វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ អញ្ជើញទស្សនានិងគោរពបូជាព្រះពុទ្ធបដិមាព្រះសក្យមុនីបរិនិព្វានធំជាងគេនៅប្រទេស វៀតណាម នៅក្នុងបរិវេណវត្ត បទុមវង្សា សំរោង នៅសង្កាត់លេខ ៥ (ទីក្រុង សុកត្រាំង)
មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ អញ្ជើញទស្សនានិងគោរពបូជាព្រះពុទ្ធបដិមាព្រះសក្យមុនីបរិនិព្វានធំជាងគេនៅប្រទេស វៀតណាម នៅក្នុងបរិវេណវត្ត បទុមវង្សា សំរោង នៅសង្កាត់លេខ ៥ (ទីក្រុង សុកត្រាំង)

រំឭកដល់តំបន់ដែនដីនៃខេត្ត សុកត្រាំង ហាក់ដូចជាអ្នកណាៗ ក៏ត្រូវរងការស្រូបទាញទឹកចិត្តដោយនូវវត្តអារាម ខ្មែរ ពណ៌ស្រស់ស្អាតដ៏លេចធ្លោ ស្ថាបត្យកម្មដ៏ស្រស់ល្អឆើត។

វត្តអារាម ខ្មែរ នីមួយៗ នៅទីនេះសុទ្ធតែត្រូវបានចាត់ទុកដូចជាសារមន្ទីរអំពីព្រះពុទ្ធសាសនានិងសិល្បៈរបស់ភូមិ ស្រុក ជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនា វប្បធម៌សហគមន៍ ព្រមទាំងជាសាលារៀន កន្លែងសម្រាប់ជនជាតិ ខ្មែរ ពឹងផ្អែកខាងដួងព្រលឹងពេលនៅមានជីវិតរស់នៅនិងផ្ញើអដ្ឋិធាតុពេលបាត់បង់ជីវិតទៅ។ល។

វត្តអារាម ខ្មែរ - មជ្ឈមណ្ឌលប្រជុំជីវភាពខាងសាសនារបស់បងប្អូនជនជាតិ
អញ្ជើញមកកាន់ខេត្ត សុកត្រាំង ស្លាកស្នាម ខ្មែរ មិនត្រឹមតែបង្ហាញឱ្យឃើញតាមរយៈរបៀបរបបនៃការរស់នៅការប្រជុំជីវភាពប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងស្ដែងឲ្យឃើញយ៉ាងច្បាស់ក្រឡែតតាមរយៈ ស្ថាបត្យកម្មនៃវត្តអារាមទាំងឡាយទៀតផង។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 1មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ អញ្ជើញទស្សនានិងគោរពបូជាព្រះពុទ្ធបដិមាព្រះសក្យមុនីបរិនិព្វានធំជាងគេនៅប្រទេស វៀតណាម នៅក្នុងបរិវេណវត្ត បទុមវង្សា សំរោង នៅសង្កាត់លេខ ៥ (ទីក្រុង សុកត្រាំង)

បច្ចុប្បន្ន ខេត្ត សុកត្រាំង មានវត្តចំនួន ៩២ ក្នុងនោះ មានវត្តចំនួន ២ (វត្ត ឃ្លាំង វត្ត សិរីតេជោ មហាទុប) ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌លំដាប់ថ្នាក់ជាតិ។ វត្ត ខ្មែរ នៅខេត្ត សុកត្រាំង មិនមែនគ្រាន់តែជាវត្តអារាមប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនាទៀតផង។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 2"ចំពោះជនជាតិ ខ្មែរ វត្តអារាមគឺជាលំនៅឋានទីពីរ ជាទីពំនឹងបង្អែកខាងស្មារតី ជាកន្លែងចិញ្ចឹមបំប៉នវប្បធម៌ ការបង្ហាត់បង្រៀននិងលត់ដំសីលធម៌សម្រាប់មាមីងបងប្អូន ពុទ្ធបរិស័ទ។ ជនជាតិ ខ្មែរ ពេញមួយជីវិតផ្សារភ្ជាប់នឹងវត្តអារាម តាំងពីចាប់កំណើតឡើងរហូតដល់ស្លាប់ទៅ ដួងព្រលឹងអដ្ឋិធាតុក៏ត្រូវបានតម្កល់ក្នុងវត្តអារាម" - ព្រះតេជព្រះគុណ លី មិញឌឹក - សមាជិករដ្ឋសភានីតិកាលទី ១៤ និង ១៥ អនុប្រធានគណៈសង្ឃាភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាម ខេត្ត សុកត្រាំង អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត សុកត្រាំង ព្រះចៅអធិការវត្ត បទុមវង្សា សំរោង (ខេត្ត សុកត្រាំង)

