ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

នៅថ្ងៃទី៧ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ក្នុងពិធីជួបជុំ លោក ត្រឹន ទ្រីក្វាង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង អានសារជូនពរបុណ្យចូលឆ្នាំថ្មី​របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្ស​មាតុភូមិវៀតណាមខេត្ត វិញឡុង ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មីដល់ព្រះសង្ឃ មាមីងបងប្អូនជនជាតិ ​ខ្មែរ កម្មាភិបាល និងយុទ្ធជនជាជនជាតិ ខ្មែរ។

hop-mat-3.jpg
ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធាន​គណៈសង្ឃាភិបាលនៃសមាគមពុទ្ធសាសនាខេត្ត វិញឡុង និងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ​ខេត្ត វិញឡុង និមន្តថ្លែងសង្ឃដីកាក្នុងអង្គប្រជុំ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង កិច្ចការកាត់បន្ថយភាព​ក្រីក្រនៅក្នុងខេត្ត វិញឡុង សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ជាពិសេសនៅក្នុងតំបន់ដែលមានមាមីង​បងប្អូនជនជាតិខ្មែររស់នៅ កម្មវិធីកសាងជនបទថ្មីនៅតែបន្តជំរុញឱ្យកាន់តែខ្លាំង។ វិស័យវប្បធម៌ អប់រំ និង​សុខាភិបាលទទួលបានការយកចិត្តទុកដាក់ គោលនយោបាយជនជាតិ និងសាសនាត្រូវបានដំណើរការយ៉ាង​​ពេញលេញ និងទាន់ពេលវេលា រួមចំណែកថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ប្រពៃណី លើកកម្ពស់​ជីវភាពខាងសម្ភារៈ និងស្មារតីរបស់មាមីងបងប្អូនជនជាតិខ្មែរ។

hop-mat-1.jpg
ព្រះឧបជ្ឈាយ៍ ព្រះសង្ឃខ្មែរក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
hop-mat-2.jpg
លោកស្រី ហូ ធីហ្វាងអៀន អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត វិញឡុង ប្រគេនទេយ្យទាន ប្រគេនពរឆ្នាំថ្មីព្រះឧបជ្ឈាយ៍ក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ទន្ទឹមនោះ កិច្ចការបណ្តុះបណ្តាល បំប៉នកម្មាភិបាលខ្មែរត្រូវបានខេត្តផ្តោតជាសំខាន់ជានិច្ច រួមចំណែកលើក​កម្ពស់គុណភាពធនធានមនុស្ស និងពង្រឹងធ្លុងមហាសាមគ្គី​ប្រជាជាតិ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​កត់សម្គាល់ កោតសរសើរនូវរាល់ការរួមវិភាគទានរបស់ព្រះសង្ឃ មាមីងបងប្អូនជនជាតិខ្មែរ កម្មាភិបាល និងយុទ្ធជនចំពោះការអភិវឌ្ឍរួមរបស់ខេត្តក្នុងរយៈពេលកន្លង។

លោក ត្រឹន ទ្រីក្វាង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា មាមីងបងប្អូនជនជាតិខ្មែរនឹងបន្តរក្សា​ប្រពៃណីស្នេហាជាតិ និងស្មារតីមហាសាមគ្គីជាតិ ប្រឹងប្រែងក្នុងការងារផលិតកម្ម កាត់បន្ថយភាពក្រីក្រប្រកប​ដោយ​ស្ថិរភាព និងកសាងជនបទថ្មី។ មាមីងបងប្អូនជនជាតិខ្មែរនឹងពង្រីកឱ្យទូលំទូលាយអត្តសញ្ញាណវប្បធម៌​ជនជាតិ​របស់ខ្លួន អនុវត្តគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំងរួមចំណែក​ដល់ការ​រក្សា​ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត។

hop-mat-4.jpg
លោក ត្រឹន ទ្រីក្វាង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង អានសារជូនពរបុណ្យចូលឆ្នាំថ្មីនៅក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

ជំនួសមុខសមណសក្តិ និងមាមីងបងប្អូនជនជាតិខ្មែរនៅក្នុងខេត្ត វិញឡុង ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ប្រធានគណៈសង្ឃាភិបាល​នៃសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត វិញឡុង និងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វិញឡុង និមន្តថ្លែងក្តីរីករាយ នឹកគុណស្រ័យរបស់បក្ស និងរដ្ឋដែលមានគោលការណ៍ណែនាំ គោលនយោបាយ​ជនជាតិ សាសនាជាច្រើនដែលធានាសិទ្ធសេរីភាពជំនឿសាសនាសម្រាប់ប្រជាពលរដ្ឋទូទៅ និងជនជាតិខ្មែរ​និយាយដោយឡែក។ ព្រះឧបជ្ឈាយ៍ បញ្ជាក់ថា នឹងបន្តចលនាព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ឱ្យប្រកាន់ខ្ជាប់​យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ មាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋស្តីអំពី​កិច្ចការជនជាតិនិងសាសនា រួមដៃគ្នាចូលរួមកម្លាំងកសាងស្រុកកំណើតកាន់តែរីកចម្រើនរុងរឿង និងអរិយធម៌។

hop-mat-5.jpg
ព្រះឧបជ្ឈាយ៍ អ្នក​មាន​កិត្យានុភាព កម្មាភិបាលខ្មែរក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

បុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ ឆ្នាំ២០២៦នេះនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ នេះជាឱកាសមួយសម្រាប់ប្រជាជនថ្លែងការដឹងគុណចំពោះបុព្វបុរស អាទិទេព​ទាំង​ឡាយ ព្រមទាំងបួងសួងសុំឱ្យឆ្នាំថ្មីមានភ្លៀងខ្យល់អំណោយផល និងប្រមូលផលទ្វេដង។

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ ខេត្ត វិញឡុង បាន​ដាក់​ដំណើរការសកម្មភាពជាក់ស្តែងជាច្រើនសម្រាប់ការថាំទាំការរស់នៅខាងសម្ភារៈ និងស្មារតីរបស់បងប្អូន​ជនជាតិ​ខ្មែរ។ ដោយបានចំណាយថវិកាជាង ២,៥ ពាន់លាន​ដុងសម្រាប់ផ្តល់ជាអំណោយដល់ក្រុមគ្រួសារខ្មែរ​ដែលមាន​ស្ថានភាពលំបាកចំនួន ៥.០០០ ក្រុមគ្រួសារសម្រាប់អំណរបុណ្យចូលឆ្នាំថ្មី។ ក្រៅពីសកម្មភាព​អបអរសាទរ ជូននិងប្រគេនទេយ្យទានបុណ្យចូលឆ្នាំថ្មី ខេត្តនៅមានចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈ កីឡាដ៏​សម្បូរបែប ស្របតាមអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ បង្កើតបរិយាកាសរីករាយនៅក្នុង​សហគមន៍។

ផ្នែកសមត្ថកិច្ចទាំងឡាយនៅក្នុងខេត្តបានដំណើរការរាល់វិធានការធានាសន្តិសុខនិងសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ថែទាំសុខភាពប្រជាជន ផ្គត់ផ្គង់ភ្លើងអគ្គិសនី ទឹកប្រើប្រាស់ប្រកបដោយស្ថិរភាពក្នុងអំឡុងពេលបុណ្យចូល​ឆ្នាំថ្មី។ ការងារឃោសនាក៏ត្រូវបានបង្កើនផងដែរ ដើម្បីឆ្លុះបញ្ចាំងពីជីវិតរស់នៅ និងការប្រែប្រួលយ៉ាងវិជ្ជមាននៅ​ក្នុង​សហគមន៍ខ្មែរ រួមចំណែកដល់ការធ្វើឱ្យរីកសាយភាយស្មារតីសាមគ្គី និងជឿទុកចិត្តរបស់ប្រជាជន​ចំពោះ​គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ៕

ព័ត៌មាន និងរូបថត៖ ភុកសឺន
ប្រែសម្រួល៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។