ការសម្តែងល្ខោនតុក្កតាលើគោករបស់បងប្អូនជនជាតិ តៃ នៅក្នុងពិធីបុណ្យ ឡុងតុង នៅឃុំ ភូឌិញ ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន)។

ទឺធូយគ្វិញ
ការសម្តែងល្ខោនតុក្កតាលើគោករបស់បងប្អូនជនជាតិ តៃ នៅក្នុងពិធីបុណ្យ ឡុងតុង នៅឃុំ ភូឌិញ ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន)។
ទឺធូយគ្វិញ
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កញ្ញា មាមីងបងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងនៃប្រទេស វៀតណាម បានប្រារព្ធពិធីបុណ្យសែនដូនតា ជាពិធីបុណ្យប្រពៃណីមួយដ៏សំខាន់ក្នុងឆ្នាំ។ ដោយមានពិធីកិច្ចពុទ្ធសាសនា និងទំនៀមទម្លាប់ដ៏វិសេសវិសាល ពិធីបុណ្យនេះបានឆ្លុះបញ្ចាំងអំពីជីវភាពស្មារតី ជំនឿ និងប្រពៃណីរបស់ជនជាតិ ខ្មែរ រួមចំណែកក្នុងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ។
ដោយពាំនាំឱជារសធ្លាប់ពិសា និងជិតដិត នាំឱ្យនឹកឃើញអំពីតំបន់ជនបទស្ទឹងទន្លេ គុយទាវ មី ថ ជាមុខម្ហូបអាហារល្បីឈ្មោះរបស់តំបន់វាលទំនាបទន្លេ គឺវឡុង តាំងពីប៉ុន្មានឆ្នាំកន្លងទៅហើយ។
ពិធីបុណ្យភ្ជុំបិណ្ឌសែនដូនតាគឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមបុណ្យប្រពៃណីដ៏សំខាន់ៗ ហើយបង្កប់នូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ រោច ដល់ថ្ងៃទី ១៥ រោច ខែភទ្របទ រៀងរាល់ឆ្នាំ។
ខេត្ត វិញឡុង មានប្រជាជនសរុបជិត ៤,២ លាននាក់ ក្នុងនោះជនជាតិ ខ្មែរ មានប្រមាណ ៨,៤%។ ជាច្រើនឆ្នាំកន្លង ការថែរក្សាភាសានិយាយ និងអក្សរ ខ្មែរ តែងតែជាកិច្ចការសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ និងវប្បធម៌របស់មូលដ្ឋាន។ ដោយសារមានការសហការយ៉ាងស្អិតល្មួតរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្នែកអប់រំ និងសហគមន៍ ជាពិសេសគឺវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ទាំងឡាយ ការបង្រៀន និងរៀនអក្សរ ខ្មែរ នៅ វិញឡុង ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា ទិវាមហោស្រពវប្បធម៌ជនជាតិ ចាម លើកទី ៦ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តឡើងនៅខេត្ត ខាញ់ហ្វា ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែ តុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីខេត្ត ក្រុងចំនួន ៦ រួមមាន៖ ខាញ់ហា្វ យ៉ាឡាយ ដាក់ឡាក់ ឡឹមដុង អានយ៉ាង និងទីក្រុង ហូ ជីមិញ។
