ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ
រក្សាសិប្បកម្មត្បាញធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌ជនជាតិ ម៉ុង
ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។