ថ្វីត្បិតរងឥទ្ធិពលពីវប្បធម៌របស់ជនជាតិដទៃទៀតក៏ដោយប៉ុន្តែបណ្តាតម្លៃមានអត្តសញ្ញាណដោយឡែករបស់ជនជាតិ ខ្មែរ នៅតែត្រូវបានរក្សាទុក ថែរក្សានិងពង្រីកគុណប្រយោជន៍។

យោងតាមអ្នកសិក្សាស្រាវជ្រាវវប្បធម៌ ខ្មែរ ប្រការដែលបានបង្កើតជា "អត្តសញ្ញាណដាច់ដោយឡែក" នោះគឺជាពុទ្ធសាសនាទក្ខិណនិកាយ។ រហូតមកទល់បច្ចុប្បន្ននេះ ពុទ្ធសាសនាទក្ខិណនិកាយនៅតែរក្សាតួនាទីតែមួយគត់ក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ ខ្មែរ។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 3យុវនារី ខ្មែរ ក្នុងសម្លៀកបំពាក់ប្រពៃណីដង្ហែផ្កាភ្ញីផ្លែឈើថ្វាយទេព្ដាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីនៅវត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង (វត្ត ចែនកៀវ) នៅឃុំ ដាយតឹម ស្រុក មីស្វៀន

ចំពោះជនជាតិ ខ្មែរ វត្តអារាមគឺជាទីកន្លែងដើម្បីផ្ញើទុកនូវជំនឿអំពីអ្វីៗ គ្រប់យ៉ាងក្នុងជីវភាពរស់នៅ។

យោងតាមព្រះតេជព្រះគុណ លី ដែន ព្រះចៅអធិការវត្ត មជ្ឈិមារាម ជ្រោយទឹមចាស់ (ទីក្រុង សុកត្រាំង) មានថេរដីកាថា ពុទ្ធបរិស័ទ ខ្មែរ ផ្សារភ្ជាប់ជាមួយនឹងវត្តអារាមតាំងពីជំនាន់បុព្វបុរសរហូតមកដល់ជំនាន់កូនចៅ។ វត្តអារាមផ្សារភ្ជាប់នឹងពិធីឆ្លងវ័យ។ ទារកទារិកាពេលទើបតែកើតត្រូវបានក្រុមគ្រួសារនាំយកទៅវត្តធ្វើពិធីកិច្ចនិងក្លាយជាពុទ្ធសាសនិក។ ពេលលាចាកលោកទៅត្រូវបានគេបូជាដោយព្រះអគី្គនិងតម្កល់អដ្ឋិធាតុនៅក្នុងវត្ត។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 4សាមណេរពីរព្រះអង្គ ឡឹម ក្វាងឡឹម និង ត្រឹន ទន់អាម បច្ចុប្បន្នកំពុងបួសរៀននៅវត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង (វត្ត ចែនកៀវ) នៅឃុំ ដាយតឹម ស្រុក មីស្វៀន

នៅថ្ងៃខ្នើតរនោចក្នុងខែ ជនជាតិ ខ្មែរ អញ្ជើញទៅវត្តអុជធូប សូត្រធម៌ នមស្ការ នាំគ្នាឧទ្ទិសដល់ជីដូនជីតា បុព្វការីជន។ ជនជាតិ ខ្មែរ តែងតែមានមនសិការពីការរួមវិភាគទានកម្លាំងពលំ ទ្រព្យសម្បត្តិកសាងវត្តអារាម តែងតែយកចិត្តទុកដាក់ដល់វត្តអារាមហើយវត្តអារាមគឺជាសសរស្តម្ភខាងស្មារតីដ៏ធំធេងក្នុងជីវភាពរស់នៅមានឥទ្ធិពល លើជីវភាពរស់នៅនិងបង្កើតបានជាលក្ខណៈពិសេសដាច់ដោយឡែកជាមូលដ្ឋានរបស់ជនជាតិ ខ្មែរ។