ពិធីដាក់បាយបិណ្ឌជាលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែកមួយរបស់ពុទ្ធបរិស័ទ ខ្មែរ។ នៅវេលាម៉ោង ៤ ទៀបភ្លឺ ប្រជាជននាំយកបាយបិណ្ឌដាំពីអង្ករដំណើប លាយចេក សណ្តែក ល្ង និងដូង ទៅកាន់វត្តអារាមដើម្បីឧទ្ទិសកុសលជូនដល់ញាតិសន្ដានដែលបានចែកឋានទៅបរលោក។ ទំនៀមទម្លាប់នេះបង្ហាញពីសន្តានចិត្តកតញ្ញូតាធម៌ចំពោះបុព្វការីជន ទន្ទឹមនឹងនោះរួមចំណែកអប់រំស្មារតីទំនោរទៅរកសុចរិតធម៌ ចែករំលែកអ្នកក្រីក្រផង និងអទិស្សមានកាយទាំងឡាយផង។
វត្ត ឃោសិតារាម (ពលលាវចាស់) នៅភូមិ គូឡាវ ឃុំ ហ៊ឹងហូយ (ខេត្ត កាម៉ៅ) ប្រៀបដូច "សារមន្ទីរវិចិត្រសិល្បៈ" មួយបង្ហាញពីទេពកោសល្យរបស់សិប្បករ ខ្មែរ។ វត្តនេះក៏ជាគោលដៅវប្បធម៌មួយក្នុងចំណោមគោលដៅវប្បធម៌ដ៏ល្អឯកយ៉ាងក្រៃលែងនៅខេត្ត កាម៉ៅ។
“ច្បាប់ប្រុស” គឺជាវណ្ណកម្មអក្សរសិល្ប៍មានតម្លៃអប់រំទន្មានដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូងនៃប្រទេស វៀតណាម) បានរក្សានិងផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយដើម្បីទូន្មានប្រៀនប្រដៅយុវជនអំពីសីលធម៌ បុគ្គលិកលក្ខណៈ និងប្រព្រឹត្តឥរិយាបថក្នុងគ្រួសារ និងសង្គម។ ដោយមានពាក្យពេចន៍សាមញ្ញៗ មានទម្រង់ចាប់ចួន ងាយរៀន ងាយចាំ វណ្ណកម្មបានបង្រៀននៅក្នុងគ្រួសារ វត្តអារាម និងសាលារៀនជាពិសេសនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ មិនត្រឹមតែមានតម្លៃសីលធម៌ប៉ុណ្ណោះទេ “ច្បាប់ប្រុស” ក៏ជាខឿនវប្បធម៌អប់រំ ហើយទន្ទឹមនឹងនោះក៏ជាកំណប់ចំណេះដឹងប្រកបដោយចរិយាសាស្ត្ររបស់សហគមន៍ខ្មែរទៀតផង។
នៅឃុំ ហាញ់ភុក ខេត្ត ឡាវកាយ មានមនុស្សសម្ភីសង្វាតមិនមាត់មិនក ស្ងៀមស្ងាត់ពូនជ្រំ ថែរក្សាឱ្យសំឡេងគែនរបស់ជនជាតិ ម៉ុង ឋិតថេរចីរកាល។ មនុស្សម្នាក់ក្នុងចំណោមនោះ គឺសិប្បករ ហ៊ើ អាថៅ។
តីនិញ ជាមូលដ្ឋានមានមាមីងបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជនជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាមវប្បធម៌ ខ្មែរ។
ពិធីប្រណាំងសេះប្រពៃណីខ្ពង់រាប ស បាក់ហា ខេត្ត ឡាវកាយ លើកទី ១៨ ប្រមូលផ្ដុំប្រជាជនភ្ញៀវទេសចរពីគ្រប់ទិសទីអញ្ជើញមកចូលរួមនិងលើកទឹកចិត្តយ៉ាងច្រើនកុះករ។ នេះជាការប្រណាំង "តែមួយគ្មានពីរ" នៅ វៀតណាម ពីព្រោះទម័កសេះគឺជាកសិករពិតប្រាកដមកពីស្រុកតំបន់ភ្នំមួយចំនួននៃខេត្ត ឡាវកាយ ទ្វៀនក្វាងនិង សឺនឡា។
