ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក

ក្រុមទូកទាំងឡាយចូលរួមពានរង្វាន់ប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ក្រុមទូកទាំងឡាយចូលរួមពានរង្វាន់ប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ពិធីបុណ្យ ស្ទឹងទន្លេនៅទីក្រុង ហូ ជីមិញ ត្រូវបានរៀបចំឡើងជាលើកដំបូងឈានទៅដល់គោលដៅ ផ្សព្វផ្សាយរូបភាព តំបន់ដី មនុស្សម្នា អត្តសញ្ញាណវប្បធម៌ សកម្មភាពទេសចរណ៍ និងមុខម្ហូបពិសេសដាច់ដោយឡែករបស់ទីក្រុង។ មានបណ្តាសកម្មភាពវប្បធម៌ សិល្បៈ កីឡា ល្បងបទពិសោធន៍ទេសចរណ៍តាមដងទន្លេបានប្រព្រឹត្តឡើងនៅទីក្រុង ហូជីមិញ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៣។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺកម្មវិធីសិល្បៈនៃពិធីបុណ្យទន្លេទីក្រុង ហូជីមិញ លើកដំបូងឆ្នាំ ២០២៣ ដោយមានប្រធានបទ "សាយហ្គន - និទានរឿងដងទន្លេ"។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 1កម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" បង្ហាញឡើងវិញនូវដំណាក់កាលគាស់រានដី កកើតនិងអភិវឌ្ឍ សាយហ្កង - ចើលើន - យ៉ាឌិញ - ទីក្រុង ហូ ជីមិញ ដោយមានការចូលរួមពីតារាសម្ដែង សិប្បករប្រជាប្រិយយ៉ាងច្រើនកុះករសម្តែងទម្រង់សិល្បៈជាមួយមួយគ្នាពីប្រជាប្រិយដល់សហសម័យគួបផ្សំជាមួយនឹងបច្ចេកវិទ្យាសំឡេង ពន្លឺទំនើបៗ ប្រព្រឹតឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 2បរិយាកាស "លើកំពងក្រោមទូក" បង្ហាញឡើងវិញនូវចង្វាក់ជីវិតនិងរូបភាពក៏ជិតស្និទ្ធរបស់ភូមិសិប្បកម្មទាំងឡាយនៃ សៃហ្កន - យ៉ាឌិញ កាលពីជំនាន់ដើម៖ ភូមិម៉ាំ ភូមិដំដែក ភូមិត្បាញកន្ទេល ភូមិបោះទូក កប៉ាល់ជាដើម ក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

នេះគឺជាកម្មវិធីទស្សនីយនៃជីវិតពិតលើកដំបូងរបស់ទីក្រុង ហូជីមិញ ហើយក៏ជាកម្មវិធីបង្ហាញទស្សនីយ នៃជីវិតពិតសម្រែងឡើងវិញនូវការកកើតឡើងដោយឯកឯងមនុស្សឆ្លងតាមរយៈដំណាក់កាលអភិវឌ្ឍន៍នៃ យ៉ាឌិញ -សាយហ្កន-ហូជីមិញ ក្នុងនោះដងទន្លេគឺជា ”សាក្សី " វីរភាព។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 3បង្ហាញឡើងវិញនូវកំពង់ផែពាណិជ្ជកម្មដ៏វិបុលភាព៖ ដោយមានកំពង់ផែពាណិជ្ជកម្មដ៏ផុសផុលនាំមុខគេនៅ ឥណ្ឌូចិន កាលនោះ កប៉ាល់ទាំងឡាយចូលកំពង់ចត ពាណិជ្ជករ នាំភ្ញៀវទេសចរទាំងឡាយមកផ្លាស់ប្តូរទំនិញ ផ្ដោះប្ដូរពាណិជ្ជកម្មលក់ដូរជាមួយប្រជាជនក្នុងស្រុកក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

កម្មវិធីនេះមិនត្រឹមតែផ្សាព្វផ្សាយនូវលក្ខណៈប្រវត្តិសាស្ត្រ លក្ខណៈពិសេសដាច់ដោយឡែកវប្បធម៌របស់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងទាញយកតម្លៃពីធនធានទន្លេ សមុទ្រ រួមវិភាគទានដល់ទីតាំងពាណិជ្ជសញ្ញាទីក្រុង ហូជីមិញ ជាទីក្រុងទឹកទន្លេសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 4នេត្រាទស្សន៍ប្រជាជន សៃហ្កន - យ៉ាឌិញ ពីដើមក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

នៅពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក ផាន វ៉ាន់ម៉ាយ បានឲ្យដឹងថា ប្រវត្តិសាស្រ្តនៃការកកើតឡើងនិងអភិវឌ្ឍន៍ក្នុងរយៈពេល ៣០០ ឆ្នាំកន្លងមកនៃទីក្រុង សាយហ្គន-ជើលើន-យ៉ាឌិញ-ហូជីមិញ មានស្លាកស្នាមដ៏សំខាន់នៃដងទន្លេទាំងឡាយ។ នៅតាមដងទន្លេ ព្រែក ប្រឡាយ កំពង់ផែ-ចំណត់ ផ្សារក្រុង ភូមិរបរ សេវាកម្មនៅលើកំពង់ផែក្រោមទូកត្រូវបានកកើតឡើង អភិវឌ្ឍន៍ប្រកបដោយភាពអ៊ូអរ ធ្វើអោយទៅជាលក្ខណៈពិសេសដោយឡែកនៃទីក្រុងជាប់មាត់ទន្លេ មិនត្រឹមតែផ្សារភ្ជាប់ជាមួយនឹងដីល្បាប់ប៉ុណ្ណោះទេ ថែមទាំងមានភាពសុខដុមរមនារវាងវប្បធម៌ និងសេដ្ឋកិច្ច រវាងប្រពៃណីនិងភាពទំនើប រវាងអត្តសញ្ញាណនិងការរួមបញ្ចូលផងដែរ។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 5បច្ចេកវិទ្យាសំឡេង ពន្លឺដ៏ទំនើបត្រូវបានសម្តែងនៅក្នុងកម្មវិធីសិល្បៈ "ព្រែកទន្លេនិទានរឿង" ប្រព្រឹត្តឡើងនៅតំបន់កំពង់ផែ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 6ការសម្តែងលោតឆ័ត្រហោះនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 7សិស្សនារីៗ ស្រស់ប្រិមប្រិយក្នុងឈុតសម្លៀកបំពាក់ អាវផាយ ប្រពៃណីនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ដងទន្លេទាំងឡាយហូរចូលមកកាន់ទីក្រុង បង្ហាញពីប្រវត្តិសាស្ត្រនៃទីក្រុង សាយហ្កន-ហូជីមិញ។ តាមដងទន្លេគឺជាទីតាំងប្រវត្តិសាស្ត្របដិវត្តន៍ រួមមានៈ កំពង់ផែ ញ៉ារ៉ុង រោងចក្របោះកប៉ាល់ បាសន តំបន់សង្គ្រាម ព្រៃលិចទឹក រឹងសាក...

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 8ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ទស្សនាទិដ្ឋភាពទីក្រុង ហូ ជីមិញ ដោយទូកកាណូតនៅលើទន្លេ សៃហ្កន ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 9ភ្ញៀវទេសចរអន្តរជាតិចូលចិត្តយ៉ាងខ្លាំងនឹងសកម្មភាពវប្បធម៌ កម្សាន្តសប្បាយក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ជាពិសេស “លើកំពង់ក្រោមមានទូក” មិនត្រឹមតែជាសកម្មភាពចាំបាច់បន្តលើកកំពស់អភិវឌ្ឍន៍ សេដ្ឋកិច្ចទីក្រុង ហូជីមិញ ប៉ុណ្ណោះទេ ថែមទាំងជារបៀបរស់នៅ វប្បធម៌ កេរដំណែលដ៏មានតម្លៃ ត្រូវបានអភិរក្ស និងផ្សព្វផ្សាយផងដែរ។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 10ការសម្តែងសិល្បៈប្រពៃណីនៅពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 11ទូកទាំងឡាយដោយមានផ្លែឈើប្រពៃណីជាច្រើនប្រភេទនៃ ណាមបូ (ភូមិភាគខាងត្បូង) នៅលើព្រែក ញៀវឡុក - ធីង៉ែ នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 12ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍សកម្មភាពលក់ទិញកសិផលនៅលើទន្លេលើព្រែក ញៀវឡុក - ធីង៉ែ ក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 13ទូកទាំងឡាយដឹកផើងផ្កាចម្រុះពណ៌ពេញព្រៀបនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 14បរិយាកាសសរសេរអក្សរផ្ចង់ប្រពៃណីនៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ក្នុងពិធីបុណ្យ ប្រជាជននិងភ្ញៀវទេសចរអាចមានបទពិសោធន៍ពីបណ្តាកម្មវិធីទេសចរណ៍ផ្លូវទឹក លំហ " លើកំពង់ក្រោមមានទូក" នៅប្រឡាយ ញ៉ឺវឡុក - ធីងា (ខណ្ឌលេខ ១) កំពង់ផែ បិញដុង - ខណ្ឌលេខ ៨ ជីវភាពរស់នៅរបស់សហគមន៍អ្នកស្រុក សាយហ្កន - ជឺលើន - យ៉ាឌិញ - ទីក្រុងហូជីមិញឆ្លងកាត់គ្រប់សម័យកាលនិងសកម្មភាពទិញ-លក់កសិផល ផលិតផលពិសេសដាច់ដោយឡែករបស់តំបន់នានា។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 15ទិដ្ឋភាពនៅលើកំពងក្រោមទូកនៅព្រែក ញៀវឡុក - ធីង៉ែ នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 16ភ្ញៀវទេសចរស្វែងយល់អំពីគោលដៅពិសេសៗ ដាច់ដោយឡែក នៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ក្រៅពីនេះ ប្រជាជន ភ្ញៀវទេសចរក៏អាចភ្ជាប់ខ្លួនទៅក្នុងបរិយាកាសដ៏រំភើបជក់ចិត្តនៃសកម្មភាព កីឡាក្នុងទឹក និងលំហវប្បធម៌ សិល្បៈ និងល្បែងប្រជាប្រិយផងដែរ។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 17ល្បែងប្រជាប្រិយ "លោតគោះអង្រែ" នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 18ការសម្តែងជិះម៉ាស៊ីន Flyboard (ក្ដារហោះលើទឹកដោយមានប្រព័ន្ធកម្លាំងទឹក) នៅលើទន្លេ សៃហ្កន ក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 19ការសម្តែងការជិះក្តារបន្ទះលើផ្ទៃទឹកនៅទន្លេ សៃហ្កន នៅក្នុងពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 20ក្រុមទូកទាំងឡាយចូលរួមពានរង្វាន់ប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 21ក្រុមទូកទាំងឡាយញាប់ដៃបង្កើនល្បឿនមកកាន់ទីនៅឯការប្រណាំងទូកប្រពៃណីទីក្រុង ហូ ជីមិញ បើកទូលាយក្នុងក្របខ័ណ្ឌពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ

