ស្ថិតនៅតំបន់ប្រជុំកោះ ត្រឿងសា ចំណុះឃុំកោះ ស៊ិញតូន ស្រុក ត្រឿង សា (ខេត្ត ខាញ់ហ្វា) ចម្ងាយពីដីគោក ៣២០ ម៉ៃល៍ ឥឡូវនេះកោះ ស៊ិញតូន បានក្លាយទៅជាតំបន់ដីបៃតងមួយពោរពេញដោយកម្លាំងរស់រាន។
បង្គោលតម្រុយដ៏ពិសិដ្ឋនៃមាតុភូមិនៅលើកោះ ស៊ិញតូន
បន្ទាប់ពីវិនិយោគសាងសង់អស់មួយរយៈពេល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ ស៊ិញតូន បានសុក្រឹតភាពស្ទើរតែទាំងស្រុងដូចជា៖ អគ្គិសនីថាមពល សាលារៀន គិលានដ្ឋាន វត្តអារាមជាដើម រួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់កងទ័ពនិងប្រជាជននៅលើកោះ។
វត្ត ស៊ិញតូន - ទីកន្លែងខាងព្រលឹងវិញ្ញាណរបស់កងទ័ពនិងប្រជាជននៅលើកោះ ស៊ិញតូន
ជាពិសេស កោះក៏មានប្រព័ន្ធប៉មពន្លឺ មជ្ឈមណ្ឌលសេវាកម្មព័ស្តុភាររបរនេសាទត្រីទៀតផង ដោយមានទីសំចតជៀសព្យុះមានចំណុះផ្ទុកកប៉ាល់រាប់រយគ្រឿងនិងមធ្យោបាយជួយសង្គ្រោះទូកកប៉ាល់ សង្គ្រោះជនរងគ្រោះ ជាច្រើន តែងតែត្រៀមខ្លួនជាស្រេច ឧបត្ថម្ភ ជួយជ្រោមជ្រែងប្រជានេសាទចំពោះរាល់លក្ខខណ្ឌធាតុអាកាស។
ដោយមានប្រជានេសាទដែលនេសាទតំបន់សមុទ្រខាងក្រៅ កោះ ស៊ិញ តូន ប្រៀបបានដូចជា "ខែល" មួយ ទីពំនឹងជាបង្អែកទុកចិត្តបាននៅពេលជួបគ្រោះអាសន្នម្តងៗ នៅឯលម្ហសមុទ្រ។
យុទ្ធជនទាំងឡាយនៅលើកោះបង្កបង្កើនផលសួនបន្លែបៃតង
ដោយមានស្មារតី "កោះគឺជាផ្ទះ មហាសាគរគឺជាមាតុភូមិ" កងទ័ពនិងប្រជាជននៅលើកោះ ស៊ិញតូន តែងតែត្រៀមខ្លួនរួចជាស្រេចជម្នះការលំបាក សាមគ្គីពុះពាររាល់ក្ដីលំបាកលំបិន ប្តេជ្ញាចិត្តការពារយ៉ាងរឹងមាំតំបន់សមុទ្រ តំបន់អាកាសដ៏ពិសិដ្ឋនៃមាតុភូមិ៕
អត្ថបទ៖ ផឿងលាន់
រូបថត៖ ទ្រីទ្រុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