ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ អគ្គមេបញ្ជាការដ្ឋានភូមិភាគទី៧ គណៈកម្មាធិការជាតិដឹកនាំការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជន បង្ហាញពីការផ្លាស់ប្តូរពីដំណាក់កាលផ្ទៀងផ្ទាត់ព័ត៌មាន មករៀបចំការស្វែងរក និងប្រមូលផ្ដុំនៅទីវាល បង្ហាញពីការប្តេជ្ញាចិត្តក្នុងការនាំយកវីរជនមកជូនសមមិត្ត និងក្រុមគ្រួសារ។
អញ្ជើញចូលរួម មានអតីតប្រធានរដ្ឋ ទ្រឿង តឹនសាង អតីតនាយករដ្ឋមន្ត្រី ង្វៀន តឹនយុង អតីតលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លេ ហ៊ុងអាញ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក ត្រឹន លឺវក្វាង លេខាគណៈកម្មាធិការមជ្ឈិមបក្ស លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញត្រា ព្រមទាំងអតីតមេដឹកនាំបក្ស និងរដ្ឋ សមមិត្ត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព និងមជ្ឈិមមួយចំនួន។ វីរកងកម្លាំងប្រដាប់អាវុធប្រជាជន និងសាក្សីប្រវត្តិសាស្ត្រ និងអតីតយុទ្ធជនជាច្រើន បានផ្តល់ព័ត៌មានដោយផ្ទាល់អំពីទីតាំងបញ្ចុះសពយុទ្ធជនពលី៕
អត្ថបទ៖ ហ្វាយណាម រូបថត៖ យឿងយ៉ាង
ប្រែសម្រួល៖ សឺន ហេង