ការព្រមានហ្សែនតំណពូជដ៏ធ្ងន់ធ្ងរ
នៅតំបន់ភ្នំ រាងរៅទាបតឿ និងរោគសញ្ញាក្រិសក្រិនឆ្អឹងចំពោះកុមារនៅតែជាការឈឺចាប់កើតចេញពីទំនៀមទម្លាប់ឱនថយការរៀបការរវាងញាតិលោហិតពីយូរយារណាស់មកហើយ។
យោងតាមវេជ្ជបណ្ឌិត ម៉ាយ អានយ៉ាង (មន្ទីរពេទ្យមជ្ឈិមយោធា ១០៨) អត្រានៃការរួមបញ្ចូលគ្នានៃហ្សែនលេច ដែលផ្ទុករោគប្រែប្រួលហ្សែនកើនឡើងដ៏ច្រើនដង បង្កផលប៉ះពាល់ដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងរាងរៅពូជអម្បូរ។
ផលវិបាកគឺកុមារកើតមកត្រូវទទួលរងពិការតាំងពីកំណើតដ៏ឧត្បាតចង្រៃ ថ្លង់ គ ឬកើតជំងឺបែកគ្រាប់ឈាមក្រហមពីកំណើត Thalassemia គ្រោះថ្នាក់។
គំនួចនៃភាពក្រខ្សត់
ផលវិបាកផ្នែកសុខាភិបាលស្មានមិនដល់ក្លាយជាបន្ទុកសេដ្ឋកិច្ចយ៉ាងខ្សោយសម្រាប់ក្រុមគ្រួសារក្រីក្រនៅតំបន់បងប្អូនជនជាតិភាគតិច។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោកស្រី ណុង ធីហា ការរៀបការរវាងញាតិលោហិតគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនាំឱ្យកើតមានស្ថានភាពក្រីក្រតពូជ ធ្វើឱ្យគុណភាពប្រភពធនធានមនុស្សចុះខ្សោយ។
លោក ង្វៀន ឌឹកធន់ នាយករងមន្ទីរកិច្ចការជនជាតិ និងសាសនាខេត្ត ឡាយចូវ យល់ឃើញថា ការរៀបការរវាងញាតិលោហិតគឺជាមុខរបួសជ្រៅទៅអនាគតតពូជអម្បូរ ជាប្រភពដើមនាំឱ្យភាពក្រីក្រវិលវល់នៅតំបន់ភ្នំ។
យន្តការនៃការប្រែប្រួលទម្រង់រាងកាយដោយសារជំងឺបែកគ្រាប់ឈាមក្រហមពីកំណើត៖ រោគសញ្ញាលើផ្ទៃមុខ Thalassemia និងមាឌក្រិសក្រិនមិនឈប់គឺជាផលវិបាកផ្ទាល់ពីការបែកគ្រាប់ឈាមក្រហមយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើមទាច អ័រម៉ូនថយចុះដោយសារការកកស្ទះជាតិដែកតាំងពីទារកនៅក្នុងផ្ទៃ។ រោគសញ្ញា Thalassemia បង្កឱ្យមានការប្រែប្រួលទម្រង់ឆ្អឹងមុខយ៉ាងពិសេស និងក្រិសក្រិនមិនឈប់ដែលមិនអាចប៉ះប៉ូវបានដោយរបបអាហាររូបត្ថម្ភណាមួយឡើយ។
យោងតាមនាយករងមន្ទីរសុខាភិបាលខេត្ត ដៀនបៀន ម៉ាយ ហ្វាងហា មានប្រសាសន៍ ត្រូវការបន្តលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ ព្រមទាំងលើកកម្ពស់គុណភាពអប់រំ និងបង្កើតឱកាសការងារធ្វើជាច្រើនបន្ថែមទៀតសម្រាប់យុវជន។
បរិស្ថានសាលារៀនអន្តេវាសិកចាំបាច់ត្រូវក្លាយជាកន្លែងបណ្តុះបណ្តាលបំណិនជីវិត អប់រំសុខភាពបន្តពូជ ដើម្បីជួយឱ្យប្អូនៗ យល់ច្បាស់ពីផលវិបាកនៃការរៀបការរវាងញាតិលោហិត៕
អត្ថបទបញ្ចប់៖ វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត
ផលិត៖ វៀតតូន
ប្រែសម្រួល៖ អៀងថាន់