លោក ង្វៀន ក្វាងហ្វិញ ចៅក្រមតុលាការប្រជាជនតំបន់ ១ បានឱ្យដឹងថា ការដាក់ដំដើរការមធ្យោបាយឌីជីថលនឹងជួយប្រជាជន អាជីវកម្មអនុវត្តបែបបទនីតិក្រមកាន់តែងាយស្រួលថែមទៀត កាត់បន្ថយពេលវេលាធ្វើដំណើរទៅមក ធានាភាពជាក់លាក់ តម្លាភាពក្នុងការចាត់ការឯកសារ។
រីឯអ្នកស្រី ឡេ ធីហើ (សង្កាត់ គៅអុងឡាញ់) បានឱ្យដឹងថា ការទទួលសេចក្តីជូនដំណឹង ក្រដាសស្នាមឆ្លងតាមរយៈប្រព័ន្ធអេឡិចត្រូនិចជួយសន្សំសំចៃពេលវេលា ងាយស្រួលក្នុងការរក្សាទុក ឆែកមើលនៅពេលត្រូវការបានជាសង្ឃឹមថានាពេលខាងមុខសេវាអនឡាញទាំងឡាយរបស់តុលាការនឹងត្រូវបានបើកទូលាយបន្ថែមទៀតដើម្បីប្រជាជនប្រើងាយស្រួល។
ជាមូលដ្ឋានដែលមានបន្ទុកការងារធំនិងចម្រុះបំផុតនៅក្នុងប្រទេសទាំងមូល បទពិសោធន៍ទាំងឡាយពីទីក្រុង ហូ ជីមិញ ត្រូវបានគេរំពឹងថានឹងក្លាយទៅជាមូលដ្ឋានជាក់ស្តែងដ៏សំខាន់ដើម្បីស្រាវជ្រាវ ធ្វើឱ្យសុក្រឹតនិងចម្លងទូលំទូលាយគំរូតុលាការអេឡិចត្រូនិចនៅទូទាំងប្រទេស រួមចំណែកក្នុងការកសាងខឿនយុត្តិធម៌ទំនើប តម្លាភាព បម្រើប្រជាជនប្រកបដោយប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល៕
អត្ថបទនិងរូបថត៖ ហុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