ដើម្បីសម្រេចបានគោលដៅលុបបំបាត់ស្ថានភាពរៀបការរវាងញាតិលោហិតរហូតដល់ឆ្នាំ ២០៣០ ការកសាង និងអនុវត្តរាល់វិធានការលោតផ្លោះរំលង មូលដ្ឋានគ្រឹះដោយព្រមៗ គ្នា ចាប់ពីការផ្លាស់ប្តូរថ្មីខ្លឹមសារផ្សព្វផ្សាយជាសារវន្ត ការពិគ្រោះពិនិត្យសុខភាពមុនរៀបការ ការលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ការលើកកម្ពស់នាទីរបស់ស្ត្រីរហូតដល់ការរឹតបន្តឹងវិន័យច្បាប់គឺជា "បទបញ្ជា" បន្ទាន់ចេញពីបេះដូង និងការទទួលខុសត្រូវរបស់សង្គមទាំងមូល។
នៅតាមតំបន់ជ្រៅ តំបន់ឆ្ងាយ ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត ទោះបីជាកើតឡើងដោយស្ងាត់ៗ ក៏ដោយ តែបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះគុណភាពពូជអម្បូរ។ នៅខេត្ត ឌៀនបៀន ដំណាក់កាល ២០២១ - ២០២៥ បានកត់ត្រាករណីរៀបការមិនទាន់គ្រប់អាយុជិត ៧.០០០ ករណី និងករណីរៀបការរវាងញាតិលោហិតចំនួន ១០ ករណី បង្កឱ្យមានផលវិបាកអូសបន្លាយពេលឆ្លងកាត់ជាច្រើនជំនាន់។ ទំនៀមទម្លាប់ឱនថយទាំងនេះធ្វើឱ្យរាងកាយទ្រុឌទ្រោមខ្សោយ បញ្ញាថយចុះ និងគំរាមកំហែងផ្ទាល់ដល់អាយុជីវិតក្នុងរយៈពេលយូរអង្វែងរបស់បងប្អូនបណ្តាជនជាតិភាគតិច។
ភាពជាក់ស្តែងនៅតាមមូលដ្ឋានបានលេចឡើងស្ថានភាពជាច្រើនគ្រួសារគួរឱ្យអាណិតអាសូរ ដូចជាប្តីប្រពន្ធប្អូន យ៉ាង អាទិញ ឬប្អូន យ៉ាង ធីយី នៅខេត្ត ឌៀនបៀន ត្រូវបោះបង់ការសិក្សាកណ្តាលការដើម្បីរៀបការ។ ការបង្កើតគ្រួសារនៅពេលមិនទាន់គ្រប់អាយុ ធ្វើឱ្យស្ត្រីវ័យក្មេងខ្វះចំណេះដឹងក្នុងការថែទាំសុខភាព ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការគ្រោះថ្នាក់ផ្នែកសម្រាលកូន។ ផលវិបាកគឺទារកដែលកើតមកងាយនឹងត្រូវកង្វះអាហាររូបត្ថម្ភ ហើយគ្រួសារត្រូវធ្លាក់ចូលទៅក្នុងវដ្តនៃភាពក្រខ្សត់ និងឱនថយ។
វិភាគមូលហេតុឫសគល់ផ្តើមពីមូលដ្ឋាន លោក ស៊ុង អាជឺ លេខាសម្ពន្ធយុវជនឃុំ ពូញី បានប្រាប់យ៉ាងច្បាស់ថា៖ ដោយសារតែការយល់ដឹង និងចំណេះដឹងអំពីច្បាប់របស់បងប្អូនជនជាតិនៅតំបន់ជ្រៅ តំបន់ឆ្ងាយនៅមានកម្រិតនៅឡើយ ហើយទំនៀមទម្លាប់ឱនថយជាច្រើននៅតែបន្តមានជានិច្ច។ ទន្ទឹមនោះ ទស្សនៈចង់ឱ្យកូនរៀបការឆាប់ ដើម្បីមានមកម្លាំងពលកម្មបន្ថែម រួមជាមួយនឹងការមិនចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ធ្វើឱ្យស្ថានការណ៍កាន់តែមានភាពស្មុគស្មាញថែមទៀត។
ក្រៅពីខេត្ត ឌៀនបៀន ស្ថានភាពនេះក៏នៅតែបន្តមាននៅក្នុងឃុំ ម៉ូនសឺន ខេត្ត ងេអាន នឹងជនជាតិ ដានឡាយ ដោយសារទំនៀមទម្លាប់ឱនថយ និងការធ្វើដំណើរទៅមកលំបាក។ ទំនៀមឱនថយបានបញ្ជ្រាបយ៉ាងជ្រៅទៅក្នុងរបៀបរស់នៅរួមផ្សំជាមួយនឹងការជឿជាក់លើគ្រូមន្តអាគម ថ្នាំបុរាណប្រជាប្រិយនៅពេលមានជំងឺតម្កាត់ម្តងៗ ជំនួសឱ្យការព្យាបាលតាមបែបវិទ្យាសាស្ត្រកាន់តែរុញច្រានបងប្អូនជនជាតិឱ្យធ្លាក់ចូលទៅក្នុងភាពក្រខ្សត់ឡោមព័ទ្ធ ហើយអូសបន្លាយពេលយ៉ាងយូរ៕
អត្ថបទទី ២៖ កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីពន្ធុវិទ្យា
ផលិត៖ វៀតតូន
ប្រែសម្រួល៖ អៀងថាន់