ធ្វើប្រព្រឹត្តកម្មការបំពុលព្រែកប្រឡាយគួបផ្សំកែលម្អទីក្រុងអោយប្រសើរឡើង គឺជាកម្មវិធីគោលដៅសំខាន់មួយក្នុងចំណោមកម្មវិធីគោលដៅសំខាន់ៗ ផ្សារភ្ជាប់ ជាមួយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុង ហូ ជីមិញ ដាក់ចេញក្នុងបណ្តាអាណត្តិកន្លងទៅ។
ចាប់ពីឆ្នាំ ២០១៦ ទីក្រុង ហូ ជីមិញ បានដំណើរការកម្មវិធីកែលម្អអោយប្រសើរឡើងនិងអភិវឌ្ឍទីក្រុងដំណាក់កាល ២០១៦ - ២០២០ ដោយមានចំនួនផ្ទះនៅលើ និងតាមព្រែកប្រឡាយចាំបាច់បន្លាស់ទីគឺជាង ២១.០០០ ខ្នងហើយ។ ដំណាក់កាល ២០២១ - ២០២៥ និងប៉ុន្មានឆ្នាំបន្តទៀត ទីក្រុង ហូ ជីមិញ បានដាក់សន្ទស្សន៍បន្លាស់ ទីផ្ទះចំនួន ៦.៥០០ ខ្នងដោយមានប្រភពទុនជាង ១៨.០០០ ពាន់លានដុង។
ទីក្រុង ហូ ជីមិញ រៀបចំការប្រណាំងទូកប្រពៃណីនៅលើខ្សែប្រឡាយ ញៀវឡុក - ធីងា
ឆ្លងតាមរយៈដំណើរការ ដងព្រែកជាច្រើនបានក្លាយជាពណ៌បៃតងជាងមុនដូចជា៖ ញៀវ ឡុក - ធីងា តឹនហ្វា - ឡហ្គោម ជាដើម។ ថ្មីៗ នេះ ទីក្រុង ហូ ជីមិញ បានបើកដំណើរការគម្រោងស្តារខ្សែព្រែក ថាមលឿង - បែនកាត - ប្រឡាយ នឿកលែន ដំណាក់កាលទី ២ ដោយមានប្រវែងសរុបចំនួនជាង ៣២ គីឡូម៉ែត្រ ទុនសរុបចំនួន ៨.០០០ ពាន់លានដុងរួមមានប្រព័ន្ធផ្លូវទាំងសងខាងចិញ្ចើមថ្នល់ កំពង់ទូក អំពូលភ្លើងបំភ្លឺ រុក្ខជាតិពណ៌ បៃតងជាដើម។
ព្រែក តៅហូ - បេនងា ហូរកាត់តំបន់ខណ្ឌ ៥ ខណ្ឌ ៨ (ទីក្រុង ហូ ជីមិញ) សព្វថ្ងៃនេះ
រោងចក្រប្រព្រឹត្តិកម្មទឹកកាកសំណល់ ប៊ិញហ៊ឹង ស្រុក ប៊ិញចាញ់ មានអានុភាពធ្វើ ប្រព្រឹត្តិកម្មចំនួន ១៤១.០០០ ម៉ែត្រគុបក្នុងមួយយប់មួយថ្ងៃ រួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅ កែលម្អបរិស្ថានទីក្រុង ហូ ជីមិញ
នាពេលខាងមុខ ទីក្រុង ហូ ជីមិញ នឹងបន្តដាក់ដំណើរការគម្រោងជាច្រើនដូចជា៖ ស្តារប្រឡាយ ស្វៀនតឹម ឡើងវិញ កម្រិតទុនវិនិយោគសរុបប្រហែល ៩.៦៦៤ ពាន់ លានដុង ស្តារព្រែក អា ៤១ នៅសង្កាត់ ៤ ខណ្ឌ តឹនប៊ិញ ឡើងវិញ ក្នុងគោលបំណងរំដោះទឹកសំខាន់អោយអាកាសយានដ្ឋាន តឹនសឺនញ៉ឹត។ល។ មិនត្រឹមតែ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កែលម្អមុខមាត់ទីក្រុងប៉ុណ្ណោះទេ គម្រោងទាំងនេះក៏រួមចំណែកបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូលជូនប្រជាជនលើភូមិសាស្ត្រទៀតផង៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ - យឿងយ៉ាង - ស៊ន់យឺ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង