ក្រោយមួយទសវត្សរ៍បង្កើតឡើងនោះ ផ្នែកសិល្បៈ នៃដេប៉ាតឺម៉ង់ភាសា - វប្បធម៌ - វិចិត្រ សិល្បៈ ខ្មែរ ណាមបូ សកលវិទ្យាល័យ ត្រាវិញ បានក្លាយជាកន្លែងរកឃើញ បណ្តុះទេពកោសល្យវ័យក្មេង បណ្ដុះបណ្ដាលកងជួរ បន្តវេន បន្តដំណើរជំនាន់មុនក្នុងការ ថែរក្សាអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។
និស្សិតហាត់សមសម្តែងឧបករណ៍តន្ត្រីបុរាណនៅបន្ទប់អនុវត្តសម្ដែងជាក់ស្តែងនៃដេប៉ាតឺម៉ង់ ភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ (សកលវិទ្យាល័យ ត្រាវិញ)
លោក សឺន កាវថាំង អនុប្រធានផ្នែកសិល្បៈ (សកល វិទ្យាល័យ ត្រាវិញ) មានប្រសាសន៍អោយដឹងថា ផ្នែក សិល្បៈគឺជាមុខជំនាញមួយក្នុងចំណោម មុខជំនាញទាំង ៤ នៃដេប៉ាតឺម៉ង់ភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ អនុវត្តភារកិច្ចគោលដៅសំខាន់ៗ ថ្នាក់ជាតិអំពីការ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែក ភាសា - វប្បធម៍ - សិល្បៈ ខ្មែរ ណាមបូ ឆ្លើយតបតម្រូវការ អភិវឌ្ឍវប្បធម៌ - សង្គមនៅតាមបណ្ដាខេត្ត ក្រុងក្នុងតំបន់។
លោក សឺន កាវថាំង អនុប្រធានផ្នែកសិល្បៈ ដេប៉ាតឺម៉ង់ភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ ណែនាំនិស្សិតអនុវត្តបណ្តាកាយវិការពិបាកៗ ក្នុងសិល្បៈរបាំបុរាណ ខ្មែរ
នាពេលបច្ចុប្បន្ននេះ ផ្នែកសិល្បៈមានបណ្តុះ បណ្តាល កម្រិតបរិញ្ញាបត្រចំនួនពីរគឺសម្តែងឧបករណ៍ តន្ត្រីបុរាណ និងតន្ត្រីវិទ្យា។ ក្រៅពីផ្នែកទ្រឹស្តីមូលដ្ឋាន និស្សិត ក៏ត្រូវ បានបណ្តុះបណ្តាលច្រៀងចម្រៀងប្រជាប្រិយ ប្រគំភ្លេង អាពាហ៍ពិពាហ៍ ភ្លេងពិណពាទ្យ សម្តែងឧបករណ៍តន្រ្តី បុរាណ សិល្បៈល្ខោនរបាំ យូកេ របាំ បុរាណ។ល។
លោកគ្រូ អ្នកគ្រូ និស្សិតទាំងឡាយនៃផ្នែកសិល្បៈក៏ឧស្សាចូលរួមក្នុងការតែងនិពន្ធ សម្តែងក្នុងកម្មពិធីប្រលងមហោស្រពសិល្បៈតំបន់ ណាមបូ ទៀតផង។ ក្នុងរូបថត៖ ឈុតសម្តែង "រួមដៃគ្នារុញច្រានកូវីដ-១៩" របស់សកលវិទ្យាល័យ ត្រាវិញ ក្នុងមហោស្រពចម្រៀងប្រជាប្រិយ ខ្មែរតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២
រីឯផ្នែក សម្តែងឧបករណ៍តន្ត្រីបុរាណវិញ ក្នុងគោល បំណងលើក ទឹកចិត្តនិស្សិតឱ្យតាមសិក្សា សាលាមាន គោលនយោបាយ មិនគិតថ្លៃ សិក្សា និងអន្តេវាសិកដ្ឋាន ផ្តល់ អាហារូបករណ៍ ឧបត្ថម្ភថ្លៃចំណាយក្នុងការប្រជុំជីវភាពនិងរបបអនុគ្រោះ ជាច្រើនផ្សេងៗ ទៀត...៕
អត្ថបទ៖ វូ ហា
រូបថត៖ អានហៀវ - ឡឹមទ្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន យ៉ាង