ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាពរស់នៅរបស់​ជន​ជាតិ​​ខ្មែរនៅ ​​វៀតណាម

រូបថតអេក្រងអត្ថបទដែលផ្សាយលើគេហ៍ទំព៌រនៃភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
រូបថតអេក្រងអត្ថបទដែលផ្សាយលើគេហ៍ទំព៌រនៃភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ទីភ្នាក់ងារសារព័ត៌មានកម្ពុជាដ៏មានប្រជាប្រិយភាពនានាដូចជាទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កោះសន្តិភាព និងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP-News) កាលពីថ្ងៃទី ០៣ ខែមិថុនា បានចុះផ្សាយអត្ថបទនានាអមដោយរូបភាពជាច្រើនបង្ហាញពីការផ្លាស់ប្តូរក្នុងជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី ក៏ដូចជាការអភិរក្ស និងលើកតម្កើងវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិខ្មែរនៅ វៀតណាម។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាពរស់នៅរបស់​ជន​ជាតិ​​ខ្មែរនៅ ​​វៀតណាម ảnh 1រូបថតអេក្រងអត្ថបទដែលផ្សាយលើគេហ៍ទំព៌រនៃភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ក្រោមចំណងជើងថា រដ្ឋាភិបាលវៀតណាម ជួយជំរុញជីវភាពរស់នៅ អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម អត្ថបទដែលផ្សាយលើគេហ៍ទំព័ររបស់ AKP បានអោយដឹងថា៖  នៅតំបន់ភាគខាងត្បូងនៃប្រទេស វៀតណាម នាពេលបច្ចុប្បន្ននេះមានបងប្អូនជនជាតិខ្មែរជាង ១,៣ លាននាក់ ដែលភាគច្រើនរស់នៅតាមបណ្ដាខេត្ត ទីក្រុងនៅតំបន់វាលទំនាបទន្លេមេគង្គ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋវៀតណាមបានដាក់ចេញគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិខ្មែរតាមបណ្ដាខេត្ត ក្រុងនៅភូមិភាគខាងត្បូង។ ឆ្លងតាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារ និងស្មារតីរបស់បងប្អូនជនជាតិខ្មែរត្រូវបានជួយលើកកម្ពស់ និងបង្កើនជីវភាពរស់នៅឥតឈប់ឈរដោយមានជំហានអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ជាច្រើន ។

មិនត្រឹមតែលើកឡើងពីទិដ្ឋភាពទូទៅបណ្ណោះទេ ទីភ្នាក់ងារសារព័ត៌មានជាតិនៃប្រទេស កម្ពុជា ថាំងទាំងបានបង្ហាញតួលខជាក់ស្ដែងដែលភ្ជាប់ជាមួយនឹងការវិនិយោគអភិវឌ្ឍន៍ក្នុងវិស័យជាច្រើន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើននាភាគខាងត្បូងនៃប្រទេស វៀតណាម ត្រូវបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងដើម្បីរៀបចំដាក់ដំណើរការគម្រោងកសាងផ្សេងៗ ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផលិតកម្ម បណ្តុះបណ្តាលកម្មាភិបាលនិងសហគមន៍សាងសង់លំនៅឋានជាង ៩ ម៉ឺនខ្នងហើយ ជួយឧបត្ថម្ភដីបង្កបង្កើនផលនិងដីលំនៅឋានឱ្យប្រជាជនជាង ៣ ម៉ឺនគ្រួសារជួយឧបត្ថម្ភបណ្តុះបណ្តាល ផ្លាស់ប្តូរមុខរបរ បង្កើតការងារធ្វើជូនកម្មករជាង ២ម៉ឺននាក់។ល។

មកទល់ពេលនេះ អត្រាភាពក្រីក្រនៃបងប្អូនជនជាតិខ្មែរមានត្រឹមតែ ប្រហែលជា ២៥ ភាគរយ ប៉ុណ្ណោះ ធ្លាក់ចុះ ៣ភាគរយ ក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៩ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមនៅតាមបណ្ដាខេត្ត ក្រុងដែលមានប្រជាជនខ្មែររស់នៅច្រើនបានកើនឡើងពី ៩ ភាគរយ ទៅដល់ ១១,៧ ភាគរយក្នុងមួយឆ្នាំ។ វិស័យសេដ្ឋកិច្ចក្នុងតំបន់ជនជាតិខ្មែរមានការអភិវឌ្ឍ ជីវភាពខាងសម្ភារនិងស្មារតីរបស់បងប្អូនជនរួមជាតិបានលើកបង្កើនអោយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អត្ថបទដែលផ្សាយលើគេហ៍ទំព័ររបស់ AKP  បាននិយាយថា៖ ទន្ទឹមនឹងការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរនេះ រដ្ឋាភិបាលវៀតណាមក៏មានគោលនយោបាយអនុគ្រោះជាច្រើនសម្រាប់សិស្សានុសិស្ស និស្សិតជនជាតិខ្មែរដូចជា ការជ្រើសរើសឱ្យចូលរៀនមហាវិទ្យាល័យបម្រុងដោយមិនឆ្លងកាត់ការប្រឡង ផ្ដល់អាហារូបករណ៍ លើកលែង ឬបញ្ចុះថ្លៃសិក្សាគោលនយោបាយទាក់ទាញសម្រាប់គ្រូបង្រៀននិងកម្មាភិបាលមកធ្វើការក្នុងវិស័យអប់រំនៅតំបន់ឆ្ងាយដាច់ស្រយាលត្រូវបានអនុវត្តន៍ដោយមានប្រសិទ្ធភាព។