ពិធីបុណ្យទឹកទន្លេលើកដំបូងត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ រួមចំណែកអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌-ប្រវត្តិសាស្ត្រ កសាងផលិតផល ព្រឹត្តិការណ៍ពិសេសៗដាច់ដោយឡែក។

ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 22ពានរង្វាន់ប្រណាំងទូកប្រពៃណីនៅទីក្រុង ហូ ជីមិញ បើកទូលាយប្រមូលផ្តុំកីឡាករជាង ៦៥០ រូបមកពី ២៥ ក្រុមទូកប្រណាំងនៅតាមខណ្ឌ ស្រុកនិងខេត្តក្រុងមួយចំនួននៅទូទាំងប្រទេសក្នុងក្របខ័ណ្ឌនៃពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ពិធីបុណ្យស្ទឹងទន្លេលើកដំបូងនៅទីក្រុង ហូជីមិញ៖ ទន្លេ សាយហ្គន ពោរពេញដោយភាពរស់រវើក ảnh 23ការធ្វើដំណើរទស្សនាទីក្រុង ហូ ជីមិញ លេងពេលយប់ដោយជិះកាណូតតាមដងទន្លេ សៃហ្កន គឺជាការឆ្លងកាត់បទពិសោធន៍ដែលមិនអាចខ្វះបាននៅពេលភ្ញៀវទេសចរមកដល់ទីក្រុង ហូ ជីមិញ នាឱកាសពិធីបុណ្យស្ទឹងទន្លេ។ រូបថត៖ អានហៀវ

ជំរុញយ៉ាងខ្លាំងក្លាការទាញយកតម្លៃសេដ្ឋកិច្ច ទេសចរណ៍ពីប្រព័ន្ធធនធានទន្លេ សមុទ្រនៅលើភូមិសាស្រ្តទីក្រុង ឆ្ពោះទៅទីតាំងពាណិជ្ជសញ្ញានៃក្រុងទឹកទន្លេសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌៕

អត្ថបទនិងរូបថត៖ អាន ហៀវ
ប្រែសម្រួលដោយ៖ យ័ញ លើយ - សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ដាស់ 'គ្រាប់គុជខៀវ' ផ្តើមពីទេសចរណ៍សហគមន៍

ដាស់ 'គ្រាប់គុជខៀវ' ផ្តើមពីទេសចរណ៍សហគមន៍

ខ្ពង់រាប ឡាវួង (សង្កាត់ ហ្វាយញើនបាក់ ខេត្ត យ៉ាឡាយ) ស្ថិតនៅកម្ពស់ជាង ៧០០ ម៉ែត្រពីនីវូទឹកសមុទ្រ ដោយមានឧត្តមភាពអំពីទេសភាព និងការតភ្ជាប់ផ្លូវគមនាគមន៍។ នេះគឺជាលក្ខខណ្ឌអំណោយផលដើម្បីសង្កាត់ ហ្វាយញើនបាក់ ទាញយកផលទេសចរណ៍ឆ្លងកាត់ពិសោធន៍ពីមួយជំហានទៅមួយជំហាន ភ្ជាប់ជាមួយនឹងសហគមន៍ និងការពារ​ទេសភាពធម្មជាតិ។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

