ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ

យុវនារី ខ្មែរ សម្តែងចង្វាក់របាំប្រពៃណីនៅភូមិវប្បធម៌ទេសចរណ៍ ខ្មែរ នៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)
យុវនារី ខ្មែរ សម្តែងចង្វាក់របាំប្រពៃណីនៅភូមិវប្បធម៌ទេសចរណ៍ ខ្មែរ នៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)

បច្ចុប្បន្ន បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូងឬហៅថាតំបន់ ណាមបូ មានវត្តជាង ៤៦០ វត្ត ដោយមានបណ្ដាលក្ខណៈរូបចម្លាក់សិល្បៈគំនូរដ៏ល្អឯក ពិធីបុណ្យប្រពៃណីជាច្រើនដូចជា៖ ចូលឆ្នាំថ្មី សែនដូនតា អកអំបុក ។ល។ ព្រមជាមួយទម្រង់សិល្បៈដ៏ល្អឯកជាច្រើនប្រភេទដូចជា៖ ល្ខោនយូកេ របាំ ភ្លេងពិណពាទ្យ... ។ល។ នេះជាមូលដ្ឋានគ្រឹះដើម្បីខេត្ត ក្រុងទាំងឡាយស្ថាបនាអោយលេចចេញជារូបរាងបណ្តើរៗ នូវផលិតផលទេសចរណ៍ដោយឡែកផ្សេងៗ ទាក់ទាញភ្ញៀវទេសចរមកពីទីជិតទីឆ្ងាយ។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 1យុវនារី ខ្មែរ សម្តែងចង្វាក់របាំប្រពៃណីនៅភូមិវប្បធម៌ទេសចរណ៍ ខ្មែរ នៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ)

ពង្រីកឧត្តមភាពអំពីស្ថាបត្យកម្ម វប្បធម៌ខាងព្រលឹងវិញ្ញាណ ខេត្ត ត្រាវិញ បានបង្កើតខ្សែទេសចរណ៍មានលក្ខណៈដាច់ដោយឡែកជាច្រើននិងគោលដៅ ទេសចណ៍ដ៏ទាក់ទាញផ្សេងៗ តួយ៉ាងដូចជា៖ វត្ត កំពង់ និគ្រោធ (កំពង់ជ្រៃ) នៅទីរួមស្រុក ចូវ ថាញ់ (ស្រុក ចូវថាញ់) វត្ត កំពង់ ពោធិព្រឹក្សបង្រៃចាស់ នៅឃុំ ហាមតឹន (ស្រុក ត្រាគូ) ភូមិទេសចរណ៍វប្បធម៌ ខ្មែរ នៅឃុំ លឿងហ្វា (ស្រុក ចូវថាញ់) ។ល។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 2ឈុតឆាកសម្តែងដ៏ល្អឯកមួយនៃក្រុមសិល្បៈសាកលវិទ្យាល័យ ត្រាវិញ ក្នុងទិវាមហោស្រពវប្បធម៌ - កីឡានិងទេសចរណ៍នៃបងប្អូនជនជាតិ ខ្មែរ ណាមបូ

ពេលចូលរួមសកម្មភាពទេសចរណ៍ទាំងនោះ បងប្អូនជនជាតិ ខ្មែរ មានចំណូលបន្ថែមផងហើយថែមទាំងមានឱកាសផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់ជនជាតិទៀតផង។ ជាមួយនឹងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្សេងៗ ខេត្ត ត្រាវិញ ឆ្ពោះទៅរកគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥ លានលើកនាក់ក្នុងឆ្នាំ ២០២៥ ចំណូលសរុបសម្រេចជាង ១.៦០០ ពាន់លានដុង។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 3ល្បែងប្រជាប្រិយផ្សេងៗ ត្រូវបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវត្ត កាយឌួកលើន (កាយ ឌួកធំ) ឃុំ ង៉ុកជុក ស្រុក យ៉ុងរៀង (ខេត្ត កៀនយ៉ាង)

ត្រូវបានចាត់ទុកថាជាដែនដីសម្បូរទៅដោយបុណ្យទានផ្សេងៗ ខេត្ត សុកត្រាំង ផ្តល់អាទិភាពទៅលើការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ទៅនឹងទេសចរណ៍វប្បធម៌បុណ្យទាន ទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយព្រមទាំង អភិវឌ្ឍបណ្តុំ ខ្សែ កម្មវិធីផ្សារភ្ជាប់ទៅនឹងតម្លៃវប្បធម៌រូបីយនិងអរូបីយរបស់បងប្អូនជនជាតិ ខ្មែរ ។ល។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 4វត្តអារាមតំណាងអោយរូបភាពនៃស្រុកភូមិនិងសម្រស់ក្នុងទំនៀមទម្លាប់ វប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ
ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 5ផ្ទាំងគំនូរលើជញ្ជាំងស្តីពីជីវប្រវត្តិរបស់ព្រះពុទ្ធក្នុងព្រះ វិហារនៃវត្ត ផ្នោដូង ភូមិ យ៉ុងលើន ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

អញ្ជើញមកកាន់ខេត្ត សុកត្រាំង ភ្ញៀវទេសចរអាចចូលរួមពិធីបុណ្យមួយចំនួនដូចជា៖ បុណ្យសែនដូនតា អកអំបុក - ប្រណាំងទូក - ង កឋិនទាន... អញ្ជើញទស្សនាវត្តអារាមដ៏ល្អឯកផ្សេងៗ ដូចជា៖ វត្ត ស្រឡូង នៅឃុំ ដាយ តឹម (ស្រុក មីស្វៀន) វត្ត សិរីតេជោ មហាទុប នៅសង្កាត់លេខ ៣ (ទីក្រុង សុក ត្រាំង) ។ល។ ឬអញ្ជើញទៅកាន់ចំណុចទេសចរណ៍សហគមន៍ដ៏គួរឱ្យទាក់ ទាញ៖ បណ្តុំទេសចរណ៍ សហគមន៍ភូមិ ភឿងអាន ៣ នៅ ឃុំ ហ៊ឹងភូ (ស្រុក មីទូ) បណ្តុំសហគមន៍ទេសចរណ៍កូនកោះ មីភឿក នៅឃុំ ញើនមី (ស្រុក កេសាច់) ។ល។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 6រូបចម្លាក់យក្សតែងលេចឡើងក្នុងបរិវេណវត្តអារាមដោយមានអត្ថន័យកម្ចាត់ខ្មោចបីសាច សភាវៈអាក្រក់ អកុសលកម្ម... ទទួលស្វាគមន៍កុសលកម្ម សភាវៈល្អ សេចក្តីសុខចម្រើន សំណាងល្អ
ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ảnh 7ទស្សនីយភាពសម្ដែងបង្ហាញឡើងវិញទិដ្ឋភាពភូមិរបរសិប្បកម្មកែច្នៃអំបុកប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុករបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ

ការទាញយកផលពីភាពខុសប្លែក លក្ខណៈដ៏វិសេសវិសាលដើម្បីធ្វើពិពិធកម្មផលិត ផលទេសចរណ៍ កំពុងជាទិសដៅសមស្រប ជួយកំណត់ជំហរនៃពាណិជ្ជសញ្ញាទេសចរណ៍ដោយឡែក សម្រាប់ខេត្តក្រុងនីមួយៗ ផងហើយរួមចំណែក ក្នុងការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ ទៀត ផង៕

អត្ថបទនិងរូបថត៖ ថាញ់ត្រា - ភុកថាញ់ - យាញ់ឡើយ - អៀនថាញ់

បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែ មេសា (ឆ្នាំ ២០២១) ដោយ៖  ជ័យពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

តំបន់ភ្នំ មូកាងចាយ ឈានចូលរដូវស្រូវទុំ

តំបន់ភ្នំ មូកាងចាយ ឈានចូលរដូវស្រូវទុំ

ពីខែ កញ្ញា ដល់ដើមខែ តុលា រៀងរាល់ឆ្នាំ តំបន់ភ្នំ មូកាងចាយ (ខេត្ត ឡាវកាយ) ក៏ឈានចូល "រដូវស្រូវទុំ" ទៀត។ អំពកស្រែកាំជណ្តើរទុំស្រុះ បង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏អស្ចារ្យ ទាក់ទាញភ្ញៀវទេសចរជាច្រើនមកជែកអ៊ីន ថតរូប។

