លោកស្រី ម៉ាលី បានឱ្យដឹងថា ដើម្បីផលិតចេញផលិតផលកុម្ភការភ័ណ្ឌស្អាតៗ លោកស្រីត្រូវឡើងទៅតាមជម្រាលកូនភ្នំយកដីមកបុកម៉ដ្ដរួចហើយរែងឱ្យមធ្យ័ត យកគ្រាប់ម៉ដ្ដៗ បំផុត ក្រោយពីនោះឈ្លីច្របាច់ ច្នៃបង្កើតរូបឱ្យកុម្ភការភ័ណ្ឌ។ ចំណុចពិសេសរបស់កុម្ភការភ័ណ្ឌ ជូរូ គឺមិនប្រើតុបង្វិលពេលច្នៃបង្កើតរូបទេ បែរជាជាងស្មូនត្រូវដើរជុំវិញ កែតម្រង់យ៉ាងល្អិតល្អន់ ដើម្បីផលិតផលនីមួយៗ ស្មូនរួចស្រេចមានរូបរាងផ្សេងគ្នា។
ផលិតផលកុម្ភការភ័ណ្ឌរបស់លោកស្រី ម៉ាលី ជាធម្មតាគឺឆ្នាំងបាយ ចានបាយ ថូផ្កា។ល។ មានគំរូសាមញ្ញ គគ្រីមគគ្រើមធម្មតា ប៉ុន្តែសមសម្រាប់អ្នកណាមានការនឹករឿងអតីតកាលអំពីស្រុកកំណើតណាស់។ មិនត្រឹមតែធ្វើដើម្បីថែរក្សាមុខរបរប៉ុននោះទេ មាមីងបងប្អូនក៏ទទូលភ្ញៀវទេសចរ ចែករំលែកបង្រៀនបច្ចេកទេសធ្វើកុម្ភការភ័ណ្ឌជូនប្រជាជននិងប្អូនៗ សិស្សសាលាក្នុងនិងក្រៅខេត្ត ឡឹមដុង ទៀតផង។
ដោយមានស្នាដៃជាច្រើនក្នុងការងារឃោសនា ចែករំលែកបង្រៀនធ្វើ កុម្ភការភ័ណ្ឌ ជូរូ ជូនបងប្អូនបណ្តាជនជាតិភាគតិច លោកស្រី ម៉ាលី ត្រូវបានគណៈកម្មាធិការប្រជាជនស្រុក ឌើនយឿង (ចាស់) គណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង ជូនប័ណ្ណសរសើរ លិខិតសរសើរ៕
អត្ថបទ និងរូបថត៖ ង្វៀនយុង
ប្រែសម្រួល៖ យ័ញលើយ