ក្វាងទ្រី ជាខេត្តស្ថិតនៅតំបន់ប៉ែកខាងជើងនៃភូមិភាគកណ្ដាលមានឆ្នេរសមុទ្រប្រវែងប្រមាណ ៧៥ គីឡូម៉ែត្រ ក្នុងនោះ មានឆ្នេរសម្រាប់ងូតទឹកលេងកំសាន្តដ៏ស្រស់ស្អាតជាច្រើនងាយស្រួលដល់ការអភិវឌ្ឍទេសចរណ៍។

កំណត់ទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចមុខព្រួញបានជាខេត្តមានគោលនយោបាយជាច្រើនដើម្បីជំរុញការវិនិយោគ ក្នុងនោះ អាទិភាពដល់ការកកើតត្រីកោណទេសចរណ៍សមុទ្រ កឿទុង - កឿវៀត - កោះកូន - ក។
ដើមឆ្នាំ ២០២០ នៅឃុំ ហាយអាន ស្រុក ហាយឡាំង គម្រោងកសាងតំបន់កំពង់ ផែ មី ធុយ ដែលមានកម្រិតវិនិយោគសរុបជាង ១៤.០០០ ពាន់លានដុង ទំហំ ៦៨៥ ហិកតាត្រូវបានចាប់ផ្តើមដំណើរការសាងសង់។ គម្រោងរួមមាន ១០ កំពង់ផែ អាចទទួលបាននាវាដែលមានចំណុះផ្ទុក ១០០.០០០ តោន។

តំបន់កំពង់ផែ មីធុយ បំពេញតម្រូវការជាចម្បងអោយតំបន់សេដ្ឋកិច្ចប្របសមុទ្រ នាប៉ែកអាគ្នេយ៍នៃខេត្ត ក្វាងទ្រី មណ្ឌលឧស្សាហកម្មទាំងឡាយនៅលើភូមិសាស្ត្រខេត្តនិងទំនិញឆ្លងកាត់ពីប្រទេស ឡាវ ពីប៉ែកឦសាននៃប្រទេស ថៃ តាមច្រករបៀងសេដ្ឋកិច្ចខាងកើត - លិច។
ក្រៅពីកំពង់ផែសមុទ្រ ខេត្ត ក្វាងទ្រី ក៏បានផ្តោតលើការកៀរគរទុនសាងសង់និងកែលម្អដំឡើងកម្រិតផែត្រីនិងមណ្ឌលសំចតនាវាពេលកើតមានព្យុះសំដៅធានាសុវត្ថិភាពឲ្យនាវានេសាទរបស់ប្រជានេសាទជាង ២.៣០០ គ្រឿង។

មកទល់ពេលនេះ ខេត្តបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងដើម្បី សាង សង់ផែត្រីគួបផ្សំនឹងមណ្ឌលសំចតនាវាពេលកើតមានព្យុះរួមមាន កឿទុង កឿ វៀត និង កោះកូន - ក៕
អត្ថបទនិងរូបថត៖ ង្វៀនលី