ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើប្រជាជន និងសហគ្រាសឲ្យកាន់តែឆាប់រហ័ស និងល្អប្រសើរ

ការជំរុញកិច្ចការបរិវត្តកម្មឌីជីថលគឺជាភារកិច្ចយុទ្ធសាស្ត្រមួយដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋយកចិត្តទុកដាក់​ជា​ពិសេស ដោយមានពាក្យស្លោកថា "ចាត់ទុកប្រជាជន សហគ្រាសគឺជាស្នូល ជាកត្តាគន្លឹះ ជាគោលដៅ និងជា​កម្លាំងចលករបរិវត្តកម្មឌីជីថល"។ បំពេញភារកិច្ចនេះ នគរបាលខេត្ត កាម៉ាវ បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​យ៉ាងសកម្ម ជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យការងារ រួមចំណែកកែទម្រង់រដ្ឋបាល ជួយ​ប្រជាជន និង​សហគ្រាសទទួលប្រយោជន៍សង្គមកាន់តែងាយស្រួល រហ័ស និងកាន់តែមាន​ប្រសិទ្ធភាព។

ung-dung-cong-nghe-so-2.jpg
ណែនាំប្រជាជនប្រើប្រាស់ប្រយោជន៍ងាយស្រួលនៅលើកម្មវិធី VNeID។ រូបថត៖ ទ្រុងហៀវ - ទី​ភ្នាក់ងារព័ត៌មានវៀតណាម

ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ប្រធាននគរបាលខេត្ត កាម៉ាវ បានចេញសេចក្តីណែនាំដើម្បីពន្លឿនដំណើរការ​បរិវត្តកម្មឌីជីថលដូចជា៖ ផែនការដំណើរការអាជ្ញាធរឌីជីថលនៅក្នុងនគរបាលខេត្ត ផែនការកែលម្អ និងបង្កើន​សន្ទស្សន៍បរិវត្តកម្មឌីជីថល (DTI) ខេត្ត កាម៉ាវ ផែនការដំណើរការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទិន្នន័យ និងគម្រោង​ប្លង់គោលទូទៅហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យផ្នែកនគរបាល។ល។

ung-dung-cong-nghe-so-3.jpg
ការតាមដានគ្រប់គ្រងការបំពានច្បាប់ចរាចរណ៍តាមរយៈប្រព័ន្ធកាមេរ៉ាចរាចរណ៍។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន​វៀតណាមផ្សាយ

ស្របពេលនោះដែរ សហការសាងសង់ ដំឡើង ប្រតិបត្តិការ និងវាយតម្លៃទទួលស្គាល់ប្រព័ន្ធកិច្ចប្រជុំទូរទស្សន៍តាមប្រព័ន្ធ​អនឡាញទៅកាន់នគរបាលឃុំ រៀបចំការហ្វឹកហាត់ ណែនាំការប្រើប្រាស់កិច្ចប្រជុំទូរទស្សន៍នគរបាលឃុំ និងប្រើប្រាស់កម្មវិធីគ្រប់គ្រង​អត្ថបទ​ឯកសារបម្រើការងារដឹកនាំបញ្ជា ប្រតិបត្តិការ ប្រជុំតាមអនឡាញប្រកបដោយប្រសិទ្ធភាព បំពេញតាម​តម្រូវការនៃដំណើរ​បរិវត្តកម្មឌីជីថលនាបច្ចុប្បន្ន។

នគរបាលខេត្ត កាម៉ាវ ក៏បានដំណើរការគម្រោងវិនិយោគសាងសង់ប្រព័ន្ធកាមេរ៉ាឃ្លាំមើល ដើម្បីបម្រើការងារ​ធានាសុវត្ថិភាពចរាចរណ៍ និងចាត់ការការល្មើសច្បាប់។ ប្រព័ន្ធកាមេរ៉ាឃ្លាំមើលចរាចរណ៍ត្រូវបានប្រើប្រាស់ប្រកប​ដោយប្រសិទ្ធភាព ដំណើរការ ២៤ ម៉ោងនៅតាមខ្សែផ្លូវ និងតំបន់សំខាន់ៗ។ គិតត្រឹមតែត្រីមាសទី១ ឆ្នាំ២០២៦ ខេត្តទាំងមូងបានកត់ចំណាំករណីបំពានសុវត្ថិភាពចរាចរណ៍ជាង ២.០០០ ករណី ដូចជាការបើកបរលើស​ល្បឿន​កំណត់ មិនគោរពភ្លើងចរាចរណ៍។ ការដំឡើងកាមេរ៉ាឃ្លាំមើលនៅលើដងផ្លូវបានរួមចំណែក​បង្កើនការ​យល់ដឹងរបស់ប្រជាជនអំពីការគោរពច្បាប់ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍នៅក្នុង​ខេត្ត។

