បកក្រោយវិញ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

12.jpg
នាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៦ - ២០២៧ និងសម្ពោធឆ្លងសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ មឿងខឿង ឃុំ មឿងខឿង (ឡាវកាយ)។

បំណងប្រាថ្នាដ៏ក្លៀវក្លាភ្លឺសន្ធៅក្រោមដំបូលសាលារៀនធំទូលាយស្អាតបាត
ពីកំពូលភ្នំផ្សែងអ័ព្ទស្ទុងៗ នៃតំបន់ តីបាក់ (ភូមិភាគពាយ័ព្យ) ដុងបាក់ (ភូមិភាគឦសាន) រហូតដល់ដែនដី តីង្វៀន ពោរពេញទៅដោយកម្តៅថ្ងៃនិងខ្យល់ ថ្ងៃបើកសាលាឆ្នាំនេះនាំមកនូវចំណាប់អារម្មណ៍ពិសេសចំពោះប្អូនៗ សិស្សសាលាជនជាតិភាគតិច។

9-1.jpg
សេចក្តីសោមនស្ស រំភើបរីករាយរបស់សិស្សសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ អាញ់ស៊ើន ឃុំ អាញ់ស៊ើន (ខេត្ត ងេអាន)។

ជាលើកដំបូងឈានជើងចូលទៅក្នុងបន្ទាប់រៀនថ្មីដោយមានកម្រាលឥដ្ឋ ត្រជាក់ស្រិប ក្តារខៀនប្រឆាំងការចាំងពន្លឺទំនើបនិងតុកៅអីក្រអូបក្លិនឈើស្រស់ ការរំភើបបង្ហាញយ៉ាងច្បាស់លើផ្ទៃមុខក្មេងខ្ចីរបស់កុមារៗ តំបន់ភ្នំ។ សាលា ចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ថាញ់ណឿ ឃុំ ថាញ់ណឿ (ដៀនបៀន) មានចំនួន ៤៣ បន្ទប់រៀនចំនួន ៩៩ បន្ទប់ អន្តេវាសិកដ្ឋាន។ល។ រួមជាមួយនឹងប្រព័ន្ធសំណង់ទំនើបភ្ជាប់តាមគ្រប់គ្រាន់។ ចាប់ពីពេលនេះទៅប្អូនៗ បានមានបរិយាកាសសិក្សាដ៏មានសុវត្ថិភាព កក់ក្ដៅក្នុងរដូវរងានិងត្រជាក់ស្រួលនៅពេលរដូវក្ដៅមកដល់។

31-1.jpg
ថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈិមនិងខេត្ត ឡាងស៊ើន អញ្ជើញទស្សនាថ្នាក់រៀននៅសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ មៅស៊ើន ឃុំ មៅស៊ើន (ឡាងស៊ើន)។

សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិឃុំព្រំដែន អៀពុច (យ៉ាឡាយ) ត្រូវបានវិនិយោគគ្រប់ជ្រុងជ្រោយតាមគំរូសាលាអន្តេវាសិកទំនើប។ សំណង់មានទ្រង់ទ្រាយចំនួន ២៣ ថ្នាក់សម្រាប់សិស្សចំនួន ៧៥៦ នាក់រួមមានសិស្សសាលារៀនពេញមួយថ្ងៃចំនួន ៥៨០ នាក់និងសិស្សសាលាអន្តេវាសិកចំនួន ១៧៦ នាក់។ ថ្ងៃបើកសាលាបានក្លាយជាទិវាចួបជុំ ពេលប្អូនៗ បានចូលរៀនសាលាថ្មី ធំទូលាយស្អាតបាត ទំនើប ល័ក្ខខ័ណ្ឌបរិភោគ ស្នាក់នៅនិងសិក្សារៀនសូត្រគ្រប់គ្រាន់។

23.jpg
អ្នកគ្រូនិងកូនសិស្សសាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ប៊ិញលៀវ (ក្វាងនិញ) សោមនស្សរីករាយឈានចូលឆ្នាំសិក្សាថ្មី។

