សង្កាត់អ៊ាកៅបង្កើតក្រុមការងារចំនួន៣ក្រុម និងពង្រឹងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន២៥ក្រុម។ ក្រុមទាំងឡាយសហការជាមួយនឹងអង្គការសមាគម អង្គការមហាជនចុះទៅជួបគ្រួសារនីមួយៗដោយផ្ទាល់ ជួយប្រជាជនប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ បែបបទទាំងឡាយជាប់ពាក់ព័ន្ធដល់ដីធ្លី អត្រានុកូលដ្ឋាន សុខុមាលភាព ដំឡើងគណនី VNeID ប្រើប្រាស់បណ្តាកម្មវិធីប្រតិបត្តិការឌីជីថលជាដើម។
បង អ៊ីវូយ អាយុន អនុលេខាសាខាបក្ខភាគនិគមហ្វៀ សង្កាត់អ៊ាកាវ ឱ្យដឹងថា ដោយសារ តែប្រជាជនមូលដ្ឋានជាច្រើនមិនទាន់ចេះអក្សរទើបសមាជិកទាំងឡាយក្នុងក្រុមបច្ចេកវិទ្យាឌីជីថលចុះទៅដល់ផ្ទះ ណែនាំបណ្តាសេវាសាធារណៈដីធ្លី ចុះបញ្ជីកំណើត រាយការណ៍រណភាពជាដើមដោយផ្ទាល់ ប្រជាជនក្តាប់បានបំណិនបំពេញសេវាកម្មបែបបទរដ្ឋបាលសាធារណៈជាមូលដ្ឋានបណ្តើរៗ។
យោងតាមមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្តដាក់ឡាក់បរិវត្តកម្មឌីជីថលកំពុងរីកសាយពីមួយជំហានទៅមួយជំហាន ក្លាយជាកម្លាំងចលករសំខាន់ ដើម្បីកសាងអាជ្ញាធរឌីជីថល និងសង្គមឌីជីថលប្រកបដោយចីរភាព។ នេះក៏ជាការសន្យាដើម្បី "គ្មាននរណាត្រូវបោះបង់ចោលនៅខាងក្រោយឡើយ" ក្នុងដំណើរការអភិវឌ្ឍរបស់ខេត្តផងដែរ៕
អត្ថបទ និងរូបថត៖ ង្វៀនយុង
បញ្ជូលទិន្នន័យ៖ អៀងថាន់