កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

កសាងខេត្ត សឺនឡា ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់

នាពេលថ្មីៗ នេះ គណៈកម្មាធិការបក្សខេត្ត សឺនឡា បានរៀបចំកិច្ចប្រជុំបូកសរុបបឋម ៣ ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានលេខ 94-KL/TU ចុះថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្ខភាគខេត្ត សឺនឡា អំពីការអភិវឌ្ឍទេសចរណ៍ដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០។ ខេត្ត សឺនឡា កំណត់គោលដៅក្លាយជាភូមិសាស្រ្តគោលដៅសំខាន់មួយក្នុងចំណោមភូមិសាស្រ្តគោលដៅសំខាន់អំពីទេសចរណ៍នៃទូទាំងប្រទេស មជ្ឈមណ្ឌលទេសចរណ៍តំបន់ តីបាក់ (ភូមិភាគ ពាយ័ព្យ)។ល។

7-du lich son la-quang quyet.jpg
ភ្ញៀវទេសចរចូលរួមឆ្លងកាត់ការពិសោធន៍សកម្មភាពបុកម្សៅធ្វើនំ បាញ់យ៉ី របស់បងប្អូនជនជាតិ ម៉ុង នៅស្រុក វ៉ឹនហូ

ក្រោយរយៈពេលជាង ៣ ឆ្នាំដាក់ដំណើរការអនុវត្តសេចក្តីសន្និដ្ឋានលេខ 9 - KL/TU ទេសចរណ៍ខេត្ត សឺនឡា ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ភ្ញៀវទេសចរមកកាន់ខេត្ត សឺនឡា សម្រេចបានជាង ១២ លានលើកនាក់ ផលចំណូលសម្រេចបានចំនួន ១២.៦០០ ពាន់លានដុងកំណើនយ៉ាងឆាប់រហ័ស ស្ថិរភាពនៅក្នុងកម្រិតចំនួន ១៣% ក្នុងមួយឆ្នាំ ចូលរួមវិភាគទានប្រហែល ៦% ផលិតផលសរុបនៅលើភូមិសាស្ត្រខេត្ត។

គម្រោងទេសចរណ៍ មណ្ឌលទេសចរណ៍មានទ្រង់ទ្រាយ គុណភាពនិងវិធីសាស្រ្តធ្វើអាជីវកម្មទំនើប ស្របតាមស្តង់ដារអន្តរជាតិជាច្រើនត្រូវបានបង្កបង្កើតឡើងនិងដាក់ឱ្យដំណើរការ។

4-du lich son la-quang quyet.jpg.jpg
ភ្ញៀវទេសចរឆ្លងកាត់ការពិសោធន៍ស្ពានកញ្ចក់ បាច់ឡុង នៅមណ្ឌលទេសចរណ៍ ម៉ុកចូវ Island

ក្នុងនោះ សម្រេចរួចរាល់មុន ១ ឆ្នាំ ចំពោះគោលដៅធំចំនួន ២ ត្រូវបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគខេត្តលើកទី ១៥ អាណត្តិ ២០២០ - ២០២៥ ជាមណ្ឌលទេសចរណ៍ជាតិ ម៉ុកចូវ ត្រូវបានទទួលស្គាល់និងតំបន់ផ្ទៃបឹងស្តុកទឹកវារីអគ្គិសនី សឺនឡា ត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដាក់បញ្ចូលផែនការប្រព័ន្ធទេសចរណ៍ជាតិសម័យកាលឆ្នាំ ២០២១ - ២០៣០ ចក្ខុវិស័យដល់ ឆ្នាំ ២០៤៥។

ទន្ទឹមនឹងនោះ មណ្ឌលទេសចរណ៍ជាតិ ម៉ុកចូវ ៣ ឆ្នាំជាបន្តបន្ទាប់បានចាត់តាំង World Traval Awards ជ្រើសរើសជា "គោលដៅទេសចរណ៍ធម្មជាតិតំបន់នាំមុខគេនៅអាស៊ី" និង ២ ឆ្នាំជាបន្តបន្ទាប់បានជ្រើសរើសជា "គោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់នាំមុខគេលើពិភពលោក"។