ទីកន្លែងប្រជុំជីវភាពវប្បធម៌សហគមន៍ សាលារៀនអប់រំសីលធម៌
ជារៀងរាល់ឆ្នាំ នៅបរិវេណវត្ត ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ប្រារព្ធពិធីបុណ្យទានជាច្រើនដូចជា៖ បុណ្យវិសាខបូជា បុណ្យកឋិនទាន បុណ្យកាន់បិណ្ឌ។ល។ នេះគឺជាពិធីបុណ្យទានបានជ្រួតជ្រៀបកាន់តែជ្រៅក្នុងចិត្តគំនិតជន ជាតិ ខ្មែរ។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 5ពិធីបុណ្យចេញព្រះវស្សាត្រូវបានរៀបចំឡើងដោយព្រះតេជព្រះគុណ លី មិញឌឹក អនុប្រធានគណៈសង្ឃាភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាម ខេត្ត សុកត្រាំង អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត សុកត្រាំង ព្រះចៅអធិការវត្ត បទុមវង្សា សំរោង សម្រាប់ជូនមាមីងបងប្អូន ខ្មែរ

ទន្ទឹមនឹងបណ្តាពិធីបុណ្យទានមានលក្ខណៈសាសនា ជនជាតិ ខ្មែរ នៅទី នេះក៏ប្រារព្ធពិធីបុណ្យប្រជាប្រិយផ្សារភ្ជាប់នឹងពិធីកិច្ចកសិកម្ម ក៏ប្រព្រឹត្តិឡើងនៅក្នុងបរិវេណវត្តដូចជា៖ ពិធីអំណរបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យអក អំបុក ពិធីបុណ្យសែនដូនតា ។ល។

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ របស់វត្ត អារាម ជនជាតិ ខ្មែរ ប្រមូលផ្តុំគ្នា មកដើម្បីសម្តែងសិល្បៈ នាំគ្នាច្រៀងរាំ ចាប់ផ្តើមប្រារព្ធបណ្តាពិធីកិច្ចប្រពៃណី។

អញ្ជើញមកកាន់ខេត្ត សុកត្រាំង ក្នុងប៉ុន្មានថ្ងៃចុងខែ តុលា មានឱកាស ឆៀងចូលទស្សនា វត្តអារាមជាច្រើន យើងខ្ញុំបានសម្របខ្លួនចូលទៅក្នុងបរិយាកាសដ៏អធិកអធម សង្វាតហាត់សមត្រៀមរៀបចំសម្រាប់ពិធីបុណ្យប្រណាំងទូក-ង។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 6វត្ត សិរីសុខុមសង្គមមានជ័យ ស្រឡូង ឬហៅថាវត្ត ចែនកៀវ នៅឃុំ ដាយតឹម ស្រុក មីស្វៀន ខ្ញៀវខ្ញាអ៊ូអរ ដ៏ស្រស់ឆើតអស្ចារ្យក្នុងប៉ុន្មានថ្ងៃបុណ្យទានប្រពៃណីរបស់ជនជាតិ ខ្មែរ

នោះគឺជាក្រុមប្រណាំងរាប់រយនាក់តែងតែសប្បាយរីករាយហាត់សមនៃវត្ត ឃ្លាំង វត្ត មជ្ឈិមារាម ជ្រោយទឹមចាស់ ។ល។

នោះគឺជាសំឡេងច្រៀង ចង្វាក់រាំ របស់សមាជិកបណ្តាក្លឹបច្រៀងរាំប្រពៃណី ។ល។ កែវភ្នែកពន្លឺឡើងក្តីសប្បាយរីករាយ បងស្រី ថាច់ ធីមីញុង នៅឃុំ ភូតឹន (ស្រុក ចូវថាញ់) សម្តែងចំណាប់អារម្មណ៍ថា អស់រយៈពេល ៥ ឆ្នាំមកនេះ បងស្រីទើបតែបានចូលរួមក្លឹបរាំ ច្រៀងរបស់វត្ត បួនព្រះភ័ក្រ។

ទោះបីការងារប្រចាំថ្ងៃនឿយហត់តែបងស្រីនៅតែមិនបោះបង់ចោលការហាត់សមមួយពេលណាឡើយ គោលបំណងចង់ពាំនាំយកនូវទំនុកច្រៀង ចង្វាក់រាំ បម្រើបងប្អូនជនជាតិក្នុងឱកាសពិធីបុណ្យទាន។ ចំពោះជនជាតិ ខ្មែរ ខេត្ត សុកត្រាំង វត្តអារាមក៏ជាសាលារៀនសម្រាប់កុមារាកុមារីទៅរៀនអក្សរ រៀនវិជ្ជាជីវៈ។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 7យុវជន ខ្មែរ ហាត់សមត្រៀមរៀបចំសម្រាប់ពិធីបុណ្យប្រណាំងទូក-ងនៅវត្ត មជ្ឈិមារាម ជ្រោយទឹមចាស់ នៅសង្កាត់លេខ ១០ ទីក្រុង សុកត្រាំង

វត្តអារាមជាមជ្ឈមណ្ឌលចលនាចាត់តាំង ការបណ្ដុះបណ្ដាលចំណេះដឹងនិងការយល់ដឹងអំពីវប្បធម៌អំពីការអភិរក្សនិងថែរក្សាអក្សរ ខ្មែរ។ នៅក្នុង វត្ត បទុមវង្សា សំរោង នៅសង្កាត់លេខ ៥ (ទីក្រុង សុកត្រាំង) សំណេះសំណាលជាមួយព្រះ ពហុស្សូត ព្រះតេជគុណ ឡឹម ប៊ិញថាញ់ យើងខ្ញុំបានដឹងថា បច្ចុប្បន្ន វត្តមានព្រះសង្ឃចំនួន ៣១ អង្គ។

មិនត្រឹមតែរៀបចំបណ្តាថ្នាក់បង្ហាត់បង្រៀនផ្លូវធម៌ រៀននារដូវវិស្សមកាល បំប៉នចំណេះដឹងឲ្យសិស្សសាលាពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ប៉ុណ្ណោះទេ វត្តក៏រៀបចំកម្មវិធីបុណ្យទានទាំងឡាយដូចជា៖ ចូលឆ្នាំថ្មី អកអំបុក សែនដូនតា កឋិន ។ល។

ក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលសម្រាប់ជនជាតិ ខ្មែរ ក្នុងការប្រជុំជីវភាពសាសនា វប្បធម៌ សហគមន៍ នាពេលកន្លងទៅខេត្ត សុកត្រាំង បានផ្តោតការយកចិត្តទុកដាក់ជាច្រើនដល់ការងារជួសជុល ស្ថាបនា កសាងវត្តអារាមឲ្យល្អប្រសើរជាងមុន។

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ảnh 8យុវជន ខ្មែរ ស្លៀកពាក់តែងខ្លួនជារូបយក្ស ស្វា ហនុមាន ។ល។ ក្នុងរឿងព្រេងនិទានដោយមានកាយវិការក្បាច់រាំដ៏ល្អឯកនៅវត្ត បទុមវង្សា សំរោង នៅទីក្រុង សុកត្រាំង

យោងតាមព្រះឧបជ្ឈាយ៍ តាំងណូ ប្រធានគណៈសង្ឃាភិបាល សមាគមព្រះ ពុទ្ធសាសនា វៀតណាម ខេត្ត សុកត្រាំង អនុប្រធានអចិន្ត្រៃយ៍សមាគមសាមគ្គីព្រះសង្ឃស្នេហា ជាតិខេត្ត សុកត្រាំង ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជីវភាពសម្ភារៈក៏ដូចជាស្មារតីរបស់ជន ជាតិ ខ្មែរ ត្រូវបានកែលម្អច្រើន ហើយ។ ជនជាតិ ខ្មែរ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ត្រៀមខ្លួនជាស្រេចក្នុងការរួមកម្លាំង រួមចិត្តគំនិតកសាងស្រុកកំណើតកាន់តែសម្បូរសប្បាយ ស្រស់ ស្អាត វិបុលភាព

អត្ថបទ៖ ធូហឿង
រូបថត៖ ត្រុងជិញ - អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

តំណាង​ថ្នាក់ដឹកនាំគណៈកម្មាធិការ​បក្ស អាជ្ញាធរមូលដ្ឋាន អង្គភាព​សំណង់ គណៈកម្មការ ផ្នែកអង្គការមហាជន​ឃុំនិងបណ្តា​អង្គភាពប្រារព្ធពិធីកិច្ចបញ្ចុះគ្រឹះបើក​ការដ្ឋាន​សាងសង់សំណង់​គម្រោងតំបន់តាំងទីលំនៅឡើងវិញប្រមូលផ្តុំនៅ​ភូមិ​ ផា​មឹត (ឃុំ​ ញ៉ូនម៉ាយ ខេត្ត ងេអាន)។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ខេត្ត ងេអាន៖ ប្រគល់ជូនដីតាំងទីលំនៅឡើងវិញជូនបណ្តាក្រុមគ្រួសារបងប្អូនជនជាតិ ម៉ុង សង់ផ្ទះមុនបុណ្យចូលឆ្នាំ

គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចនិងប្រជាជនមូលដ្ឋានភូមិ ផាមឹត កំពុងរួមដៃគ្នាឧបត្ថម្ភជួយមាមីងបងប្អូនឆាប់តាំងទីលំនៅស្ថិរភាព លេងកម្សាន្តនិទាឃរដូវសាទរទទួលបុណ្យចូលឆ្នាំប្រពៃណីហើយរក្សាលំនឹងជីវភាពរស់នៅបន្តិចម្តងៗ ក្រោយពីគ្រោះមហន្តរាយធម្មជាតិ។

កងកម្លាំងការពារព្រំដែននិងព្រឹទ្ធាចារ្យភូមិ ប្រធានភូមិទៅកាន់ក្រុមគ្រួសារជនជាតិ ជឹត នីមួយៗ នៅភូមិ រ៉ាវទ្រា ដើម្បីឃោសនាអំពីការងារបោះឆ្នោត។

លើកស្ទួយតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការឃោសនានៅតំបន់បងប្អូនជនជាតិ

អំឡុងថ្ងៃនេះ បងប្អូនជនជាតិ ជឹត (ខេត្ត ហាទិញ) តក់ក្រហល់រង់ចាំទិវាបោះឆ្នោត - ទិវាដ៏ធំរបស់ប្រជាជនទាំងមូលដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋ។ នៅកន្លែងនៅមានការលំបាកលំបិនច្រើន ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍តែងតែដើរតួនាទីយ៉ាងសំខាន់ ជាស្ពានមេត្រីពាំនាំគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋឱ្យកាន់តែខិតជិតនឹងប្រជាជនថែមទៀត។

សេចក្តីត្រេកអររបស់ប្រជាជនភូមិ ហួយយ៉ាវ ឃុំ មឿងមោ នៅពេលមានភើ្លងអគ្គិសនីមុនបុណ្យចូលឆ្នាំថ្មី។

នាំពន្លឺភ្លើងមកកាន់ភូមិដើម្បីបងប្អូនជនជាតិតំបន់ភ្នំសាទរទទួលបុណ្យចូលឆ្នាំពេញលេញ

នៅតាមភូមិមិនទាន់មានបណ្តាញភ្លើងអគ្គិសនីជាតិ ផ្នែកមានសមត្ថកិច្ចបានមានដំណោះស្រាយបត់បែន ខិតខំប្រឹងប្រែងដើម្បីផ្តល់អគ្គិសនីបណ្តោះអាសន្នជូនប្រជាជនសាទរទទួលបុណ្យចូលឆ្នាំដោយប្រភពអគ្គិសនីពីម៉ាស៊ីនផលិតភ្លើងអគ្គិសនីម៉ាស៊ូត។

ប្ដីប្រពន្ធបង ង្វៀន បាដាយ មានសុភមង្គលនៅមុខសំយ៉ាបផ្ទះចាប់ផ្តើមសម្រស់និទាឃរដូវនៃភូមិភាគខាងត្បូង - ខាងជើងទាំងពីរ។

បុណ្យ​ចូល​ឆ្នាំ​ដ៏​កក់ក្តៅនៃបណ្តាពលករ​ '​មានស្រុក​កំណើត ២'

នៅកណ្តាលចង្វាក់ជីវភាពរស់នៅដ៏ប្រញាប់ប្រញាល់នៃថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីឆ្នាំ មមី អដ្ឋស័ក ២០២៦ នៅពេលដែលហ្វូងមនុស្សណែនណាន់តាន់តាប់ធ្វើដំណើរចុះឡើងទៅស្រុកកំណើតមូលមីគ្រួសារ នៅតែមានពលករទាំងឡាយនៅដែនដីតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាល អានយ៉ាង ជ្រើសរើសស្នាក់នៅបន្តឯ "ស្រុកកំណើតទី ២"។

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ការតភ្ជាប់អភិវឌ្ឍន៍ទីផ្សារ បង្កើនតម្លៃផលិតផល OCOP