ល្បាក់ទឹកធ្លាក់ លុងប៉ាង - គោលដៅទេសចរណ៍នៅរក្សាបានភាពដើមកណ្តាលព្រៃភ្នំខេត្ត ថៃង្វៀន

ល្បាក់ទឹកធ្លាក់ លុងប៉ាង - គោលដៅទេសចរណ៍នៅរក្សាបានភាពដើមកណ្តាលព្រៃភ្នំខេត្ត ថៃង្វៀន

ស្ថិតនៅឃុំ ផុងក្វាង (ខេត្ត ថៃង្វៀន) នៅលើកំណាត់ផ្លូវទើបតែតភ្ជាប់ទីក្រុង បាក់កាន (ចាស់) ជាមួយនឹងបឹង បាបេ ល្បាក់ទឹកធ្លាក់ លុងប៉ាង កំពុងក្លាយជាគោលដៅទេសចរណ៍បន្តិចម្តងៗ សម្រាប់ភ្ញៀវទេសចរទាំងឡាយចូលចិត្តរុករកស្វែងយល់សម្រស់ពីដើមនៃព្រៃភ្នំ វៀតបាក់។

រមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ឃុំ អូលាន់ ខេត្ត ដាក់ឡាក់

រមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ឃុំ អូលាន់ ខេត្ត ដាក់ឡាក់

នៅពេលទឹកជំនោរស្រកចុះ ពិភពផ្កាថ្មបុរាណពោរពេញដោយលក្ខណៈចម្រុះពណ៌លេចចេញនៅលើវាលថ្មប៉ប្រះទឹក ហនអៀន ឃុំ អូលាន់ (ខេត្ត ដាក់ឡាក់) តែម្តង បង្កើតបានជាទស្សនីយភាពដ៏កម្រមានពិសេសយ៉ាងខ្លាំង។ ត្រូវបានទទួលស្គាល់ជារមណីយដ្ឋានថ្នាក់ជាតិ ហនអៀន ជាគោលដៅទេសចរណ៍មិនអាចចោលរំលងសម្រាប់អ្នកណាស្រឡាញ់ធម្មជាតិនៅរក្សាបានភាពដើម៕

លង់អារម្មណ៍នឹងស្រែកាំជណ្តើរនារដូវទឹកហូរចាក់ចុះមកនៅ មឿងឡា

លង់អារម្មណ៍នឹងស្រែកាំជណ្តើរនារដូវទឹកហូរចាក់ចុះមកនៅ មឿងឡា

បច្ចុប្បន្ន ឃុំ មឿងឡា ខេត្ត ស៊ឺនឡា មានផ្ទៃដីដាំដុះស្រូវប្រមាណ ៣៦០ ហិកតា។ ស្រែកាំជណ្តើរគឺជាទម្រង់វប្បកម្ម​មាន​លក្ខណៈពិសេសដាច់ដោយឡែករបស់បងប្អូនបណ្តាជនជាតិក្នុងភូមិសាស្រ្តឃុំ។

ហនកៅ - "គ្រាប់ត្បូងពណ៌បៃតង" កណ្តាលលម្ហសមុទ្រ

ហនកៅ - "គ្រាប់ត្បូងពណ៌បៃតង" កណ្តាលលម្ហសមុទ្រ

រមណីយដ្ឋាន ហនកៅ (ឬហៅថា គួឡាវគៅ) ស្ថិតក្នុងតំបន់សមុទ្រឃុំ លៀនហឿង ខេត្ត ឡឹមដុង កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយសារសម្រស់ដ៏បរិសុទ្ធ ប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែបនិងដ៏វិសេសវិសាល។

បច្ចេកវិទ្យាឌីជីថលជំរុញទេសចរណ៍តំបន់ភ្នំស្ទុះផ្លោះទៅមុខ

បច្ចេកវិទ្យាឌីជីថលជំរុញទេសចរណ៍តំបន់ភ្នំស្ទុះផ្លោះទៅមុខ

បច្ចេកវិទ្យាឌីជីថលកំពុងរួមចំណែកពាំនាំរូបភាពគោលដៅទេសចរណ៍តំបន់ភ្នំរបស់ខេត្ត ភូ ថ សាយភាយយ៉ាងទូលំ​ទូលាយនៅលើប្រព័ន្ធអនឡាញ បង្កើតភាពទាក់ទាញចំពោះភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស។

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ង៉ុកចៀន - បទចម្រៀងមនោសញ្ចេតនាដូចសម័យបុព្វកាលនៅកណ្តាលព្រៃព្រឹក្សា តីបាក់ ដ៏ធំល្វឹងល្វើយ