9-du lich son la-quang quyet.jpg
និទាឃរដូវឈានចូលមកដល់នៅតាមភូមិនិគមជម្រាលភ្នំនៅលើខ្ពង់រាប ម៉ុកចូវ គ្របដណ្តប់ពណ៌សដ៏បរិសុទ្ធជុំជិតនៃផ្កាព្រូន

នៅក្នុងកិច្ចប្រជុំ លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សឺនឡា លោក ហ្វាង គ្វកខាញ់ បានស្នើឱ្យគណៈកម្មាធិការបក្សនៃស្ថាប័ន គណៈអភិបាលបក្ស គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការបក្សក្រោមឱវាទបន្តបញ្ជ្រាបការយល់ដឹងអនុវត្តសេចក្តីសន្និដ្ឋានលេខ 94-KL/TU កសាងភារកិច្ច ដំណោះស្រាយសមស្របនឹងមូលដ្ឋាន ស្ថាប័ន អង្គភាពដើម្បីអភិវឌ្ឍទេសចរណ៍តាមទិសដៅផ្តោតចំណុចស្នូល គោលដៅសំខាន់ដោយមានទិសស្លោក "ផលិតផលដ៏វិសេសវិសាល - សេវាកម្មប្រកបដោយលក្ខណៈអាជីព - នីតិវិធីងាយស្រួល យ៉ាងធម្មតា - តម្លៃប្រកួតប្រជែង - បរិស្ថានអនាម័យស្អាត ស្រស់ - គោលដៅទេសចរណ៍សុវត្ថិភាព ស៊ីវិល័យ ស្និទ្ធស្នាល"។

3-du lich son la-ttxvn phat.jpg
កូនភ្នំតែបៃតងនៅខ្ពង់រាប ម៉ុកចូវ តែងតែទាក់ទាញភ្ញៀវទេសចរមកទស្សនា

អង្គភាព មូលដ្ឋានទាំងឡាយជំរុញមាំកំណែទម្រង់រដ្ឋបាល កែលម្អបរិស្ថានវិនិយោគ លើកកម្ពស់លទ្ធភាពប្រកួតប្រជែង ពង្រីកឧត្តមភាពដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ដ៏សម្បូរបែប ល្អឯក ទាក់ទាញ បង្កើនការជំរុញផ្សព្វផ្សាយពាណិជ្ជសញ្ញា រូបភាពទេសចរណ៍ សឺនឡា អនុវត្តចលនាប្រលងប្រណាំង "សឺនឡា អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនិងសមាហរណកម្ម" ដំណាក់កាល ២០២៣ - ២០២៥ មានប្រសិទ្ធភាព សកម្មរៀបចំដាក់ដំណើរការបណ្តាគម្រោង គម្រោងមេដែលត្រូវបានអនុម័ត ស្រាវជ្រាវ រៀបចំគម្រោងប្លង់មេ រួមកសាងមណ្ឌលទេសចរណ៍ជាតិតំបន់ផ្ទៃបឹងស្តុកទឹកវារីអគ្គិសនី សឺនឡា តាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ដើម្បីវិនិយោគសម្រាប់អភិវឌ្ឍទេសចរណ៍ ខេត្ត សឺនឡា បានប្រមូលផ្តុំប្រភពទុនវិនិយោគសាធារណៈទាំងឡាយអភិវឌ្ឍទេសចរណ៍និងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវគមនាគមន៍អ័ក្សផ្លូវធំ គមនាគមន៍ផ្ទៃក្នុង បណ្តាញអគ្គិសនី សួនច្បារ ទីលានជាដើម។

2-du lich son la-quang quyet.jpg
ស្ថិតនៅចំកណ្តាលតំបន់ភ្នំ តីបាក់ (ភូមិភាគ ពាយ័ព្យ) ខេត្ត សឺនឡា គឺជាកន្លែងលាយបញ្ចូលទេសភាពធម្មជាតិដ៏មហាសាលនិងលក្ខណៈវប្បធម៌ដ៏ល្អប្រពៃរបស់បងប្អូនបណ្តាជនជាតិ ថៃ តៃ ម៉ុង យ៉ាវ ។ល។ យ៉ាងពេញលេញ

ដំណាក់កាលពីឆ្នាំ ២០២១ - ២០២៥ ខេត្ត សឺនឡា ចាត់ចែងជិត ១.១៥០ ពាន់លានដុងសម្រាប់គម្រោងទេសចរណ៍ចំនួន ១៤ និងជិត ១.១០០ ពាន់លានដុងសម្រាប់គម្រោងបើកការដ្ឋានថ្មីចំនួន ១៣៕

អត្ថបទ៖ ក្វាងក្វៀត
រូបថត៖ ក្វាងក្វៀត - ហ៊ឺវក្វៀត - ផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ភ្ញៀវ​ទេសចរ​​ក្រេបរសជាតិកាហ្វេ​​ក្នុង​លម្ហផ្ទះឈើទល់រត​នៅ​ផ្ទះ ​ម៉្ងាតាំងប៊ី និគម អាកូថុង សង្កាត់ បួនម៉ាធួត ខេត្ត ដាក់ឡាក់។

ទាញយកផលប្រយោជន៍ពីទេសចរណ៍ប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវប្បធម៌ដ៏ល្អប្រណីត

រយៈពេលកន្លងទៅ ខេត្ត ដាក់ឡាក់ បានទាញយកសក្តានុពលទេសចរណ៍ប្រកបដោយប្រសិទ្ធភាពបន្តិចម្តងៗ ដោយផ្អែកលើមូលដ្ឋានវប្បធម៌ប្រពៃណីដ៏ល្អប្រណីតរបស់បងប្អូនជនជាតិភាគតិច។ ការថែរក្សា ស្តារឡើងវិញ និងការពង្រីកអត្តសញ្ញាណវប្បធម៌អន្តោគ្រាម មិនត្រឹមតែរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌប៉ុននោះទេ ថែមទាំងបើកចេញទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ជាពិសេសនៅក្នុងភូមិនិគមតែម្តង។

រដូវផ្កាក្រើនរំលឹកឲ្យបោះជំហានទៅកាន់ចុងប៉ូចភាគខាងជើងមាតុភូមិ

រដូវផ្កាក្រើនរំលឹកឲ្យបោះជំហានទៅកាន់ចុងប៉ូចភាគខាងជើងមាតុភូមិ

នៅពេលខ្យល់ពីកើតនៃដើមរដូវបក់ផាត់ស្រាលៗ តាមចន្លោះភ្នំ ដុងវ៉ាន់ ដាស់ឲ្យភ្ញាក់ជាមួយនឹងសម្រស់ដ៏ពិសេស​ដោយ​ឡែកមួយ។ ពណ៌នៃផ្កាបាក់វីតរីកស្គុសស្គាយតាមជ្រលងភ្នំ ធ្វើឱ្យតំបន់ព្រំដែនទាំងមូលហាក់ដូចជា​ត្រូវបាន​គ្របដណ្ដប់ដោយអាវពណ៌ផ្កាឈូក - ស្វាយ - ស ទន់ល្មើយគួរឱ្យភ្ញាក់ផ្អើល។

ភ្ញៀវទេសចរស្រាវជ្រាវរាវរកចូលទៅជ្រៅក្នុងព្រៃចាកនៅលើទូកកញ្ជើចម្រុះពណ៌ទាំងឡាយ។

ចំណុចភ្លឺអំពីការអភិវឌ្ឍទេសចរណ៍ពីព្រៃរនាមទឹកប្រៃ

ស្ថិតនៅចម្ងាយពី ហូយអាន ប្រហែល ៣ គីឡូម៉ែត្រ ព្រៃចាក បៃមៅ សង្កាត់ ហូយអានដុង (ទីក្រុង ដាណាំង) មានទស្សនីយភាពធម្មជាតិដ៏ក្សេមក្សាន្ត ប្រឡាយទឹកទាំងឡាយថ្លាឈ្វេង បត់បែនព័ន្ធឆ្លាស់រវាងចាកជាជួរៗ ជាចំណុចភ្លឺអំពីការធ្វើទេសចរណ៍សហគមន៍ពីព្រៃរនាមទឹកប្រៃ។