កោះ ហនញ៉ាន គោលដៅទេសចរណ៍ដូចសម័យបុព្វកាលថ្មីស្រឡាងនៅលើផែនទីទេសចរណ៍សមុទ្រ

កោះ ហនញ៉ាន គោលដៅទេសចរណ៍ដូចសម័យបុព្វកាលថ្មីស្រឡាងនៅលើផែនទីទេសចរណ៍សមុទ្រ

នៅលាក់ខ្លួនកណ្ដាលតំបន់សមុទ្រប្របឆ្នេរនៃឃុំ ដុងស៊ើន ខេត្ត ក្វាងង៉ាយ កោះ ហនញ៉ាន កំពុងតែជាគោលដៅទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយអាស្រ័យដោយសម្រស់បុព្វកាលដ៏អស្ចារ្យ។

ជណ្ដើរថ្មើរជើងមានប្រវែងប្រមាណ ៧០ ម៉ែត្រនាំពីជើងភ្នំដល់ព្រះវិហារវត្ត។

ការថែរក្សាតម្លៃទាំងឡាយរបស់វត្ត ខ្មែរ ស្រស់ស្អាតប្រៀបដូចគំនូរនៅកណ្តាលពពកតំបន់ភ្នំ បៃនូយ

ស្ថិតនៅលើកំពូលភ្នំ តាប៉ា វត្ត ភ្នំតាប៉ា នៅឃុំ ទ្រីតូន ខេត្ត អានយ៉ាង លេចធ្លោជាមួយនឹងស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ដ៏ល្អឯក ក្នុងនោះព្រះវិហារត្រូវបានទ្រដោយសសររាប់រយបង្គោលយ៉ាងខ្ពស់ត្រដែតនៅប៉ប៉្រះនឹង​ភ្នំ។ អមដោយទេសភាពធម្មជាតិស្កឹមស្កៃនៃតំបន់ភ្នំ បៃនូយ វត្តអារាមក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរពេលបានមក​កាន់​ខេត្ត អានយ៉ាង។

តាសួ តំបន់ពពកកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តីបាក់

តាសួ តំបន់ពពកកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តីបាក់

ស្ថិតនៅកណ្តាលជួរភ្នំជាប់គ្នាជាបន្តបន្ទាប់នៃខេត្ត សឺនឡា បច្ចុប្បន្ន តាសួ លេចចេញដូចជាតំបន់ពពកមួយនៅកណ្តាលផ្ទៃមេឃ។ ពពកគ្របដណ្តប់ជុំជិតជ្រលងភ្នំ ជែកវែកឆ្លងជម្រាលភ្នំឱបក្រសោបយកភូមិនិគមដ៏តូច បង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏មហាសាល។

ដាស់ 'គ្រាប់គុជខៀវ' ផ្តើមពីទេសចរណ៍សហគមន៍

ដាស់ 'គ្រាប់គុជខៀវ' ផ្តើមពីទេសចរណ៍សហគមន៍

ខ្ពង់រាប ឡាវួង (សង្កាត់ ហ្វាយញើនបាក់ ខេត្ត យ៉ាឡាយ) ស្ថិតនៅកម្ពស់ជាង ៧០០ ម៉ែត្រពីនីវូទឹកសមុទ្រ ដោយមានឧត្តមភាពអំពីទេសភាព និងការតភ្ជាប់ផ្លូវគមនាគមន៍។ នេះគឺជាលក្ខខណ្ឌអំណោយផលដើម្បីសង្កាត់ ហ្វាយញើនបាក់ ទាញយកផលទេសចរណ៍ឆ្លងកាត់ពិសោធន៍ពីមួយជំហានទៅមួយជំហាន ភ្ជាប់ជាមួយនឹងសហគមន៍ និងការពារ​ទេសភាពធម្មជាតិ។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

ល្បាក់ទឹកធ្លាក់ លុងប៉ាង - គោលដៅទេសចរណ៍នៅរក្សាបានភាពដើមកណ្តាលព្រៃភ្នំខេត្ត ថៃង្វៀន

ល្បាក់ទឹកធ្លាក់ លុងប៉ាង - គោលដៅទេសចរណ៍នៅរក្សាបានភាពដើមកណ្តាលព្រៃភ្នំខេត្ត ថៃង្វៀន

ស្ថិតនៅឃុំ ផុងក្វាង (ខេត្ត ថៃង្វៀន) នៅលើកំណាត់ផ្លូវទើបតែតភ្ជាប់ទីក្រុង បាក់កាន (ចាស់) ជាមួយនឹងបឹង បាបេ ល្បាក់ទឹកធ្លាក់ លុងប៉ាង កំពុងក្លាយជាគោលដៅទេសចរណ៍បន្តិចម្តងៗ សម្រាប់ភ្ញៀវទេសចរទាំងឡាយចូលចិត្តរុករកស្វែងយល់សម្រស់ពីដើមនៃព្រៃភ្នំ វៀតបាក់។

រមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ឃុំ អូលាន់ ខេត្ត ដាក់ឡាក់

រមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ឃុំ អូលាន់ ខេត្ត ដាក់ឡាក់

នៅពេលទឹកជំនោរស្រកចុះ ពិភពផ្កាថ្មបុរាណពោរពេញដោយលក្ខណៈចម្រុះពណ៌លេចចេញនៅលើវាលថ្មប៉ប្រះទឹក ហនអៀន ឃុំ អូលាន់ (ខេត្ត ដាក់ឡាក់) តែម្តង បង្កើតបានជាទស្សនីយភាពដ៏កម្រមានពិសេសយ៉ាងខ្លាំង។ ត្រូវបានទទួលស្គាល់ជារមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ជាគោលដៅទេសចរណ៍មិនអាចចោលរំលងសម្រាប់អ្នកណាស្រឡាញ់ធម្មជាតិនៅរក្សាបានភាពដើម៕

លង់អារម្មណ៍នឹងស្រែកាំជណ្តើរនារដូវទឹកហូរចាក់ចុះមកនៅ មឿងឡា

លង់អារម្មណ៍នឹងស្រែកាំជណ្តើរនារដូវទឹកហូរចាក់ចុះមកនៅ មឿងឡា

បច្ចុប្បន្ន ឃុំ មឿងឡា ខេត្ត ស៊ឺនឡា មានផ្ទៃដីដាំដុះស្រូវប្រមាណ ៣៦០ ហិកតា។ ស្រែកាំជណ្តើរគឺជាទម្រង់វប្បកម្ម​មាន​លក្ខណៈពិសេសដាច់ដោយឡែករបស់បងប្អូនបណ្តាជនជាតិក្នុងភូមិសាស្រ្តឃុំ។

ហនកៅ - "គ្រាប់ត្បូងពណ៌បៃតង" កណ្តាលលម្ហសមុទ្រ

ហនកៅ - "គ្រាប់ត្បូងពណ៌បៃតង" កណ្តាលលម្ហសមុទ្រ

រមណីយដ្ឋាន ហនកៅ (ឬហៅថា គួឡាវគៅ) ស្ថិតក្នុងតំបន់សមុទ្រឃុំ លៀនហឿង ខេត្ត ឡឹមដុង កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយសារសម្រស់ដ៏បរិសុទ្ធ ប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែបនិងដ៏វិសេសវិសាល។

បច្ចេកវិទ្យាឌីជីថលជំរុញទេសចរណ៍តំបន់ភ្នំស្ទុះផ្លោះទៅមុខ

បច្ចេកវិទ្យាឌីជីថលជំរុញទេសចរណ៍តំបន់ភ្នំស្ទុះផ្លោះទៅមុខ

បច្ចេកវិទ្យាឌីជីថលកំពុងរួមចំណែកពាំនាំរូបភាពគោលដៅទេសចរណ៍តំបន់ភ្នំរបស់ខេត្ត ភូ ថ សាយភាយយ៉ាងទូលំ​ទូលាយនៅលើប្រព័ន្ធអនឡាញ បង្កើតភាពទាក់ទាញចំពោះភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស។

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ស្ថិតនៅកម្ពស់មធ្យមប្រហែល ១.៦០០ ម៉ែត្រប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ឃុំ ង៉ុកចៀន (ខេត្ត សឺនឡា) ត្រូវបានហ៊ុមព័ទ្ធដោយជួរភ្នំជាប់គ្នាជាបន្តបន្ទាប់ ឆ្លាស់គ្នាគឺស្រែកាំជណ្តើរ ជ្រោះល្បាក់ទឹកធ្លាក់ និងភូមិនិគម ដ៏ក្សេមក្សាន្តបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏មហាសាលផង ដ៏សែនមនោរមផង។

