ការនាំយក 'គ្លីនិក' ទៅដល់ភូមិនិគមព្រំដែន

ការអនុវត្តកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជន ផ្នែកសុខាភិបាលខេត្ត ដៀនបៀន កំពុង នាំយកសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាជនពីមួយជំហានទៅមួយជំហានថែមទៀត ជាពិសេសគឺនៅតាមឃុំតំបន់ភ្នំ តំបន់ជ្រៅនិងព្រំដែន។

01-y-te-0207.jpg
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ដៀនបៀន ត្រួតពិនិត្យកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅក្នុងមូលដ្ឋាន។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

កម្មវិធីត្រូវបានរៀបចំឡើងនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ដោយហ្វ្រេកង់ពីរដងក្នុងមួយខែ ឆ្ពោះទៅរកគោលដៅពីឆ្នាំ ២០២៦ ប្រជាជនម្នាក់ៗ បានពិនិត្យសុខភាពតាមកាលកំណត់ឬធ្វើតែសជម្រើសដោយឥតគិតថ្លៃយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ រួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងពីការព្យាបាលទៅបង្ការជំងឺជាមុន។

រថយន្តទាំងឡាយដឹក "គ្លីនិក" ឡើងទៅកាន់តំបន់ភ្នំ
នៅព្រឹកចុងសប្តាហ៍មួយ នៅស្ថានីយ៍សុខាភិបាលឃុំព្រំដែន ណាហ៊ី តាំងពីព្រលឹម ប្រជាជនជាច្រើនកុះករ ជាទូទៅជាជនជាតិភាគតិចបានមានវត្តមានរង់ចាំដល់វេនពិនិត្យសុខភាពដោយឥតគិតថ្លៃ។ នៅក្នុងទីធ្លាស្ថានីយ៍សុខាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិតរបស់មជ្ឈមណ្ឌលសុខាភិបាល ណឹមប៉ូ រួសរាន់ដំឡើងម៉ាស៊ីនថតអេកូយួរដៃ ម៉ាស៊ីនស្ទង់អគ្គិសនីបេះដូង រៀបចំឧបករណ៍យកសំណាកតេស្តដើម្បីចាប់ផ្តើមថ្ងៃធ្វើការពិសេសមួយ។

នៅពេលកិច្ចការត្រៀមរៀបចំរួចរាល់ ប្រជាជនបានវាស់សម្ពាធឈាម ពិនិត្យគ្លីនិក ថតអេកូ ស្ទង់អគ្គិសនីបេះដូង ពិគ្រោះយោបល់សុខភាពនិងណែនាំរបបអាហារូបត្ថម្ភ ប្រជុំជីវភាពរស់នៅសមស្រប។ សម្រាប់មនុស្សជាច្រើននៅតំបន់ព្រំដែន នេះជាលើកដំបូងទទួលបានសេវាវេជ្ជសាស្រ្តទាំងនេះនៅក្នុងមូលដ្ឋានយ៉ាងពេញលេញដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រយៈផ្លូវដ៏ឆ្ងាយទៅដល់មូលដ្ឋានសុខាភិបាល។

វេជ្ជបណ្ឌិត ឡេ ក្វាងដៀន នាយកមជ្ឈមណ្ឌលសុខាភិបាល ណឹមប៉ូ ឱ្យដឹងថា ទោះបីជាប្រជាជនភាគច្រើននៅ លើភូមិសាស្ត្របានមានប័ណ្ណធានារ៉ាប់រងសុខាភិបាលក៏ដោយប៉ុន្តែមិនទាន់បង្កើតទម្លាប់ពិនិត្យសុខភាពតាមកំណត់នៅឡើយទេ ជាធម្មតាទៅមូលដ្ឋានសុខាភិបាលនៅពេលឈឺតែប៉ុននោះ។ ព្រោះហេតុដូច្នេះ ការបញ្ជូនវេជ្ជបណ្ឌិតជាមួយគ្រឿងបរិក្ខារពេទ្យដល់ឃុំ ភូមិតែម្តងមិនត្រឹមតែជួយរកឃើញជំងឺមិនឆ្លងជាមុនដូចជាលើសឈាម ទឹកនោមផ្អែម សរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដើម្បីគ្រប់គ្រង ព្យាបាលទាន់ពេលវេលាប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការរៀបចំសំណុំឯកសារតាមដានសុខភាពជូនប្រជាជនតាមការកំណត់ទិសដៅរបស់ក្រសួងសុខាភិបាលទៀតផង។

យោងតាមលោក ដៀន រាល់លើកពិនិត្យសុខភាពចល័តសុទ្ធតែទទួលបានគាំទ្រជាវិជ្ជមានពីប្រជាជន។ មិនតិចករណីក្រោយពីពេលពិនិត្យរួចបានចលនាសាច់ញាតិ អ្នកជិតខាងមកពិនិត្យសុខភាពផងដែរ។ នេះក៏ជាសញ្ញាឱ្យឃើញផងដែរថាស្មារតីយល់ដឹងរបស់ប្រជាជនអំពីការថែទាំសុខភាពជាមុននិងការពិនិត្យសុខភាពតាមកាលកំណត់កំពុងផ្លាស់ប្តូរពីមួយជំហានទៅមួយជំហាន។

មិនត្រឹមតែនៅឃុំ ណាហ៊ី ប៉ុននោះទេ នៅឃុំ ថាញ់អាន ផងដែរ អំឡុងថ្ងៃសម្រាកចុងសប្តាហ៍ក៏បានក្លាយជាថ្ងៃធ្វើការរបស់កងជួរសុខាភិបាល។ យោងតាមវេជ្ជបណ្ឌិត ហ្វាង ធីម៉ាយថុង អនុប្រធានផ្នែកពិនិត្យជំងឺ មណ្ឌលសុខាភិបាល ថាញ់អាន អង្គភាពកសាងផែនការរៀបចំការពិនិត្យសុខភាពដោយឥតគិតថ្លៃចំនួនពីរដងក្នុងមួយខែនៅអំឡុងថ្ងៃចុងសប្តាហ៍។ មួយសប្តាហ៍រៀបចំពិនិត្យសុខភាពនៅមណ្ឌល ហើយមួយសប្តាហ៍ទៀត គ្រូពេទ្យ វេជ្ជបណ្ឌិតនិងអ្នកបច្ចេកទេសយកម៉ាស៊ីនថតអេកូ ម៉ាស៊ីនថតកាំរស្មីអ៊ិចចល័តរួមជាមួយឧបករណ៍យកសំណាកតេស្តចុះទៅកាន់ស្ថានីយសុខាភិបាលឃុំដើម្បីផ្តល់ការពិនិត្យសុខភាព ពិគ្រោះយោបល់សុខភាពដោយផ្ទាល់ជូនប្រជាជន។

02-y-te2-0207.jpg
គ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​នៅ​ស្ថានីយ​សុខាភិបាល​ឃុំ​ មឿង​ទង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

បេសកកម្ម​វេជ្ជសាស្ត្រ​ចល័ត​មិន​ត្រឹម​តែ​ជួយ​ប្រជាជន​នៅ​តំបន់ជ្រៅ តំបន់ឆ្ងាយទទួល​បាន​សេវា​បច្ចេកទេសពេញលេញ​នៅ​ក្នុង​មូលដ្ឋានតែម្តង​ប៉ុននោះ​ទេ ​ថែមទាំង​បង្កើត​ល័ក្ខខ័ណ្ឌដើម្បីកងជួរខ្សែរយៈលើណែនាំ​ដោយ​ផ្ទាល់ ផ្ទេរ​បច្ចេកវិទ្យា លើកកម្ពស់សមត្ថភាព​វិជ្ជាជីវៈជូនកម្មាភិបាល​សុខាភិបាលថ្នាក់​មូលដ្ឋាន។ អំឡុងថ្ងៃ​ឈប់​សម្រាក​ក៏​ក្លាយ​ជា​ថ្ងៃ​ធ្វើការរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៅលើភូមិសាស្ត្រ​ខេត្តទាំងមូល។

នៅខ្សែរយៈខេត្ត មន្ទីរពេទ្យពហុព្យាបាលខេត្ត ដៀនបៀន ក៏បានប្រមូលផ្តុំអ្នកជំនាញឯកទេសគ្រប់គ្រាន់ឱ្យចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃផងដែរ។ យោងតាមវេជ្ជបណ្ឌិត វូ វ៉ាន់ហាយ នាយករងមន្ទីរពេទ្យពហុព្យាបាលខេត្ត ដៀនបៀន ទោះបីជារៀបចំនៅថ្ងៃឈប់សម្រាកក៏ដោយ ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែរៀបចំឱ្យកងជួរវេជ្ជបណ្ឌិត គិលានុបដ្ឋាករួមជាមួយនឹងប្រព័ន្ធធ្វើតែស ថតអេកូ ស្កែនរូបភាពរោគវិនិច្ឆ័យដំណើរការដូចថ្ងៃធ្វើការធម្មតាដើម្បីធានាគុណភាពពិនិត្យ ធ្វើតែសជម្រើសនិងពិគ្រោះយោបល់សុខភាពជូនប្រជាជន។

ក្រោយពីទទួលបានការជូនដំណឹងពីមូលដ្ឋាន លោកស្រី តុង ធីថាញ់ មកពីភូមិ ណងជឹន សង្កាត់ មឿងថាញ់ បានអញ្ជើញទៅមន្ទីរពេទ្យពហុព្យាបាលខេត្តពិនិត្យសុខភាព។ បានពិនិត្យសុខភាពទូទៅហើយបានវេជ្ជបណ្ឌិតផ្តល់ការពិគ្រោះយោបល់សុខភាពរបបប្រជុំជីវភាពរស់នៅសមស្រប លោកស្រីឱ្យដឹងថា មានអារម្មណ៍កាន់តែស្ងប់ចិត្តថែមទៀតអំពីស្ថានភាពសុខភាពរបស់ខ្លួន។ យោងតាមលោកស្រី កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃគឺជាគោលនយោបាយយ៉ាងជាក់ស្តែង ជួយប្រជាជនទទួលបានការថែទាំសុខភាពតាំងពីមិនទាន់បានរកឃើញជំងឺម្លេះ។

បង្កើតទម្លាប់ម្ចាស់ការថែទាំសុខភាព
មិនត្រឹមតែបានពិនិត្យជំងឺ រកឃើញជំងឺតម្កាត់ជាមុនប៉ុននោះទេ ប្រជាជនជាច្រើននៅតំបន់ភ្នំ ខេត្ត ដៀនបៀន ក៏កំពុងផ្លាស់ប្តូរទម្លាប់ថែទាំសុខភាពបន្តិចម្តងៗ ម្ចាស់ការពិនិត្យសុខភាពតាមកាលកំណត់ជំនួសឱ្យការទៅមូលដ្ឋានសុខាភិបាលតែពេលឈឺថ្កាត់។

03-y-te3-0207.jpg
ប្រជាជនអញ្ជើញមកចុះឈ្មោះពិនិត្យសុខភាពនៅតាមចំណុចពិនិត្យចល័ត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

លោកស្រី ឡូ ធីឡាញ់ នៅភូមិ ណាទាន ឃុំ សាមមឺន ឱ្យដឹងថា កាលពីមុននេះទាល់តែពេលមានជំងឺទើបលោកស្រីទៅមូលដ្ឋានសុខាភិបាល។ ឥឡូវនេះ បានពិនិត្យសុខភាពដោយឥតគិតថ្លៃនៅក្នុងមូលដ្ឋានតែម្តង លោកស្រីដឹងច្បាស់ពីស្ថានភាពសុខភាពរបស់ខ្លននិងបានវេជ្ជបណ្ឌិតពិគ្រោះយោបល់របបព្យាបាល ថែទាំសមស្រប។ យោងតាមលោកស្រី ការបានពិនិត្យសុខភាពនៅក្នុងឃុំតែម្តងមិនត្រឹមជួយតែកាត់បន្ថយការចំណាយ ពេលវេលាធ្វើដំណើរទៅមកប៉ុននោះទេ ថែមទាំងបង្កើតការស្ងប់ចិត្តក្នុងការតាមដានសុខភាពទៀតផង។

រួមជាមួយបណ្តាឃុំព្រំដែន កម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់ដោយឥតគិតថ្លៃក៏ត្រូវបានអនុវត្តក្នុងពេលដំណាលគ្នានៅតាមឃុំតំបន់ភ្នំស្ថិតក្នុងតំបន់ ដៀនបៀនដុង ពីមុនផងដែរ។ យោងតាមវេជ្ជបណ្ឌិត ដាម ថាញ់ទូ នាយកមជ្ឈមណ្ឌលសុខាភិបាល ដៀនបៀនដុង ជាអង្គភាពទទួលបន្ទុកការងារសុខាភិបាលនៅឃុំចំនួន ៦។ ទាំងនេះសុទ្ធតែជាភូមិសាស្ត្រតំបន់ភ្នំ ល័ក្ខខ័ណ្ឌសេដ្ឋកិច្ច - សង្គមនៅលំបាក ហើយការទទួលបានសេវាសុខភាពរបស់ប្រជាជនពីមុននេះនៅមានកម្រិត។

