ដោយមានផ្ទៃដីធម្មជាតិជាង ៥២.០០០ ហិកតា ក្នុងនោះ ផ្ទៃដីរុក្ខកម្មមានអត្រាជាង ៦៥% ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន) បានជ្រើសរើសទេព្វិរូជាដំណាំចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកូនភ្នំព្រៃឈើ។
កម្មាភិបាលគណៈកម្មការគ្រប់គ្រងព្រៃឈើតំបន់ ATK ឌិញហ្វា ពិនិត្យមើលគុណភាពដើមទេព្វិរូពូជមុនពេលផ្គត់ផ្គង់ជូនបងប្អូនជនជាតិដាំព្រៃឈើ
ការអភិវឌ្ឍដំណាំទេព្វិរូបានបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិផង ថែមទាំងរួមចំណែកក្នុងការការពារបរិស្ថានអេកូឡូស៊ី ប្រភពទឹក បង្កើនគម្របព្រៃឈើទៀតផង។
នាពេលបច្ចុប្បន្ននេះ ទូទាំងស្រុកដាំទេព្វិរូបានជាង ២.៩០០ ហិកតាលើភូមិសាស្ត្រឃុំចំនួន ២២ ហើយ ក្នុងចំណោមនោះ មានឃុំជាច្រើនមានផ្ទៃដីដាំទេព្វិរូច្រើនដូចជាឃុំ លិញថុង គ្វីគី តឹនធិញ គីមភឿង។ល។
ផ្ទៃដីដាំទេព្វិរូជាច្រើនដែលមានអាយុកាលពី ៥ ដល់ ៦ ឆ្នាំនៅលើភូមិ សាស្ត្រ បានផ្តល់ផលដោយកាត់តម្រឹមមែក ស្លឹក ត្រូវបានសហគ្រាសប្រមូលទិញក្នុងតម្លៃ ១.៤០០ ដុងក្នុងមួយគីឡូក្រាម។
លោក ត្រៀវ ថាញ់ប៊ិញ នៅភូមិ ដុងឌិញ ឃុំ គីមផឿង ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន) មានប្រាក់ចំណូលរាប់ រយលានដុងក្នុងមួយឆ្នាំពីការកាត់តម្រឹមលក់មែក ស្លឹកទេព្វិរូ
តាមការគណនា ជាមធ្យមក្នុងមួយហិកតាកាត់តម្រឹមមែក ស្លឹក បងប្អូនជនជាតិប្រមូលបាន ១៥ តោន ប្រាក់ចំណូលជាមធ្យមចំនួន ២១ លាន ដុងក្នុងមួយហិកតា។
យោងតាមប្រធានគណៈកម្មាធិការប្រជាជនស្រុក ឌិញហ្វា លោក ង្វៀន មិញទូ តាមប្លង់គោលស្រុក ឌិញហ្វា មានផ្ទៃដីព្រៃឈើផលិតកម្មជាង ១៣.៧០០ ហិកតា។ ព្រោះហេតុដូច្នេះ សក្តានុពល ដើម្បីអភិវឌ្ឍដំណាំទេព្វិរូនៅធំខ្លាំងណាស់។
ការកែច្នៃផលិតផលពីដើមទេព្វិរូនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត វូហ្វា នៅទីរួមស្រុក ជើជូ ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន)
ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ស្រុកលើកផែនការដាំទេព្វិរូចំនួន ២.៩០០ ហិកតា បង្កើតតំបន់ដាំទេព្វិរូប្រមូលផ្តុំ កសាងគំរូផលិតកម្ម កែច្នៃទេព្វិរូមួយចំនួនសម្រេចស្តង់ដារសរីរាង្គដើម្បីបង្កើតចេញផលិតផលដោយមានគុណភាព តម្លៃខ្ពស់ ឈានទៅរកការនាំចេញ៕
អត្ថបទនិងរូបថត៖ ហ្វាង ថាវង្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មីនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