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

រាប់រយឆ្នាំកន្លង វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ជាទីពឹងផ្អែកខាងមនោវិញ្ញាណផង ជាកន្លែងរក្សាទុកបេតិកភណ្ឌរបស់បងប្អូនជនជាតិ ខ្មែរ ផង។ ឥឡូវនេះ ពេលគំនួចទេសចរណ៍ប៉ះដល់ភូមិស្រុកនីមួយៗ លម្ហដ៏ពិសិដ្ឋនោះក៏ឆាប់ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​។

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

ឱ្យតែរដូវផ្កាហ័ថនមកដល់ ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន (ខេត្ត ស៊ើនឡា) ក៏ភ្លឺសន្ធៅក្នុងពណ៌សដ៏បរិសុទ្ធទៀត។ ជម្រាលភ្នំ ល្វែងផ្ទះទាំងឡាយរបស់បងប្អូនជនជាតិ ម៉ុង ហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយ "ព្រឹលស" មួយស្រទាប់ទន់ល្មើយ គួរជាទីមនោរម្យនៃសម្រស់ផ្កាហ័ថន៕

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

កំណត់ថាបរិវត្តកម្មឌីជីថលជា "ស្ពានតភ្ជាប់" គន្លឹះដើម្បីពាំនាំបេតិកភណ្ឌឱ្យមកកាន់សហគមន៍ ជាពិសេសគឺក្មេងៗ ជំនាន់ក្រោយខេត្ត ហាទិញ ប្រើបច្ចេកវិទ្យាទំនើបយ៉ាងសកម្មចូលក្នុងការងារអភិរក្សនិងលើកស្ទួយតម្លៃកេរដំណែលប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែលើកកម្រិតឋានៈនៃគោលដៅទាំងឡាយប៉ុននោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការសាយភាយក្តីស្រឡាញ់ប្រវត្តិសាស្ត្រ ពូនជ្រុំទឹកចិត្តស្នេហាជាតិនិងមោទកភាពប្រជាជាតិឱ្យក្មេងៗ ជំនាន់ក្រោយក្នុងយុគសម័យឌីជីថលទៀតផង។

ព្រះអាទិត្យអស្ដង្គតនៅលើត្រពាំង អូលាន់។

ព្រះអាទិត្យអស្តង្គតដ៏សែនមនោរមនៅលើត្រពាំង អូលាន់

ស្ថិតនៅខាងក្រោមច្រកភ្នំ ក្វានកាវ ហ៊ុមព័ទ្ធជុំវិញជាភ្នំ ដុងចៃ ភ្នំ នូយកឹម និងផ្នូកខ្សាច់ អានហាយ រមណីយដ្ឋានជាតិត្រពាំង អូលាន់ (ខេត្ត ដាក់ឡាក់) ល្បីឈ្មោះដោយមានសម្រស់នៅរក្សាបានភាពដើមគួរជាទីទាក់ទាញ។

និន្នាការទេសចរណ៍ឆ្លងកាត់ពិសោធន៍ឡើងរាជ្យបានបង្កលក្ខណ្ឌឱ្យសហគ្រាសរៀបចំធួរទេសចរណ៍ម្ចាស់ការកសាងធួរដំណើរទេសចរណ៍ខ្សែទេសចរណ៍ភ្ជាប់ជាមួយនឹងគោលដៅទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍។

នៅកន្លែងជើងមេឃមាតុភូមិរើបម្រះខ្លួនទទួលជោគវាសនាថ្មី

ក្នុងបរិយាកាសសោមនស្សរីករាយនៃអំឡុងថ្ងៃដើមនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ ខេត្ត កាម៉ៅ - តំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិកត់ត្រាស្លាកស្នាមដ៏មាំមួននៅលើផែនទីទេសចរណ៍លើផ្ទៃប្រទេសទាំងមូលដោយទិដ្ឋភាពថ្មីមួយ។

ព្រៃស្មាច់ ត្រាស៊ឺ គឺជាទីកន្លែងទស្សនាចរដ៏ជក់ចិត្តនិងដ៏វិសេសវិសាលបំផុតមួយនៃដែនដីខេត្ត អានយ៉ាង ដោយមានផ្ទៃក្រឡាឡើងដល់ ៨៥០ ហិកតា។