ក្រោយពីពេលកម្មវិធីត្រូវបានដាក់ឱ្យដំណើរការភ្លាម មជ្ឈមណ្ឌលបានកសាងផែនការចាត់បុគ្គលិករៀបចំការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅ ១០០% ចំនួនឃុំបានប្រគល់ឱ្យទទួលខុសត្រូវ។ រហូតមកដល់បច្ចុប្បន្ននេះ មានមនុស្សចំនួន ៤.៧៧៤ លើកនាក់បានពិនិត្យសុខភាពតាមកាលកំណត់និងពិនិត្យសុខភាពជម្រើសដោយឥតគិតថ្លៃ។ យោងតាមលោក ទូ ការរក្សាវគ្គពិនិត្យសុខភាពនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យមិនត្រឹមតែជួយប្រជាជនទទួលបានសេវាសុខាភិបាលកាន់តែងាយស្រួលថែមទៀតប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការលើកកម្ពស់ស្មារីតយល់ដឹងអំពីការពិនិត្យសុខភាពតាមកាលកំណត់ ឆាប់បានរកឃើញជំងឺរ៉ាំរ៉ៃជាមុនដើម្បីតាមដាននិងព្យាបាលទាន់ពេលវេលា។

ក្រោយពីពេលអនុវត្តជាងពីរខែ កម្មវិធីបានរៀបចំឡើងនៅក្នុងឃុំ សង្កាត់ចំនួន ៤៥​ ក្នុងចំណោមឃុំសង្កាត់ទាំង ៤៥ នៅលើភូមិសាស្ត្រខេត្ត។ រហូតដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៦ ប្រជាជនទូទាំងខេត្តមានជាង ៦៩.០៨០ លើកនាក់បានពិនិត្យសុខភាព ពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃ សម្រេចបានចំនួន ១០,១៩% នៃចំនួនប្រជាជនទូទាំងខេត្ត។ ក្នុងនោះមានមនុស្សចាស់ចំនួន ១១.២៨៥ នាក់និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃចំនួន ៥.០៣៥ នាក់ ដែលត្រូវបានគ្រប់គ្រង តាមដាន។ ឆ្លងតាមរយៈពិនិត្យសុខភាពជម្រើស មូលដ្ឋានសុខភាពរកឃើញករណីកើតជំងឺលើសឈាម ជំងឺទឹកនោមផ្អែមចំនួន ៧៨៥ ករណីថ្មី ករណីកើតជំងឺផ្សេងទៀតចំនួន ១៩.៥៤៣ ករណីនិងធ្វើបញ្ជាប៉ារ៉ាគ្លីនីកចំនួន ២៣.៥៦៤ លើកនាក់ដូចជាថតអេកូ កាំរស្មីអ៊ិច ស្ទង់អគ្គិសនីបេះដូងជាដើម។

ដើម្បីនាំយកសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតដល់ប្រជាជន ផ្នែកសុខាភិបាលបានចល័តបុគ្គលិកចំនួន ៣.២៦០ នាក់ចូលរួមក្នុងការពិនិត្យសុខភាពចល័តនៅស្ថានីយសុខាភិបាល ស្ថានីយសុខាភិបាលគោលដៅនិងសហគមន៍ ក្នុងនោះមានកម្មាភិបាលខ្សែរយៈខេត្តចំនួន ២៣៥ កម្មាភិបាលមជ្ឈមណ្ឌលសុខាភិបាលចំនួន ១.១៧៣ លើកនាក់កម្មាភិបាលស្ថានីយសុខាភិបាលចំនួន ១.៥០៧ លើកនាក់ រួមជាមួយនឹងការចូលរួមពីកងកម្លាំងពេទ្យយោធា ពេទ្យយោធាតាមប៉ុស្តិ៍ការពារព្រំដែននិងអាជ្ញាធរមូលដ្ឋាន។ កម្មាភិបាលថែទាំសុខភាពរាប់ពាន់លើកនាក់បានធ្វើការពេញអំឡុងថ្ងៃសម្រាកចុងសប្តាហ៍ដើម្បីធានាថាប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយបានទទួលសេវាថែទាំសុខភាពនៅក្នុងមូលដ្ឋានតែម្តង។