ភូមិ សាភីន ឃុំ ថាញ់ធុយ (ខេត្ត ទ្វៀនក្វាង) ស្រស់ស្អាតដល់ថ្នាក់អង្រួនចិត្តដោយមានដំបូលផ្ទះប្រក់ស្លឹកទ្រាំងគ្របដណ្ដប់ដោយស្លែពណ៌បៃតងនៅស្ងប់ស្ងាត់ក្បែរអំពកស្រែកាំជណ្តើរទាំងឡាយព័ន្ធឱបក្រសោបពេញចង្កេះភ្នំទាំងមូល។

លង់អារម្មណ៍ក្នុងស្រូវលឿងទុំ និងព្រលឹងស្លែពណ៌បៃតងនៅភូមិ សាភីន

លាក់ខ្លួននៅកណ្តាលជួរភ្នំ តីកូនលិញ ដ៏មហាសាល ស្ថិតនៅរយៈកម្ពស់ជាង ១.០០០ ម៉ែត្រ ភូមិ សាភីន ឃុំ ថាញ់ធុយ ខេត្ត ទ្វៀនក្វាង ស្រស់ស្អាតប្រៀបដូចផ្ទាំងគំនូរក្នុងរឿងនិទាននៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់

ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់

កណ្តាលព្រៃភ្នំ តីង្វៀន ល្បាក់ទឹកធ្លាក់ យ៉្រាយនូវរ៍ ឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) ប្រៀបដូចជា "គ្រាប់គជ់ដ៏មានតម្លៃ" នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

'ជ្រលងភ្នំ ទ្រឿង ថ' អភិរក្សទុកវប្បធម៌ មឿង បុរាណ

'ជ្រលងភ្នំ ទ្រឿង ថ' អភិរក្សទុកវប្បធម៌ មឿង បុរាណ

ចំកណ្តាលបណ្តាដុំពពកស្រអាប់ និងជួរភ្នំលាតសន្ធឹងវែងអន្លាយទាំងឡាយនៃព្រៃភ្នំពាយ័ព្យ ឃុំ វ៉ឹនសឺន ត្រូវបានហៅថា "ដំបូលផ្ទះស្រុកទេស មឿង" របស់ខេត្ត ភូថូ លេចឡើងហាក់ដូចជាមានភាពសុខដុមរមនារវាងធម្មជាតិ មនុស្ស។ ដោយមានសម្រស់ទេសភាពដើមទាំងស្រុង អាកាសធាតុត្រជាក់ត្រជំ និងបណ្តាតម្លៃវប្បធម៌របស់តំបន់ មឿង បុរាណរក្សាទុកនៅដដែលឃុំ វ៉ឹនសឺន កំពុងក្លាយជាចំណុចលេចធ្លោទេសចរណ៍ថ្មីមួយរបស់ខេត្ត ភូថូ៕

នៅជុំលែងគោ គោមួយនឹមៗ ស្ទុះបោលលឿនអស់ពីសមត្ថភាព ដើម្បីទៅកាន់គោលដៅបង្កើតបានជាទស្សនីយភាពបោលដេញ ជក់ចិត្ត តានតឹងអស្ចារ្យខ្លាំងនិងល្អមើល។

ផុលផុសបុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

ក្នុងបរិយាកាសដ៏អ៊ូអរនៃពិធីសែនដូនតា សំឡេងស្គរផ្ទួនៗ រួមជាមួយនឹងជំហានបោលយ៉ាងខ្លាំងក្លានៃគោទាំងនឹមៗ បានបង្កើតជាបរិយាកាសពុះកញ្ជ្រោលនៃបុណ្យប្រណាំងគោ បៃនូយ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)។

ការឆ្លងកាត់បទពិសោធន៍ទេសចរណ៍ប្រជុំកោះ ហាយតាក់

ការឆ្លងកាត់បទពិសោធន៍ទេសចរណ៍ប្រជុំកោះ ហាយតាក់

មានសម្រស់នៅរក្សាបានភាពដើមដ៏ស្រស់ស្អាតព្រមទាំងប្រភពជលផលនិងសេវាកម្មទេសចរណ៍ដ៏សម្បូរបែប ប្រជុំកោះ ហាយតាក់ ឃុំ តៀនហាយ(ខេត្ត អានយ៉ាង) កំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកលម្ហែកាយ។

