អំបុកមិនត្រឹមតែជាមុខអាហារឆ្ងាញ់ល្អឯកប៉ុណ្ណោះទេថែមទាំងជាមុខអាហារមានលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ទៀតផង។
ក្នុងទិវាពិធីបុណ្យអកអំបុក ឬហៅថាពិធីបុណ្យថ្វាយព្រះខែ នៅថ្ងៃពេញបូណ៌មីខែ កត្តិក អំបុកត្រូវបានជនជាតិ ខ្មែរ ណាមបូ ធ្វើជាគ្រឿងរណ្តាប់ថ្វាយទេព្តា ព្រះពុទ្ធក្នុងគោលបំណងថែ្លងអំណរគុណព្រះដ៏ពិសិដ្ឋបានប្រទានអោយពួកគាត់ភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដងពេញមួយឆ្នាំ។
អ្នកស្រី ឡឹម ធីហឿង នៅភូមិ ភឿកគ្វើយ ឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) រែង អុំឲ្យជ្រះកន្ទក់ ទុកតែគ្រាប់អំបុកក្រអូបសស្គុសទាំងអស់
នៅខេត្ត សុកត្រាំង ភូមិដាល់អំបុកឆ្ងាញ់ត្រូវនិយាយដល់ភូមិ ផឿកគ្វើយ ឃុំ ភូតឹន ស្រុក ចូវថាញ់ ឃុំ ចូវហ៊ឹង ស្រុក ថាញ់ទ្រី ឃុំ ដាយតឹម ស្រុក មីស្វៀន។ អំបុកនៅកន្លែងទាំងនេះត្រូវបានធ្វើពីស្រូវដំណើបសុទ្ធសាធ ឆ្ងាញ់បំផុតគឺដំណើបស្រូវធ្ងន់។
គ្រាប់ស្រូវដំណើបធំៗ ណែនទើបតែទុំត្រូវបានមាមីងបងប្អូនជនជាតិ ខ្មែរ ជ្រើសរើសទុកដាល់អំបុក
ពេលស្រូវដំណើបទើបតែទុំមាមីងបងប្អូនចេញទៅវាលស្រែរើសដំណើបគ្រាប់ណែនធំៗ ដើម្បីដាល់អំបុក។ ធ្វើអំបុកត្រូវតែឆ្លងកាត់ដំណាក់កាលជាច្រើន។
មុខអាហារអំបុក សុកត្រាំង ក្រអូបឆ្ងាញ់ល្បីរន្ទឺ
ដំបូងបង្អស់គឺចាក់ដំណើបចូលខ្ទះលីងអោយស្មើ រហូតទាល់តែគ្រាប់អង្ករដំណើបរីកចេញភ្លាមនោះគឺចាក់ចូលត្បាល់បុកស្មើដៃ ចង្វាក់មុតមាំដោយអង្រែទាំងគូ។
គ្រាប់អង្ករដំណើបរបកអង្កាម មាមីងបងប្អូនចាក់លើកញ្ច្រែង រែងអុំចោលអង្កាមនិងកម្ទេចអំបុក ទុកតែអំបុកសំប៉ែត ស្តើងៗ ធំស្មើគ្នាដើម្បីធ្វើអំបុក។
ដំណាក់កាលលីងដំណើបមានសារៈសំខាន់ខ្លាំងណាស់ ការលីងត្រូវតែធ្វើឱ្យបានស្មើដៃឱ្យដំណើបឆ្អិនស្មើគ្នាដាល់អំបុកទើបឆ្ងាញ់
អញ្ជើញមកកាន់ខេត្ត សុកត្រាំង ពេលនៅឯវាលស្រែ ដំណើបថ្មីសាយភាយជះក្លិនក្រអូបរំភើយពាសពេញគ្រប់ ភូមិស្រុក គ្មានអ្វីគួរឱ្យចាប់អារម្មណ៍ជាងគឺត្រូវបានពិសាមុខអាហារអំបុកលាយជាមួយដូងស្ករត្នោតក្រអូបឈ្ងុយ ឈ្ងប់ក្នុងសំឡេងស្គរឆៃយ៉ាំរួមជាមួយចង្វាក់ឡាំថូនអ៊ូអរ ហាក់ដូចជាជំរុញ ដង្ហោយអញ្ជើញភ្ញៀវទេសចរមកលេង ជាមួយពិធីបុណ្យអកអំបុករបស់ជនជាតិ ខ្មែរ៕
អត្ថបទនិងរូបថត៖ ហ្វ៊ិញ ឡឹម
បញ្ចូលទិន្នន័យដោយ៖ យ័ញ លើយ