យោងតាមលោក ផាម វ៉ាន់ម៉ឹន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ដៀនបៀន ក្រោយពីទទួលបានការណែនាំពីក្រសួងសុខាភិបាលនិងថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាលបានកសាងផែនការអនុវត្តកម្មវិធីពិនិត្យ ពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃនៅទូទាំងខេត្តភ្លាម។ អង្គភាពនានាម្ចាស់ការរៀបចំបុគ្គលិកនិងគ្រឿងបរិក្ខារពេទ្យ រៀបចំការពិនិត្យសុខភាពនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យដោយហ្វ្រេកង់ពីរដងក្នុងមួយខែ ខិតខំពីឆ្នាំ ២០២៦ ប្រជាជនគ្រប់រូបទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ឬពិនិត្យសុខភាពជម្រើសដោយឥតគិតថ្លៃយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។

04-y-te4-0207.jpg
កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យសុខភាពជូនប្រជាជននៅចំណុចពិនិត្យសុខភាពចល័តស្ថានីយ៍សុខាភិបាលឃុំ មឿងទង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

ចាប់ពីបណ្តាចំណុចពិនិត្យព្យាបាលចល័តនៅតាមឃុំតំបន់ភ្នំ តំបន់ព្រំដែនរហូតដល់គ្លីនិកដែលដំណើរការពេញមួយថ្ងៃឈប់សម្រាកនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត កម្មវិធីពិនិត្យ ពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃ កំពុងនាំយកសេវាថែទាំសុខភាពមកកាន់តែជិតប្រជាជនពីមួយជំហានទៅមួយជំហានថែមទៀត។ នៅពីក្រោយជើកពិនិត្យជំងឺទាំងនោះ គឺជាការលះបង់របស់កងជួរគ្រូពេទ្យអស់ពីចិត្តពីថ្លើម ផ្អាកជាបណ្ដោះអាសន្នថ្ងៃឈប់សម្រាកដើម្បីនាំយកសេវាថែទាំសុខភាពដល់មូលដ្ឋានតែម្តង។ មិនត្រឹមតែជួយរកឃើញជំងឺជាមុនទាន់ពេលវេលាប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការបង្កើតទម្លាប់នៃការពិនិត្យសុខភាពតាមកាលកំណត់ ឆ្ពោះទៅរកគោលដៅគ្រប់គ្រងសុខភាពប្រជាជនទាំងមូលនិងផ្លាស់ប្តូរយ៉ាងខ្លាំងពីការព្យាបាលទៅបង្ការជំងឺជាមុន៕

អត្ថបទ៖ ស៊ន់ទឺ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

ដោយមានវិធីសាស្ត្រដ៏បត់បែន ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ្វ ខេត្ត ឡាងស៊ើន ឃោសនាច្បាប់ដ៏សោះកក្រោះ តែក្លាយជាជិតស្និទ្ធនឹងប្រជាជន។

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់សិស្សសាលា និស្សិតតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំមិនត្រឹមតែជាភារកិច្ចអប់រំសុទ្ធសាធប៉ុននោះទេ ថែមទាំងជាដំណោះស្រាយឫសគល់ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពទៀតផង។

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ លើកគោលដៅទាក់ទាញការវិនិយោគបរទេសចំនួន ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ផ្តល់អាទិភាពដល់គម្រោងនានាក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ជំរុញការតភ្ជាប់ប្រភពដើមទុនអន្តរជាតិជាមួយអាជីវកម្មនានាដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មនិងគុណភាពនៃកំណើនទៀតផង។

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ប្រឈមមុខនឹងបញ្ហាពិបាកដោះស្រាយមានលក្ខណៈពិសេសដោយឡែកនៅតំបន់ភ្នំដូចជាស្ថានភាពរៀបការមុនអាយុកំណត់ ហានិភ័យរំលោភបំពានរុក្ខកម្មនិងអន្ទាក់តាមបរិយាកាសអ៊ីនធឺណិត ការងារផ្សព្វផ្សាយ អប់រំច្បាប់ឱ្យសិស្សសាលា និស្សិតជនជាតិភាគតិចកំពុងដើរតួនាទីយ៉ាងសំខាន់។

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

ម្ចាស់ឆ្នោតនិងសមាជិករដ្ឋសភាជាច្រើនរូបយល់ស្របយ៉ាងខ្លាំងចំពោះភាពចាំបាច់នៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំងបីឲ្យទៅជាកម្មវិធីតែមួយ ដោយមានឈ្មោះថា កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥។ ការរួមបញ្ចូលនេះក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រភកម្លាំងបែកខ្ញែក គោលនយោបាយត្រួតស៊ីគ្នានិងបែបបទរដ្ឋបាលស្មុគ្រស្មាញនៃដំណាក់កាល ២០២១ - ២០២៥។​​​​​

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។