ស្ថិតនៅដ៏ក្សេមក្សាន្តប្របមាត់បឹង ណៃ មានទំហំធំទូលាយជាង ១.២០០ ហិកតាភូមិ ហនធៀន ឃុំ ស៊ន់ហាយ ខេត្ត ខាញ់ហ្វា តែងតែទាក់ទាញភ្ញៀវទេសចរដោយសារវណ្ណកម្មគំនូរគូរលើជញ្ជាំង 3D ដ៏រស់រវើក និងទេសភាពធម្មជាតិជាទីមនោរម្យ។ នាពេលព្រឹក បឹងដ៏សាន្ដត្រាណ ឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យស្រទន់បង្កើតបានជាទិដ្ឋភាពដ៏សុខក្សេមក្សាន្តពោរពេញទៅដោយលក្ខណៈវីណាកថា។ នាពេលរសៀលនៅពេលព្រះអាទិត្យអស្ដង្គតភ្ជាប់ពណ៌ក្រហមលើផ្ទៃទឹក លម្ហអាកាសភូមិទាំងមូលហាក់ដូចជាភ្លឺធ្លោឡើងរុងរឿងខ្លាំងធ្វើឱ្យសម្រស់សិល្បៈទីនេះកាន់តែស្រស់ស្អាត។
ភូមិគំនូរគូរលើជញ្ជាំង ហនធៀន សាមញ្ញប៉ុន្តែដ៏សែនទាក់អារម្មណ៍ សង្ឃឹមថានឹងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់អ្នកស្រឡាញ់ចូលចិត្តសិល្បៈស្វែងរកភាពក្សេមក្សាន្ត និងឆ្លងកាត់បទពិសោធអត្តសញ្ញាណវប្បធម៌តំបន់សមុទ្រនៅប៉ែកខាងត្បូងនៃ ខាញ់ហ្វា៕
អត្ថបទ៖ ង្វៀនថាញ់ រូបថត៖ ទីភ្នាក់ងារពត៌មាន វៀតណាម
ប្រែសម្រួល៖ សឺន ហេង