ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជីវភាពរស់នៅបងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្រ្តស្រុក ទិញបៀន (ខេត្ត អានយ៉ាង) ត្រូវបានកែលម្អឥតឈប់ឈរ មុខមាត់ភូមិស្រុកផ្លាស់ប្តូរជាវិជ្ជមាន។ នោះគឺជាលទ្ធផលនៃការអនុវត្តល្អនូវគោលការណ៍ គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋនៅតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ...
គំរូចិញ្ចឹមគោកូនកាត់ Sind ប្រមូលផ្តុំជាច្រើននៅតាមឃុំ វិញទ្រុង វ៉ាន់យ៉ាវ តឹនលើយ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូនជនជាតិ ខ្មែរ
ដោយមានមនុស្សប្រហែល ២៨.៨៣៤ នាក់ ស្មើនឹងអត្រាប្រជាជន ២៦,៦៤ ភាគរយ ទិញបៀន ជាស្រុកមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនជាងគេបំផុតរបស់ខេត្ត អានយ៉ាង។ បងប្អូនជនជាតិ ខ្មែរ នៅស្រុក ទិញបៀន ភាគច្រើនគឺផលិតកសិកម្ម លក់ដូរតូចតាចទើបជីវភាពរស់នៅនៅជួបលំបាកលំបិនច្រើន។
ធនាគារគោលនយោបាយសង្គមរៀបចំអោយបងប្អូនជនជាតិ ខ្មែរ នៅស្រុក ទិញបៀន ខ្ចីទុន បម្រើការអភិវឌ្ឍផលិតកម្ម
ដោយមានទិសស្លោក "ប្រគល់សន្ទូចតែមិនប្រគល់ចង្កោមត្រី" ស្រុក ទិញបៀន បានអនុវត្តគោលការណ៍ គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋអោយទៅជាភាពជាក់ស្ដែងសមស្របជាមួយស្ថានភាពជាក់ស្តែងនៅក្នុងស្រុករបស់ខ្លួន បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកចេញឱកាសរួចផុតពីភាពក្រីក្រជូនបងប្អូនជនជាតិ ខ្មែរ។
របរត្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិ ស្រីសាកូដ ឃុំ វ៉ាន់យ៉ាវ ស្រុក ទិញបៀន ជាច្រើនឆ្នាំកន្លងទៅត្រូវបានថែរក្សានិងអភិវឌ្ឍ
ក្នុងរយៈពេលកន្លងទៅ ស្រុក ទិញបៀន បានចំណាយចំនួន ៩ ពាន់លានដុងពីប្រភពទុនផ្សេងៗ ជាច្រើនជួយឧបត្ថម្ភ ៧០៧ ក្រុមគ្រួសារ ក្នុងនោះមាន ៣៤៥ ក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ អនុវត្តចំនួន ៣១ គំរូចិញ្ចឹមសត្វ ដាំដុះនិងអភិវឌ្ឍមុខរបរ សេវាកម្ម... ទន្ទឹមនឹងនោះ បងប្អូនជនជាតិ ខ្មែរ ក៏បានទទួលផលគោលនយោបាយឧបត្ថម្ភផ្សេងៗ យ៉ាងគ្រប់គ្រាន់ផងដែរដូចជា៖ ធានារ៉ាប់រងសុខភាព ទុនកម្ចីអនុគ្រោះ ផ្ទះលំនៅ ដីលំនៅឋាន។
កម្មាភិបាលការិយាល័យកសិកម្មស្រុក ទិញបៀន អញ្ជើញទស្សនា ស្វែងយល់របរត្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិ ស្រីសាកូដ ឃុំ វ៉ាន់យ៉ាវ
យើងខ្ញុំមកដល់ វ៉ាន់យ៉ាវ ជាឃុំមួយក្នុងចំណោមឃុំស្ថិតក្នុងក្របខ័ណ្ឌលំបាកលំបិនរបស់ស្រុក ទិញបៀន ដោយមានអត្រាក្រុមគ្រួសារក្រីក្រគឺ ១៦,៤ ភាគរយ។ លោក ង្វៀន ថាញ់សឺន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំបានចែករំលែកថា៖ ផ្តើមពីកម្មវិធី ១៣៥ ឃុំបានដាក់ដំណើរការជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ទុនកម្ចីអនុគ្រោះក្នុងការអភិវឌ្ឍផលិតកម្មជូនក្រុមគ្រួសារ ខ្មែរ ក្រីក្រជាច្រើន។
អាស្រ័យហេតុដូច្នេះ បងប្អូនជនជាតិ ខ្មែរ នៅក្នុងឃុំបានជំរុញយ៉ាងខ្លាំងក្លាការចិញ្ចឹមគោ ត្បាញសំពត់ កែលម្អប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន។ តួយ៉ាងដូចក្រុមគ្រួសាររបស់លោក ចៅ អឿន ដោយមានគំរូចិញ្ចឹមគោយកសាច់ចំនួន ២៧ ក្បាល ទទួលបានប្រាក់ចំណូលប្រហែល ២០០ លានដុងក្នុងមួយឆ្នាំ ក្រុមគ្រួសារអ្នកស្រី នាង ចន្ទី ចិញ្ចឹមគោ ធ្វើស្រែផង ត្បាញសារុងផង ក្រមាលក់ឱ្យភ្ញៀវទេសចរផង ទទួលបានប្រាក់ចំណូលប្រហែល ៥០ លានដុងក្នុងមួយឆ្នាំ...
ការដាំត្រសក់ផ្អែមប្រើប្រាស់បច្ចេកវិទ្យាខ្ពស់រួមចំណែកដោះស្រាយការងារធ្វើជូនស្រ្តីជនជាតិ ខ្មែរ នៅឃុំ អានគឺ ស្រុក ទិញបៀន
លោកស្រី នាង សេម ប្រធានការិយាល័យជនជាតិស្រុក ទិញបៀន បានអោយដឹងថា៖ រាល់ឆ្នាំ ស្រុក ទិញបៀន មិនត្រឹមតែជួយឧបត្ថម្ភបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍផលិតកម្មប៉ុណ្ណោះទេនៅថែមទាំងដោះស្រាយការងារធ្វើជូន ៧.០០០ នាក់ បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករនៅជនបទជាង ១.៥០០ នាក់ផងដែរ... ឆ្លងតាមរយៈបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនជនជាតិ ខ្មែរ បានប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកទេសចូលក្នុងការផលិតកម្ម។ ដល់ដំណាច់ឆ្នាំ ២០២១ អត្រាក្រុមគ្រួសារក្រីក្រក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅត្រឹមតែ ៤,៧៥ ភាគរយ (ចំនួន ៦៦៦ គ្រួសារ)។
យោងតាមផែនការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១ - ២០២៥ ខេត្ត អានយ៉ាង ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិចកើនឡើង ២ ដងបើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២០ អត្រាក្រុមគ្រួសារក្រីក្រក្នុងចំណោមបងប្អូនជនជាតិភាគតិចថយចុះពី ៣ ទៅ ៤ ភាគរយ ក្នុងមួយឆ្នាំមានយ៉ាងហោចណាស់ ៥០ ភាគរយ ពលករស្ថិតក្នុងវ័យអាយុត្រូវបានបណ្តុះណ្តាលវិជ្ជាជីវៈសមស្របហើយមាន ៥០ ភាគរយ ចំនួនឃុំ ភូមិចាកចេញផុតពីភូមិសាស្រ្តលំបាកលំបិនខ្លាំង៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់