ការលើកកម្ពស់ការងារផ្សព្វផ្សាយ បង្កើនការយល់ដឹង
ផ្តើមពីភូមិនិគមនៅតំបន់ភ្នំរហូតដល់ព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយនៅតំបន់ តីង្វៀន រលកនៃការផ្សព្វផ្សាយរួមផ្សំជាមួយគំរូសាកល្បងនានាកំពុងផ្លាស់ប្តូរការយល់ដឹង និងលុបបំបាត់ទំនៀមទម្លាប់ឱនថយនៅជាយដែន។
ឧត្តមសេនីយ៍ទោ ង្វៀន អញ់ទន់ អគ្គស្នងការនយោបាយកងទ័ពការពារព្រំដែនឲ្យដឹងថា៖ ទំនៀមទម្លាប់ទាំងនេះភាគច្រើនបណ្តាលមកពីការយល់ដឹងរបស់ប្រជាជនតាំងពីយូរយារណាស់មកហើយ។ ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនបានអនុវត្តចំនួន ២៤ គំរូ និងកម្មវិធីប្រកបដោយប្រសិទ្ធភាពទៅជាប្រព័ន្ធប្រជាចលនាយ៉ាងទូលំទូលាយក្នុងដំណាក់កាល ២០១៥ - ២០២៥។
វរសេនីយ៍ទោ ហ្វាង ង៉ុកប៊ិញ ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែន ម៉ូនសឺន ថ្លែងថា៖ អាស្រ័យដោយការប្រឹងប្រែងច្បាមជាប់ភូមិនិគម ទំនៀមទម្លាប់ឱនថយត្រូវបានលុបបំបាត់ជាបណ្តើរៗ ហើយប្រជាជនបានអញ្ជើញមកកាន់ស្ថានីយពេទ្យយោធានិងប្រជាជន ដើម្បីទទួលបានថ្នាំពេទ្យពីកម្មាភិបាលការពារព្រំដែន និងចេះប្រើថ្នាំពេទ្យដើម្បីព្យាបាលជំងឺ កាត់បន្ថយវិធីព្យាបាលមិនត្រឹមត្រូវតាមបែបប្រជាប្រិយ។
បណ្តាវិធានការយូរអង្វែង
ដើម្បីឈានដល់ការបញ្ចប់ស្ថានភាពរៀបការរវាងញាតិលោហិត ទាមទារឲ្យមានការអនុវត្តភារកិច្ចនាដំណាក់កាលខាងមុខត្រូវតាមវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមៗ គ្នានិងស្ថិរភាព។
អនុរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោកស្រី ណុង ធីហា ឱ្យដឹងថា៖ ការងារផ្សព្វផ្សាយត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីមួយជ្រុង មិនម្ចាស់ការងាកទៅធ្វើអន្តរកម្មយ៉ាងរស់រវើក ឃើញផ្ទាល់ភ្នែក ព្រមទាំងផ្តោតលើការប្រឹក្សាយោបល់ ពិនិត្យសុខភាពមុនរៀបការសម្រាប់យុវជនយុវនារី។
ក្រៅពីការលើកកម្ពស់តួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ និងជំរុញសមភាពយេនឌ័រ ចាំបាច់ត្រូវរឹតបន្តឹងក្រឹត្យក្រមច្បាប់ និងផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះករណីដែលល្មើសច្បាប់៕
ផលិត៖ វៀតតូន
ប្រែសម្រួល៖ អៀងថាន់