការតម្បាញកំប្លោក សារ៉ាន ចំនួន ៣ ក្នុងចំណោម ៤០ គ្រួសារនៃភូមិ វិញថាញ់។ អ្នកស្រី ធី សារ៉ាន ប្រធានសាខាសមាគមនារីភូមិ វិញថាញ់ មានប្រសាសន៍ថា៖ ដើម្បីជួយបងប្អូននារី ខ្មែរ បង្កើនប្រាក់ចំណូលបន្ថែម មានជីវភាពរស់នៅប្រកបដោយស្ថិរភាព សាខាសមាគមបានទៅស្វែងយល់ សិក្សារៀនសូត្រគំរូត្បាញកំប្លោកនៅជាច្រើនកន្លែងរួចហើយយកមកអនុវត្តនៅមូលដ្ឋាន។ អាស្រ័យហេតុនេះ បងប្អូននារី ខ្មែរ ក្នុងក្រុមសហការតម្បាញកំប្លោក សារ៉ាន មានការងារធ្វើបន្ថែមដោយមានប្រាក់ចំណូលពី ១០០.០០០ ទៅ ១៥០.០០០ ដុងមួយថ្ងៃ អ្នកទើបតែចេះត្បាញក៏បានពី ៥០.០០០ ទៅ ៧០.០០០ ដុងក្នុងមួយថ្ងៃដែរ។

យោងតាមលោក ចូវ ង៉ុកកឹន លេខាគណៈកម្មាធិការបក្សឃុំ ផុងដុង ដោយមានការប្រឹងប្រែងរបស់អាជ្ញាធរ រាល់កម្មវិធីជួយឧបត្ថម្ភបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានបានពង្រីកប្រកបដោយប្រសិទ្ធភាព រួមចំណែកជួយអត្រាក្រុមគ្រួសារក្រីក្ររបស់ឃុំថយចុះនៅត្រឹមចំនួន ១,៨៩% (ឆ្នាំ ២០២២ គឺ ៣,០៤%)។ ឃុំ ផុងដុង ប្រឹងប្រែងសម្រេចស្តង់ដារឃុំជនបទថ្មីកម្រិត លើកកម្ពស់នៅឆ្នាំ ២០២៥។

លោក វ៉ ថាញ់ស៊ន់ ប្រធានគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុក វិញធន់ ឲ្យដឹងថា សកម្មភាពរបស់ក្រុមសហការតម្បាញកំប្លោក សារ៉ាន និយាយដោយឡែកនិងសាខាសមាគមនារីភូមិ វិញថាញ់ និយាយរួមបានបង្កើតការងារធ្វើ ពាំនាំប្រាក់ចំណូលស្ថិរភាពមកជូនបងប្អូននារី រួមចំណែកកសាងស្រុកកំណើតកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

នៅព្រឹកថ្ងៃទី១១ ខែកក្កដា នៅ ហាណូយ គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ក្រសួងនគរបាល បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៤៦ - ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦) ហើយទទួលគ្រឿងឥស្សរិយយសផ្កាយមាស ជាគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពប្រគល់ជូនដោយបក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងពិធី។

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត​ ឡាងសឺន បានពន្លឿនបរិវត្តកម្មឌីជីថល កសាងរដ្ឋាភិបាលឌីជីថល ពង្រីកការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត។

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

យោងតាមព័ត៌មានពីនាយកដ្ឋាននគរបាលចរាចរណ៍ (នគរបាលក្រុងហាណូយ) ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវដំណើរការ Module "ពិនិត្យរុករកប័ណ្ណបើកបរ" នៅលើលម្ហព័ត៌មានអេឡិចត្រូនិចនគរបាលក្រុងហាណូយ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចរយៈពេលឆមាសទី១ ភារកិច្ច និងដំណោះស្រាយដើម្បីធានាការអនុវត្តភារកិច្ចប្រកបដោយជោគជ័យនៅឆ្នាំ ២០២៦ និងស្ថានភាពនៃការអនុវត្តសេចក្តីសម្រេចចិត្ត ០២-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី "ការកសាង និងអភិវឌ្ឍន៍រដ្ឋធានីហាណូយក្នុងយុគសម័យថ្មី"៕

