អនុវត្តការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញផ្សារភ្ជាប់ទៅនឹងការកសាងជនបទថ្មីដំណាក់កាល ២០១៦ - ២០២០ នៅលើភូមិសាស្រ្តស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) បានកកើតឡើងនូវគំរូផលិតកម្មកសិកម្មថ្មីៗ ជាច្រើន។គួរអោយចាប់អារម្មណ៍បំផុតគឺគំរូចិញ្ចឹមបង្កង - ដាំស្រូវផ្តល់ចំណូលខ្ពស់ ជួយកែលម្អជីវភាពរស់នៅគួរឲ្យកត់សម្គាល់របស់បងប្អូនជនជាតិ ខ្មែរ នៅទីនេះ...
ប្រជាកសិករស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) ប្រមូលផលបង្កងលើដីស្រែ
វិញធន់ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃតំបន់ អ៊ូមិញធឿង (ខេត្ត កៀនយ៉ាង) មានចំនួនប្រជាជនជិត ២៤.០០០ គ្រួសារដោយមានមនុស្សជាង ៩៤.០០០ នាក់ ក្នុងនោះ មានបងប្អូនជនជាតិ ខ្មែរ ជាង ១.៩០០ គ្រួសារ ប្រមូលផ្តុំច្រើនបំផុតនៅបណ្ដាឃុំ វិញប៊ិញបាក់ ផុងដុង និង តឹនធន់។
គំរូចិញ្ចឹមបង្កង - ដាំស្រូវសមស្របខ្លាំងជាមួយនឹងដីស្រែស្រុក វិញធន់ និយាយដោយឡែកនិងតំបន់ អ៊ូមិញធឿង (ខេត្ត កៀនយ៉ាង) និយាយរួម។ បងប្អូនជនជាតិ ខ្មែរ នៅស្រុក វិញធន់ (ខេត្ត កៀនយ៉ាង) ត្រូវការនូវការជួយឧបត្ថម្ភពីសំណាក់គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកអំពីបច្ចេកទេសនិងប្រភពទុនកម្ចីដើម្បីអនុវត្តផលិតកម្ម
យោងតាមលោក ហ្វ៊ិញតឹនភី ប្រធានគណៈកម្មាធិការប្រជាជនស្រុក វិញធន់ នៅលើភូមិសាស្ត្រស្រុកបានកកើតឡើងគំរូផលិតកម្មកសិកម្មថ្មីៗ ជាច្រើនបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុដូចជាចិញ្ចឹមបង្កង បង្គា - ក្តាមគួបផ្សំគ្នា បង្កង - ស្រូវគួបផ្សំគ្នា... ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយ ហានិភ័យ កែលម្អបរិស្ថានវប្បកម្មនិងអភិវឌ្ឍប្រកបដោយចីរភាព។
ប្រជាកសិករជាច្រើនគ្រួក្រោយពេលងាកមកគំរូផលិតកម្មតែប៉ុន្មានឆ្នាំបានមានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ តួយ៉ាងដូចជាគ្រួសារលោក យ៉ាញ់ថាញ់ នៅភូមិ ដុងត្រាញ់ ឃុំ វិញប៊ិញបាក់ គ្រួសារលោក យ៉ាញ់ឡូវ នៅភូមិ គិញហាយ ឃុំ តឹនធន់ ក្រុមគ្រួសារលោក យ៉ាញ់សឺនហា នៅភូមិ ប៊ើយលើយបេ ឃុំ ប៊ិញមិញ...។
ប្រជាកសិករ ខ្មែរ ជាច្រើនគ្រួសារនៅស្រុក វិញធន់ បានងាកមកធ្វើវប្បកម្មតាមគំរូផលិតកសិកម្មប្រកបដោយចីរភាពដូចជាបង្កង - ស្រូវ បង្កង - ក្តាម ក្លាយជាអ្នកមាននៅលើវាលស្រែនៃស្រុកកំណើតជាជំហានៗ
ប្រសិទ្ធភាពនៃការផ្លាស់ប្តូរផលិតកម្មកសិកម្មបង្ហាញអោយឃើញច្បាស់នៅឃុំ ផុងដុង ជាភូមិសាស្រ្តដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើននៃស្រុក វិញធន់ ដោយមានជាង ២៩% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។
បើធៀបទៅនឹងពីមុននេះខណៈពេលធ្វើឯកវប្បកម្មដំណាំស្រូវគឺការងាកមកផលិតតាមគំរូចិញ្ចឹមបង្កង - ដាំស្រូវបានជួយបងប្អូនជនជាតិ ខ្មែរ នៅស្រុក វិញធន់ បង្កើនប្រាក់ចំណេញពី ២ ដល់ ៣ ដង
លោក ថាយថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ផុងដុង បានអោយដឹងថា៖ អាស្រ័យដោយការផ្លាស់ប្តូរដីស្រែ ផលិតស្រូវជាង ២.០០០ ហិកតាងាកមកគំរូចិញ្ចឹមបង្កង - ដាំស្រូវគួបផ្សំគ្នា គិតមកទល់ដើមឆ្នាំ ២០២០ ចំណូលមធ្យមរបស់ប្រជាជនម្នាក់ៗ ក្នុងឃុំសម្រេចបានជាង ៤៥ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះនៅជាង ៣%។
ទិន្នផលបង្កងចិញ្ចឹមតាមគំរូចិញ្ចឹមបង្កង - ដាំស្រូវនៅស្រុក វិញធន់ ជាមធ្យមសម្រេចបានពី ៣៨០ ដល់ ៥០០ គីឡូក្រាមក្នុងមួយហិកតា
យោងតាមលោក ហ្វុិញតឹនភី ផ្តើមពីប្រសិទ្ធភាពនៃគំរូចិញ្ចឹមបង្កង - ដាំស្រូវនិងចលនាផ្លាស់ប្តូរផលិតកម្មកសិកម្ម ជីវភាពបងប្អូនជនជាតិ ខ្មែរ ជាច្រើនគ្រួសារនៅឃុំ ផុងដុង និយាយដោយឡែក ស្រុក វិញធន់ និយាយរួមត្រូវបានកែលម្អច្បាស់ក្រឡែត។
វគ្គហ្វឹកហ្វឺនបច្ចេកទេសចិញ្ចឹមបង្កងជូនបងប្អូនជនជាតិ ខ្មែរ នៅភូមិ ដុងត្រាញ់ ឃុំ វិញប៊ិញបាក់ ស្រុក វិញធន់ (ខេត្ត កៀនយ៉ាង)
ជាពិសេស អត្រាគ្រួសារក្រីក្រថយចុះជាលំដាប់ក្នុងមួយឆ្នាំៗ ពីជាង ២៧០ គ្រួសារ (ឆ្នាំ ២០១៤) ថយចុះនៅជិត ១៥០ គ្រួសារ (ដើមឆ្នាំ ២០២០)។ មុខមាត់ជនបទតំបន់បងប្អូនជនជាតិភាគតិចកាន់តែប្រែថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ធំទូលាយនិងបរិបូរជាង រួមចំណែកអនុវត្តដោយជោគជ័យនូវកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅមូលដ្ឋាន៕
អត្ថបទ៖ ឡេសែន
រូបថត៖ ភុកថាញ់ - ឡេសែន