ជាកោះជួរមុខមួយក្នុងចំណោមកោះជួរមុខផ្សេងៗ នៃមាតុភូមិ ស្រុក កោះ លីសឺន មានទីតាំងស្ថិតនៅប៉ែកឦសាននៃខេត្ត ក្វាងង៉ាយ ចម្ងាយពីដីគោក ១៥ ម៉ៃល៍ មានចំនួនប្រជាជនជាង ២២.០០០ នាក់។
សម្រស់រហោឋាន ទិដ្ឋភាពធម្មជាតិអស្ចារ្យ ល្អឥតខ្ចោះរបស់ស្រុក លីសឺន (ខេត្ត ក្វាងង៉ាយ) តែងតែបង្កើតភាពទាក់ទាញពិសេស
ភ្លើងអគ្គិសនីពីបណ្តាញអគ្គិសនីជាតិត្រូវបានបញ្ជូនមកកាន់ស្រុក លីសឺន (ខេត្ត ក្វាងង៉ាយ) ហើយ
ក្នុងប៉ុន្មានឆាំ្នថ្មីៗ កន្លងទៅនេះ ស្រុកបានពង្រីកសក្តានុពល ឧត្តមភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅវឌ្ឍនភាព អភិវឌ្ឍប្រកបដោយចីរភាព បង្កើនសមាមាត្រនៃផ្នែកពាណិជ្ជកម្ម សេវាកម្មបន្តិចម្តងៗ ក្នុងចំណោមនោះ ផ្នែកសេវាកម្មទេសចរណ៍មាន ការអភិវឌ្ឍដោយមានលក្ខណៈទម្លុះទម្លាយភាពទ័លច្រក បានក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។
ពិធីគោរពវិញ្ញាណក្ខន្ធកងទ័ព ហ្វាងសា មានប្រវត្ដិសាស្ដ្រ ៤០០ ឆ្នាំ ត្រូវរៀបចំឡើងនៅទីសក្ការបូជាភូមិ អានហាយ ស្រុក លីសឺន (ខេត្ត ក្វាងង៉ាយ) គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ រួមចំណែកក្នុងការអះអាងបញ្ជាក់អំពីអធិប តេយ្យភាពរបស់ប្រទេស វៀតណាម លើដែនកោះ ហ្វាងសា និង ទ្រឿងសា
គ្រួសារលោក យឿងវ៉ាន់ហ៊ើប នៅឃុំ អានវិញ ស្រុក លីសឺន (ខេត្ត ក្វាងង៉ាយ) ត្រូវបានផ្ដល់ប្រាក់កម្ចីពីកម្មវិធី គ្រួសារផលិតកម្មអាជីវកម្មនៅតំបន់លំបាកលំបិន វិនិយោគទិញឧបករណ៍នេសាទ
ជានិច្ចកាល ស្រុកតែងតែផ្ដោតការយកចិត្តទុកដាក់ទៅលើការបង្កើនសក្តានុពលទាំងឡាយនៅក្នុងតំបន់ការពារទប់ទល់ ពង្រឹងវិស័យការពារជាតិ សន្តិសុខនៅលើភូមិសាស្ត្រ បំផុសប្រពៃណីស្នេហាជាតិ ឆន្ទៈមោះមុតរបស់ដែនដីកំណើតនៃកងសេនាជនសមុទ្រដ៏អង់អាចក្លាហាន ហ្វាងសា ភាពស្វាហាប់ ច្នៃប្រឌិតនិងបំណងប្រាថ្នាអភិវឌ្ឍន៍រីកចម្រើនរបស់កងទ័ព និងប្រជាជន លីសឺន បន្តកិច្ចខិតខំប្រឹងប្រែងកសាងស្រុកអោយខ្លាំងពូកែខាងសេដ្ឋកិច្ច រឹងមាំលើវិស័យការរពារជាតិ សន្តិសុខ រួមចំណែកដល់ការការពារយ៉ាងរឹងមាំអធិបតេយ្យភាពសមុទ្រ កោះដ៏ពិសិដ្ឋនៃមាតុប្រទេស៕
អត្ថបទនិងរូបថត៖ ង្វៀនហ្វាងអាញ់ - ត្រឹនវៀត - ភឿកង៉ុក - ង៉ុកហា
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