ស្ថិតនៅកម្ពស់មធ្យមប្រហែល ១.៦០០ ម៉ែត្រប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ឃុំ ង៉ុកចៀន (ខេត្ត សឺនឡា) ត្រូវបានហ៊ុមព័ទ្ធដោយជួរភ្នំជាប់គ្នាជាបន្តបន្ទាប់ ឆ្លាស់គ្នាគឺស្រែកាំជណ្តើរ ជ្រោះល្បាក់ទឹកធ្លាក់ និងភូមិនិគម ដ៏ក្សេមក្សាន្តបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏មហាសាលផង ដ៏សែនមនោរមផង។

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

ការដាស់សក្តានុពលទេសចរណ៍ពីបេតិកភណ្ឌពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ

រាប់រយឆ្នាំកន្លង វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ជាទីពឹងផ្អែកខាងមនោវិញ្ញាណផង ជាកន្លែងរក្សាទុកបេតិកភណ្ឌរបស់បងប្អូនជនជាតិ ខ្មែរ ផង។ ឥឡូវនេះ ពេលគំនួចទេសចរណ៍ប៉ះដល់ភូមិស្រុកនីមួយៗ លម្ហដ៏ពិសិដ្ឋនោះក៏ឆាប់ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​។

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

រដូវផ្កាហ័ថន ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន ខេត្ត ស៊ើនឡា

ឱ្យតែរដូវផ្កាហ័ថនមកដល់ ភូមិ ណឹមងៀប ឃុំ ង៉ុកចៀន (ខេត្ត ស៊ើនឡា) ក៏ភ្លឺសន្ធៅក្នុងពណ៌សដ៏បរិសុទ្ធទៀត។ ជម្រាលភ្នំ ល្វែងផ្ទះទាំងឡាយរបស់បងប្អូនជនជាតិ ម៉ុង ហាក់ដូចជាត្រូវបានគ្របដណ្ដប់ដោយ "ព្រឹលស" មួយស្រទាប់ទន់ល្មើយ គួរជាទីមនោរម្យនៃសម្រស់ផ្កាហ័ថន៕

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

បរិវត្តកម្មឌីជីថលនៅតាមមណ្ឌលកេរដំណែលពាំនាំប្រវត្តិសាស្ត្រខិតជិតនឹងមជ្ឈដ្ឋានយុវវ័យថែមទៀត

កំណត់ថាបរិវត្តកម្មឌីជីថលជា "ស្ពានតភ្ជាប់" គន្លឹះដើម្បីពាំនាំបេតិកភណ្ឌឱ្យមកកាន់សហគមន៍ ជាពិសេសគឺក្មេងៗ ជំនាន់ក្រោយខេត្ត ហាទិញ ប្រើបច្ចេកវិទ្យាទំនើបយ៉ាងសកម្មចូលក្នុងការងារអភិរក្សនិងលើកស្ទួយតម្លៃកេរដំណែលប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែលើកកម្រិតឋានៈនៃគោលដៅទាំងឡាយប៉ុននោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការសាយភាយក្តីស្រឡាញ់ប្រវត្តិសាស្ត្រ ពូនជ្រុំទឹកចិត្តស្នេហាជាតិនិងមោទកភាពប្រជាជាតិឱ្យក្មេងៗ ជំនាន់ក្រោយក្នុងយុគសម័យឌីជីថលទៀតផង។

ព្រះអាទិត្យអស្ដង្គតនៅលើត្រពាំង អូលាន់។

ព្រះអាទិត្យអស្តង្គតដ៏សែនមនោរមនៅលើត្រពាំង អូលាន់

ស្ថិតនៅខាងក្រោមច្រកភ្នំ ក្វានកាវ ហ៊ុមព័ទ្ធជុំវិញជាភ្នំ ដុងចៃ ភ្នំ នូយកឹម និងផ្នូកខ្សាច់ អានហាយ រមណីយដ្ឋានជាតិត្រពាំង អូលាន់ (ខេត្ត ដាក់ឡាក់) ល្បីឈ្មោះដោយមានសម្រស់នៅរក្សាបានភាពដើមគួរជាទីទាក់ទាញ។

និន្នាការទេសចរណ៍ឆ្លងកាត់ពិសោធន៍ឡើងរាជ្យបានបង្កលក្ខណ្ឌឱ្យសហគ្រាសរៀបចំធួរទេសចរណ៍ម្ចាស់ការកសាងធួរដំណើរទេសចរណ៍ខ្សែទេសចរណ៍ភ្ជាប់ជាមួយនឹងគោលដៅទេសចរណ៍អេកូឡូស៊ី ទេសចរណ៍សហគមន៍។