ក្តីត្រេកអររបស់សិស្សសាលាឃុំ វិញយ៉ា (ខេត្ត អានយ៉ាង) ជាងមួយពាន់នាក់ហាក់ដូចជាបានកើនឡើងទ្វេដងនៅពេលពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍សម្ពោធឆ្លងសាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ វិញយ៉ា។ បរិវេណសាលាពោរពេញទៅដោយចម្រុះពណ៌ទង់ជាតិរួមជាមួយនឹងសំឡេងនិយាយសើចខ្ញៀវខ្ញារ។ ការរំភើបរីករាយបង្ហាញយ៉ាងច្បាស់នៅលើរង្វង់មុខក្មេងខ្ចីនីមួយៗ នៅពេលប្អូនៗ លើកដំបូងបានឆ្លងកាត់បទពិសោធប្រព័ន្ធបន្ទប់រៀនដ៏ធំទូលាយស្អាតបាត មណ្ឌលអន្តេវាសិកដ្ឋានសណ្ដាប់ធ្នាប់និងអាហារដ្ឋានដ៏ទំនើប។

3-1.jpg
សិស្សសាលាបណ្តាជនជាតិរីករាយត្រេកអរក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាអន្តេវាសិកអន្តរកម្រិតដ៏ធំទូលាយស្អាតបាត ទំនើបនៅឃុំ ថាញ់នឿ (ដៀនបៀន)។

សំឡេងស្គរបើកសាលាបន្លឺឡើងកណ្តាលតំបន់ព្រំដែន មិនត្រឹមតែគូសសម្គាល់ដំណើរការសិក្សារៀនសូត្រថ្មីមួយប៉ុននោះទេ ថែមទាំងអុជបំភ្លឺក្តីសុបិនហោះហើរកាន់តែឆ្ងាយរបស់ប្អូនៗ សិស្សសាលានៅក្រោមដំបូលសាលារៀនដែល ពោរពេញដោយគុណស្រ័យនិងការយកចិត្តទុកដាក់ពីសហគមន៍ទៀតផង។

សេចក្តីរីករាយត្រេកអរសាយភាយចេញពីថ្នាក់រៀន
នៅកណ្តាលព្រៃភ្នំធំល្វឹងល្វើយ សំណង់ស្ថាបត្យកម្មដ៏រឹងមាំលាបពណ៌ស្រស់ថ្មីៗ លេចចេញដូចជានិមិត្តរូបទាំងឡាយនៃពុទ្ធិនិងក្តីសង្ឃឹម។ ពីថ្នាក់រៀនបណ្ដោះ អាសន្នអន្តេវាសិកដ្ឋានធ្លុះធ្លាយទ្រុឌទ្រោម ឥឡូវនេះប្អូនៗ បានរៀនក្នុងប្រព័ន្ធបន្ទាប់រៀនច្រើនជាន់ដ៏រឹងមាំ អគារពហុបំណងទំនើប មណ្ឌលអន្តេវាសិកដ្ឋានសណ្ដាប់ធ្នាប់និងអាហារដ្ឋានធានាសុវត្ថិភាពអនាម័យម្ហូបអាហារ។

34.jpg
សាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិមធ្យមសិក្សាបឋមភូមិ ឡាវចាយ ឃុំ ឡាវចាយ (ឡាវកាយ) បានសាងសង់ធំទូលាយស្អាតបាត។

បានសិក្សារៀនសូត្រនៅសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិត បឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ត្រាលិញ ឃុំ ត្រាលិញ (កាវបាំង) ថ្មីធំទូលាយស្អាតបាត ទំនើប ប្អូន ត្រៀវ ថាញ់ថាវ (ថ្នាក់ទី ៧ បេ) ចែករំលែកថា ប្អូនសប្បាយចិត្តនិងតក់ក្រហល់យ៉ាងខ្លាំង។ សាលារៀនស្អាតណាស់ បន្ទប់រៀននិងបន្ទប់អន្តេវាសិកដ្ឋានសុទ្ធតែធំទូលាយស្អាតបាត។ ប្អូននឹងខិតខំរៀនយ៉ាងល្អ សង្វាតលុះក្នុងដំបូន្មាន។

15.jpg
អាណាព្យាបាលនិងសិស្សសាលាជនជាតិ ម៉ុង នៅភូមិ មួស៊ន់ សោមនស្សរីករាយមានវត្តមានតាំងពីព្រឹកព្រលឹមនៅសាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ស៊ើនធុយ ឃុំ ស៊ើនធុយ (ថាញ់ហ្វា)។

