អញ្ជើញចូលរួមពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី៨០ រួមមាន៖ អតីតអគ្គលេខាបក្ស ណុង ឌឹក ម៉ាញ់ អតីតសមាជិកការិយាល័យនយោបាយ និងអតីតនាយករដ្ឋមន្ត្រី៖ ង្វៀន តឹន យុង និង ផាម មិញ ជិញ អតីតសមាជិកការិយាល័យនយោបាយ និងអតីតប្រធានរដ្ឋសភា៖ ង្វៀន វ៉ាន់ អាន និងលោកជំទាវ ង្វៀន ធី គីម ង៉ិន សមាជិកការិយាល័យនយោបាយ លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រឹន កឹម ទូ។
ក៏មានការចូលរួមពិធីនេះផងដែរ រួមមានសមាជិកការិយាល័យនយោបាយ អតីតសមាជិកការិយាល័យនយោបាយ លេខាធិការនៃគណៈកម្មាធិការកណ្តាលបក្ស អតីតលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស អតីតសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិមបក្ស ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ក្រសួង និងស្ថាប័នមជ្ឈិម និងមូលដ្ឋាន ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួងសន្តិសុខសាធារណៈ អតីតយុទ្ធជនបដិវត្តន៍ វីរជនមាតាវៀតណាម វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ឧត្តមសេនីយ៍ នាយទាហាន កម្មាភិបាល និងទាហាននៃកងកម្លាំងសន្តិសុខប្រជាជនមកពីសម័យកាលផ្សេងៗ...
អត្ថបទ ហុងឌៀប - ស៊ន់ទុង
ប្រែសម្រួល សឺន ហែង