ប្រជាជនឆ្លៀតឱកាសចុះពូជនៅលើអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំរដូវទឹកធ្លាក់នៅឃុំ ឡាវចាយ ខេត្ត ឡាវកាយ រដូវទឹកធ្លាក់ក៏ជាពេលប្រជាជន មូកាងចាយ មមាញឹកចាប់ផ្តើមឈានចូលរដូវស្រូវថ្មី

មូកាងចាយរដូវទឹកធ្លាក់

នៅពេលភ្លៀងរដូវក្តៅបង្អុរចុះមកក៏ជាពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅឃុំ មូកាងចាយខេត្ត ឡាវកាយ ទទួលរដូវទឹកធ្លាក់។ ទេសភាពធម្មជាតិក្លាយជាស្រស់បំព្រងដូចផ្ទាំងគំនូរយ៉ាងសមសួនរវាងពណ៌ត្នោតនៃដី ផ្ទៃខៀវនៃមេឃ ស្រទាប់ពពកទាំងឡាយពហុពណ៌ និងផ្ទៃទឹកចាំងផ្លេកៗ។

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន

ប៉ុន្មានជំនាន់មកហើយ ដើមត្នោតតែងតែផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង។ ដោយមានដើមត្នោតដុះរាយប៉ាយជាង ៦០០០០ ដើមនៅសង្កាត់ ទិញបៀន និងឃុំ ទ្រីតូន ពេលឈានចូលរដូវប្រមូលផលបានជួយក្រុមគ្រួសារជនជាតិ ខ្មែរ ជិត ១០០០ គ្រួរកស៊ីចិញ្ចឹមជីវិតដោយរបរយកទឹកត្នោត និងកែច្នៃបឋមជាស្កររាវព្រមទាំងសិប្បកម្មចម្រាញ់ស្កររាប់សិបកន្លែង។ល។

ច្រករបៀងដ៏ធំនិងទូលាយតភ្ជាប់ផ្នែកផ្សេងៗ នៃភូមិគ្រឹះ ហ្វាង អាតឿង

គ្រាប់គជ់ស្ថាបត្យកម្មនៅចំកណ្តាលខ្ពង់រាប ស បាក់ហា

ស្ថិតនៅលើកំពូលកូនភ្នំចំណោត ចំកណ្តាលឃុំ បាក់ហា ខេត្ត ឡាវកាយ ភូមិគ្រឹះ ហ្វាង អាតឿង ជាសំណង់ស្ថាបត្យកម្មបុរាណដ៏ល្អឯក គួបផ្សំរវាងរចនាបថអាស៊ី និងអឺរ៉ុបយ៉ាងចុះសម្រុងគ្នា។

របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

កេរដំណែលជាតិពិសេសប្រាសាទ បា ពោណាហ្គារ សង្កាត់ បាក់ញ៉ាត្រាង ខេត្ត ខាញ់ហ្វា

ការទាញយកតម្លៃវប្បធម៌ប្រពៃណី រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍

ខាញ់ហ្វា ជាដែនដីប្រជុំទៅដោយខឿនវប្បធម៌ចម្រុះតាំងពីតំបន់ភ្នំ វាលទំនាបរហូតដល់សមុទ្រ កោះ។ នេះជាលម្ហរស់នៅ​ដ៏យូរលង់របស់បណ្តាជនជាតិ ចាម រ៉ាក់ឡៃ អេដេ គិញ... បង្កើតបានជាឃ្លាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ចម្រុះ​ពណ៌ និងសម្បូរបែប។ មកទល់ពេលនេះ ខេត្តមានបេតិកភណ្ឌវប្បធម៌ចំនួន ២៥៧ ត្រូវបានចាត់ចូលក្នុងចំណាត់​ថ្នាក់ រួមមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៣ ត្រូវបានទទួលស្គាល់ដោយអង្គការ យូណេស្កូ ដាក់បញ្ចូលជាសិល្បៈ ឌើនកាតាយទឺ ភូមិភាគខាងត្បូង សិល្បៈ បាយចយ និងសិល្បៈផលិតកុលាលភាជន៍ប្រពៃណីរបស់ជនជាតិ ចាម។

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

"ដាឡាត រាត្រីលង់អារម្មណ៍" - កម្មវិធីគោចរមួយឆ្លងកាត់ការពិសោធជាច្រើន

“ដាឡាត រាត្រីលង់អារម្មណ៍” ត្រូវបានចាប់ផ្តើមនៅម៉ោង ១៨ រៀងរាល់ថ្ងៃ ចេញដំណើរនៅស្ថានីយ៍ ដាឡាត។ ជាកម្មវិធីគោចរបិទជិតមួយបម្រើពេលបរិភោគអាហារសម្រន់ ភេសជ្ជៈ មានរថយន្តអគ្គិសនីជូននិងទទួលភ្ញៀវរហូតដល់ពេលចប់នៅម៉ោង ២១។

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

អាកយ៉្ហុង "ភូមិនៅកណ្តាលក្រុង"

ស្ថិតនៅកណ្តាលទីក្រុង បួនម៉ាធួត ដ៏អ៊ូអរភូមិ អាកយ៉្ហុង មានផ្ទៃក្រឡាចំនួន ៦២,៣ ហិកតាដោយមានចំនួន ២៤៧ ក្រុមគ្រួសារត្រូវបានចាត់ទុកជាភូមិនិគមដ៏ស្រស់ស្អាតបំផុតនៅខេត្ត ដាក់ឡាក់ សព្វថ្ងៃនេះ។

រូបភាពព្រះសង្ឃ មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ ព្យាយាមខ្នះខ្នែងស្ទូងសំណាបនៅអំពកស្រែជាង ២.០០០ ម៉ែត្រការ៉េនៅខាងក្រោយបរិវេណវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) បានបង្កើតផ្ទាំងគំនូរជនបទមួយផ្ទាំងដ៏សុខក្សេមក្សាន្តនិងពោរពេញដោយកម្លាំងរស់រាន

ស្ទូងសំណាបស្រែវត្ត

ការស្ទូងសំណាបស្រែវត្តគីរីគុជ្ជរោទិ៍ឥសីសិទ្ធី (រោទិ៍) នៅឃុំ អានគឺ ទីរួមខេត្ត ទិញបៀន ខេត្ត អានយ៉ាង ជាទម្រង់ប្រជុំជីវភាពវប្បធម៌វិសេសវិសាលមួយមានលក្ខណៈសហគមន៍ខ្ពស់ បង្ហាញលក្ខណៈដ៏ល្អប្រពៃក្នុងពលកម្ម ផលិតកម្ម របស់បងប្អូនជនជាតិ ខ្មែរ ឡើងវិញនៅដែនដី បៃនូយ។

គ្រួសារមួយអញ្ជើញមកកាន់ខ្ពង់រាប ម៉ុកចូវ ដើម្បីគយគន់ភាពស្រស់ស្អាតនៃផ្កាព្រូន

ម៉ុកចូវ អូសទាញជើងភ្ញៀវទេសចរក្នុងព្រៃផ្កាព្រូនពណ៌ស

និទាឃរដូវឈានចូលមកដល់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ហាក់ដូចជាគ្របដណ្តប់អាវសស្គុសលើខ្លួននៅពេលចម្ការព្រូនរីកស្គុសស្គាយស្រុះៗ គ្នាបង្កើតបានជាផ្ទាំងគំនូរធម្មជាតិដ៏ស្រស់ស្អាតអស្ចារ្យនៃព្រៃភ្នំ តីបាក់ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករអញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធន៍។ល។

បណ្តាចម្ការផ្កាព្រូនពណ៌សរីកស្គុសស្គាយនៅឃុំ តាតង៉ា ស្រុក ម៉ែវវ៉ាក ខេត្ត ហាយ៉ាង

សម្រស់និទាឃរដូវខ្ពង់រាបថ្ម ដុងវ៉ាន់

ឲ្យតែនិទាឃរដូវឈានមកដល់ម្តងៗ ខ្ពង់រាបថ្ម ដុងវ៉ាន់ ខេត្ត ហាយ៉ាង ក៏នាំមកនូវសម្រស់មួយដ៏ស្រស់បំព្រងនិងពោរពេញដោយកម្លាំងរស់រាន។ ធម្មជាតិនិងវប្បធម៌នៅទីនេះវេញត្របាញ់បញ្ចូលគ្នា បង្កើតទៅជាផ្ទាំងគំនូរនិទាឃរដូវមួយដ៏អន្ទងចិត្ត។

ភ្ញៀវទេសចរទស្សនា ថតរូបនៅភូមិផ្កា រុក្ខជាតិលម្អ សាដែក

ភូមិផ្កា សាដែក នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី

ភូមិផ្កា រុក្ខជាតិលម្អ សាដែក ទីក្រុង សាដែក (ខេត្ត ដុងថាប) មានឈ្មោះហៅពីដំបូងថា ភូមិផ្កា តឹនគ្វីដុង ភូមិផ្កាប្រពៃណីមួយមានអាយុកាលជាង ១០០ ឆ្នាំ ស្ថិតនៅក្បែរមាត់ទន្លេ តៀន និងត្រូវបានប្រសិទ្ធនាមថាស្រុកទេសនៃផ្កា រុក្ខជាតិលម្អគ្រប់ប្រភេទ។

ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន មាន ៧/៣៥ គ្រួសារនៅភូមិ ហ្វាយខាវ ឃុំ ក្វាងថាញ់ស្រុក ង្វៀនប៊ិញ ធ្វើអាជីវកម្មសេវាកម្ម homestay

ខេត្ត កាវបាំង ភ្ជាប់វប្បធម៌ប្រពៃណីជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍

ខេត្ត កាវបាំង ជាដែនដីសម្បូរទៅដោយប្រពៃណីបដិវត្តន៍ មិនត្រឹមតែដោយសារទេសភាពធម្មជាតិ ដ៏ទាក់ទាញប៉ុណ្ណោះទេ នៅថែមទាំងទាក់ទាញដោយសារលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូន បណ្តាជនជាតិទៀតផង។ វប្បធម៌ប្រពៃណីកំពុងក្លាយជាប្រៀបខ្លាំងជាបណ្តើរៗ ដើម្បីផ្នែកទេសចរណ៍ខេត្ត កាវបាំង ទាញយកផលអភិវឌ្ឍទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល ខុសប្លែក។ល។

ចំពោះភ្ញៀវទេសចរជាច្រើន ភូមិ វ៉ែន ទាក់ទាញដោយសារនៅទីនេះមានខ្យល់អាកាសដ៏បរិសុទ្ធ កូនភ្នំតែនិងធ្វើដំណើរទៅមកងាយស្រួលគួរសម

ឆ្លងកាត់ការពិសោធន៍ទេសចរណ៍សហគមន៍ភូមិ វ៉ែន

ស្ថិតនៅលើអ័ក្សផ្លូវជាតិ ១៧ ចំណុះភូមិសាស្ត្រឃុំ ស៊ន់លឿង ស្រុក អៀនថេ ចម្ងាយពីកណ្តាលទីក្រុង បាក់​យ៉ាង ខេត្ត បាក់យ៉ាង ប្រហែល ៤៥ គីឡូម៉ែត្រ គោលដៅទេសចរណ៍សហគមន៍ភូមិ វ៉ែនជាបរិយាកាសអេកូឡូស៊ីមួយដ៏ជិតស្និទ្ធជាមួយនឹងធម្មជាតិ គោលដៅទេសចរណ៍ស្វែងយល់វប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិអន្តោគ្រាម កាវឡាន។ល។

រតនវត្ថុ- យន្តហោះ MiG-21 លេខ 5121 ចូលរួមយុទ្ធនាការ "ហាណូយ - ឌៀនបៀនភូ នៅលើអាកាស"

គោលដៅរក្សាទុកការចងចាំទាំងឡាយដ៏អង់អាចក្លាហាន

សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀតណាម គឺជាគោលដៅពិសេសមួយសម្រាប់អ្នកណាចង់ស្វែងយល់អំពី ប្រវត្តិសាស្ត្រយោធា និងស្មារតីស្នេហាជាតិរបស់ប្រជាជាតិ វៀតណាម។ ដោយមានវត្ថុតឹកតាងដ៏មានតម្លៃរាប់ម៉ឺនត្រូវបានរក្សាទុក កន្លែងនេះគឺជាឃ្លាំងប្រវត្តិសាស្ត្រដ៏រស់រវើក បង្ហាញការចងចាំទាំងឡាយដ៏អង់អាចក្លាហានឡើងវិញក្នុងបុព្វហេតុការពារប្រទេសជាតិ។

កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យប្រណាំងទូក ង របស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

