ឃុំ ស៊ន់ហាយ ស្រុក និញហាយ (ខេត្ត និញធន់) មានចំនួនប្រជាជនជាង ១៩.០០០ នាក់ ក្នុងនោះបងប្អូនជនជាតិ ចាម ប្រមាណ ៥០ ភាគរយ។ ដោយសារចិញ្ចឹមសត្វចៀម ជីវភាពរបស់ប្រជាជនជាច្រើនក្រុមគ្រួសារនៅទីនេះកំពុងតែបានកែលម្អនិងលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ស៊ន់ហាយ មានប្រជាជនជាច្រើនក្រុមគ្រួសារចិញ្ចឹមសត្វចៀមបានជោគជ័យ។ តួយ៉ាងដូចជាក្រុមគ្រួសារលោក តាយ ដាយទ្រុង ក្រុមគ្រួសារលោកស្រី ដាវ ធីថាញ់ទាន់ សុទ្ធតែជាជនជាតិ ចាម ដោយមានហ្វូងសត្វចៀមដល់រាប់រយក្បាល។
ឃុំ ស៊ន់ហាយ ស្រុក និញហាយ ជាតំបន់ចិញ្ចឹមសត្វចៀមច្រើនរបស់ខេត្ត និញធន់
តាមលោក ទ្រុង និងលោកស្រី ទាន់ ចិញ្ចឹមសត្វចៀមមិននឿយហត់ ខាតបង់បើប្រៀបធៀបនិងការចិញ្ចឹមប្រភេទសត្វពាហនៈ បក្សីស្រុកផ្សេងៗ ឡើយ មកពីសត្វចៀមចិញ្ចឹមព្រលែង ជាធម្មតាស៊ីតែស្លឹកឈើ ចំបើង ស្មៅ និងបន្លែបង្ការ មើម ចំណីផ្អាប់ជូរគ្រប់មុខ។
លោកស្រី ដាវ ធីថាញ់ទាន់ ជនជាតិ ចាម ជាតួយ៉ាងមួយក្នុងចំណោមតួយ៉ាងជោគជ័យជាមួយនឹងគំរូចិញ្ចឹមសត្វចៀម នៅឃុំ ស៊ន់ហាយ
អ្នកចិញ្ចឹមគ្រាន់តែវិនិយោគទ្រុងក្រោល ទិញកូនពូជតែប៉ុណ្ណោះ។ ក្នុងមួយឆ្នាំៗ សត្វចៀមកើត ២ លើក ក្នុងមួយលើកពី ១ ទៅ ២ ក្បាល អាចចិញ្ចឹមយកសាច់ឬចិញ្ចឹមបន្តពូជ។ ដោយមានតម្លៃលក់ចេញស្ថិរភាពហើយ ប្រមាណ ៩០.០០០ ទៅ ១៣០.០០០ ដុងក្នុងមួយគីឡូក្រាម គ្រួសារនីមួយៗ អាចទទួលប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។
កម្មាភិបាលកសិកម្មឃុំ ស៊ន់ហាយ ស្រុក និញហាយ ពិគ្រោះពីបច្ចេកទេសចិញ្ចឹមសត្វចៀមឲ្យបងប្អូនជនជាតិ
ដោយសារអភិវឌ្ឍយ៉ាងខ្លាំងក្លារបរចិញ្ចឹមសត្វចៀម ស៊ន់ហាយ ក្លាយជាមូលដ្ឋានទាក់ទាញភ្ញៀវទេសចរ អញ្ជើញមកទស្សនា ផ្សងព្រេង ស្វែងយល់ហ្វូងសត្វចៀមរាប់ពាន់ក្បាល បចុ្ចប្បន្ន ហ្វូងសត្វចៀមត្រូវបានព្រលែង បន្លាស់ទីនៅតាមវាលចៀម អានហ្វា។
ដោយមានប្រភពចំណូលស្ថិរភាពពីការចិញ្ចឹមសត្វចៀមនិងអភិវឌ្ឍទេសចរណ៍ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជន ឃុំ ស៊ន់ហាយ បច្ចុប្បន្នសម្រេច ៦២ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ០,៣៤ ភាគរយ៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់