ជុំវិញការតម្រង់ទិសដៅទាំងនេះ អ្នកវិទ្យាសាស្ត្រ បញ្ញវន្តគិតថា ការយល់ជ្រួតជ្រាបយ៉ាងម៉ឺងម៉ាត់និងអនុវត្តយ៉ាងឯកច្ឆន្ទ “ប្រកាន់ខ្ជាប់ទាំងបួន” តាមបង្គាប់ការរបស់លោកអគ្គលេខាបក្ស តូឡឹម មិនត្រឹមតែជាមូលដ្ឋានគ្រឹះសតិអារម្មណ៍ប៉ុននោះទេ ថែមទាំងជា “ប្រព័ន្ធប្រតិបត្តិការយុទ្ធសាស្ត្រ” បង្កើតជាចលករកំណើននិងជំរុញដំណើរការផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋរបស់ប្រទេសជាតិទៀតផង។
លោក ង្វៀន ឌិញថាំង អនុប្រធានសមាគមសារគមនាគមន៍ឌីជីថល វៀតណាម សន្និដ្ឋានថា ការអនុវត្តយ៉ាងឯកច្ឆន្ទ “ប្រកាន់ខ្ជាប់ទាំងបួន” មានអត្ថន័យសំខាន់ពិសេសក្នុងការពង្រឹងសមត្ថភាពនយោបាយនិងលើកកម្ពស់លទ្ធភាពដឹកនាំ កាន់អំណាចរបស់បក្ស។
ការយល់ជ្រួតជ្រាប “ប្រកាន់ខ្ជាប់ទាំងបួន” ផ្សារភ្ជាប់ជាមួយនឹងតម្រូវការអនុវត្តនិងអភិវឌ្ឍប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងការអនុវត្ត។ ក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិតនិងទិន្នន័យធំ ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តឃោសនាក្លាយជាតម្រូវការចៀសមិនរួចហើយចាំបាច់ជាបន្ទាន់។
ដើម្បី “ប្រកាន់ខ្ជាប់ទាំងបួន” ក្លាយជាចលករសម្រាប់ផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍពិតប្រាកដ លោកបណ្ឌិត ង្វៀន ទ្រុងកៀន ស្នើថា ក្រសួង ផ្នែកចាំបាច់មានយន្តការទាំងឡាយខ្លាំងក្លាថែមទៀតដើម្បីលើកស្ទួយតួនាទីរបស់កងជួរបញ្ញវន្ត ជាពិសេសក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការងារនយោបាយ សតិអារម្មណ៍នៅក្នុងដំណាក់កាលថ្មី។ ដំបូងបង្អស់ ត្រូវការបង្កលក្ខខណ្ឌដើម្បីបញ្ញវន្តចូលរួមកាន់តែស៊ីជម្រៅចូលក្នុងដំណើរការឡើងផែនការនិងធ្វើវិវេចនាគោលនយោបាយ ឆ្លងតាមរយៈក្រុមប្រឹក្សាពិគ្រោះយោបល់ឯករាជ្យ បណ្តាញអ្នកជំនាញយុទ្ធសាស្ត្រឬក៏សម្ព័ន្ធសមាគមអាជីវកម្មនៅទូទាំងប្រទេសនិងបណ្តាយន្តការសាកពិសោធគោលនយោបាយដោយមានការគ្រប់គ្រង។ ទន្ទឹមនឹងនោះ មូលដ្ឋាននានាត្រូវការជំរុញការចងសម្ពន្ធរវាងការស្រាវជ្រាវ អាជីវកម្មនិងទីផ្សារយ៉ាងខ្លាំងក្លា ដើម្បីពុទ្ធិមិនឈប់នៅត្រឹមតែជាទ្រឹស្តីប៉ុននោះទេក៏ត្រូវបានប្លែងភាពទៅជាផលិតផល គំរូធ្វើអាជីវកម្មនិងតម្លៃសេដ្ឋកិច្ចជាក់ស្តែងទៀតផង។ ជាពិសេស នៅក្នុងវិស័យថ្មីៗ ដូចជាបច្ចេកវិទ្យាឌីជីថល ទ្រព្យសម្បត្តិឌីជីថលឬក៏ហិរញ្ញវត្ថុទំនើប ចាំបាច់ត្រូវកសាងក្របខ័ណ្ឌបែបបទបត់បែនមួយភ្ជាប់តាមជាមួយប្រព័ន្ធត្រួតពិនិត្យហានិភ័យប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវតាមស្មារតីជំរុញផ្លាស់ប្តូរថ្មីផង ធានាសុវត្ថិភាពប្រព័ន្ធដូចដែលអង្គសន្និបាតបានដាក់ចេញ៕
អត្ថបទ៖ យៀវធុយ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