ឃុំព្រំដែន ហ៊ឹងផឿក មានសិស្សសាលាជនជាតិភាគតិចចំនួន ៥២១ នាក់។ ទោះបីជានៅមានការលំបាកលំបិនអាជ្ញាធរមូលដ្ឋាន សាលារៀនបានខិតខំរៀបចំពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃឱ្យសិស្សសាលា។
សាលាបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ហ៊ឹងផឿក មានសិស្សសាលាចំនួន ១.៤៤៣ នាក់ចុះឈ្មោះរៀនពេញមួយថ្ងៃ។ ផ្ទះបាយនៅទីនេះដំណើរការដ៏តឹងរ៉ឹងតាមគោលការណ៍បិទជិត ចែកស្រឡះអាហារឆៅ - ឆ្អិនពីគ្នានិងរក្សាគំរូ អាហារទុកត្រឹមត្រូវតាមការកំណត់។ ចូលដល់ម៉ោងបរិភោគអាហារ សិស្សសាលាអនាម័យដោយខ្លួនឯង តម្រៀបជួរទទួលថាសអាហារ អង្គុយរៀបរយបរិភោគអស់ចំណែកអាហារហើយរៀបចំទុកដាក់ដោយខ្លួនឯង។ ប្អូន នាង លីយ៉ា (សិស្សសាលាថ្នាក់ទី 5A4) រំភើបរីករាយចែករំលែកថា៖ "បាយនៅសាលាឆ្ងាញ់ណាស់។ កូនមានអារម្មណ៍ថាត្រេកអរណាស់នៅពេលបានបរិភោគអាហារជាមួយមិត្រភក្ដិ"។
ធានាគុណភាព សុវត្ថិភាព ការរៀបចំពេលបាយថ្ងៃត្រង់នៅសាលារៀនចំនួន ៣២ ចំណុះឃុំព្រំដែនចំនួន ៨ (ដាក់អ៊ើ ហ៊ឹងផឿក ថៀនហ៊ឹង ប៊ូយ៉ាម៉ឹប ឡុកតឹន ឡុកថាញ់ តឹនតៀន និង ឡុកថាញ) បានជំនួយកម្លាំងចលករបន្ថែមជូនកូនក្មួយបងប្អូនជនជាតិភាគតិចបោះជំហានយ៉ាងរឹងមាំទៅសាលារៀន៕
អត្ថបទនិងរូបថត៖ កហ្គឿយហ៍
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