ស្ថិតនៅប៉ែកខាងជើងនៃកោះ ដូវហ្គោ ចម្ងាយពីកំពង់ផែទេសចរណ៍អន្តរជាតិ ទន់ចូវ ប្រមាណជា ៤ គីឡូ ម៉ែត្រ ត្រូវបានរកឃើញនៅឆ្នាំ ១៩៩៣ គុហា ធៀនគុង មានប្រព័ន្ធផ្ទាំងសំណឹកសិលាដ៏សបញ្ចេញពន្លឺព្រិចៗ ចិញ្ចែងចិញ្ចាចប្រៀបដូចរាជវាំងមួយដ៏ស្កឹមស្កៃនាឋាន សួគ៌ា។
 |
បណ្ដាផ្ទាំងនិចុតសិលាដ៏រស់រវើកដែលបានកកើតឡើងនៅគុហា ធៀនគុង |
ភ្ញៀវទេសចរបន្ទាប់ពីធ្វើដំណើរឆ្លងកាត់បណ្ដាចង្កេះភ្នំចោតៗ ឈានចូលដល់មាត់ គុហាគឺមិនអាចមិនភ្ញាក់ផ្អើលចំពោះទេសភាពដ៏ស្រស់ស្អាតដូចជាសារមន្ទីរវិចិត្រ សិល្បៈមួយដែលបានរៀបចំយ៉ាងប្រិតប្រៀងប៉ិនប្រសប់បានធម្មជាតិបង្កើតឡើង យ៉ាងចំណាន។
 |
ស្ថិតនៅប៉ែកខាងជើងនៃកោះ ដូវហ្គោ ត្រូវបានរកឃើញនៅឆ្នាំ ១៩៩៣ គុហា ធៀនគុង មានប្រព័ន្ធនិចុតសិលាដ៏សភ្លឺ ចាំងពន្លឺព្រិចៗ
|
 |
បណ្តាផ្ទាំងថ្មក្នុងគុហា ធៀនគុង |
បណ្ដុំនិចុតសិលាចម្រុះគ្រប់ពណ៌ទាំងឡាយ បណ្ដាផ្ទាំងថ្មនៅលើជញ្ជាំងគុហាមានរូបរាងប្លែកៗ ប្រកប ដោយសណ្ឋានផ្សេងៗ ដ៏ជក់ចិត្តដូចជា៖ ស្រីទេពអប្សរកំពុងច្រៀងរាំ កាំរស្មីនៃពន្លឺជះមកលើស្រទាប់ទឹកដ៏ថ្លាឆ្វង់ដែលជ្រាបចេញពីជញ្ជាំងថ្មគុហារទាំង ៤ រដូវ...។ ទាំងអស់នេះបង្កើតឡើងជាទិដ្ឋភាពដ៏ស្រស់ឆើតអស្ចារ្យអោយគុហាដ៏ល្អឯកនេះ៕
ឡុងង្វៀន - ឌិញកុង
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម