
រូបថត៖ ង្វៀនក្វាងទន់
រូបថត៖ ង្វៀនក្វាងទន់
ដោយក្តីគោរពស្រឡាញ់គ្មានដែនកំណត់ នាអំឡុងថ្ងៃនៃខែ ឧសភា នេះ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសនាំគ្នាងាកមកស្រុកកំណើតលោក អ៊ំ - តំបន់ជនបទរួម។ មិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍ជាច្រើនអំពីលោកអ៊ំ ហូ ប៉ុននោះទេកន្លែងនេះក៏នាំបញ្ជូនបណ្តាតម្លៃដ៏ពិសិដ្ឋសម្រាប់អនាគត ជួយក្មេងៗ ជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ទំនួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិថែមទៀត។
ព្រះសង្ឃដង្ហែព្រះពុទ្ធប្បដិមាមកវត្ត វៀតណាមក្វឹកទឺ ក្នុងក្របខ័ណ្ឌមហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥
ក្នុងប៉ុន្មានថ្ងៃនៃខែ មេសា ប្រវត្តិសាស្ត្រនេះ តំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង នៅភូមិ បំ ប ឃុំ ប៊ិញមិញ ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក តែងតែអ៊ូអរដោយមានសកម្មភាពឆ្លងកាត់ការពិសោធដូចជាត្បាញបន្ទោះ បុកស្រូវ។ល។ ជាមួយនឹងភាពឈូឆរនៃក្រុមភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនា។
បច្ចុប្បន្ន ស្រុក ប៊ូដាំង មានជនជាតិជាបងប្អូនចំនួន ៣៤ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ស្ទៀង បានរស់នៅលើដែនដីនេះយូរលង់ណាស់មកហើយ។ ដោយមានលក្ខណៈពិសេសដាច់ដោយឡែកក្នុងភាសា សម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់និងសិល្បៈ បងប្អូនជនជាតិ ស្ទៀង បានរួមចំណែកបង្កបង្កើតវប្បធម៌ដ៏បរិបូណ៌សម្រាប់មូលដ្ឋាន។
មិនត្រឹមតែជាកន្លែងជួបប្រសព្វគ្នានៃខឿនវប្បធម៌ជាច្រើន ទីក្រុង ហូ ជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកណានិយមចូលចិត្តភោជនាហារទៀតផង ក្នុងនោះមាន វិថី ហា តូនក្វៀន (ខណ្ឌ ១១) - កន្លែងត្រូវបានប្រសិទ្ធនាមថាជា "ឋានសួគ៌នំគាវ" របស់ជនជាតិ ចិន។
ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប គឺជាឈ្មោះដ៏ជិតស្និទ្ធចំពោះអ្នកស្រលាញ់ចូលចិត្តសិល្បៈឆាកល្ខោនតំបន់វាលទំនាបទន្លេ គឺវឡុង។ ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៦៣ នៅ ឃុំ តាមង៉ៃ ស្រុក កូវកែ ខេត្ត ត្រាវិញ ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប ជាក្រុមសិល្បៈ ខ្មែរ បដិវត្តន៍ដំបូងគេនៅតំបន់ភូមិភាគខាងត្បូង។
ខេត្ត ត្រាវិញ ជាមូលដ្ឋានមានការជ្រួតជ្រាបវប្បធម៌ទៅវិញទៅមករវាងជនជាតិ គិញ ខ្មែរ និង ចិន។ ព្រោះហេតុដូច្នេះហើយ ភោជនាហារនៅទីនេះដ៏បរិបូណ៌និងសម្បូរបែប។ មុខអាហារមួយក្នុងចំណោមមុខអាហារពិសេសប្រចាំតំបន់ដិតដោយរសជាតិ ត្រាវិញ ត្រូវបានមនុស្សជាច្រើនរំឭកដល់គឺជានំបញ្ចុកទឹកសម្ល។
បុណ្យ រ៉ាមឺវ៉ាន គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់បងប្អូនជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់។ នេះជាឱកាសដើម្បីសហគមន៍ជនជាតិ ចាម ប្រតិបត្តិពិធីកិច្ចសាសនា រំលឹកនឹកដល់បុព្វការីជន បង្ហាញស្មារតីសាមគ្គីភាពសន្តានចិត្តកតញ្ញូនិងការផ្សារភ្ជាប់សហគមន៍។ល។
ថ្ងៃទី ១២ ខែ មីនា នៅឃុំព្រំដែន ក្រុងណា ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) បានប្រព្រឹត្តឡើងបុណ្យដំរី បួនដូន ឆ្នាំ ២០២៥។ នេះជាសកម្មភាពស្ថិតក្នុងក្របខណ្ឌអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំជ័យជម្នះ បួនម៉ាធួត រំដោះខេត្ត ដាក់ឡាក់ (ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥) និងពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ឆ្នាំ ២០២៥ ។ល។
ហាតបូយ ត្រូវបានប្រៀបប្រដូចជា "គ្រាប់គុជដ៏មានតម្លៃ" ក្នុងឃ្លាំងសិល្បៈ វៀតណាម។ នេះគឺជាទម្រង់សិល្បៈឆាកល្ខោនបង្កប់ទៅដោយអត្តសញ្ញាណប្រជាជាតិ មិនត្រឹមតែពាំនាំមកនូវបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេថែមទាំងពាំនាំបណ្តាមេរៀនសីលធម៌និងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅជាដើមទៀតផង។
សមាជិកក្មេងៗ អាយុតិចនៃក្លឹបចម្រៀងប្រជាប្រិយ សានជី ឃុំ កៀឡាវ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង)
បច្ចុប្បន្នបងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង នៅតែថែរក្សាបានបណ្តាអត្តសញ្ញាណវប្បធម៌ដោយឡែកស្រាប់
ចំពោះបងប្អូនជនជាតិ កឺទូ នៅភូមិ អារ៉ ឃុំ ឡាំង ស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) ហ្កឿល ជាលម្ហប្រជុំជីវភាពរួម មានអត្ថន័យសំខាន់ក្នុងជីវភាពវប្បធម៌ខាងព្រលឹងវិញ្ញាណ។ ដើម្បីអបអរសាទរសំណង់ដ៏មហោឡារិកនេះ ជាធម្មតាបងប្អូនជនជាតិ កឺទូ រៀបចំពិធីអំណរ ហ្កឿល ថ្មី រួមចំណែកអភិរក្សលក្ខណៈវប្បធម៌សហគមន៍ដ៏ល្អប្រពៃ។
តំណាប់ដូងគឺជាផលិតផលពិសេសប្រចាំតំបន់មួយស្រាប់ដិតដោយគន្ធនិទាឃរដូវ រសជាតិចូលឆ្នាំថ្មី នៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ តាមរយៈថ្វីដៃដ៏ ប៉ិនប្រសប់ទាំងគូរបស់លោកយាយ អ្នកម្តាយបងៗ ស្រីទាំងឡាយធ្វើបានជាតំណាប់ដូងពោរពេដោយ រសជាតិផ្អែមឆ្ងាញ់ពិសា។
អោយតែឱកាសពិធីបុណ្យសែនដូនតាម្ដងៗ បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ (ខេត្ត អានយ៉ាង) ក៏រូតរះម្នីម្នារីករាយចូលរួមពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈប្រជុំជីវភាពវប្បធម៌ដ៏វិសេសវិសាលមួយ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា គាំទ្រ បង្កើតបរិយាកាសដ៏ផុសផុលផ្សារភ្ជាប់ជនជាតិក្នុងទិវាពិធីបុណ្យ ។ល។
ជនជាតិ ថូ គឺជាសហគមន៍មួយស្រលាញ់ចូលចិត្តសិល្បៈ។ ដោយសារសេចក្តីស្រឡាញ់នោះ លំនាំបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងកំណាព្យចម្រៀងកថារបស់បងប្អូនជនជាតិ ថូ នៅភូមិ ម៉មើយ ឃុំ ងៀស៊ន់ ស្រុក គ្វីហ៊ើប (ខេត្ត ងេអាន) ត្រូវបានអភិរក្ស បង្ហាត់បង្រៀនដោយមានគោលបំណងចង់លើកតម្កើង ពង្រីកបណ្តាតម្លៃប្រពៃណីដ៏ល្អប្រពៃ ។ល។
ខេត្ត ហ្វាប៊ិញ ជាដែនដីដែលមានជនជាតិជាច្រើនរួមរស់ជាមួយគ្នា ក្នុងនោះជាចម្បងគឺជនជាតិ មឿង មានអត្រាជាង ៦៣%នៃចំនួនប្រជាជន។ នៅទីនេះល្បីឈ្មោះដោយមានតំបន់ មឿង បុរាណចំនួន ៤ "ប៊ី វ៉ាង ថាង ដុងរួមជាមួយនឹងមានវត្តមាននៃវប្បធម៌ ហ្វាប៊ិញ មានអត្ថិភាពជាង ១០.០០០ ឆ្នាំមកហើយ។ តាមរំហូរពេលវេលាជនជាតិ មឿង នៅខេត្ត ហ្វាប៊ិញ បានច្នៃបង្កើតនិងថែរក្សាបានខឿនវប្បធម៌ដ៏បរិបូណ៌និងសម្បូរបែប៌មួយ។
ជនជាតិ អេដេ លើខ្ពង់រាប ដាក់ឡាក់ មិនត្រឹមតែមានប្រពៃណីវប្បធម៌ដ៏យូរលង់ប៉ុណ្ណោះទេថែមទាំងមានខឿនភោជនាហារដ៏វិសេសវិសាល ដោយមានមុខម្ហូបដ៏ល្អឯកគឺជាការវេញត្របាញ់ចូលគ្នានៃរសជាតិព្រៃភ្នំ។
យុវនារី ចាម Haruone Sha I Dah និង Nosita Aly នៅភូមិ ភូមិស្វាយ ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង) ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី
ខេត្ត សុកត្រាំង ជាខេត្តមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ស្មើនឹងចំនួនប្រជាជនជាង ៣០% នៃខេត្ត (ប្រហែល ៣៦១.០០០ នាក់)។ ទូទាំងខេត្តមានវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ៩៣។ ខេត្ត សុកត្រាំង កំណត់ថាពាំនាំទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ក្នុងនោះអភិវឌ្ឍទេសចរណ៍សាសនាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ជាចំណុចស្នូល។
ក្រោមប្រធានបទ "សម្លេងរំពងតំបន់ជាប់មាត់សមុទ្រ" ពិធីបុណ្យ ងិញអុង កឹនយើ ២០២៤ ទើបតែប្រព្រឹត្តឡើង នៅទីរួមស្រុក កឹនថាញ់ ស្រុក កឹនយើ (ទីក្រុង ហូ ជីមិញ)។
បុណ្យសែនដូនតាតាំងពីយូរលង់ណាស់មកហើយត្រូវបានចាត់ទុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ បុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ដោយមានពិធីកិច្ចជាច្រើនត្រូវបានប្រារព្ធនៅតាមវត្តនិងនៅផ្ទះ។
គម្ពីរសាស្ត្រាស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកដែលបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេសនិងពុទ្ធិរបស់ជនជាតិ ខ្មែរ។
សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ឧទ្ទេសនាមអំពីដែនដី ម៉ុកចូវ ដ៏ស្រស់ស្អាត អ្នក ម៉ុកចូវ រួសរាយរាក់ទាក់ ស្រឡាញ់រាប់អានភ្ញៀវ ឆ្លងតាមរយៈនោះបញ្ជាក់ពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ធម្មជាតិនាំមុខគេលើពិភពលោក។
ខេត្ត កាម៉ៅ បច្ចុប្បន្នមានជាង ១១.៧០០ ក្រុមគ្រួសារ មនុស្សប្រហែល ៤៧.៤៦០ នាក់ជាបងប្អូនជនជាតិ ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ និង ចិន។ បងប្អូនបណ្តាជនជាតិនៅ កាម៉ៅ មានអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់រៀងៗ ខ្លួនប៉ុន្តែតែងសាមគ្គីរួមបញ្ចូលជាមួយគ្នា រួមចំណែកបង្កើតភាពសម្បូរបែប ពិពិធភាព ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។
ត្រូវបានធ្វើពីត្រីទឹកសាបដូចជា៖ ត្រីកំភ្លាញ ត្រីក្រាញ់។ល។ ប្រហុកជាប្រភេទផ្អកពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួមនិងជនជាតិ ខ្មែរ ត្រាវិញ និយាយដោយឡែក។ ដើម្បីបានប្រហុកដ៏ឈ្ងុយឆ្ងាញ់ ជនជាតិ ខ្មែរ ជ្រើសរើសត្រីដែលឆ្ងាញ់បំផុត ធ្វើជ្រះហើយត្រាំក្នុងទឹកពីរបីម៉ោង បន្ទាប់ពីនោះស្រង់ចេញហើយច្របល់សព្វជាមួយអំបិលនិងបាយកក។
ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) មិនត្រឹមតែជាតំបន់មូលដ្ឋានបដិវត្តន៍ ទីកន្លែងចាប់ផ្តើមនៃកិច្ចការក្រោកឡើងតស៊ូប្រយុទ្ធ តីសឺន កន្លែងប្រសូតវីរបុរស នុប ដ៏អស្ចារ្យកាលពីដើមប៉ុណ្ណោះទេថែមទាំងជាដែនដីសម្បូរសក្តានុពលទេសចរណ៍ "ប្រភព" នៃខឿនវប្បធម៌ប្រពៃណីបណ្តាជនជាតិ តីង្វៀន ជាពិសេសគឺជនជាតិ បាណា។
តាមទំនៀមទម្លាប់របស់ជនជាតិ អេដេ បន្ទាប់ពីរដូវចម្ការថ្ងៃខែទំនេរ ស្រូវអង្ករពេញឃ្លាំង ក្រមុំៗ ជនជាតិ អេដេ អាចទៅស្តីដណ្តឹងប្តី។
រដូវ សែនដូនតា មួយទៀតបានឈានមកដល់ បងប្អូនជនជាតិ ខ្មែរ នៅទីរួមខេត្ត ទិញបៀន មិនត្រឹមតែជួបជុំពិធី សែនដូនតា ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងពិធីបុណ្យប្រណាំងគោ នៅវត្ត រោទ៍ ទៀតផង នេះជាលក្ខណៈប្រជុំជីវភាពវប្បធម៌ ហើយក៏ជាវិញ្ញាសាកីឡាដ៏វិសេសវិសាលតំបន់ បៃនូយ ខេត្ត អានយ៉ាង ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
មិនត្រឹមតែមានទម្រង់សិល្បៈដ៏វិសេសវិសាលដូចជា៖ ចម្រៀងយូកេ រាំរបាំ ។ល។ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ថែមទាំងត្រូវបានស្គាល់ថាដោយមានមុខរបរពិសេសមួយ នោះគឺគូរគំនូរលើកញ្ចក់។