ប្រព័ន្ធសាលាចំណេះទូទៅ សាលាអន្តេវាសិកជនជាតិ និងសាលាបង្រៀនវិជ្ជាជីវៈសម្រាប់កូន ក្មួយ បងប្អូនជនជាតិខ្មែរបានពង្រីកដល់ ១០០ ភាគរយ នៃស្រុកដែលមានប្រជាជនខ្មែររស់នៅច្រើន អត្រាកុមារខ្មែរក្នុងវ័យសិក្សាបានចូលសាលាឡើងដល់ជាង ៩០ ភាគរយ។

គិតដល់ដំណាច់ឆ្នាំ ២០១៨ ទូទាំងតំបន់មានសាលាចំណេះទូទៅអន្តេវាសិកជនជាតិចំនួន ៣០ នៅថ្នាក់ស្រុកនិងខេត្ត។ ការបង្រៀនពីរភាសា (វៀតណាម និងខ្មែរ) នៅតាមសាលារៀនក្នុងតំបន់បងប្អូនជនជាតិខ្មែរត្រូវបានពង្រីកពីមួយជំហានទៅមួយជំហាន។ នាពេលបច្ចុប្បន្ននេះ នៅតាមបណ្ដាខេត្តដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើនមានសាលាបង្រៀនពីរភាសា (វៀតណាម និង ខ្មែរ) រាប់រយកន្លែងហើយ។ ដោយឡែកនៅខេត្ត សុកត្រាំង មានសាលារៀនចំនួន១៥៨ ដោយមានមាន ១ ៦៧២ ថ្នាក់និងកូនសិស្សចំនួន៤២ ៩៨៨ នាក់។

យោងតាម AKP បាននិយាយក្នុងអត្ថបទរបស់ខ្លួនថា៖ ការងារគិតគូរថែទាំសុខភាពជូនបងប្អូនជនរួមជាតិខ្មែរ តែងតែត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តោតការយកចិត្តទុកដាក់ជាសំខាន់។ បណ្តាញសុខាភិបាលមូលដ្ឋានត្រូវបានបណ្តាក់ទុននិងពង្រឹងជាប្រចាំ។ គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺត្រូវបានកែលម្អពីមួយជំហានទៅមួយជំហាន។ ការងារការពារ ទប់ស្កាត់ជំងឺរាតត្បាតថែទាំសុខភាពត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា និងទូលំទូលាយ។ អត្រាកុមារដែលកង្វះអាហារូបត្ថម្ភបានថយចុះមកនៅក្រោម ៣០ភាគរយ ។ ជារៀងរាល់ឆ្នាំ មានប្រជាជនជាង ៧ ម៉ឺននាក់បានទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាពរស់នៅរបស់​ជន​ជាតិ​​ខ្មែរនៅ ​​វៀតណាម ảnh 2រូបថតដែលបានចុះផ្សាយលើគហ៍ទំព៌រនឌសារព័ត៌មានអេឡិចត្រូនិចកោះសន្តិភាពដោយដាក់ចំណងជើងរូបថតថា  "មាន ១០០ % ឃុំក្នុងស្រុកមីស្វៀន ខេត្តសុកត្រាំង (ភាគខាងត្បូង វៀតណាម) សម្រេចលក្ខណៈវិនិច្ឆ័យខាងចរាចរណ៍ក្នុងការកសាងជនបទថ្មី បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិខ្មែរ ។"

ក្រៅពីនោះ នៅតាមខេត្តក្រុងដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើន បានបង្កើនម៉ោងផ្សាយនៃកម្មវិធីវិទ្យុជាភាសាខ្មែរ បោះពុម្ព និងចែកផ្សាយសារព័ត៌មានជាភាសាខ្មែរនិងជាពីរភាសា វៀតណាម-ខ្មែរ ដូចជាកាសែតជនជាតិ និងភ្នំរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA) ជាដើម។ មានខេត្តខ្លះបានកសាងអគារប្រពៃណីខ្មែរ។ រីឯខេត្ត ត្រាវិញ និង ខេត្ត សុកត្រាំង បានកសាងសារមន្ទីរជនជាតិខ្មែរដោយបានប្រមែប្រមូលនិងដាក់តាំងបង្ហាញវត្ថុតឹកតាងវប្បធម៌រូបីនិងអរូបីដ៏មានតម្លៃផ្សេងៗ។

កេរដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ទាំងឡាយរបស់បងប្អូនជនជាតិខ្មែរ ត្រូវបានផ្ដោតការយកចិត្តទុកដាក់ទៅលើការថែរក្សាជួសជុលឡើងវិញ ធ្វើឱ្យល្អប្រសើរជាងមុន។ បណ្តាញវិទ្យុបានផ្សាយដល់ ១០០ ភាគរយនៃភូមិឋាន អ៊ិនធឺណិតត្រូវបានភ្ជាប់មកដល់ទីកន្លែងជាច្រើន បង្កលក្ខណៈងាយស្រួល ឱ្យបងប្អូនជនរួមជាតិក្នុងការទទួលព័ត៌មានអោយបានកាន់តែច្រើនឡើងៗ។ អត្រាគ្រួសារជនជាតិខ្មែរដែលមានវិទ្យុ ទូរទស្សន៍ កើនឡើងយ៉ាងខ្ពស់ សម្រេចដល់អត្រាជាមធ្យម ៩៨ ភាគរយ ដូចជានៅបណ្ដាខេត្ត សុកត្រាំង ត្រាវិញ វិញឡុង ហើយមានខេត្តជាច្រើនទៀតសម្រេចបានទៅដល់ ១០០ភាគរយ ដូចជា គៀនយ៉ាង និង កឹនធើ។

ទន្ទឹមនឹងនោះ អត្ថបទមួយរបស់ DAP-News បានដកស្រងប្រភពព័ត៌មានពីក្រុមប្រឹក្សាសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនា វៀតណាម ថានាពេល បច្ចុប្បន្ននេះ នៅឯបណ្តាខេត្ត ក្រុងនៅភាគខាងត្បូង មានវត្តខ្មែរជាង ៤៦០ វត្ត ដោយមានព្រះសង្ឃប្រហែលជា ១ ម៉ឺនអង្គ ស្មើនឹងមួយភាគបួននៃចំនួនព្រះសង្ឃនិងដូនជីនៃព្រះពុទ្ធសាសនាក្នុងប្រទេស។ ក្នុងចំណោមនោះ មានវត្តចំនួន ១៤ ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិ វត្តចំនួន ២៩ ត្រូវបានទទួលស្គាល់ជាកេរដំណែលលំដាប់ថ្នាក់ខេត្ត វត្តចំនួន ១៥០ វត្តត្រូវបានទទួលស្គាល់ លើកសរសើរជាវត្តមានគុណបំណាច់ចំពោះបដិវត្តន៍ក្នុងសម័យកាលធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងបារាំង អាមេរិក ក៏ដូចជាការកសាងនិងការពារមាតុភូមិ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាពរស់នៅរបស់​ជន​ជាតិ​​ខ្មែរនៅ ​​វៀតណាម ảnh 3រូបថតអេក្រងអត្ថបទដែលផ្សាយលើគេហ៍ទំព៌រនៃសារព័ត៌មានអេឡេចត្រូនិចដើមអម្ពិល 

ក្នុងអត្ថបទដែលមានចំណងជើងថា លើកបង្កើនកែលម្អ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី អភិរក្សនិងលើកតម្កើង អត្តសញ្ញាណវប្បធម៌ប្រពៃណី នៃជនជាតិខ្មែរនៅ វៀតណាម សារព័ត៌មានអេឡេចត្រូនិចដើមអម្ពិលអោយដឹងថា៖ ជាមួយនឹងគោលនយោបាយសាមគ្គីភាពរវាងសាសនា ជនជាតិទាំងឡាយរបស់បក្សនិងរដ្ឋវៀតណាម ក្នុងរយៈពេលកន្លងមក ព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរបានបោះជំហានអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពក្នុងទិសដៅត្រឹមត្រូវ បង្កើតឱ្យមានជំនឿទុកចិត្តរបស់ព្រះសង្ឃនិងសាសនិកជនចំពោះបក្សនិងរដ្ឋ វៀតណាម។

នាពេលបច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាទក្ខិណនិកាយត្រូវបានបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋានទាំងឡាយនៅ វៀតណាម ដើម្បីអភិវឌ្ឍគំរូអប់រំក្នុងវត្ត ដោយបើកថ្នាក់បង្រៀនធម៌ទេសនាជាច្រើន ភាសាអង់គ្លេស ព័ត៌មានវិទ្យា បើកសាលាបណ្ដុះបណ្ដាលបាលីកម្រិតបឋមសិក្សា មធ្យមសិក្សានៅតាមខេត្តក្រុងនិងបាលីជាន់ខ្ពស់នៅវិទ្យាស្ថានព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ កកើតឡើងប្រព័ន្ធអប់រំព្រះពុទ្ធសាសនាពេញលេញ សុក្រឹតភាពជាបង្គួរ។

ក្នុងអត្ថបទមួយដែលមានប្រធានបទដូចគ្នានោះ សារព័ត៌មានអេឡិចត្រូនិច កោះសន្តិភាពក៏បានដកស្រង់សម្តីលោកអនុបណ្ឌិត យ៉ាញ់មេន សាស្ត្រាចារ្យនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ មានប្រសាសន៍អោយដឹងថា៖ បើនិយាយដល់ជនជាតិ ខ្មែរ គឺនិយាយដល់ពុទ្ធសាសនាទក្ខិណនិកាយ។ សម្រាប់បងប្អូនជនរួមជាតិខ្មែរនៅភាគខាងត្បូង វត្តអារាមមិនត្រឹមតែជា "បេះដូង" របស់ភូមិស្រុកប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ សាលារៀន កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងសប្បុរសធម៌ជួយអ្នករាល់គ្នាដែលជួបការលំបាកលំបិន កុមារកំព្រា។ល។ ក្រៅពីនោះ វត្តអារាមក៏ជាសារមន្ទីរវប្បធម៌ ស្នាដៃស្ថាបត្យកម្ម ទីកន្លែងរក្សាទុករាល់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អឯករបស់ជនជាតិខ្មែរ។

លោកអនុបណ្ឌិត ឡឹម ក្វាងវិញ អនុប្រធានដេប៉ាតឺម៉ង់ភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរ ណាមបូ (មហាវិទ្យាល័យ ត្រាវិញ)  មានប្រសាសន៍អោយដឹងថា៖ បងប្អូនជនជាតិ ខ្មែរ នៅវៀតណាម មានពិធីបុណ្យបុណ្យទានប្រពៃណីជាច្រើន ស្ទើរតែទាំងអស់ផ្សារភ្ជាប់ ឬក៏មានជាប់ទាក់ទិនដល់ព្រះពុទ្ធសាសនាដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មី សែនដូនតា (ភ្ជុំបិណ្ឌ) អកអំបុក វិសាខបូជា កឋិនទាន ចូលព្រះវស្សា ចេញព្រះវស្សា។ល។ ពិធីបុណ្យទានសាសនានិងប្រពៃណីទាំងអស់របស់ជនជាតិ ខ្មែរ សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងវត្តអារាម។ ពិធីបុណ្យ ពុណ្យទានជាប្រពៃណី ទំនៀមទំលាប់ដែលមានគុណតម្លៃវប្បធម៌ល្អផូរផង់ទាំងនេះ តែងតែត្រូវបានបងប្អូនជនជាតិខ្មែរថែរក្សានិងលើកតម្កើងដោយបានរៀបចំឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាពរស់នៅរបស់​ជន​ជាតិ​​ខ្មែរនៅ ​​វៀតណាម ảnh 4រូបថតអេក្រងអត្ថបទដែលផ្សាយលើគេហ៍ទំព៌ររបស់សារព័ត៌មានអេឡិចត្រូនិច កោះសន្តិភាព

កាសែតខ្មែរភាគច្រើនបានដកស្រង់សម្តីលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្ត វៀតណាម លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង ថា៖ "គោលនយោបាយអភិរក្ស លើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិរបស់បក្សនិងរដ្ឋកាន់តែពិពិធភាព ស៊ីជម្រៅ ទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបបានតម្រូវការនៃកម្មាភិបាល ព្រះសង្ឃនិងបងប្អូនជនជាតិខ្មែរនៅភូមិភាគខាងត្បូងនៃ វៀតណាម។ ឆ្លងតាមរយៈគោលនយោបាយទាំងនេះ ប្រព័ន្ធវត្តអារាមត្រូវបានស្ថាបនាអោយល្អប្រសើរជាងមុន សាងសង់វត្តអារាមថ្មីនៅច្រើនកន្លែង ទំនៀមទម្លាប់ ជំនឿទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ នៅ វៀតណាម ខាងត្បូងត្រូវបានអភិរក្ស លើកតម្កើងនិងអភិវឌ្ឍ"

 ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ វៀតណាម សាមគ្គីភាពនិងការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិខ្មែរ សង្ឃឹមថា នឹងពាំនាំមកការអភិវឌ្ឍន៍កាន់តែលេចធ្លោថែមទៀត រួមចំណែកបន្ថែមពណ៌សម្បុរដ៏ស្រស់ស្អាតចូលក្នុងផ្ទាំងគំនូរវប្បធម៌ពិពិធភាព ចម្រុះពណ៌របស់សហគមន៍ជនជាតិជាបងប្អូនទាំង ៥៤ នៅ វៀតណាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបញ្ចប់អត្ថបទរបស់ខ្លួនជាមួយនឹងការដកស្រងប្រសាសន៍របស់លោក ឡឹម វ៉ាន់ម៉ឹន ដែលជាកម្មាភិបាលជនជាតិខ្មែរមួយរូប ជាលេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង ជាខេត្តមួយដែលមានចំនួនបងប្អូនជនជាតិខ្មែររស់នៅច្រើនជាងគេបំផុតនៅ វៀតណាម។

ការណ៍ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាជាច្រើនបានរាយការណ៍ផ្សាយព័ត៌មានអំពីជីវភាពរស់នៅខាងសម្ភារៈ វប្បធម៌ ស្មារតី របស់បងប្អូនជនជាតិខ្មែរនៅ វៀតណាម បានរួមចំណែកជួយអោយថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជា យល់បន្ថែមទៀតអំពីជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរនិងបណ្ដាគោលនយោបាយដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍របស់វៀតណាម៕

ហ៊្វិញថាវ (អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន វៀតណាម ប្រចាំនៅភ្នំពេញ)