ខេត្ត វិញឡុង កំពុងជំរុញយ៉ាងខ្លាំងក្លាផ្សព្វផ្សាយ លើកកម្ពស់ពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយការអភិវឌ្ឍទីផ្សារប្រកបដោយចីរភាពសម្រាប់ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

បណ្ដុះ 'គ្រាប់ពូជក្រហម' នៅ​កណ្តាល​ព្រៃ​ធំ​ល្វឹងល្វើយ តីង្វៀន

រដូវផ្ការីកបានឈានចូលមកគ្រប់ទាំងភូមិនានានៅ តីង្វៀន។ ក្នុងសម្រស់ពណ៌មាសនៃផ្កាអង្គាលឿងនិងសំឡេងគងឃ្មោះរំពង រីករាយរបស់បងប្អូនបណ្តាជនជាតិនៅខេត្ត ដាក់ឡាក់ កាន់តែពោរពេញនៅពេលបុគ្គលឆ្នើមៗជាច្រើនត្រូវបានចូលរួមជាមួយកងជួរបក្ស។ បណ្តាបក្ខជនវ័យក្មេងទាំងនេះគឺជាជនជាតិភាគតិចកំពុងបញ្ជាក់ពីតួនាទីឈានមុខ រួមចំណែកការអភិវឌ្ឍភូមិនិគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍ៕

ការផ្លាស់ប្តូរលោតគោះអង្រែរឹតបន្តឹងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន នៅឃុំព្រំដែន អៀ រា្វ (ខេត្ត ដាក់ឡាក់)។

បទប្រគំចម្រៀងនិទាឃរដូវលើបណ្តា​តំបន់​បងប្អូនជនជាតិ​នៃសម្រស់និទាឃរដូវ

កំពុងរីកសាយភាយនៅបណ្តាតំបន់បងប្អូនជនជាតិភាគតិចមិនត្រឹមតែតាំងពីគន្ធពិដោរសម្រស់ផ្កាជើងគោ ផ្កាអង្គាសីល ឬគន្ធរសស្រាអេកប៉ុននោះទេ ថែមទាំងជាសមិទ្ធផលទាំងឡាយគួរឱ្យចាប់អារម្មណ៍លើវិស័យនានាផងដែរ។

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការបង្កើតកម្លាំងស្ទុះឡើងជាយុទ្ធសាស្ត្រដើម្បីស្ថាបនាអនាគត

មហាសន្និបាតលើកទី១៤ របស់បក្ស៖ ការបង្កើតកម្លាំងស្ទុះឡើងជាយុទ្ធសាស្ត្រដើម្បីស្ថាបនាអនាគត

នាព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី ១៤ នៃបក្សកុម្មុយនីស្ត វៀតណាម បើកសម័យប្រជុំ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ហាណូយ)។

អ៊ូអរផ្សារលក់ផ្កាទីក្រុង កឹនធើ នៅពេលកៀកជិតបុណ្យចូលឆ្នាំ

អ៊ូអរផ្សារលក់ផ្កាទីក្រុង កឹនធើ នៅពេលកៀកជិតបុណ្យចូលឆ្នាំ

ក្នុងប៉ុន្មានថ្ងៃកៀកជិតបុណ្យចូលឆ្នាំវៀតណាម បរិយាកាសនៅផ្សារផ្កានិទាឃរដូវក្នុងទីក្រុង កឹនធើ កាន់តែមមាញឹក ខណៈតូបរាប់រយកំពុងបង្ហាញផ្កាដ៏ស្រស់បំព្រង។ ផ្កាប៉េស ផ្កាអង្គាលឿង ផ្លែក្រូចខ្វិចកោងមែក ទាក់ទាញមនុស្សយ៉ាងច្រើនមកទស្សនា ហើយជ្រើសនិញ។ កសិករចម្ការកំពុងមមាញឹក ថែទាំ និងកែលម្អផលិតផលត្រៀមរៀបចំការផ្គត់ផ្គង់យ៉ាងសកម្មដើម្បីបំពេញតម្រូវការទំនិញចុងឆ្នាំ។

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទីក្រុង កឹនធើ រៀបចំសម័យប្រឡងបាលីរងឆ្នាំសិក្សា ២០២៥-២០២៦

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទីក្រុង កឹនធើ រៀបចំសម័យប្រឡងបាលីរងឆ្នាំសិក្សា ២០២៥-២០២៦