ung-dung-cong-nghe-so-4.jpg
នគរបាលខេត្ត កាម៉ាវ ចាត់តាំងការហ្វឹកហ្វឺនអំពីបរិវត្តកម្មឌីជីថល។ រូបថត៖ ទ្រុងហៀវ - ទីភ្នាក់ងារព័ត៌មាន​វៀតណាម

ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងការងារបង្កើតចលនាប្រជាជាតិការពារសន្តិសុខជាតិក៏ត្រូវបានយកចិត្តទុកដាក់ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ។ មានគំរូជាច្រើនត្រូវបាននគរបាលខេត្តបង្កបង្កើត និងពង្រីកឱ្យ​ទូលំទូលាយយ៉ាងសកម្មរួមមាន៖ "កាមេរ៉ាសន្តិសុខសណ្តាប់ធ្នាប់" "ច្រកទ្វារសន្តិសុខសណ្តាប់ធ្នាប់ឆ្លាតវៃ" "សន្តិសុខផ្សាយសំឡេង​ឌីជីថល"។ល។ ខេត្តទាំងមូលបន្តរក្សាក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ភូមិ អនុសង្កាត់​ចំនួន ៨៨៣ ក្រុម ដោយមាន ៤.៤២៦ សមាជិកចូលរួម ធានាជួយឧបត្ថម្ភ ពន្យល់ចម្ងល់ទាន់ពេលវេលាជូន​កម្មាភិបាល និងប្រជាជនក្នុងមូលដ្ឋានក្នុងការងារបរិវត្តកម្មឌីជីថល។ ឆ្លងតាមរយៈនោះ រួមចំណែកយ៉ាងសំខាន់​ដល់ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម អបាយមុខសង្គម រក្សាសន្តិសុខផ្តើមពីមូលដ្ឋាន។

នគរបាលខេត្ត កាម៉ាវ បន្តដំណើរការរាល់ភារកិច្ចតាមគម្រោង 06/CP ប្រកបដោយប្រសិទ្ធភាព ភ្ជាប់ជាមួយ​នឹង​ការងារបរិវត្តកម្មឌីជីថល ត្រួតពិនិត្យ សម្អាតទិន្នន័យប្រជានិវេសន៍ជាប្រចាំ ធានា "ត្រឹមត្រូវ ពេញលេញ ស្អាតបាត ​រស់រាន"។ល។ យោងតាម
វរសេនីយ៍ឯកបម្រុង លោក ឡេ ទ្រុងងៀ អនុប្រធាននាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលអំពី​សណ្តាប់ធ្នាប់សង្គម នគរបាលខេត្ត កាម៉ាវ កម្លាំងនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គមកំណត់ថា ការអនុវត្តគម្រោង 06/CP ភ្ជាប់នឹងបរិវត្តកម្មឌីជីថលគឺជាភារកិច្ចសំខាន់មួយ បន្តរហូតពេញមួយដំណើរការ​អនុវត្តភារកិច្ចនយោបាយរបស់អង្គភាព។

ung-dung-cong-nghe-so-1.jpg
កម្មាភិបាល យុទ្ធជននគរបាលខេត្តធ្វើបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាជន។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន​វៀតណាមផ្សាយ

ក្នុងនោះ ផ្តោតលើការទាញយក និងប្រើប្រាស់មូលដ្ឋានទិន្នន័យជាតិ​អំពីប្រជានិវេសន៍ មូលដ្ឋានទិន្នន័យអត្តសញ្ញាណពលរដ្ឋ កំណត់អត្តសញ្ញាណ និងការពិនិត្យផ្ទៀងផ្ទាត់តាម​អេឡិចត្រូនិចភ្ជាប់ជាមួយនឹងភារកិច្ចគ្រប់គ្រងរដ្ឋអំពីសន្តិសុខសណ្តាប់ធ្នាប់ ឆ្លងតាមរយៈនោះ បម្រើតម្រូវការ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងសហគ្រាសបានល្អបំផុត។

នៅក្នុងឃុំ សង្កាត់ ការងារបរិវត្តកម្មឌីជីថលក៏បានដំណើរការព្រមៗគ្នានៅគ្រប់វិស័យ រួមចំណែកសន្សំសំចៃ​ពេលវេលា ថវិកាប្រជាជននិងសហគ្រាស បង្កើនលទ្ធភាពគ្រប់គ្រង ប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។ តួយ៉ាងដូចជានៅចុងខែមីនា ឆ្នាំ២០២៦ នគរបាលសង្កាត់ ឡាងត្រន សហការជាមួយសម្ពន្ធយុវជនសង្កាត់រៀបចំ​យុទ្ធនាការផ្សព្វផ្សាយ និងណែនាំប្រជាជនអំពីបែបបទរដ្ឋបាលនៅទីស្នាក់ការរបស់អង្គភាព។

ប្រជាជន​នៅពេលអញ្ជើញមកធ្វើបែបបទរដ្ឋបាលត្រូវបានកម្មាភិបាល យុទ្ធជនណែនាំដោយផ្ទាល់ អំពីរបៀប​រាយការណ៍សេវាសាធារណៈតាមអនឡាញ ការចុះបញ្ជីយានយន្តនៅលើថ្នាលឌីជីថល ជាពិសេសគឺ​ប្រតិបត្តិការនៅលើកម្មវិធី VNeID។ ប្រជាជនទទួលបានការជួយតាំងពីដំណាក់កាលរាយការណ៍ព័ត៌មាន ដាក់​បញ្ជូនឯកសាររហូតដល់ការតាមដានលទ្ធផល ឆ្លងតាមរយៈនោះកាត់បន្ថយកំហុសឆ្គង សន្សំសំចៃពេលវេលា និងថវិកា។ នគរបាលសង្កាត់ក៏បានផ្សព្វផ្សាយ ណែនាំប្រជាជនអំពីការដំឡើង ប្រើប្រាស់កម្មវិធីបម្រើដល់ការ​រស់នៅប្រចាំថ្ងៃ និងការគ្រប់គ្រងរដ្ឋបាល ដូចជា VNeID និង VNeTraffic រួមចំណែកដល់ការ​បង្កើនសតិសម្បជញ្ញៈ និងជំនាញប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជូនអ្នកប្រើប្រាស់។

យោងតាមថ្នាក់ដឹកនាំនគរបាលខេត្ត កាម៉ាវ ដោយប្រឹងប្រែងដើម្បីបម្រើប្រជាជន និងពង្រីកលទ្ធផលដែលសម្រេចបាន​នោះ នាពេលខាងមុខ កម្លាំងនគរបាលខេត្តទាំងមូលនឹងបន្តអនុវត្តសមិទ្ធផលវិទ្យាសាស្ត្របច្ចេកវិទ្យា​ជឿនលឿន ទំនើប អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំរុញបរិវត្តកម្មឌីជីថលបម្រើការងារគ្រប់​មុខ​​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេសក្នុងការអនុវត្តគម្រោង 06/CP ដើម្បីបម្រើប្រជាជន និងសហគ្រាសឱ្យ​កាន់តែល្អប្រសើរ​ឡើង។ ផ្តើមពីនោះ បង្កើតសន្ទុះ និងមូលដ្ឋានគ្រឹះដើម្បីជំរុញបរិវត្តកម្មឌីជីថលជាតិ រួមចំណែក​កសាង​ខឿនសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល ពលរដ្ឋ​ឌីជីថល លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ​គ្រប់គ្រងរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងមូលដ្ឋាន៕

ផលិត៖ ទ្រុងហៀវ - ត្រុងធឹក
ប្រែសម្រួល៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ពន្លឿនដំណោះស្រាយ ប្តេជ្ញាចិត្តសម្រេចបានកំណើនពីរខ្ទង់លេខ

ទីក្រុង ហូ ជីមិញ ផ្តោតលើការបើកផ្តល់ប្រាក់វិនិយោគសាធារណៈ ដោះស្រាយឧបសគ្គគម្រោង ជំរុញផលិតកម្មនិងជំរុញតម្រូវការចាយវាយដើម្បីសម្រេចបានកំណើនពីរខ្ទង់លេខ។ ទីក្រុងកំពុងចាត់ចែងការទទួលខុសត្រូវដល់អង្គភាពនីមួយៗ ស្របពេលនោះដែរបង្កើនការចងសម្ព័ន្ធពាណិជ្ជកម្ម ទេសចរណ៍ក្នុងគោលបំណងជំរុញអំណាចទិញក្នុងឱកាសចុងឆ្នាំនេះ។

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ កៀរគរប្រភពកម្លាំងដើម្បីសម្រេចគោលដៅសាងសង់ខ្សែមេត្រូប្រវែង ៥០០ គីឡូម៉ែត្រឱ្យក្លាយទៅជាការពិត

ទីក្រុង ហូ ជីមិញ លើកគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការសាងសង់ប្រហែល ២៥៥ គីឡូម៉ែត្រហើយដល់ឆ្នាំ ២០៣៥ សាងសង់ផ្លូវអយស្ម័យយានទីក្រុងសម្រេចបានជាង ៥០០ គីឡូម៉ែត្រ។ នេះគឺជាការលំបាកដ៏ធំមួយចំពោះទីក្រុង។

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

លើកកម្ពស់លទ្ធភាពឌីជីថលជូននារីតំបន់ភ្នំ

ចូលប្រើបច្ចេកវិទ្យានិងលើកកម្ពស់លទ្ធភាពឌីជីថលជួយនារីជនជាតិភាគតិចលុបចោលគ្រឿងរារាំង ជឿជាក់លើខ្លួនឯង ធ្វើម្ចាស់ការងាររកស៊ីចិញ្ចឹមជីវិត បើកឱកាសរួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាពក្នុងយុគសម័យឌីជីថល។

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ថ្នាក់លុបបំបាត់អនក្ខរកម្មសម្រាប់នារីបងប្អូន​ជនជាតិ​​ឃុំ​ព្រំដែន សាមមឺន នៅខេត្ត ដៀនបៀន

ចាប់ពីខែ មេសា ឆ្នាំ ២០២៦ ឃុំ សាមមឺន (ខេត្ត ដៀនបៀន) បានបើកថ្នាក់លុបបំបាត់អនក្ខរកម្មនៅសាលាចំណេះទូទៅបង្រៀននិងរៀនពេញមួយថ្ងៃជនជាតិបឋមសិក្សានិងអនុវិទ្យាល័យ ណាអ៊ឺ ដោយមានសិក្ខាកាមចំនួន ២១ នាក់ វគ្គសិក្សារហូតដល់ខែ ធ្នូ ឆ្នាំ ២០២៦។

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ ស្វែងរកតម្លៃថ្មីក្នុងលំហូរទុនវិនិយោគអន្តរជាតិ

ទីក្រុង ហូ ជីមិញ សំដៅដល់ការទាក់ទាញគម្រោងការនានាដែលនាំមកបច្ចេកវិទ្យា លទ្ធភាពផលិតកម្មនិងតម្លៃបន្ថែមដល់អាជីវកម្មក្នុងស្រុក។ ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចសរទរដូវ ២០២៦ វិនិយោគិនស្នើឱ្យទីក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អនីតិវិធីនិងភ្ជាប់ប្រភពកម្លាំង។

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ទីក្រុង ហូ ជីមិញ ចាប់ឱកាសផ្តើមពីការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃសកល

ព្រឹកថ្ងៃទី ២៧ ខែ តុលា នៅទីក្រុង ហូ ជីមិញ វេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៦ បន្តមាន ១៦ កិច្ចប្រជុំឯកទេសបទ ផ្តោតលើការស្វែងរកកម្លាំងចលករកំណើនថ្មី។ ខ្លឹមសារពិភាក្សាផ្សារភ្ជាប់នឹងការផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឆ្ពោះទៅរកវិធានការសហការយ៉ាងជាក់ស្តែងសម្រាប់សហគ្រាស។

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

គោរពដោយស្មោះជូនដំណើរ រំឭកគុណវីរយុទ្ធជនពលីទាំងឡាយ

នៅព្រឹកថ្ងៃទី ១៤ ខែតុលា នាទីស្ងៀមស្ងាត់ដ៏ពិសិដ្ឋមួយបានគ្របដណ្ដប់ឧទ្យានវប្បធម៌ លេ ធីរៀង (ទីក្រុង ហូ ជីមិញ) នៅពេលចំនួន ៧៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបានដង្ហែមកក្នុងពិធីគោរពរំឭក​វិញ្ញាណក្ខន្ធដ៏ស្មិងស្មាធិ៍ ជោកទឹកភ្នែក។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។