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ

នារសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង ប៉េកាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង និងលោកជំទាវអញ្ជើញចូលរួមពិសាភេសជ្ជៈតែ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី ក្វក់កឿង ប្រទេស ចិន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី ក្វក់កឿង ប្រទេស ចិន

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេស ចិន នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង ប៉េកាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី លី ក្វក់កឿង ប្រទេស ចិន៕

លើកទំនប់ "រក" ត្រីជ្រោះ - ពិធីកិច្ចដ៏ពិសេសរបស់បងប្អូនជនជាតិ ក

លើកទំនប់ "រក" ត្រីជ្រោះ - ពិធីកិច្ចដ៏ពិសេសរបស់បងប្អូនជនជាតិ ក

នៅពេលនិទាឃរដូវកំពុងពុះពោរពេញទាំងព្រៃព្រឹក្សាធំល្វឹងល្វើយដ៏អស្ចារ្យ បងប្អូនជនជាតិ ក ភូមិ ម៉ូន ឃុំ ថាញ់បុង (ខេត្ត ក្វាងង៉ាយ) លើកដំបូងបង្ហាញនូវទំនៀមទម្លាប់លើកទំនប់ (ឬហៅថាហយ ព្ហៀត សល) ឡើងវិញ - ពិធីកិច្ចលើកទំនប់ បិទចរន្តទឹកជ្រោះដើម្បីចាប់ត្រីដោយមានទ្រង់ទ្រាយធំមិនធ្លាប់មាន។

គណៈប្រតិភូរដ្ឋសភាខេត្តវិញឡុងចែកជូនឧបត្ថម្ភឲ្យពលករដែលមានជីវភាពខ្វះខាតនៅឃុំឡុងហ៊ីប។

ឧបត្ថម្ភរាប់ពាន់ចំណែកចែកជូនមាមីងបងប្អូនជនជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦

នាឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅថ្ងៃទី១៤ ខែមេសា គណៈប្រតិភូនៃរដ្ឋសភាខេត្តវិញឡុងសហការ​ជាមួយនឹងអង្គភាពពាក់ព័ន្ធនានាបានរៀបចំការអញ្ជើញទៅសួរសុខទុក្ខ ជូនឧបត្ថម្ភក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារជិតបន្ទាត់​ភាពក្រីក្រជាជនរួមជាតិខ្មែរនៅក្នុងភូមិសាស្រ្តខេត្ត។

លោក ង្វៀន ឌិញខាង រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា អញ្ជើញប្រគេនទេយ្យទានសមណសក្តិ អ្នកមានកិត្យានុភាព​នៅក្នុងឃុំ ចូវថាញ់។

រដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នៅថ្ងៃទី១១ ខែមេសា ក្រុមការងារដោយមានរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិ និងសាសនា លោក ង្វៀន ឌិញខាង ធ្វើជាប្រធាន​ក្រុមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជនរួមជាតិខ្មែរ នៅខេត្ត វិញឡុង។

កម្មាភិបាល យុទ្ធជននគរបាលខេត្តធ្វើបែបបទផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាជន។ រូបថត៖ ទីភ្នាក់ងារព័ត៌មាន​វៀតណាមផ្សាយ

ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើប្រជាជន និងសហគ្រាសឲ្យកាន់តែឆាប់រហ័ស និងល្អប្រសើរ

ការជំរុញកិច្ចការបរិវត្តកម្មឌីជីថលគឺជាភារកិច្ចយុទ្ធសាស្ត្រមួយដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋយកចិត្តទុកដាក់​ជា​ពិសេស ដោយមានពាក្យស្លោកថា "ចាត់ទុកប្រជាជន សហគ្រាសគឺជាស្នូល ជាកត្តាគន្លឹះ ជាគោលដៅ និងជា​កម្លាំងចលករបរិវត្តកម្មឌីជីថល"។ បំពេញភារកិច្ចនេះ នគរបាលខេត្ត កាម៉ាវ បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​យ៉ាងសកម្ម ជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យការងារ រួមចំណែកកែទម្រង់រដ្ឋបាល ជួយ​ប្រជាជន និង​សហគ្រាសទទួលប្រយោជន៍សង្គមកាន់តែងាយស្រួល រហ័ស និងកាន់តែមាន​ប្រសិទ្ធភាព។

ផ្តល់អំណោយក្រុមគ្រួសារគោលនយោបាយ និងក្រុមគ្រួសារខ្មែរដែលមានស្ថានភាពលំបាក។ រូបថត៖ ថាញ់ហ្វា

បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅខេត្ត វិញឡុង ប្រកបដោយភាពបរិបូណ៌ និងភាពកក់ក្តៅ

អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មាមីងបងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង មានសេចក្តីរីករាយខណៈពេលជីវភាពខាងសម្ភារៈ និងស្មារតីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យដោយមានគំរូផលិតកម្មប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ជាក់ស្តែងរបស់គណៈ​កម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពោរពេញដោយភាពកក់ក្តៅ រីកចម្រើន ដិតដោយអត្តសញ្ញាណប្រពៃណី ខ្មែរ នៅគ្រប់ភូមិស្រុកនៃខេត្ត វិញឡុង។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ផ្ញើសាលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ផ្ញើសាលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានផ្ញើសាលិខិតប្រសិទ្ធពរបងប្អូនជនជាតិ ខ្មែរ។

សិស្សខេត្ត សឺនឡា បានទទួលការពិគ្រោះព័ត៌មានទាំងឡាយផ្លូវការ ទាន់ពេលអំពី​វិធីសាស្រ្ត​ជម្រើសសិស្ស ផ្នែកបណ្តុះបណ្តាល និងឱកាសការងារនៅក្នុងកម្មវិធី។ រូបថត៖ លឺវ ត្រុងដាត

តម្រង់ទិសដៅអាជីពជូនយុវជនក្នុងយុគសម័យបរិវត្តកម្មឌីជីថល

នៅរសៀលថ្ងៃទី៦ ខែមេសា សម្ពន្ធយុវជនខេត្ត សឺនឡា សហការជាមួយនឹងអង្គភាពបណ្តុះបណ្តាលមួយចំនួន​រៀបចំកម្មវិធី "ទិវាជួបជុំពិគ្រោះជម្រើសសិស្ស តម្រង់ទិសការងារក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦។

សកម្មភាពជាច្រើនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

សកម្មភាពជាច្រើនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅរសៀលថ្ងៃទី ៨ ខែមេសា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ បានរៀបចំពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ឆ្នាំ ២០២៦។

កសិកម្មបច្ចេកវិទ្យាខ្ពស់បង្កើនតម្លៃផលិតផលពិសេសប្រចាំតំបន់នៅខេត្ត ភូ ថ

កសិកម្មបច្ចេកវិទ្យាខ្ពស់បង្កើនតម្លៃផលិតផលពិសេសប្រចាំតំបន់នៅខេត្ត ភូ ថ

វិស័យកសិកម្មនៅខេត្ត ភូ ថ កំពុងជំរុញយ៉ាងខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ដោយជួយកសិករឱ្យបង្កើនផលិតភាព គុណភាពផលិតផល និងប្រាក់ចំណូល។

ព្រះឧបជ្ឈាយ៍ក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

នៅថ្ងៃទី៧ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ យ្វាន់ទន់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

អនុវត្តយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថលក្នុងសកម្មភាពត្រួតពិនិត្យ

នៅព្រឹកថ្ងៃទី ២ ខែ មេសា បន្តសម័យប្រជុំទី ៥៦ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផ្តល់មតិយោបល់អំពីរបាយការណ៍លទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៥ និងអំឡុងខែដំបូងនៃឆ្នាំ ២០២៦ គ្រោងទុកកម្មវិធីត្រួតពិនិត្យឆ្នាំ ២០២៧ របស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

កម្មវិធី AI រួមចំណែកដល់ការផ្លាស់ប្តូរវិធីសាស្រ្តចូលកៀកជិតចំណេះដឹងសម្រាប់សិស្សសាលានៅរដ្ឋធានី

នៅព្រឹកថ្ងៃទី ៦ ខែមេសា មន្ទីរអប់រំ និងបណ្តុះបណ្តាលសហការជាមួយមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហាណូយ រៀបចំកម្មវិធីរាយការណ៍អំពីលទ្ធផលនៃគំរូសាកល្បងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនខ្លឹមសារអប់រំមូលដ្ឋាន។

ធានាបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព ឱឡារិកនិងល្អប្រសើរ

ធានាបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព ឱឡារិកនិងល្អប្រសើរ

ក្នុងគោលបំណងត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ ចូល​ជាធរ​មាននៃលិខិតណែនាំបណ្តាវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅលើមូលដ្ឋានប្រារព្ធរៀបចំពិធីបុណ្យចូលឆ្នាំថ្មីធានាឱឡារិក សន្សំសំចៃ សុវត្ថិភាព ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។

សាកលវិទ្យាល័យជាមួយគោលបំណងនវានុវត្តន៍តាមសេចក្តីសម្រេចលេខ 57-NQ/TW

សាកលវិទ្យាល័យជាមួយគោលបំណងនវានុវត្តន៍តាមសេចក្តីសម្រេចលេខ 57-NQ/TW

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ មិនត្រឹមតែបង្កើតសន្ទុះប៉ុណ្ណោះទេ ថែមទាំងដាក់តម្រូវការបន្ទាន់លើស្ថាប័នឧត្តមសិក្សា ដើម្បីធ្វើនវានុវត្តន៍យ៉ាងទូលំទូលាយ ចាប់ពីការបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវ រហូតដល់បរិវត្តកម្មឌីជីថល។

មជ្ឈមណ្ឌលសុខាភិបាល ភូគ្វក់ ជួយសង្គ្រោះអ្នកជំងឺបានរស់រានមានជីវិតក្រោយពេលប្រើបច្ចេកទេសបន្សុទ្ធឈាមបន្ត។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

សមត្ថភាពថ្មីនៃសុខាភិបាល ភូគ្វក់ អំឡុងពេល APEC ២០២៧ ជិតមកដល់

ក្នុងក្របខ័ណ្ឌលើកកម្ពស់លទ្ធភាពសុខាភិបាលឱ្យតំបន់ពិសេស ភូគ្វក់ សំដៅបម្រើវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ ២០២៧ (APEC ២០២៧) នាថ្ងៃទី ៣០ ខែ មីនា មន្ទីរពេទ្យ ជើរៃ ទីក្រុង ហូ ជីមិញបានឱ្យដឹងថាអង្គភាពនេះទើបតែជួយឧបត្ថម្ភមជ្ឈមណ្ឌលសុខាភិបាល ភូគ្វក់ (ខេត្ត អានយ៉ាង) បំពាក់បច្ចេកទេសបន្សុទ្ធឈាមបន្តដោយជោគជ័យ។ នេះជាបច្ចេកទេសខ្ពស់មួយក្នុងចំណោមបច្ចេកទេសខ្ពស់ទាំងឡាយជាលើកដំបូងត្រូវបានបំពាក់នៅតំបន់ពិសេស ភូគ្វក់ ក្នុងគោលបំណងជួយសង្គ្រោះជីវិតអ្នកជំងឺក្នុងករណីបន្ទាន់។

យោងតាមបណ្ឌិត ឡុក ធីធុយ លេខាសាខាសម្ពន្ធយុវជននៃបណ្ឌិត្យសភាស្រាវជ្រាវទ្វីបអឺរ៉ុប និងទ្វីប​អាមេរិក (បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម) ដើម្បីឱ្យយុវជនឆ្លើយតបតម្រូវការថ្មី មុនដំបូងត្រូវតែ​ផ្លាស់ប្តូរគំនិតអំពីនវានុវត្តន៍ច្នៃប្រតិដ្ឋជាមុនសិន។ រូបថត៖ យីវធុយ - ទីភ្នាក់ងារព័ត៌មានវៀតណាម

យុវជនវ័យក្មេងឈានមុខគេធ្វើនវានុវត្តន៍ច្នៃប្រតិដ្ឋ បរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតង

ផ្តើមពីការប្រកាសអត្ថបទស្រាវជ្រាវ ការចូលរួមក្នុងសិក្ខាសាលាវិទ្យាសាស្រ្ត ដល់ការផ្តល់មតិ​គោលនយោបាយ អ្នកស្រាវជ្រាវវ័យក្មេងជាច្រើនកំពុងអះអាងបន្តិចម្តងៗនូវតួនាទីរបស់ពួកគេតាមរយៈ​ផលិតផលផ្ទាល់ខ្លួន និង​លទ្ធផលការងារជាក់លាក់។

លោកបណ្ឌិត ង្វៀន ទ្រុងកៀន វិទ្យាធិការវិទ្យាស្ថានយុទ្ធសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ច្នៃប្រតិដ្ឋស្នើឡើងត្រូវការមានបណ្តាយន្តការខ្លាំងក្លាថែមទៀតដើម្បីលើកស្ទួយតួនាទីរបស់កងជួរបញ្ញវន្ត ជាពិសេសក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការងារនយោបាយ សតិអារម្មណ៍ក្នុងដំណាក់កាលថ្មី។ រូបថត៖ យៀវធុយ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស ២៖ ប្រកាន់ខ្ជាប់ដើម្បីជំរុញដំណើរការផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋរបស់ប្រទេស

ក្នុងបរិបទដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានតម្រូវការកំណែទម្រង់យ៉ាងខ្លាំងក្លានិងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ការតម្រង់ទិសដៅធំៗ ត្រូវបានអង្គសន្និបាតលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដាក់ចេញកំពុងទាក់ទាញការចាប់អារម្មណ៍ពិសេសរបស់សាធារណៈមតិ។

លោក ឡឹម វ៉ាន់ម៉ឹន ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញប្រគេនទេយ្យទានព្រះតេជគុណ ហ៊ឺវហ៊ិញ ព្រះចៅអធិការវត្តឃោសិតារាម នៅឃុំ ហ៊ឹងហូយ ខេត្ត​ កាម៉ាវ។

ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាជូនពរនិងប្រគេនពរឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០២៦

នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារ​នៃក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈ​កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធាន​ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅខេត្ត កាម៉ាវ។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត វិញឡុង អញ្ជើញប្រគេនទេយ្យទានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វិញឡុង។

បងប្អូនជនជាតិ ខ្មែរ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋាន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែមេសា ថ្នាក់ដឹកនាំនៃ​គណៈកម្មាធិការបក្សខេត្ត វិញឡុង ដឹកនាំដោយសមមិត្ត ត្រឹន វ៉ាន់ឡូវ លេខាគណៈកម្មាធិការបក្សខេត្តធ្វើជា​ប្រធានបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរនិងប្រគេនពរឆ្នាំថ្មីនូវគ្រឹះស្ថានសាសនាទាំងឡាយ និងមាមីងបងប្អូនជនជាតិ ខ្មែរ​ នៅមូលដ្ឋាន។

លោក ទ្រឿង ភៃបាំង រស់នៅភូមិ ហាមកឹន ១ ឃុំ ហាមថាញ់ (ខេត្ត ឡឹមដុង) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេយកត្រសក់ផ្អែមមកកាន់ឃុំ។ រូបថត៖ ហុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពង្រីកប្រសិទ្ធភាពបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ផ្តើមពីមូលដ្ឋានតំបន់ភ្នំមួយនៅមានការលំបាកលំបិនច្រើន កន្លែងមានអត្រាបងប្អូនជនជាតិភាគតិចរស់នៅច្រើន ឃុំ ហាមថាញ់ (ខេត្ត ឡឹមដុង) កំពុងប្រឈមមុខនឹងឱកាសប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លាក្រោយពីការរួមបញ្ចូលគ្នា។ ដោយសារពង្រីកបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយនឹងប្រភពធនធានពីកម្មវិធីគោលដៅជាតិនិងការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់ប្រជាជន នៅទីនេះកំពុងមានភាពប្រសើរឡើងពីមួយជំហានទៅមួយជំហាន បង្កើតបានជាមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្ទុះផ្លោះក្នុងដំណាក់កាលថ្មី។

បងប្អូនបណ្តាជនជាតិនៅឃុំ លុងគូ ម្នីម្នាទៅបោះឆ្នោតអាណត្តិ ២០២៦ - ២០៣១

បងប្អូនបណ្តាជនជាតិនៅឃុំ លុងគូ ម្នីម្នាទៅបោះឆ្នោតអាណត្តិ ២០២៦ - ២០៣១

នាព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៦ បងប្អូនបណ្តាជនជាតិនៅឃុំ លុងគូ ម្នីម្នាទៅបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ និងតំណាងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១

បើកច្រករួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

បើកច្រករួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

ដើម្បីបង្កើតការងាររកស៊ីចិញ្ចឹមជីវិត និងជួយប្រជាជនរួចផុតពីភាពក្រីក្រ ឃុំ អៀនណា (ខេត្ត ង៉េអាន) បានតភ្ជាប់ជាមួយអាជីវកម្ម នាំយករបរត្បាញកំប្លោកនាំចេញទៅជាមួយប្រជាជនមូលដ្ឋាន។

បងស្រី ដាំង ថាញ់ញឺ កម្មាភិបាលសម្ពន្ធសមាគមនារីខេត្ត ដុងថាប ណែនាំសមាជិកអំពីរបៀបផលិតវីដេអូផ្សព្វផ្សាយដោយប្រើកម្មវិធីដូចជា Chat Copilot, Canva និង CapCut។

"ទូតសុច្ឆន្ទៈឌីជីថល" – បរិស្ថានសម្រាប់នារីលត់ដំបំណិនឌីជីថល

ដើម្បីបង្កើនបំណិនកម្មវិធីឌីជីថលសម្រាប់បងប្អូននារីដែលកំពុងធ្វើសកម្មភាពនៅក្នុងសាបក្ខភាគចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ និងសង្កាត់ សម្ពន្ធសមាគមនារីខេត្ត ដុងថាប ជំរុញដំណើរការគំរូ "ទូតសុច្ឆន្ទៈឌីជីថល" ដើម្បីបង្កើន​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដោះស្រាយការងារវិជ្ជាជីវៈ និងការងារបក្សបានយ៉ាង​ឆាប់រហ័ស និងមានប្រសិទ្ធភាព។

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ អ្នកបោះឆ្នោតជាច្រើនមកពីសហគមន៍ជនជាតិភាគតិចនៅទីក្រុង ហូជីមិញ សម្តែងការត្រេកអរ ស្របពេលក៏លើកសំណើជាក់ស្តែងទាក់ទងនឹងគោលនយោបាយ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅក្នុងសហគមន៍។

អ្នកជំនាញការ ង្វៀន កាវទ្រី ហ្វឹកហ្វឺនបំណិនប្រតិបត្តិការនិងបំពេញបេសកកម្មនៅលើប្រព័ន្ធតុលាការអេឡិចត្រូនិចនៅក្នុងកិច្ចប្រជុំ។

ធ្វើឱ្យសុក្រឹតគំរូតុលាការអេឡិចត្រូនិច

តុលាការប្រជាជនទីក្រុង ហូ ជីមិញ កំពុងជំរុញសុក្រឹតភាពគំរូតុលាការអេឡិចត្រូនិចយ៉ាងខ្លាំងក្លា ចាត់ទុកថាជាដំណោះស្រាយចំណុចស្នូលដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការតុលាការ បម្រើប្រជាជន អាជីវកម្មកាន់តែល្អប្រសើរឡើងក្នុងបរិបទធ្វើបរិវត្តកម្មឌីជីថលជាតិ ឆ្លើយតបតាមតម្រូវការដោះស្រាយបរិមាណរឿងក្តីដ៏ធំ លក្ខណៈស្មុគស្មាញមួយថ្ងៃកាន់តែខ្លាំងឡើង។

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ធ្វើបរិវត្តកម្មឌីជីថលជាតិកំពុងត្រូវបានអនុវត្តដោយមូលដ្ឋានផ្សេងៗ ដោយមានវិធីសាស្រ្តប្រាកដប្រជាជាច្រើន។