មានវត្តមាននៅសាលាចំណេះទូទៅ អន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ស៊ើនធុយ ឃុំ ស៊ើនធុយ (ថាញ់ហ្វា) តាំងពីព្រឹកព្រលឹមជាមួយកូន បង ថាវ វ៉ាន់ជឺ ជនជាតិ ម៉ុង ចែករំលែកថា "មានសាលារៀនថ្មី កូនៗ បានសិក្សារៀនសូត្រ បរិភោគស្នាក់នៅនឹងសាលាតែម្តង គ្រួសារខ្ញុំកាន់តែស្ងប់ចិត្តជាខ្លាំងថែមទៀត"។

4.jpg
ថ្នាក់រៀនមួយនៃសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ធន់អាន (ឡឹមដុង) មានកម្រិតទុនវិនិយោគសរុបជាង ២២៥ ពាន់លានដុង។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅចំណុចភ្ជាប់ប្រព័ន្ធអនឡាញ មជ្ឈមណ្ឌលដាក់នៅសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិត មឿងខឿង ឃុំ មឿងខឿង (ឡាវកាយ) នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លេ មិញហ៊ឹង បង្ហាញច្បាស់ថាសាលានីមួយៗ ត្រូវបានដាក់ឱ្យដំណើរការមិនមែនគ្រាន់តែជាសំណង់ថ្មីមួយប៉ុននោះទេ ថែមទាំងជាទីបង្អែកនៃជំនឿនិងអនាគតទៀតផង ដើម្បីគម្លាតភូមិសាស្ត្រឬស្ថានភាពគ្រួសារមិនរារាំងក្តីសុបិនសិក្សារៀនសូត្រ ហាត់ពត់របស់ក្មួយៗ ស្របពេលនោះដែរបង្ហាញមនោសញ្ចេតនាការទទួលខុសត្រូវរបស់បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសចំពោះក្មេងជំនាន់ក្រោយ។

24.jpg
អគារសិក្សាសម្រាប់កម្រិតសិស្សសាលាបឋមសិក្សាសាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ Petrovietnam - ផុងថូ (ឡាយចូវ) ក្នុងថ្ងៃសម្ពោធឆ្លង។

រហូតមកដល់ពេលនេះ ក្តីសុបិនរបស់សិស្សសាលាជាង ៦០០.០០០ នាក់នៅតាមឃុំព្រំដែនដីគោកបានក្លាយជាការពិតនៅពេលបានសិក្សារៀនសូត្រនិងប្រជុំជីវភាពនៅក្នុងសាលាអន្តេវាសិកចំនួន ១០៨ ខ្នង។ សាលាទាំងនេះនឹងបើកទូលាយផ្លូវពុទ្ធិនាំឱ្យអនាគតកាន់តែភ្លឺស្វាងស្រស់បំព្រងដល់ប្អូនៗ ថែមទៀត ស្របពេលនោះដែរ រួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់តំបន់ជាយដែននៃមាតុភូមិ៕

អត្ថបទ៖ លេវ៉ឹន
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ផ្តោតលើការបើកផ្តល់ប្រាក់វិនិយោគសាធារណៈ ដោះស្រាយឧបសគ្គគម្រោង ជំរុញផលិតកម្មនិងជំរុញតម្រូវការចាយវាយដើម្បីសម្រេចបានកំណើនពីរខ្ទង់លេខ។ ទីក្រុងកំពុងចាត់ចែងការទទួលខុសត្រូវដល់អង្គភាពនីមួយៗ ស្របពេលនោះដែរបង្កើនការចងសម្ព័ន្ធពាណិជ្ជកម្ម ទេសចរណ៍ក្នុងគោលបំណងជំរុញអំណាចទិញក្នុងឱកាសចុងឆ្នាំនេះ។

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ លើកគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ប្រហែល ២៥៥ គីឡូម៉ែត្រហើយដល់ឆ្នាំ ២០៣៥ សាងសង់ផ្លូវអយស្ម័យយានទីក្រុងសម្រេចបានជាង ៥០០ គីឡូម៉ែត្រ។ នេះគឺជាការលំបាកដ៏ធំមួយចំពោះទីក្រុង។

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

ចូលប្រើបច្ចេកវិទ្យានិងលើកកម្ពស់លទ្ធភាពឌីជីថលជួយនារីជនជាតិភាគតិចលុបចោលគ្រឿងរារាំង ជឿជាក់លើខ្លួនឯង ធ្វើម្ចាស់ការងាររកស៊ីចិញ្ចឹមជីវិត បើកឱកាសរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពក្នុងយុគសម័យឌីជីថល។

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។