បន្តភ្ជាប់ជាមួយនឹងផលិត ឧបត្ថម្ភលើកកម្ពស់វិជ្ជាជីវៈ អភិវឌ្ឍន៍បណ្តាផលិតផលតម្បាញប្រពៃណីស្របតាមស្តង់ដារ OCOP គឺវិធីដែលសិប្បករនៅភូមិតម្បាញសំពត់សង្កិមខ្មែរនៅឃុំ វ៉ាន់យ៉ាវ ទិញបៀន (ខេត្ត អានយ៉ាង) កំពុងនិងធ្វើដើម្បីការពាររក្សានិងពាំនាំជីវិតថ្មីដល់មុខរបរតម្បាញប្រពៃណីស្ថិតនៅជាច្រើនសតវត្សរ៍នៅតំបន់ បៃនូយ នៃខេត្ត អានយ៉ាង។
ក្នុងអំឡុងឆ្នាំកន្លងទៅ ផ្នែកអប់រំ និង បណ្តុះបណ្តាលខេត្ត ដាក់ឡាក់ បានសហការជាមួយនឹងផ្នែកវប្បធម៌យ៉ាងសកម្មដាក់ដំណើរការកម្មវិធី ដំណោះស្រាយជាច្រើនដោយមានបណ្តាសកម្មភាពចម្រុះ សម្បូរបែប នាំមកនូវចំណេះដឹងអំពីលក្ខណៈប្រពៃណីដ៏ល្អប្រពៃជូនសិស្សសាលា។
ភូមិ ស៊ីថយ (ឃុំ ស៊ន់ឡាញ់ ខេត្ត ដាក់ឡាក់) ត្រូវបានគេស្គាល់ថាជាកន្លែងរក្សាទុកនូវសិប្បកម្មតម្បាញប្រពៃណីរបស់ជនជាតិ បាណា។ មិនត្រឹមតែជាលក្ខណៈវប្បធម៌ប្រកបដោយអត្តសញ្ញាណប៉ុណ្ណោះទេ សិប្បកម្មតម្បាញនៅទីនេះក៏ជាចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរក្នុងការធ្វើដំណើររបស់ពួកគេដើម្បីស្វែងរកអត្តសញ្ញាណវប្បធម៌ផងដែរ។
រាល់ឱកាសពិធីបុណ្យនៅភូមិម្តងៗ សំឡេងស្គរឆៃយ៉ាំបន្លឺឡើងតាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករ ថាច់ ទុង។ លោកបានចំណាយជាងពាក់កណ្តាលជីវិតរបស់ខ្លួនផ្សារភ្ជាប់ជាមួយរបាំឆៃយ៉ាំបុរាណ រួមចំណែកថែរក្សា និងផេ្ទរបន្តវប្បធម៌ខ្មែរដល់ក្មេងៗជំនាន់ក្រោយ។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានសេចក្តីសម្រេចចិត្តលេខ 2192/QĐ-BVHTTDL ស្តីពីការទទួលស្គាល់ "ពិធីបុណ្យទទួលផ្គរលាន់ដើមឆ្នាំរបស់ជនជាតិ អ៊ើឌូ នៅឃុំ ង៉ាមៃ ខេត្ត ង៉េអាន" ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ស្ថិតក្នុងទម្រង់ទំនៀមទម្លាប់សង្គមនិងជំនឿ។ ពិធីទទួលផ្គរលាន់ដើមឆ្នាំមានអត្ថិភាពជិត ១០០ ឆ្នាំកន្លងមកហើយ ជាពិធីបុណ្យដ៏ធំហើយសំខាន់ មានពិធីកិច្ចជាច្រើនពោរពេញដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដោយឡែករបស់ជនជាតិ អ៊ើឌូ។ ដោយមានការទទួលស្គាល់នេះ បច្ចុប្បន្ន ខេត្ត ង៉េអាន មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ១៤។
ក្លាយជាទម្លាប់ទៅហើយ ក្នុងរាល់រដូវវិស្សមកាល វត្តព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ទាំងឡាយក្នុងខេត្ត វិញឡុង បានរៀបចំថ្នាក់រៀនអក្សរ ខ្មែរ ឲ្យប្អូនៗ សិស្សដែលជាកូនក្មួយជនជាតិ ខ្មែរ ក្នុងភូមិ។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកក្នុងការអភិរក្សភាសានិយាយ អក្សរសរសេររបស់បងប្អូនជនជាតិប៉ុននោះទេ ថែមទាំងបង្កើតកន្លែងលេងកម្សាន្តមានអត្ថប្រយោជន៍ក្នុងរដូវវិស្សមកាល ជួយឲ្យប្អូនៗ ផ្សារភ្ជាប់ជាមួយនឹងប្រភពនៃវប្បធម៌ជនជាតិ។