នៅកន្លែងជើងមេឃមាតុភូមិរើបម្រះខ្លួនទទួលជោគវាសនាថ្មី

ក្នុងបរិយាកាសសោមនស្សរីករាយនៃអំឡុងថ្ងៃដើមនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ ខេត្ត កាម៉ៅ - តំបន់ដែនដីចុងប៉ូចភាគខាងត្បូងនៃមាតុភូមិកត់ត្រាស្លាកស្នាមដ៏មាំមួននៅលើផែនទីទេសចរណ៍លើផ្ទៃប្រទេសទាំងមូលដោយទិដ្ឋភាពថ្មីមួយ។

ព្រៃស្មាច់ ត្រាស៊ឺ គឺជាទីកន្លែងទស្សនាចរដ៏ជក់ចិត្តនិងដ៏វិសេសវិសាលបំផុតមួយនៃដែនដីខេត្ត អានយ៉ាង ដោយមានផ្ទៃក្រឡាឡើងដល់ ៨៥០ ហិកតា។

ព្រៃស្មាច់ ត្រាស៊ឺ - គោលដៅទេសចរណ៍អេកូឡូស៊ីដ៏វិសេសវិសាល

ស្ថិតនៅកណ្តាលតំបន់ភ្នំ ថឹតសឺន ដ៏មហាសាលនៃខេត្ត អានយ៉ាងព្រៃស្មាច់ ត្រាស៊ឺ ឃុំ នូយកឹម ត្រូវបានប្រៀបប្រដូចជា "ទងសួតបៃតង" នៃតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។

ក្រុមទូកទាំងឡាយបង្កើនល្បឿនឆ្ពោះទៅគោលដៅ។

ការប្រណាំងទូក ងខ្នាតតូចដ៏ផុសផុលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

សម្របខ្លួនចូលក្នុងបរិយាកាសដ៏អ៊ូអររស់រវើកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃទី ១៤ ខែ មេសា នៅវត្ត សុរិយារាម (ខ្វែងបបែលថ្មី ឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ) ប្រព្រឹត្តឡើងការប្រណាំងទូក ងខ្នាតតូច ឬ ទូកផ្កាចារ (បើកទូលាយ) ឆ្នាំ ២០២៦។

ភ្ញៀវទេសចរស្កេន QR កូដដើម្បីស្វែងរកព័ត៌មាននៅកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ខេត្តប្រាសាទ តឹនដុង (ខេត្ត ដុងថាប)។ រូបថត៖ ហ៊ឺវជី - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទេសចរណ៍ខេត្ត ដុងថាប មានកំណើនខ្លាំងដោយសារការអនុវត្តបរិវត្តកម្មឌីជីថល

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ទេសចរណ៍ខេត្ត ដុងថាប កត់សម្គាល់ការកើនឡើងគួរឱ្យចាប់អារម្មណ៍ពេលទទួលភ្ញៀវទេសចរប្រហែល ៣,២ លានលើកនាក់ កើនឡើងជាង ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

របរត្បាញសំពត់សង្កិមគឺជាមុខរបរប្រពៃណីមួយក្នុងចំណោមមុខរបរប្រពៃណីដិតដោយលក្ខណៈវប្បធម៌របស់អ្នកភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញ។

គោលដៅទេសចរណ៍សហគមន៍សម្បូរទៅដោយអត្តសញ្ញាណ

ដោយមានប្រព័ន្ធផ្ទះបុរាណរួមជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីយ៉ាងសម្បូរបែប ភូមិបាក់ហ្វា ឃុំតឹនសឺន ខេត្តបាក់និញកំពុងក្លាយជាគោលដៅទេសចរណ៍​សហគមន៍ដ៏ទាក់ទាញ។

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

ប្រជាជនរីករាយត្រេកអរពេល ‟រក” ត្រីបានច្រើន។ រូបថត៖ ឡេ ភឿកង៉ុក - ទីភ្នាក់ងារព័ត៌មានវៀតណាម

លើកទំនប់ “រក” ត្រីជ្រោះ

ជាលើកដំបូង ឃុំតំបន់ភ្នំ ថាញ់បុង (ខេត្ត ក្វាងងាយ) បង្ហាញទំនៀមទម្លាប់លើកទំនប់ (ឬហៅថា ហយ ព្ហៀត សល) ឡើងវិញ - ពិធីកិច្ចទប់ទំនប់មួយ រាំងរំហូរជ្រោះដើម្បីចាប់ត្រីរបស់បងប្អូនជនជាតិ ក ទ្រង់ទ្រាយដ៏ធំដោយមិនធ្លាប់មាន។ នេះមិនត្រឹមតែជាសកម្មភាពពលកម្មតែមួយមុខប៉ុននោះទេ ថែមទាំងមានខ្លឹមសារមនោវិញ្ញាណយ៉ាងជ្រាលជ្រៅ មានឥទ្ធិពលធំធេងក្នុងការប្រជុំជីវភាពរបស់សហគមន៍ប្រជាជនមូលដ្ឋាន។