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងបរិយាកាសសប្បាយរីករាយនៃដើមនិទាឃរដូវ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង កឹនធើ រៀបចំពិធីបូកសរុប ប្រកាសលទ្ធផល ប្រគល់និងប្រគេនរង្វាន់សម័យប្រឡងបាលីរងនៅវត្ត សិរីតាម៉ឺន គឺជាជំហានថ្មីមួយក្នុងចលនាអប់រំអក្សរភាសា និងធម្មវិន័យព្រះពុទ្ធសាសនា ជនជាតិនៅលើមូលដ្ឋាន។

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ភាពសប្បាយរីករាយនិទាឃរដូវថ្មីនៅតាមភូមិនិគមរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំវៀតណាម តំបន់បងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករក៏មានភាពអ៊ូអរជាមួយនឹងសម្រស់និទាឃរដូវថ្មី។ វាលស្រែកំពុងឈានដល់រដូវប្រមូលផល ភូមិរបរប្រពៃណីកំពុងមមាញឹកសម្រេចផលិតផល ហើយផ្លូវជនបទត្រង់ផ្លឹងក្រាលដោយកៅស៊ូឆ្លងកាត់ភូមិនានា ដោយមានផ្ទះសង់ថ្មីទំនើបៗ ជាប់ៗគ្នា។ បរិយាកាសកាន់តែរីករាយថែមទៀត នៅពេលប្រជាជន ខ្មែរ នៅទីនេះចូលរួមអំណរពិធីបុណ្យចូលឆ្នាំវៀតណាមក្នុងលក្ខខណ្ឌសម្បូរសប្បាយ ហើយពោរពេញដោយភាពកក់ក្តៅ។

គណៈបញ្ជាការកងការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

ការប្រគេន និងជូនប័ណ្ណសរសើរទៅគណៈប្រតិភូដែលមានសមិទ្ធផលគំរូឆ្នើមក្នុងចលនា ការប្រឡង​ប្រណាំងឆ្នាំ ២០២៥។

លើកតម្កើងសមណសក្តិ អ្នកមុខអ្នកការ និងអ្នកមានកិត្យានុភាពជាគំរូឆ្នើមក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី៩ ខែកុម្ភៈ ខេត្ត វិញឡុង បានរៀបចំជំនួបសមណសក្តិ អ្នកមុខអ្នកការសាសនា និងអ្នកមាន​កិត្យានុភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច នាឱកាសអបអរសាទរបក្ស អំណរនិទាឃរដូវថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

បុណ្យចូលឆ្នាំវៀតណាមកងទ័ពនិងប្រជាជនដ៏កក់ក្តៅនៅកណ្តាលព្រៃដ៏ធំល្វឹងល្វើយ ភូងៀ

នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ នៅភូមិ សឺនទ្រុង (ឃុំ ភូងៀ ខេត្ត ដុងណៃ) កម្មវិធីបុណ្យចូលឆ្នាំវៀតណាមសម្រាប់កងទ័ព និងប្រជាជននិទាឃរដូវឆ្នាំមមី អដ្ឋស័ក២០២៦ បានប្រារព្ធឡើងក្នុងបរិយាកាសដ៏ឱឡារិក និងកក់ក្តៅ។

លោកអគ្គលេខាបក្ស តូឡឹម និងសម្តេចតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកងកិត្តិយស​កងយោធពលខេមរភូមិន្ទ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​ព្រះរាជា​ណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។

លោកអនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា អ៊ី វិញទើរ៍ អញ្ជើញប្រគល់អំណោយបុណ្យចូលឆ្នាំដល់ជនមានប្រជាប្រិយភាពនៅឃុំ មីហឿង។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ការសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់បងប្អូនជនជាតិភាគតិច

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានពាំនាំមកនូវការប្រែប្រួលយ៉ាងខ្លាំងក្លា ជួយជីវភាពរបស់បងប្អូនជនជាតិបានកែលម្អពីមួយជំហានទៅមួយជំហានយ៉ាងច្បាស់ក្រឡែត។

បងប្អូនជនជាតិ ថៃ នៅ ស៊ើនឡា រាំរបាំប្រជាប្រិយនៅក្នុងបុណ្យនិទាឃរដូវ។

ប្ដេជ្ញាចិត្តអនុវត្តល្អការងារជនជាតិ និងសាសនាក្នុងដំណាក់កាលថ្មី

អំណរនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ អ្នកយកព័ត៌មានកាសែត ព័ត៌មាន និងជនជាតិ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ពិភាក្សាជាមួយសមមិត្ត អ៊ី វិញទើរ៍ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអំពីលទ្ធផលសម្រេចបាននិងតម្រង់ទិសដៅក្នុងឆ្នាំ ២០២៦ ក្នុងការងារជនជាតិ។