ការបង្កើនសមត្ថភាពការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW នៅមូលដ្ឋាន

ការបង្កើនសមត្ថភាពការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW នៅមូលដ្ឋាន

នៅថ្ងៃទី៨ ខែកក្កដា នៅសង្កាត់ វីតឹន មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងកឹនធើ រៀបចំកម្មវិធីបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧-NQ/TW នៅមូលដ្ឋាន សម្រាប់ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង មន្ត្រី ទទួលបន្ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល និងតំណាងអាជីវកម្ម សហករណ៍ គ្រួសារអាជីវកម្មនៅ សង្កាត់ និងឃុំនានាក្នុងទីក្រុង។

ទីភ្នាក់ងារព័ត៌មានវៀតណាមអនុវត្តភារកិច្ចឆមាសទី២នៃចុងឆ្នាំ ២០២៦

ទីភ្នាក់ងារព័ត៌មានវៀតណាមអនុវត្តភារកិច្ចឆមាសទី២នៃចុងឆ្នាំ ២០២៦

នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ទីភ្នាក់ងារព័ត៌មានវៀតណាមរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញនូវការងារក្នុងឆមាសទី១ដើម្បីរៀបចំផែនការភារកិច្ចសម្រាប់ឆមាសទី២នៃឆ្នាំ ២០២៦៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង៖ បេសកកម្មនេះនឹងបន្តរហូតដល់អដ្ឋិធាតុយុទ្ធជនពលីទាំងអស់ត្រូវបានប្រមូល

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង៖ បេសកកម្មនេះនឹងបន្តរហូតដល់អដ្ឋិធាតុយុទ្ធជនពលីទាំងអស់ត្រូវបានប្រមូល

នាព្រឹកថ្ងៃទី៦ ខែកក្កដា នាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញចូលរួមពិធីបើកការស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅសួនសាធារណៈ លេ ធីរៀង សង្កាត់ ហ្វាហ៊ឹង ទីក្រុងហូជីមិញ។

ត្រួសត្រាយផ្លូវស្ថាប័ន ដាស់សេចក្តីប្រាថ្នាបច្ចេកវិទ្យា វៀតណាម

ត្រួសត្រាយផ្លូវស្ថាប័ន ដាស់សេចក្តីប្រាថ្នាបច្ចេកវិទ្យា វៀតណាម

ក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យាសកលដ៏ខ្លាំងក្លា ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លុះទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល បានក្លាយជារឿងសំខាន់ និងបន្ទាន់ជាងពេលណាៗទាំងអស់។

នាំយកគោលនយោបាយជនជាតិ តំបន់ភ្នំចូលទៅក្នុងជីវភាពឲ្យកាន់តែស៊ីជម្រៅថែមទៀត

នាំយកគោលនយោបាយជនជាតិ តំបន់ភ្នំចូលទៅក្នុងជីវភាពឲ្យកាន់តែស៊ីជម្រៅថែមទៀត

នៅព្រឹកថ្ងៃទី ៣ ខែ កក្កដា ក្រុមការងារនៃក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សា​កិច្ចការជនជាតិបានអញ្ជើញមកធ្វើការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត ត្វៀនក្វាង ស្តីអំពីការអនុវត្ត​គោលនយោបាយ ច្បាប់អំពីដីធ្លីនិងការអនុវត្តយន្តការ គោលនយោបាយពិសេសដាច់ដោយឡែកមួយចំនួនអំពី​វិស័យអប់រំ សុខាភិបាលសម្រាប់បងប្អូនជនជាតិនិងតំបន់ភ្នំនៅក្នុងភូមិសាស្រ្ត។