សិប្បការិនី Rofiah ធ្វើនំអាកោដុត ហាកោ។

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

ស្ថិតនៅតាមដងទន្លេ ហ៊ៅ ភូមិ ចាម ជៅផុង (ឃុំ ជៅផុង ខេត្ត អានយ៉ាង) មានមុខអាហារនំអាកោដុត ហាកោ ដ៏សាមញ្ញក៏ប៉ុន្តែបង្កើតបានជាកម្លាំងទាក់ទាញដោយឡែកដែនមានស្រាប់វិញ។ ផ្តើមពីវត្ថុធាតុដើមសាមញ្ញដូចជាម្សៅអង្ករ ម្សៅមី ទឹកខ្ទិះដូង ស្ករនិងផ្លែត្នោតទុំ បងប្អូនជនជាតិបានបង្កើតជាមុខអាហារប្រពៃណីដ៏ប៉ិនប្រសប់ល្អឯកបណ្តាលឱ្យភ្ញៀវទេសចរណ៍ជក់ចិត្តពេលមានឱកាសភ្លក្សរសជាតិ។

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីនៅជើងបង្គោលទង់ជាតិ លុងគូ

កុមារជនជាតិ ឡូឡូ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ប្រលែងលេងសប្បាយលើដងផ្លូវនៅភូមិ ឡូឡូចាយ ភូមិនៅជើងបង្គោលទង់ជាតិ លុងគូ ឃុំ លុងគូ (ខេត្ត ត្វៀនក្វាង)។

សម្រស់របស់ អៀនទឺ គឺជាភាពអស្ចារ្យ ស្ងប់ស្ងាត់នៃព្រៃភ្នំវេញត្របាញ់បញ្ចូលគ្នាជាមួយនឹងលក្ខណៈបរមបុរាណសញ្ជប់សញ្ជឹងនៃប្រព័ន្ធវត្ត ចេតិយនិងឋានសមាធិ។

សម្រស់ប្រជុំកេរដំណែល អៀនទឺ - វិញងៀម - កូនសឺន កៀបបាក

ឱ្យតែពេលនិទាឃរដូវឈានមកដល់ម្តងៗ មនុស្សធ្វើធម្មយាត្រារាប់ម៉ឺននាក់ក៏ស្វះស្វែងមកកាន់ប្រជុំកេរដំណែល និងរមណីយដា្ឋន អៀនទឺ - វិញងៀម - កូនសឺន កៀបបាក ដើម្បីទស្សនា ឆ្លងកាត់បទពិសោធនិងរំលឹកនឹកដល់ និងដឹងគុណទេពារក្ស ត្រឹន រួមជាមួយនឹងជំនាន់បុព្វបុរសបានកសាងប្រទេសជាតិ។

ប្រជាជនឃុំ ប៉ា ក រំភើបរីករាយចូលរួមពិធីបុណ្យ ហ្គៅតាវ។ (រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម)

និទាឃរដូវនៅតាមភូមិ ម៉ុង ភូ ថ ប្រែសម្រស់ភ្លាម

លេខាគណៈកម្មាធិការបក្សឃុំ ប៉ា ក បញ្ជាក់ថា ទេសចរសហគមន៍ក៏ចូលរួមចំណែកក្នុងការស្ដាររបរប្រពៃណីជាច្រើនឱ្យរស់រានឡើងវិញដូចជាត្បាញធ្មៃ ប៉ាក់សង្កិម គូរក្រមួនឃ្មុំ - បណ្តាបុខរបរធ្លាប់ប្រឈមនឹងហានិភ័យសាបរលាប។

ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

ផ្កាផ្លាំរីកស្គុសស្គាយទាក់ទាញភ្ញៀវទេសចរអញ្ជើញមកតំបន់ភ្នំ ពុងលួង

បន្ទាប់ពីអស់រដូវផ្កាម៉ាក់ខៃ នៅលើជម្រាលភ្នំនៃឃុំ ពុងលួង មូកាងចាយ ខេត្ត ឡាវកាយ ផ្កាផ្លាំរីកស្រុះគ្នា គ្របដណ្តប់លើជម្រាលភ្នំ បង្កើតទៅជាផ្ទាំងគំនូរស្រស់បំព្រងមួយ ហើយបរិសុទ្ធ។ ទីនេះបានក្លាយជា​គោលដៅ​ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអញ្ជើញមកទស្សនា ថតរូបដើម្បីរក្សា​អនុស្សាវរីយ៍នៅ​តំបន់ភ្នំ។