សម្រាប់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ទូក ង មានតួនាទីសំខាន់ណាស់ ហើយត្រូវបានចាត់ទុកជាវត្ថុស័ក្កសិទ្ធការពារភាពសុខសាន្ត ជាតំណាងនៃសាមគ្គីភាព​ និងកម្លាំងភូមិនិគមទៀតផង។ ពិធីបុណ្យអុំទូក ង នៅខេត្ត សុកត្រាំង សព្វថ្ងៃបានក្លាយទៅជាពិធីបុណ្យមួយមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ជាសកម្មភាពវប្បធម៌រួមមួយរបស់សហគមន៍ រួមចំណែកអភិរក្ស ពង្រីកលើកតម្កើងអត្តសញ្ញាណវប្បធម៌ ប្រពៃណី។ល។

ស្រូវលឿងទុំបង្កើតទៅជាផ្ទាំងគំនូរចម្រុះពណ៌ ស្រស់ឆើតឆាយនៅវាលស្រែ ហួយថាញ់

រដូវស្រូវទុំនៅស្រុកព្រំដែន មឿងញ៉ែ

ចម្ងាយពីទីក្រុង ដៀនបៀនភូ ចំនួន ២០០ គីឡូម៉ែត្រ មឿងញ៉ែ ជាស្រុកតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃខេត្ត ដៀនបៀន កន្លែងត្រូវបានស្គាល់ដោយមានបង្គោកតម្រុយ ៣ ជ្រុងជាប់ ឡាវ និង ចិន។

សម្រស់នៃឈូងសមុទ្រ វិញហ៊ី

ស្រាវជ្រាវរាវរកភូមិទេសចរណ៍ វិញហ៊ី

ចម្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម ប្រហែល ៤០ គីឡូម៉ែត្រ ភូមិ ទេសចរណ៍ វិញហ៊ី ស្ថិតនៅឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់) មានក្រុមគ្រួសារចំនួន ៧៤៥ គ្រួដោយមានមនុស្សជាង ២.៨៤០ នាក់ ប្រជាជនភាគច្រើនប្រកបរបរទាញយកជលផលនិងធ្វើអាជីវកម្មសេវាកម្មទេសចរណ៍។ បច្ចុប្បន្ន ភូមិ វិញហ៊ី កំពុងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើនដោយសារសម្រស់នៅរក្សាបានភាពដើម ក្សេមក្សាន្តរួមជាមួយនឹងឆ្លងកាត់ការពិសោធន៍គួរជាទីជក់ចិត្ត។

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង នៅតែរក្សាទុកបានលក្ខណៈចាស់ពីដើមដ៏ល្អប្រពៃ

រុករកស្វែងយល់ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់ជនជាតិ តៃ នៅខេត្ត កាវបាំង

ផ្ទះខ្ពស់ផុតពីដី ៩ ល្វែងរបស់គ្រួសារលោក ណុង ហាយយឿង ជនជាតិ តៃ នៅភូមិ ទុកង៉ា ឃុំ ឌឹកស៊ន់ ស្រុក ថាច់អាន (ខេត្ត កាវបាំង) ត្រូវបានសាងសង់តាំងពីជាង ១០០ ឆ្នាំមុន (ក្នុងអំឡុងឆ្នាំ ១៨៩៩ ដល់ឆ្នាំ ១៩០៣)។

ការថ្វាយប្រទីបជាពិធីកិច្ចសុំសេចក្តីសុខត្រូវបានរៀបចំឡើងនៅក្នុងឱកាសពិធីបុណ្យនៅលើកំពូលភ្នំ បាដែន

បង្កើតកម្លាំងស្ទុះឡើងថ្មីសម្រាប់ទេសចរណ៍ខេត្ត តីនិញ

យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត តីនិញ គិតដោយឡែកតែ ៤ ខែ ដើមឆ្នាំ ២០២៤ ខេត្ត តីនិញ បានទទួលភ្ញៀវទេសចរជិត ៣ លានលើកនាក់ (សម្រេចបានជាង ៥០,៤% នៃផែនការ) ផលចំណូលសរុបសម្រេចបានប្រហែល ១.៥៨០ ពាន់ លានដុង (សម្រេចបាន ៦៨,៧% នៃផែនការ)។