លើកទឹកចិត្តការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង

លើកទឹកចិត្តការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាវ័យក្មេង

ថ្ងៃទី៤ ខែកក្កដា នៅថ្នាក់ឧត្តមបច្ចេកទេសឧស្សាហកម្មបាក់និញ មជ្ឈិមសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអភិវឌ្ឍន៍ទេពកោសល្យវ័យក្មេង សហការជាមួយសហភាពយុវជនខេត្តបាក់និញ បានរៀបចំការប្រកួតជុំតំបន់ភាគខាងជើងនៃការប្រកួតព័ត៌មានវិទ្យាយុវជនថ្នាក់ជាតិលើកទី៣២ ឆ្នាំ២០២៦។

នាងតូចកំព្រាឆ្លងកាត់ការលំបាកក្លាយជាបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេសក្រុមមុខវិជ្ជា A00

នាងតូចកំព្រាឆ្លងកាត់ការលំបាកក្លាយជាបេក្ខសិស្សជាប់ថ្នាក់ឯកទូទាំងប្រទេសក្រុមមុខវិជ្ជា A00

នៅថ្ងៃទី ១ ខែ កក្កដា ក្រោយពីពេលក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រកាសពិន្ទុប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ ប្អូន ដាំង គ្វិញត្រាង សិស្សសាលាថ្នាក់ទី 12C3 នៃមធ្យមសិក្សាទុតិយភូមិឯកទេស លេ គ្វីដូន គឺជាវង់ភ័ក្រឆ្នើមរបស់ខេត្ត ដៀនបៀន នៅលើក្រាំងមាសបេក្ខសិស្សជាប់ថ្នាក់ឯកមុខវិជ្ជារួមបញ្ចូលគ្នា A00 ទូទាំងប្រទេសដោយមានពិន្ទុសរុប ២៩,៥ ក្នុងនោះពិន្ទុល្អឥតខ្ចោះនៅក្នុងពីរវិញ្ញាសាមុខវិជ្ជាគណិតវិទ្យា ១០ ពិន្ទុ មុខវិជ្ជាគីមីវិទ្យា ១០ ពិន្ទុនិងមុខវិជ្ជារូបវិទ្យា ៩,៥ ពិន្ទុ។

ការសម្រេចគោលនយោបាយមនុស្សធម៌ឧបត្ថម្ភសិស្សសាលាតំបន់ភ្នំ ឡាយចូវ

ការសម្រេចគោលនយោបាយមនុស្សធម៌ឧបត្ថម្ភសិស្សសាលាតំបន់ភ្នំ ឡាយចូវ

នាខែ មេសា ឆ្នាំ ២០២៦ ខេត្ត ឡាយចូវ បានចេញគោលនយោបាយឧបត្ថម្ភសិស្សសាលា សិក្ខាកាមអឌ្ឍអន្តេវាសិក អន្តេវាសិកឆ្នាំចុងបញ្ចប់រំឭកមេរៀន និងប្រលងបញ្ចប់ការសិក្សា។

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

ក្រោយរយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ឃុំព្រំដែនជាច្រើនដែលមានបងប្អូនជនជាតិរស់​នៅ​ច្រើនកុះករ​នៅក្នុងទីក្រុង ដុងណាយ មានការផ្លាស់ប្តូរប្រកបដោយលក្ខណៈរបត់។ ក្បាលម៉ាស៊ីនរដ្ឋបាលបង្រួម ដំណើរការយ៉ាងរលូន​មិន​ត្រឹមតែបង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងប៉ុននោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ​សម្រាប់បរិវត្តកម្មឌីជីថលចូល​ទៅក្នុង​ការរស់នៅ ជួយឱ្យបងប្អូនជនជាតិភាគតិចអាចអភិក្រមសេវាសាធារណៈតាមប្រព័ន្ធអនឡាញ អភិវឌ្ឍបំណិនឌីជីថល​ពី​មួយជំហានទៅមួយជំហាននិងបង្កើនគុណភាព​បម្រើប្រជាជនទៀតផង។

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

បន្ទាប់ពីរយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សមិទ្ធផលគួរឱ្យកត់សម្គាល់បំផុតគឺការកែលម្អបន្តិចម្តងៗ និងទូលំទូលាយនៃក្របខ័ណ្ឌស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

មិនត្រឹមតែរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិប៉ុននោះទេ នារីៗ ជាច្រើននៅតំបន់ជនជាតិភាគតិចនៅខេត្ត ដាក់ឡាក់ ក្លៀវក្លាផ្តើមអាជីពពីតម្លៃក្នុងស្រុកទៀតផង។ គំរូសេដ្ឋកិច្ចដោយនារីធ្វើជាម្ចាស់កំពុងបើកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលនិងសាយភាយអត្តសញ្ញាណវប្បធម៌។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

នៅល្ងាចថ្ងៃទី ២៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ដាណាំង គណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង សហការជាមួយសមាគមផ្សព្វផ្សាយភាពយន្តវៀតណាម (VFDA) បើកសម្ពោធមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី ៤ (DANAFF IV) ចាប់ផ្តើមពិធីមហោស្រពភាពយន្តអន្តរជាតិរយៈពេលមួយសប្តាហ៍ ដោយមានការចូលរួមពីអ្នកផលិតភាពយន្ត សិល្បករ និងអ្នកជំនាញភាពយន្តជាច្រើនមកពីប្រទេសវៀតណាម និងបរទេស៕

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

ថ្ងៃទី ២៦ ខែ មិថុនា នៅខេត្ត ថាយង្វៀន មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ថាយង្វៀន រៀបចំអង្គប្រជុំលើកសរសើរ ជូនរង្វាន់ប្អូនៗ សិស្សសាលាដែលជាបងប្អូនជនជាតិ​ភាគតិចចំនួន ២៣០ រូបដែលរៀន​ពូកែក្នុងឆ្នាំ​សិក្សា ២០២៥ - ២០២៦។ នេះគឺជាវង់ភ័ក្រ្តគំរូៗ តួយ៉ាងតំណាងឱ្យសិស្សសាលាជនជាតិ​ភាគតិចជាង ៨៥ ពាន់រូបក្នុង​ភូមិសាស្រ្តខេត្ត រួមចំណែកសាយភាយស្មារតីស្រលាញ់ការសិក្សា ឆន្ទៈតស៊ូនិងបំណងប្រាថ្នាឈោងឈានឡើង។

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

​ផ្អែក​លើ​សមិទ្ធផល​លេចធ្លោ​នៃ​អាណត្តិកាល ២០២២-២០២៦ មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣ បាន​កំណត់​ភារកិច្ច​សំខាន់ៗ ​មាន​គោលបំណង​អភិវឌ្ឍ​យុវជន​ជំនាន់​ក្រោយ​មាន​ភាព​ក្លាហាន ច្នៃប្រឌិត មាន​ជំនាញ​បច្ចេកវិទ្យា និង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

នៅថ្ងៃទី ២៣ ខែ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត ឡាយចូវ រៀបចំកម្មវិធី "ទីបង្អែករបស់​ភូមិនិគម" ឆ្នាំ ២០២៦ សំដៅលើកតម្កើងនិងថ្លែងការដឹងគុណចំពោះប្រធានភូមិ អ្នកមានប្រជាប្រិយភាពគំរូនៅតំបន់ព្រំដែនខេត្ត។ សកម្មភាពនេះបង្ហាញពីការទទួលស្គាល់ចំពោះបុគ្គលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធ្លុង​មហាសាមគ្គីប្រជាជាតិទាំងមូល អភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថែរក្សាអត្តសញ្ញាណវប្បធម៌និងការពារ​អធិបតេយ្យភាព​ព្រំដែនជាតិ។

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។