ភ្ញៀវទេសចរជិះសេះកម្សាន្តទេសភាពនៅក្នុងឃុំ លុងគូ ខេត្ត ត្វៀនក្វាង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម ផ្សាយ។

ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក

នៅក្នុងបរិយាកាសរីករាយនៃប៉ុន្មានថ្ងៃដំបូងដើមឆ្នាំថ្មី ២០២៦ នៅពេលនិទាឃរដូវកំពុង​ឈានមកពាសពេញតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ នៅភូមិ ថែនប៉ា គណៈ​កម្មាធិការប្រជាជនឃុំ លុងគូ (ខេត្ត ត្វៀនក្វាង) បានរៀបចំពិធីសម្ពោធផលិតផលទេសចរណ៍ "ឆ្លងកាត់បទពិសោធន៍ជិះសេះនៅចុងប៉ូចភាគខាងជើង - ត្វៀនក្វាង" ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រុក និងភ្ញៀវទេសចរជាច្រើន។

ផ្ទះប្រពៃណីដែលមានជញ្ជាំងធ្វើពីដី និងដំបូលប្រក់ក្បឿងញីឈ្មោលរបស់ជនជាតិ នុង ក្នុងភូមិ បាក់ហ្វា ខេត្ត បាក់និញ ត្រូវបានរក្សាល្អដូចដើម។

ដាស់សក្តានុពលទេសចរណ៍សហគមន៍ផ្តើមពីអត្តសញ្ញាណវប្បធម៌ជនជាតិ នុង

មានទីតាំងស្ថិតនៅកណ្តាលតំបន់ភ្នំ ភូមិ បាក់ហ្វា ឃុំ តឹនសឺន ខេត្ត បាក់និញ កំពុងវិវត្តបន្តិចម្តងៗ ផ្តើមពីភូមិនិគមកសិកម្មសុទ្ធសាធក្លាយទៅជាគោលដៅទេសចរណ៍សហគមន៍ពោរពេញទៅដោយអត្តសញ្ញាណ។

ប៉ុន្មានថ្ងៃដើមឆ្នាំ តំបន់ភ្នំ មូកាងចាយ ទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនា និងថតរូប ជាច្រើន។

ពាំនាំ មូកាងចាយ ក្លាយជាគោលដៅទេសចរណ៍លេចធ្លោនៅ តីបាក់

កាលពីល្ងាចថ្ងៃទី៣ ខែមករា បុណ្យគែន ម៉ុង - បុណ្យផ្កាម៉ាក់ខៃឆ្នាំ២០២៦ត្រូវបានរៀបចំពិធីបើកនៅឃុំតំបន់ភ្នំ មូកាងចាយ ខេត្ត ឡាវកាយ ដោយមានសកម្មភាពជាច្រើនទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរយ៉ាង​កុះករមកចូលរួម។

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

បើកពិធីបុណ្យផ្កាម៉ាក់ខៃនៅឃុំ មឿងផាង

នាព្រឹកថ្ងៃទី១០ ខែមករា នៅកោះផ្កាម៉ាក់ខៃ ក្នុងភូមិ កែវ គណៈកម្មាធិការប្រជាជនឃុំ មឿងផាង ខេត្តដៀនបៀន បានរៀបចំបើកពិធីបុណ្យផ្កាម៉ាក់ខៃ មឿងផាង ឆ្នាំ ២០២៦ ក្រោមប្រធានបទ "មឿងផាងឈានចូលនិទាឃរដូវ - ផ្កាម៉ាក់ខៃបង្អួតសម្រស់"។ ជាមួយនឹងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែបជាបន្តបន្ទាប់ ពិធីបុណ្យបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់អញ្ជើញចូលរួម និងទស្សនា។

គុហា ណាមស៊ើន គឺជានាមដ្ឋាននៅរក្សាបានភាពដើមជាមួយនឹងអាថ៌កំបាំងទាំងឡាយមិនទាន់បានស្រាវជ្រាវរាវរកទាក់ទាញភ្ញៀវទេសចរ។

សម្រស់នៅរក្សាបានភាពដើមនៃគុហា ណាមស៊ើន ស្រុកទេស មឿង

ស្ថិតនៅជ្រៅក្រោមម្លប់ព្រៃស្រោងភូមិ ទើន ឃុំ វ៉ឹនស៊ើន (ខេត្ត ភូ ថ) គុហា ណាមស៊ើន ត្រូវបានអ្នកវិទ្យាសាស្ត្រវាយតម្លៃមានអាយុកាលកកើតឡើងប្រហែល ២៥០ លានឆ្នាំ មានតម្លៃភូគព្ភសាស្ត្រដ៏វិសេសអស្ចារ្យ។