បងប្អូនជនជាតិភាគតិចនីមួយៗ នៅខេត្ត ក្វាងង៉ាយ សុទ្ធតែមានរបៀបតែងលម្អដើមនេវរៀងៗ ខ្លួន។ ក្នុងនោះ សិល្បៈតែងលម្អដើមនេវរបស់សហគមន៍ជនជាតិ ករ៍ (មានឈ្មោះហៅផ្សេងទៀតថា ក) នៅស្រុក ត្រាបុង (ខេត្ត ក្វាងង៉ាយ) មានលក្ខណៈវិសេសវិសាលដាច់ដោយឡែក ទើបបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
ទោះបីជាមុខអាហារដ៏សាមញ្ញ ងាយស្រួលប៉ុន្តែនំគ្រក់ខេត្ត ប៊ិញធន់ ក៏ដិតដោយឱជារសនៃបណ្តា គ្រឿងផ្សំពីសមុទ្រ នាំមកនូវរសជាតិឆ្ងាញ់ពិសេសដាច់ដោយឡែកដែលមានតែស្រុកទេស នេះប៉ុននោះ។
ចំពោះជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ គែនគឺជាឧបករណ៍ភ្លេងប្រពៃណីដ៏សំខាន់ ហើយវិសេសវិសាលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌របស់សហគមន៍។ សិល្បៈច្នៃបង្កើតបានក្លាយជាសិប្បកម្មប្រពៃណីដ៏សំខាន់មួយដែលជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបរក្សានិងផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងបរទេស។
ពិធីប្រគល់ពានរង្វាន់ត្រូវបានរៀបចំឡើងដ៏មហោឡារិកក្នុងក្របខ័ណ្ឌមហាសន្និបាតអង្គការ OANA លើកទី ១៩ នៅខែ មិថុនា ឆ្នាំ ២០២៥ នៅ St. Petersburg សហព័ន្ធរុស្ស៊ី។
ជាម្ហូបមួយមុខផ្សារភ្ជាប់ជាមួយនឹងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ម៉្នុង នៅ ដាក់ណុង "បៀបសៀតបៀបន្យុម" (សម្លព្រោង) ត្រូវបានច្នៃពីគ្រឿងផ្សំសាមញ្ញតែដិតដោយឱជារសល្អឯក មិនអាចច្រឡំនឹងមុខម្ហូបផ្សេងណាបានឡើយ។
មហាបុណ្យវិសាខបូជា ២០២៥ មិនត្រឹមតែលើកតម្កើងព្រឹត្តិការណ៍ដ៏មហោឡារិកចំនួនបីក្នុងដំណើរជីវិតព្រះពុទ្ធប៉ុននោះទេ ថែមទាំងជាវេទិកាអន្តរជាតិជំរុញសន្តិភាព សាមគ្គីភាព អភិវឌ្ឍប្រកបដោយចីរភាពនិងសាយភាយរូបភាព វៀតណាម មេត្រីភាព សមាហរណកម្ម។ ព្រឹត្តិការណ៍វប្បធម៌ ព្រលឹងវិញ្ញាណនិងចំណេះវិជ្ជាដ៏ធំបំផុតរបស់ពុទ្ធសាសនាត្រូវបានប្រព្រឹត្តឡើងនៅវិទ្យាស្ថានពុទ្ធសាសនា វៀតណាម ទីក្រុង ហូ ជីមិញ។
ដោយក្តីគោរពស្រឡាញ់គ្មានដែនកំណត់ នាអំឡុងថ្ងៃនៃខែ ឧសភា នេះ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសនាំគ្នាងាកមកស្រុកកំណើតលោក អ៊ំ - តំបន់ជនបទរួម។ មិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍ជាច្រើនអំពីលោកអ៊ំ ហូ ប៉ុននោះទេកន្លែងនេះក៏នាំបញ្ជូនបណ្តាតម្លៃដ៏ពិសិដ្ឋសម្រាប់អនាគត ជួយក្មេងៗ ជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ទំនួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិថែមទៀត។
ព្រះសង្ឃដង្ហែព្រះពុទ្ធប្បដិមាមកវត្ត វៀតណាមក្វឹកទឺ ក្នុងក្របខ័ណ្ឌមហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥
ក្នុងប៉ុន្មានថ្ងៃនៃខែ មេសា ប្រវត្តិសាស្ត្រនេះ តំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង នៅភូមិ បំ ប ឃុំ ប៊ិញមិញ ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក តែងតែអ៊ូអរដោយមានសកម្មភាពឆ្លងកាត់ការពិសោធដូចជាត្បាញបន្ទោះ បុកស្រូវ។ល។ ជាមួយនឹងភាពឈូឆរនៃក្រុមភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនា។
បច្ចុប្បន្ន ស្រុក ប៊ូដាំង មានជនជាតិជាបងប្អូនចំនួន ៣៤ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ស្ទៀង បានរស់នៅលើដែនដីនេះយូរលង់ណាស់មកហើយ។ ដោយមានលក្ខណៈពិសេសដាច់ដោយឡែកក្នុងភាសា សម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់និងសិល្បៈ បងប្អូនជនជាតិ ស្ទៀង បានរួមចំណែកបង្កបង្កើតវប្បធម៌ដ៏បរិបូណ៌សម្រាប់មូលដ្ឋាន។
មិនត្រឹមតែជាកន្លែងជួបប្រសព្វគ្នានៃខឿនវប្បធម៌ជាច្រើន ទីក្រុង ហូ ជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកណានិយមចូលចិត្តភោជនាហារទៀតផង ក្នុងនោះមាន វិថី ហា តូនក្វៀន (ខណ្ឌ ១១) - កន្លែងត្រូវបានប្រសិទ្ធនាមថាជា "ឋានសួគ៌នំគាវ" របស់ជនជាតិ ចិន។
ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប គឺជាឈ្មោះដ៏ជិតស្និទ្ធចំពោះអ្នកស្រលាញ់ចូលចិត្តសិល្បៈឆាកល្ខោនតំបន់វាលទំនាបទន្លេ គឺវឡុង។ ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៦៣ នៅ ឃុំ តាមង៉ៃ ស្រុក កូវកែ ខេត្ត ត្រាវិញ ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប ជាក្រុមសិល្បៈ ខ្មែរ បដិវត្តន៍ដំបូងគេនៅតំបន់ភូមិភាគខាងត្បូង។
ខេត្ត ត្រាវិញ ជាមូលដ្ឋានមានការជ្រួតជ្រាបវប្បធម៌ទៅវិញទៅមករវាងជនជាតិ គិញ ខ្មែរ និង ចិន។ ព្រោះហេតុដូច្នេះហើយ ភោជនាហារនៅទីនេះដ៏បរិបូណ៌និងសម្បូរបែប។ មុខអាហារមួយក្នុងចំណោមមុខអាហារពិសេសប្រចាំតំបន់ដិតដោយរសជាតិ ត្រាវិញ ត្រូវបានមនុស្សជាច្រើនរំឭកដល់គឺជានំបញ្ចុកទឹកសម្ល។