ព្រៃស្មាច់ ត្រាស៊ឺ - គោលដៅទេសចរណ៍អេកូឡូស៊ីដ៏វិសេសវិសាល

ស្ថិតនៅកណ្តាលតំបន់ភ្នំ ថឹតសឺន ដ៏មហាសាលនៃខេត្ត អានយ៉ាងព្រៃស្មាច់ ត្រាស៊ឺ ឃុំ នូយកឹម ត្រូវបានប្រៀបប្រដូចជា "ទងសួតបៃតង" នៃតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។

ក្រុមទូកទាំងឡាយបង្កើនល្បឿនឆ្ពោះទៅគោលដៅ។

ការប្រណាំងទូក ងខ្នាតតូចដ៏ផុសផុលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

សម្របខ្លួនចូលក្នុងបរិយាកាសដ៏អ៊ូអររស់រវើកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃទី ១៤ ខែ មេសា នៅវត្ត សុរិយារាម (ខ្វែងបបែលថ្មី ឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ) ប្រព្រឹត្តឡើងការប្រណាំងទូក ងខ្នាតតូច ឬ ទូកផ្កាចារ (បើកទូលាយ) ឆ្នាំ ២០២៦។

ភ្ញៀវទេសចរស្កេន QR កូដដើម្បីស្វែងរកព័ត៌មាននៅកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ខេត្តប្រាសាទ តឹនដុង (ខេត្ត ដុងថាប)។ រូបថត៖ ហ៊ឺវជី - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទេសចរណ៍ខេត្ត ដុងថាប មានកំណើនខ្លាំងដោយសារការអនុវត្តបរិវត្តកម្មឌីជីថល

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ទេសចរណ៍ខេត្ត ដុងថាប កត់សម្គាល់ការកើនឡើងគួរឱ្យចាប់អារម្មណ៍ពេលទទួលភ្ញៀវទេសចរប្រហែល ៣,២ លានលើកនាក់ កើនឡើងជាង ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

របរត្បាញសំពត់សង្កិមគឺជាមុខរបរប្រពៃណីមួយក្នុងចំណោមមុខរបរប្រពៃណីដិតដោយលក្ខណៈវប្បធម៌របស់អ្នកភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញ។

គោលដៅទេសចរណ៍សហគមន៍សម្បូរទៅដោយអត្តសញ្ញាណ

ដោយមានប្រព័ន្ធផ្ទះបុរាណរួមជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីយ៉ាងសម្បូរបែប ភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញកំពុងក្លាយជាគោលដៅទេសចរណ៍​សហគមន៍ដ៏ទាក់ទាញ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

ប្រជាជនរីករាយត្រេកអរពេល ‟រក” ត្រីបានច្រើន។ រូបថត៖ ឡេ ភឿកង៉ុក - ទីភ្នាក់ងារព័ត៌មានវៀតណាម

លើកទំនប់ “រក” ត្រីជ្រោះ

ជាលើកដំបូង ឃុំតំបន់ភ្នំ ថាញ់បុង (ខេត្ត ក្វាងងាយ) បង្ហាញទំនៀមទម្លាប់លើកទំនប់ (ឬហៅថា ហយ ព្ហៀត សល) ឡើងវិញ - ពិធីកិច្ចទប់ទំនប់មួយ រាំងរំហូរជ្រោះដើម្បីចាប់ត្រីរបស់បងប្អូនជនជាតិ ក ទ្រង់ទ្រាយដ៏ធំដោយមិនធ្លាប់មាន។ នេះមិនត្រឹមតែជាសកម្មភាពពលកម្មតែមួយមុខប៉ុននោះទេ ថែមទាំងមានខ្លឹមសារមនោវិញ្ញាណយ៉ាងជ្រាលជ្រៅ មានឥទ្ធិពលធំធេងក្នុងការប្រជុំជីវភាពរបស់សហគមន៍ប្រជាជនមូលដ្ឋាន។

សិប្បការិនី Rofiah ធ្វើនំអាកោដុត ហាកោ។

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

ស្ថិតនៅតាមដងទន្លេ ហ៊ៅ ភូមិ ចាម ជៅផុង (ឃុំ ជៅផុង ខេត្ត អានយ៉ាង) មានមុខអាហារនំអាកោដុត ហាកោ ដ៏សាមញ្ញក៏ប៉ុន្តែបង្កើតបានជាកម្លាំងទាក់ទាញដោយឡែកដែនមានស្រាប់វិញ។ ផ្តើមពីវត្ថុធាតុដើមសាមញ្ញដូចជាម្សៅអង្ករ ម្សៅមី ទឹកខ្ទិះដូង ស្ករនិងផ្លែត្នោតទុំ បងប្អូនជនជាតិបានបង្កើតជាមុខអាហារប្រពៃណីដ៏ប៉ិនប្រសប់ល្អឯកបណ្តាលឱ្យភ្ញៀវទេសចរណ៍ជក់ចិត្តពេលមានឱកាសភ្លក្សរសជាតិ។