ទិវាបុណ្យនំបាញ់ជឹង (នំអន្សមបួនជ្រុង) បៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងបងប្អូនជនជាតិជាច្រើនអញ្ជើញចូលរួម។

សប្បាយរីករាយនិទាឃរដូវនៅព្រំដែនភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជននៅខេត្ត យ៉ាឡាយ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសសោមនស្សរីករាយទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កងពល ១៥ បានរៀបចំកម្មវិធី 'និទាឃរដូវនៅព្រំដែន ភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជន' នៅឃុំ អៀក្រាយ ខេត្ត យ៉ាឡាយ ដោយពាំនាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវមកជូនមាមីងបងប្អូនជនជាតិ​ភាគតិច​នៅតំបន់ព្រំដែនភាគខាងលិចរបស់ខេត្ត។

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងបរិយាកាសរំភើបរីករាយ និងទំនុកចិត្តនូវទូទាំងប្រទេសបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស អនុស្សាវរីយ៍ខួបលើកទី៩៦ បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាឱកាសដើម្បីកម្មាភិបាល បក្ខជន និងប្រជាជន ងាកមើលមកវិញដំណើរដ៏ត្រចះត្រចង់របស់បក្ស ស្របពេលបញ្ជាក់ពីជំនឿជាក់ថ្មី ប្តេជ្ញាចិត្តថ្មីក្នុងជំហានផ្លាស់ប្តូរនៃប្រទេសជាតិ។

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។ នៅតាមឃុំ សង្កាត់ប្របមាត់សមុទ្រ ជាពិសេសឃុំ កាយដូយវ៉ាម ទីកន្លែងត្រូវបានចាត់ទុកថាជា "ធានី" នៃភូមិរបរកែច្នៃត្រីងៀត ប្រជាជនរាប់រយគ្រួសារ និងសិប្បកម្មកែច្នៃកំពុងពន្លឿន ផលិតកម្មដើម្បីបំពេញតម្រូវការផលិតផលពិសេសប្រចាំតំបន់បម្រើអតិថិជននិងធ្វើជាអំណោយក្នុងអំឡុងថ្ងៃចុងឆ្នាំ។

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតចូលឆ្នាំមមី អដ្ឋស័ក ២០២៦ សិប្បកម្មផលិតកម្មងៀតត្រីផ្ទក់ផលិតផលពិសេសនៅឃុំ អាននិញ (ទីក្រុង កឹនធើ) ឈានចូលរដូវមមាញឹកខ្លាំង អ៊ូអរពន្លឿនគ្រប់ដំណាក់កាលកែច្នៃបឋម ហាលត្រីរហូតដល់ការវេចខ្ចប់ដើម្បីបំពេញតម្រូវការទីផ្សារចូលឆ្នាំ។

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យតែ សានត្វៀត សួយយ៉ាង ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា នៅឃុំ វ៉ាន់ចឹន ក្រោមប្រធានបទ "ក្លិនក្រអូបតែលើពពក" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ កំពុងដាក់ដំណើរការវិញ្ញាសា "អប់រំមូលដ្ឋាន" ក្នុងបណ្តាសាលារៀន ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ មឿងខៀង ខេត្ត សឺនឡា បានសហការជាមួយនឹងសាលារៀនទាំងឡាយបានពិនិត្យឃើញថាមានមនុស្សជាច្រើនមិនទាន់បញ្ចប់បឋមសិក្សានៅឡើយ ឬអនក្ខរកម្មឡើងវិញ ដោយសារតែមិនសូវប្រើប្រាស់ភាសា វៀតណាម។ ហេតុដូច្នេះ សាលាបឋមសិក្សា មឿងខៀង ២ បានរៀបចំថ្នាក់រៀនបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ថៃ។

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

វេជ្ជបណ្ឌិតវ័យក្មេង ណ្រង់ គ្យុយពៃ (ជនជាតិ ក្ហ) ជាគំរូយុវជនឆ្នើម ដោយមានស្មារតីលះបង់ សេចក្តីក្លៀវក្លា រស់នៅមានឧត្តមគតិ បង្កើតជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លាដល់សហគមន៍និងជំនាន់វ័យក្មេងនៃទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។