ក្រោយរយៈពេលជាង ៦ ខែជួយឧបត្ថម្ភលើកកម្ពស់លទ្ធភាពសុខាភិបាលជូនតំបន់ពិសេស ភូគ្វក់ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាជាច្រើននៅតំបន់ពិសេស ភូគ្វក់ ទទួលបានការបណ្តុះបណ្តាលជំនាញស៊ីជម្រៅនៅមន្ទីរពេទ្យ ជើរ៉ៃ នៅក្នុងបណ្តាវិស័យដូចជា៖ ប្រពោធកម្មសង្គ្រោះបន្ទាន់ បន្សុទ្ធឈាមបន្ត ប្រើថ្នាំសណ្ដំប្រពោធកម្ម អន្តរាគមន៍សរសៃឈាមបេះដូង ស្កែនរូបភាពរោគវិនិច្ឆ័យ ។ល។ ស្របពេលនោះដែរ ក្រុមវេជ្ជបណ្ឌិតទាំងឡាយរបស់មន្ទីរពេទ្យ ជើរ៉ៃ ក៏បានប្តូរវេនជួយឧបត្ថម្ភនៅមូលដ្ឋានដោយផ្ទាល់។ អាស្រ័យហេតុដូច្នោះ ករណីជំងឺធ្ងន់ធ្ងរជាច្រើនដូចជាជំងឺដាច់សរសៃឈាមខួរក្បាល របួសនិងករណីវះកាត់ស្មុគ្រស្មាញត្រូវបានចាត់ការទាន់ពេលវេលា រួមចំណែកលើកកម្ពស់លទ្ធភាពព្យាបាលនៅនឹងកន្លែងនិងនាំមកនូវសញ្ញាវិជ្ជមានជាច្រើនសម្រាប់សុខាភិបាលតំបន់ពិសេស ភូគ្វក់ នាពេលអនាគត៕
អត្ថបទ៖ ឌិញហាំង
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