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ប្រលែងលេងសប្បាយលើដងផ្លូវនៅភូមិ ឡូឡូចាយ ភូមិនៅជើងបង្គោលទង់ជាតិ លុងគូ ឃុំ លុងគូ (ខេត្ត ត្វៀនក្វាង)។

សម្រស់របស់ អៀនទឺ គឺជាភាពអស្ចារ្យ ស្ងប់ស្ងាត់នៃព្រៃភ្នំវេញត្របាញ់បញ្ចូលគ្នាជាមួយនឹងលក្ខណៈបរមបុរាណសញ្ជប់សញ្ជឹងនៃប្រព័ន្ធវត្ត ចេតិយនិងឋានសមាធិ។

សម្រស់ប្រជុំកេរដំណែល អៀនទឺ - វិញងៀម - កូនសឺន កៀបបាក

ឱ្យតែពេលនិទាឃរដូវឈានមកដល់ម្តងៗ មនុស្សធ្វើធម្មយាត្រារាប់ម៉ឺននាក់ក៏ស្វះស្វែងមកកាន់ប្រជុំកេរដំណែល និងរមណីយដា្ឋន អៀនទឺ - វិញងៀម - កូនសឺន កៀបបាក ដើម្បីទស្សនា ឆ្លងកាត់បទពិសោធនិងរំលឹកនឹកដល់ និងដឹងគុណទេពារក្ស ត្រឹន រួមជាមួយនឹងជំនាន់បុព្វបុរសបានកសាងប្រទេសជាតិ។

ប្រជាជនឃុំ ប៉ា ក រំភើបរីករាយចូលរួមពិធីបុណ្យ ហ្គៅតាវ។ (រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម)

និទាឃរដូវនៅតាមភូមិ ម៉ុង ភូ ថ ប្រែសម្រស់ភ្លាម

លេខាគណៈកម្មាធិការបក្សឃុំ ប៉ា ក បញ្ជាក់ថា ទេសចរសហគមន៍ក៏ចូលរួមចំណែកក្នុងការស្ដាររបរប្រពៃណីជាច្រើនឱ្យរស់រានឡើងវិញដូចជាត្បាញធ្មៃ ប៉ាក់សង្កិម គូរក្រមួនឃ្មុំ - បណ្តាបុខរបរធ្លាប់ប្រឈមនឹងហានិភ័យសាបរលាប។

ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

បន្ទាប់ពីអស់រដូវផ្កាម៉ាក់ខៃ នៅលើជម្រាលភ្នំនៃឃុំ ពុងលួង មូកាងចាយ ខេត្ត ឡាវកាយ ផ្កាផ្លាំរីកស្រុះគ្នា គ្របដណ្តប់លើជម្រាលភ្នំ បង្កើតទៅជាផ្ទាំងគំនូរស្រស់បំព្រងមួយ ហើយបរិសុទ្ធ។ ទីនេះបានក្លាយជា​គោលដៅ​ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា ថតរូបដើម្បីរក្សា​អនុស្សាវរីយ៍នៅ​តំបន់ភ្នំ។

ភ្ញៀវទេសចរជិះសេះកម្សាន្តទេសភាពនៅក្នុងឃុំ លុងគូ ខេត្ត ត្វៀនក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម ផ្សាយ។

ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក

នៅក្នុងបរិយាកាសរីករាយនៃប៉ុន្មានថ្ងៃដំបូងដើមឆ្នាំថ្មី ២០២៦ នៅពេលនិទាឃរដូវកំពុង​ឈានមកពាសពេញតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ នៅភូមិ ថែនប៉ា គណៈ​កម្មាធិការប្រជាជនឃុំ លុងគូ (ខេត្ត ត្វៀនក្វាង) បានរៀបចំពិធីសម្ពោធផលិតផលទេសចរណ៍ "ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ត្វៀនក្វាង" ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន។